Thứ ba, 3-2-26 13:12:33
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ប្រព័ន្ធសុខាភិបាលមូលដ្ឋាន៖ មានតម្រូវការខាងវិនិយោគសម្រាប់ក្នុងបរិបទថ្មី

Báo Cà Mau បន្ទាប់ពីការរៀបចំរចនាសម្ព័ន្ធអង្គភាពរដ្ឋបាលឡើងវិញ ទោះបីជាត្រូវប្រឈមមុខនឹងការលំបាកជាច្រើនក៏ដោយ ក៏ដំណាក់សុខាភិបាលឃុំ និងសង្កាត់ក្នុងខេត្តនៅតែបន្តអនុវត្តយ៉ាងល្អនូវការងារពិនិត្យ និងព្យាបាលជំងឺជូនប្រជាន។ ប៉ុន្តែ ក្នុងបរិបទថ្មីនេះ ប្រព័ន្ធសុខាភិបាលនៅមូលដ្ឋានត្រូវការការវិនិយោគឱ្យបានត្រឹមត្រូវ ដើម្បីបន្តបំពេញភារកិច្ចថែទាំសុខភាពបឋមឱ្យបានល្អ និងរួមចំណែកកាត់បន្ថយសម្ពាធសម្រាប់គ្រឹះស្ថានសុខាភិបាលថ្នាក់លើ។

បុគ្គលិកដំណាក់សុខាភិបាលសង្កាត់វិញត្រាច់កំពុងពិនិត្យគុណភាពវ៉ាក់សាំងមុនពេលចាក់ឱ្យអ្នកជំងឺ។

សង្កាត់វិញត្រាច់បច្ចុប្បន្នមានភូមិចំនួន ១៦ ដែលមានប្រជាជនសរុបជាង ៤២,៧០០ នាក់។ ដោយសារតែមានភូមិសាស្ត្រធំទូលាយ ដែលភាគច្រើនជាតំបន់ជនបទ ហើយចំនួនប្រជាជនបានកើនឡើងគួរឱ្យកត់សម្គាល់ទៀតផងបើធៀបនឹងកាលមុននេះ។ ខណៈដែលមូលដ្ឋានសម្ភារៈ និងឧបករណ៍វេជ្ជសាស្ត្រនៅមានកម្រិត និងខ្វះខាត បាននិងកំពុងបង្កើតនូវបញ្ហាប្រឈមមុខជាច្រើនសម្រាប់ប្រតិបត្តិការរបស់ដំណាក់សុខាភិបាលសង្កាត់។ ដើម្បីបំពេញភារកិច្ចថែទាំសុខភាពជាបឋមជូនប្រជាជនឱ្យបានល្អក្នុងស្ថានភាពថ្មី ដំណាក់សុខាភិបាលសង្កាត់វិញត្រាច់ កំពុងដំណើរការទីតាំងពីរក្នុងពេលតែមួយ ដោយមានទីតាំងធំនៅភូមិដើមពោន និងទីតាំងរណបនៅភូមិលេខ៥។ បច្ចុប្បន្នដំណាក់សុខាភិបាលមានបុគ្គលិកសរុបចំនួន ២០ នាក់ ក្នុងនោះទីតាំងនីមួយៗមានវេជ្ជបណ្ឌិតម្នាក់ទទួលបន្ទុកពិនិត្យ និងព្យាបាលជំងឺ។

ដំណាក់សុខាភិបាលឃុំ និងសង្កាត់ជាច្រើនកំពុងខ្វះបុគ្គលិកផ្នែកខាងឱសថបុរាណ។

លោកស្រី Nguyễn Thị Quyến អនុប្រធានដំណាក់សុខាភិបាលសង្កាត់ Vĩnh Trạchបានឱ្យដឹង៖ “ទោះបីជាប្រតិបត្តិការក្នុងលក្ខណៈដ៏លំបាកក៏ដោយ ក៏ដំណាក់សុខាភិបាលបានរៀបចំប្រភពធនធានមនុស្ស និងឧបករណ៍នៅទីតាំងទាំងពីរយ៉ាងបត់បែនដើម្បីបំពេញភារកិច្ចបានល្អប្រសើរ។ លើសពីនេះ ការយកចិត្តទុកដាក់លើការអនុវត្តកម្មវិធីគ្រប់គ្រងមួយចំនួនដូចជា៖ ការចាក់វ៉ាក់សាំងក្នុងកម្មវិធីពង្រីកការគ្រប់គ្រងជំងឺមេរោគឆ្លង ជំងឺមិនឆ្លង ការចាក់វ៉ាក់សាំងបង្ការជំងឺ និងការធ្វើបច្ចុប្បន្នភាពសៀវភៅសុខាភិបាលអេឡិចត្រូនិករបស់អ្នកជំងឺ។ល។បានជួយបង្កើនប្រសិទ្ធភាពនៃការថែទាំសុខភាពបឋមជូនប្រជាជន”។

