Thứ ba, 3-2-26 13:12:33
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

សែនដូនតាប្រកបដោយភាពកក់ក្តៅក្នុងគេហដ្ឋានថ្មី

Báo Cà Mau បុណ្យភ្ជុំបិណ្ឌ សែនដូនតាមិនត្រឹមជាឱកាសសម្រាប់កូនចៅតបស្នងគុណចំពោះបុព្វការីជនរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងជារយៈពេលដ៏ពិសេសដើម្បីជួបជុំសង្គមគ្រួសារ និងមាមីងបងប្អូនក្នុងភូមិផងរបងជាមួយ និងចែករំលែកនូវក្តីសប្បាយរីករាយ និងពង្រឹងសាមគ្គីភាពរវាងគ្នានិងគ្នាទៀតផង។ ឆ្នាំនេះ ពិធីបុណ្យភ្ជុំបិណ្ឌ សែនដូនតាសម្រាប់គ្រួសារច្រើនកាន់តែមានភាពសប្បាយអ៊ូអរ និងកក់ក្តៅថែមទៀតនៅពេលដែលបក្ស និងរដ្ឋ ព្រមទាំងរដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការរស់នៅ និងទាំងស្មារតីសម្ភារៈ ជាពិសេសខាងលំនៅឋានដើម្បីផ្តើមអាជីព។

ជនរួមជាតិ Khmer នាំគ្នាទៅវត្តរដូវបុណ្យភ្ជុំបិណ្ឌ សែនដូនតា។

ជាច្រើនឆ្នាំកន្លងមកនេះ បក្ស ​និងរដ្ឋតែងយកចិត្តទុកដាក់ចំពោះបងប្អូនជនរួមជាតិ Khmer និយាយដោយឡែក និងបណ្តាជនជាតិភាគតិចនិយាយរួម។​ មានយ៉ាងច្រើនគោលនយោបាយ និងសេចក្តីណែនាំត្រូវបានដាក់ចេញ និងអនុវត្តប្រកបដោយប្រសិទ្ធភាព ជាក់ស្តែងដូចជា៖ ការជួយឧបត្ថម្ភលំនៅដ្ឋាន ដីធាសម្រាប់សង់ផ្ទះ ដីផលិត ព្រមទាំងវិនិយោគសាងសង់សាលារៀន ដំណាក់សុខាភិបាលផ្លូវថ្នល់… ជួយលើកកំពស់ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិ។

ក្នុងផ្ទះថ្មីដ៏ធំទូលាយ ដែលបានរដ្ឋជំនួយឧបត្ថម្ភទឹកប្រាក់ ៦០ លានដុង ដើម្បីសង់ផ្ទះថ្មី អ្នកមីង Danh Thị Sang (អាយុ ៦៤ ឆ្នាំ រស់នៅភូមិ Đường Đào ឃុំ Hồ Thị Kỷ រំភើប៖ “គ្រួសារខ្ញុំក្រ ប្តីក៏ស្លាប់ទៀត សព្វថ្ងៃពឹងលើតែប្រាក់ខែរបស់កូនប្រុសដែលទៅធ្វើកម្មកររោងចក្រនៅខេត្ត Bình Dương។ មុននេះខ្ញុំរស់នៅក្នុងផ្ទះទ្រុឌទ្រោម ហើយឱ្យតែមានព្យុះភ្លៀងម្តងគេងមិនលក់។ ឥឡូវបានរដ្ឋ​​ឧបត្ថម្ភ​ថ្មីនឹងនរ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។ ពិសេស​ខ្ញុំ​មិន​នឹក​ស្មាន​ថា​ឆ្នាំ​នេះ គ្រួសារ​ខ្ញុំ​នឹង​បានទទួល​បុណ្យភ្ជុុំបិណ្ឌ សែនដូនតាក្នុង​ផ្ទះ​ដ៏​ធំទូលាយ​បែប​នេះ​ឡើយ”។

គ្រួសារ Khmer រីករាយអំណរបុណ្យភ្ជុំបិណ្ឌ សែនដូនតាក្នុងគេហដ្ឋានថ្មីដ៏ស្កឹមស្កៃដែលប្រកបដោយភាពកក់ក្តៅ។