លោក Lâm Văn Điệp ភូមិ Kim Cấu គឺជាអ្នកជំងឺប្រចាំនៅដំណាក់សុខាភិបាលសង្កាត់ហ៊ីបថាញ។ បើតាមលោក ការរៀបចំរចនាសម្ព័ន្ធអង្គភាពរដ្ឋបាលថ្នាក់ឃុំ និងសង្កាត់ឡើងវិញមិនបានប៉ះពាល់ដល់ការទៅពិនិត្យ និងព្យាបាលជំងឺរបស់គាត់នោះទេ ព្រោះដំណាក់សុខាភិបាលមានទីតាំងពីរ។ លោកឌីប បានចែករំលែកថា៖ “ខ្ញុំមានជំងឺលើសឈាម និងទឹកនោមផ្អែមអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ដោយសារតែបានមកព្យាបាលនៅដំណាក់សុខាភិបាលសង្កាត់ ដោយប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាល ខ្ញុំអាចប្រឹតសំចៃបានទាំងថវិកា និងពេលវេលាធ្វើដំណើរ។ ជាងនេះទៅទៀត អាកប្បកិរិយារួសរាយរាក់ទាក់ និងយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យធ្វើឲ្យខ្ញុំមានអារម្មណ៍កក់ក្តៅ និងជឿជាក់នៅពេលពិនិត្យ និងព្យាបាលជំងឺនៅដំណាក់សុខាភិបាលមូលដ្ឋាន” លោកឌីបមានប្រសាសន៍។

កម្មាភិបាល និងអង្គការនៃសង្កាត់ Hiệp Thành កំពុងចែកខិត្តប័ណ្ណផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការការពារ និងប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាមជូនបងប្អូនប្រជាជន។

ត្រូវបានបង្កើតឡើងដោយការរួមបញ្ចូលឃុំ និងសង្កាត់ចំនួន៣ សង្កាត់ Nhà Mát ឃុំ Hiệp Thành និងឃុំ Vĩnh TrạchĐông បច្ចុប្បន្នសង្កាត់ Hiệp Thành មិនត្រឹមតែមានភូមិសាស្ត្រធំទូលាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានប្រជាជនជាជនជាតិខ្មែររស់នៅយ៉ាងច្រើនកុះករទៀតផង។ អាស្រ័យហេតុនេះ ដំណាក់សុខាភិបាលសង្កាត់បានលើកកម្ពស់តួនាទីសហការីសុខាភិបាល ប្រជាសាស្ត្រនៅភូមិទាំង ១៦ ដោយបានសហការជាប្រចាំជាមួយអង្គការ និងសមាគមនានា ដើម្បីរៀបចំយុទ្ធនាការផ្សព្វផ្សាយ  និងណែនាំប្រជាជនឱ្យបង្កើនការយល់ដឹងអំពីការថែទាំសុខភាព និងបង្កើនអត្រាគ្របដណ្តប់នៃប័ណ្ណធានារ៉ាប់រងសុខភាពជាដើម។ ចាប់តាំងពីដើមឆ្នាំមករហូតមកដល់ពេលនេះ ចំនួនករណីជំងឺទូទៅដូចជា គ្រុនឈាម ជំងឺដៃ ជើង មាត់ជាដើម នៅក្នុងសង្កាត់បានថយចុះបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយមិនមានការផ្ទុះឡើងនូវជំងឺរាតត្បាតក្នុងសហគមន៍ឡើយ។

ទោះបីជាទទួលបានលទ្ធផលគួរឱ្យលើកទឹកចិត្តជាច្រើនក៏ដោយ ប្រតិបត្តិការរបស់ដំណាក់សុខាភិបាលឃុំ និងសង្កាត់ បច្ចុប្បន្នកំពុងប្រឈមមុខជាមួយបញ្ហាលំបាក ជាច្រើន។ ដំណាក់សុខាភិបាលជាច្រើន ស្ថានភាពខាងធនធានមនុស្សគឺមានទាំងលើស ទាំងខ្វះ ពោលគឺលើសតួនាទីគិលានុបដ្ឋាកប៉ុន្តែខ្វះបុគ្គលិកផ្នែកវេជ្ជសាស្ត្របុរាណ។ ជាពិសេស ស្ថានភាពខ្វះខាត និងភាពហួសសម័យនៃឧបករណ៍វេជ្ជសាស្ត្របានជះឥទ្ធិពលដល់សមត្ថភាពក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យា បាលជំងឺជូនប្រជាជន។