គោលនយោបាយឧបត្ថម្ភគ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រ និងគ្រួសារជួបលំបាកខ្លាំង មិនត្រឹមជាដំបូលសម្រាប់ការពារព្យុះភ្លៀងប៉ុណ្ណោទេ ថែមទាំងជាកត្តាដ៏សំខាន់មួយសម្រាប់គ្រួសារ Khmer សុខសាន្តពលកម្មផលិត ឈានឡើងរួចចាកក្រ។ រាល់ទង្វើជាក់ស្តែងទាំងឡាយបានបង្ហាញច្បាស់ពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់បក្ស និងរដ្ឋចំពោះការរស់នៅរបស់បងប្អូនជនរួមជាតិ Khmer រួមចំណែកពង្រឹងពួកគេពីការជឿជាក់របស់មាមីងបងប្អូនមកលើការដឹកនាំរបស់បក្សទៀតផង។ ការចង្អុលណែនាំរបស់រដ្ឋអំណាចភូមិភាគ ផ្តើមពីនោះក៏ស្តារឡើងវិញនូវប្រពៃសាមគ្គី ពង្រីកប្រភពកម្លាំងផ្ទៃក្នុង រួមគ្នាកសាងមាតុភូមមិឱ្យកាន់តែសម្បូររុងរឿង និងស៊ីវិល័យ។

ឆ្នាំនេះ គ្រួសារអ្នកមីង Danh Thị Sang ទទួលបុណ្យសែនដូនតាក្នុងគេហដ្ឋានថ្មីដ៏ធំទូលាយស្អាតដែលរដ្ឋបានជំនួយឧបត្ថម្ភប្រាក់សាងសង់។

ទទួលបុណ្យភ្ជុំបិណ្ឌ សែនដូនតាក្នុងគេហដ្ឋានថ្មី គឺជាការទទួលថ្ងៃបុណ្យដែលប្រកបអត្ថន័យ និងពោរពេញដោយក្តីសង្ឃឹមសម្រាប់អនាគតដ៏ភ្លឺស្វាង។ នេះមិនត្រឹមតែក្តីសប្បាយជួបជុំសង្គមគ្រួសាររបស់បងប្អូនជនរួមជាតិ Khmer សម្រាប់ថ្ងៃបុណ្យប្រពៃណីប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ច្បាស់ពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋព្រមទាំងសហគមន៍ចំពោះជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិទៀតផង៕

Danh Điệp

បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់

ធ្លាប់ជាប្រភេទរុក្ខជាតិព្រៃដែលបង្ករាំងស្ទះលំហូរទឹក ឥឡូវនេះត្រកៀតប៉ោងកំពុងនាំមកនូវមុខមាត់ថ្មីសម្រាប់សេដ្ឋកិច្ចជនបទឃុំ Phước Long។ ទម្រង់ក្លិបត្បាញត្រកៀតប៉ោងមិនត្រឹមតែជួយដោះស្រាយការងារធ្វើក្នុងពេលទំនេរពីការងារស្រែចំការប៉ុណ្ណោះទេ ថែមទាំងជួយនារីជាច្រើន “បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់” តាមរយៈនោះលើកកម្ពស់តួនាទីនិងឋានៈរបស់បងប្អូននារីក្នុងគ្រួសារទៀតផង។

ប្រសិទ្ធភាពនៃការដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា

ចំពោះការប៉ះពាល់ដ៏ច្បាស់លាស់នៃអាកាសធាតុប្រែប្រួលដែលមិនគួរស្មានបានពីតម្លៃកសិផល និងទម្រង់ដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា កំពុងសន្សឹមៗបញ្ជាក់ពីទិសដៅដែលប្រកបដោយប្រសិទ្ធភាព និងស្ថេរភាពសម្រាប់កសិករឃុំ U Minh។ មិនត្រឹមតែទាញយកផលប្រយោជន៍ជាអតិបរមាពីផ្ទៃដីដែលមានស្រាប់ប៉ុណ្ណោះទេ ទម្រង់នេះថែមទាំងនាំមកនូវប្រភពចំណូលស្ថេររភាព ជួយឱ្យគ្រួសារជាច្រើនបានរួចផុតពីភាពក្រីក្រ និងមានជីវភាពរស់នៅនឹងនរទៀតផង។

ស្ពានតភ្ជាប់ច្រាំងប្រកបដោយភាពរីករាយ

លើកំដៅព្រះអាទិត្យចែងចាំងនៃថ្ងៃជិតឈានចូលឆ្នាំថ្មី សម្រស់ជនបទឃុំ Tân Hưng កាន់តែស្រស់ស្អាតឡើងដោយមានស្ពានបេតុងដ៏រឹងមាំដែលទើបតែសាងរួច និងដាក់ឱ្យប្រើប្រាស់ ជាផ្លូវការតភ្ជាប់ច្រាំងទាំងពីរ។ នោះគឺជាលទ្ធផលនៃទឹកចិត្តសប្បុរសជិតឆ្ងាយ រួមផ្សំជាមួយនឹងតួនាទីតភ្ជាប់យ៉ាងប្តេជ្ញាចិត្តរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិឃុំផងដែរ។