សហការីនៃដំណាក់សុខាភិបាលសង្កាត់ Hiệp Thành បានចុះទៅពិនិត្យដង្កូវទឹកក្នុងពាងផ្ទុកទឹករបស់ប្រជាជន ដើម្បីការពារជំងឺគ្រុនឈាម។

ជាប្រព័ន្ថសុខាភិបាលជួរមុខ នៅជិតដិតជាមួយប្រជាជន ដំណាក់សុខាភិបាល​ឃុំ និងសង្កាត់មានតួនាទីយ៉ាងសំខាន់ក្នុងការការពារ ថែទាំ និងលើកកម្ពស់សុខភាពរបស់ប្រជាជន។ដូច្នេះហើយ ការវិនិយោគឲ្យបានទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយ គឺជាបញ្ហាជាបន្ទាន់មួយ ដើម្បីឱ្យប្រជាជនគ្រប់រូប ជាពិសេសអ្នកដែលមានជីវភាពទុក្ខលំបាក អាចទទួលបានសេវាថែទាំសុខភាពបឋមប្រកបដោយគុណភាព៕

Hữu Thọ

បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់

ធ្លាប់ជាប្រភេទរុក្ខជាតិព្រៃដែលបង្ករាំងស្ទះលំហូរទឹក ឥឡូវនេះត្រកៀតប៉ោងកំពុងនាំមកនូវមុខមាត់ថ្មីសម្រាប់សេដ្ឋកិច្ចជនបទឃុំ Phước Long។ ទម្រង់ក្លិបត្បាញត្រកៀតប៉ោងមិនត្រឹមតែជួយដោះស្រាយការងារធ្វើក្នុងពេលទំនេរពីការងារស្រែចំការប៉ុណ្ណោះទេ ថែមទាំងជួយនារីជាច្រើន “បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់” តាមរយៈនោះលើកកម្ពស់តួនាទីនិងឋានៈរបស់បងប្អូននារីក្នុងគ្រួសារទៀតផង។

ប្រសិទ្ធភាពនៃការដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា

ចំពោះការប៉ះពាល់ដ៏ច្បាស់លាស់នៃអាកាសធាតុប្រែប្រួលដែលមិនគួរស្មានបានពីតម្លៃកសិផល និងទម្រង់ដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា កំពុងសន្សឹមៗបញ្ជាក់ពីទិសដៅដែលប្រកបដោយប្រសិទ្ធភាព និងស្ថេរភាពសម្រាប់កសិករឃុំ U Minh។ មិនត្រឹមតែទាញយកផលប្រយោជន៍ជាអតិបរមាពីផ្ទៃដីដែលមានស្រាប់ប៉ុណ្ណោះទេ ទម្រង់នេះថែមទាំងនាំមកនូវប្រភពចំណូលស្ថេររភាព ជួយឱ្យគ្រួសារជាច្រើនបានរួចផុតពីភាពក្រីក្រ និងមានជីវភាពរស់នៅនឹងនរទៀតផង។

ស្ពានតភ្ជាប់ច្រាំងប្រកបដោយភាពរីករាយ

លើកំដៅព្រះអាទិត្យចែងចាំងនៃថ្ងៃជិតឈានចូលឆ្នាំថ្មី សម្រស់ជនបទឃុំ Tân Hưng កាន់តែស្រស់ស្អាតឡើងដោយមានស្ពានបេតុងដ៏រឹងមាំដែលទើបតែសាងរួច និងដាក់ឱ្យប្រើប្រាស់ ជាផ្លូវការតភ្ជាប់ច្រាំងទាំងពីរ។ នោះគឺជាលទ្ធផលនៃទឹកចិត្តសប្បុរសជិតឆ្ងាយ រួមផ្សំជាមួយនឹងតួនាទីតភ្ជាប់យ៉ាងប្តេជ្ញាចិត្តរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិឃុំផងដែរ។