Biển Bạch: អឹកធឹកឈានចូលរដូវស្រូវ-បង្គា

នៅបណ្តាថ្ងៃចុងឆ្នាំ ពេលបុណ្យ Tết កាន់តែកៀកជិតចូលមកដល់ ប្រជាជនឃុំ Biển Bạch ឈានចូលរដូវប្រមូលផលក្នុងស្មារតីរំភើបរីករាយ។ នៅតាមវាលចិញ្ចឹមបង្គា សកម្មភាពពលកម្មប្រព្រឹត្តទៅយ៉ាងមមាញឹក។ នៅឯវាលស្រែ ស្រូវកំពុងទុំ លំអានថានឹងទទួលបានរដូវអំណោយផល។ បរិយាកាសរដូវប្រមូលផលសាយភាយពេញភូមិស្រុក បង្ហាញពីក្តីសប្បាយរីករាយរបស់ប្រជាជន បន្ទាប់ពីមួយឆ្នាំខិតខំ ព្យាយាមផ្សារភ្ជាប់ជាមួយវាលស្រែចម្ការ។

ភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិភាគតិចឃុំ Tân Tiến

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចដូចជាឃុំ Tấn Tiến ឃើញថាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ខាងសេដ្ឋកិច្ច និងជីវភាពរស់នៅក្នុងសង្គមរបស់ ប្រការនេះបានបញ្ជាក់ឱ្យឃើញច្បាស់ថាបណ្តាគេហដ្ឋានថ្មីដែលចំណុះឱ្យផ្ទះទ្រុឌទ្រោម និងប្រព័ន្ធផ្លូវបេតុងដ៏ធំទូលាយស្អាត បង្កើតភាពងាយស្រួលសម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរទៅមកទៀតផង។

ជីវភាពរបស់ជនរួមជាតិភាគតិច និងសាសនាបានលើកកម្ពស់

ឆ្នាំ ២០២៥ ក្នុងបរិបទប្រមូលផ្តុំអនុវត្តការសម្រួលក្បាលម៉ាស៊ីនប្រព័ន្ធនយោបាយ បង្រួបបង្រួមខេត្ត និងដំណើរការរដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់ ខេត្តកាម៉ាវបានខិតខំ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការងារជនជាតិ និងជំនឿ សាសនានៅលើភូមិសាស្រ្ត។

ឧបត្ថម្ភគ្នាដើម្បីចាក់ផុតក្រ

ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធនារីឃុំ Sông Đốc តែងយកចិត្តទុកដាក់ និងផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពនៃការឧបត្ថម្ភ ជំនួយសមាជិក និងស្ត្រីដែលជាគ្រួសារក្រីក្រ និងមានជីវភាពជួបលំបាក រួមចំណែកជាមួយគណៈកម្មាធិការបក្សសម្រេចជោគជ័យនូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

សម្រស់ភូមិស្រុកបៃតង ល្អ ស្អាត

នៅតាមបណ្តាភូមិស្រុក Khmer ជាច្រើនក្នុងខេត្ត ប្រពៃណីចលនាកសាងភូមិស្រុកបៃតង ល្អ ស្អាតបានស៊ីជម្រៅក្នុងជីវភាព បង្កើតបានជាតំបន់ប្រជុំជនគំរូ ផ្លូវលំជនបទក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ។

រួបរួមគ្នាកសាងមាតុភូមិ

ជាមួយស្មារតីសាមគ្គីភាព និងការតាំងចិត្តខ្ពស់ គណៈកម្មាធិការរណសិរ្ស និងប្រជាជនភូមិលេខ ៦ ឃុំ Khánh Bình បានអនុវត្តជោគជ័យរាល់បណ្តាប្រពៃណីស្នេហាជាតិ។ ផ្តើមពីនោះ ជីវភាពតសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនក៏បានកែលម្អគួរឱ្យកត់សម្គាល់ ចំនួនគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រក៏ត្រូវបានថយចុះ ចំនួនគ្រួសារធូរធាក៏កើនឡើងជាលំដាប់ ហើយមុខមាត់ជនបទក៏មានភាពផ្លាស់ថ្មីគ្រប់វិស័យ។

លំនឹងជីវភាពលើតំបន់ "Đất Mới"

ឃុំ Đất Mới ជាភូមិសាស្ត្រមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ហើយក៏ជាតំបន់ដែលជួបលំបាកខ្លាំងណាស់ដែរ បងប្អូនប្រជាជនស្លូតត្រង់ អត់ធ្មត់ និងមានការព្យាយាមយ៉ាងមុះមុត ដោយអះអាងនូវឆន្ទៈរបស់ខ្លួន។ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ រួមជាមួយការព្រួតដៃរបស់រដ្ឋអំណាចភូមិភាគ សម្រស់ Đất Mới នាពេលបច្ចុប្បន្នកំពុងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។