Biển Bạch: អឹកធឹកឈានចូលរដូវស្រូវ-បង្គា

នៅបណ្តាថ្ងៃចុងឆ្នាំ ពេលបុណ្យ Tết កាន់តែកៀកជិតចូលមកដល់ ប្រជាជនឃុំ Biển Bạch ឈានចូលរដូវប្រមូលផលក្នុងស្មារតីរំភើបរីករាយ។ នៅតាមវាលចិញ្ចឹមបង្គា សកម្មភាពពលកម្មប្រព្រឹត្តទៅយ៉ាងមមាញឹក។ នៅឯវាលស្រែ ស្រូវកំពុងទុំ លំអានថានឹងទទួលបានរដូវអំណោយផល។ បរិយាកាសរដូវប្រមូលផលសាយភាយពេញភូមិស្រុក បង្ហាញពីក្តីសប្បាយរីករាយរបស់ប្រជាជន បន្ទាប់ពីមួយឆ្នាំខិតខំ ព្យាយាមផ្សារភ្ជាប់ជាមួយវាលស្រែចម្ការ។

ភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិភាគតិចឃុំ Tân Tiến

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចដូចជាឃុំ Tấn Tiến ឃើញថាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ខាងសេដ្ឋកិច្ច និងជីវភាពរស់នៅក្នុងសង្គមរបស់ ប្រការនេះបានបញ្ជាក់ឱ្យឃើញច្បាស់ថាបណ្តាគេហដ្ឋានថ្មីដែលចំណុះឱ្យផ្ទះទ្រុឌទ្រោម និងប្រព័ន្ធផ្លូវបេតុងដ៏ធំទូលាយស្អាត បង្កើតភាពងាយស្រួលសម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរទៅមកទៀតផង។

ជីវភាពរបស់ជនរួមជាតិភាគតិច និងសាសនាបានលើកកម្ពស់

ឆ្នាំ ២០២៥ ក្នុងបរិបទប្រមូលផ្តុំអនុវត្តការសម្រួលក្បាលម៉ាស៊ីនប្រព័ន្ធនយោបាយ បង្រួបបង្រួមខេត្ត និងដំណើរការរដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់ ខេត្តកាម៉ាវបានខិតខំ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការងារជនជាតិ និងជំនឿ សាសនានៅលើភូមិសាស្រ្ត។

ឧបត្ថម្ភគ្នាដើម្បីចាក់ផុតក្រ

ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធនារីឃុំ Sông Đốc តែងយកចិត្តទុកដាក់ និងផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពនៃការឧបត្ថម្ភ ជំនួយសមាជិក និងស្ត្រីដែលជាគ្រួសារក្រីក្រ និងមានជីវភាពជួបលំបាក រួមចំណែកជាមួយគណៈកម្មាធិការបក្សសម្រេចជោគជ័យនូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

សម្រស់ភូមិស្រុកបៃតង ល្អ ស្អាត

នៅតាមបណ្តាភូមិស្រុក Khmer ជាច្រើនក្នុងខេត្ត ប្រពៃណីចលនាកសាងភូមិស្រុកបៃតង ល្អ ស្អាតបានស៊ីជម្រៅក្នុងជីវភាព បង្កើតបានជាតំបន់ប្រជុំជនគំរូ ផ្លូវលំជនបទក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ។

រួបរួមគ្នាកសាងមាតុភូមិ

ជាមួយស្មារតីសាមគ្គីភាព និងការតាំងចិត្តខ្ពស់ គណៈកម្មាធិការរណសិរ្ស និងប្រជាជនភូមិលេខ ៦ ឃុំ Khánh Bình បានអនុវត្តជោគជ័យរាល់បណ្តាប្រពៃណីស្នេហាជាតិ។ ផ្តើមពីនោះ ជីវភាពតសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនក៏បានកែលម្អគួរឱ្យកត់សម្គាល់ ចំនួនគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រក៏ត្រូវបានថយចុះ ចំនួនគ្រួសារធូរធាក៏កើនឡើងជាលំដាប់ ហើយមុខមាត់ជនបទក៏មានភាពផ្លាស់ថ្មីគ្រប់វិស័យ។

លំនឹងជីវភាពលើតំបន់ "Đất Mới"

ឃុំ Đất Mới ជាភូមិសាស្ត្រមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ហើយក៏ជាតំបន់ដែលជួបលំបាកខ្លាំងណាស់ដែរ បងប្អូនប្រជាជនស្លូតត្រង់ អត់ធ្មត់ និងមានការព្យាយាមយ៉ាងមុះមុត ដោយអះអាងនូវឆន្ទៈរបស់ខ្លួន។ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ រួមជាមួយការព្រួតដៃរបស់រដ្ឋអំណាចភូមិភាគ សម្រស់ Đất Mới នាពេលបច្ចុប្បន្នកំពុងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។