រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គណៈសប្បុរសធម៌សង្គមនៃសមាគមព្រះពុទ្ធសាសនា Việt Nam ខេត្ត បានផ្តើមចលនាកសាងស្ពានគមនាគមន៍ជនបទរាប់រយខ្សែ ដើម្បីជំនួសស្ពានឈើឥតបង្កាន់ដៃដ៏លំបាកលំបិន ដោយស្ពានបេតុងដ៏រឹងមាំតភ្ជាប់ត្រើយទាំងសង្ខាង។
                                    
                                    
                                    
                                   

គិតមកទល់ពេលនេះ គណៈសប្បុរសធម៌សង្គមក៏បានផ្តើមចលនាកសាងស្ពានជនបទប្រមាណជិត ៧៨០ ខ្សែ។
ជាង ១០ ឆ្នាំមកនេះ បងប្អូនប្រជាពលរដ្ឋនៅតាមឃុំនៃតំបន់ដាច់ស្រយាលក្នុងខេត្ត បានទម្លាប់ជាមួយរូបភាពសមាជិកគណៈសប្បុរសធម៌សង្គមនៃសមាគមព្រះពុទ្ធសាសនាវៀតណាមខេត្ត ដែលបានចុះពិនិត្យ និងរៀបចំពិធីបើកការដ្ឋាន និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានគមនាគមន៍ជនបទ ដោយមិនថាថ្ងៃក្តៅឬភ្លៀងខ្យល់ នៅតែមិនខ្លាចនឿយហត់និងការលំបាក ដើម្បីសាងស្ពានបម្រើដល់ការធ្វើដំណើរទៅមកលរបស់បងប្អូនប្រជាជន។
លោកស្រី Nguyễn Thị Anh Tuyết អនុប្រធានគណៈសប្បុរសធម៌សង្គម បានចែករំលែកថា៖ "កាលពីប៉ុន្មានឆ្នាំមុន ឃុំជាច្រើននៅតាមតំបន់ដាច់ស្រយាលរបស់ខេត្ត ដែលជាតំបន់មានព្រែកទន្លេខ្វាត់ខ្វែង ការធ្វើដំណើរទៅមកនៅតែជាឧបសគ្គដោយសារមានស្ពានឈើឥតបង្កាន់ដៃ និងស្ពានក្តារបណ្តោះអាសន្ន ប្រជាជនជួបការលំបាកក្នុងការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ ជាពិសេសគឺសិស្សានុសិស្សដែលទៅសាលាប្រចាំថ្ងៃ។ នោះគឺជាកត្តាជំរុញឱ្យខ្ញុំកើតចិត្តជ្រះថ្លា ហើយចេញមុខផ្តើមចលនាឱ្យមានការកសាងស្ពានគមនាគមន៍ជនបទដោយបេតុង"។
ដោយត្រូវធ្វើដំណើរឆ្លងកាត់ស្ពានបណ្តោះអាសន្ន ទ្រុឌទ្រោមក្រោយប្រើប្រាស់អស់ជាច្រើនទសវត្សរ៍ និងប្រឈមមុចជាមួយហានិភ័យនៃគ្រោះថ្នាក់នៅពេលមានភ្លៀងខ្យល់ឬនៅពេលយប់ បងប្អូនប្រជាជននៅភូមិលេខ១៤ ឃុំ U Minh តែងប្រាថ្នាចង់បានស្ពានថ្មីប្រកបដោយសុវត្ថិភាព ប៉ុន្តែដោយសារជីវភាពនៅជួបការលំបាកខ្លាំង ការចូលរួមវិភាគទានជាថវិការាប់រយលានដុងដើម្បីសាងសង់ស្ពាន គឺជាបន្ទុកដ៏ធ្ងន់សម្រាប់ប្រជាជននៅភូមិភាគ។

បណ្តាស្ពានបេតុងដ៏រឹងមាំតែងបង្កលក្ខណៈងាយស្រួលសម្រាប់បងប្អូនប្រជាជនធ្វើដំណើរទៅមក ព្រមទាំងប្អូនៗសិស្សានុសិស្សទៅសាលា។
ដោយយល់ច្បាស់ និងចែករំលែកការលំបាកជាមួយបងប្អូនប្រជាជនទាំងឡាយនៅទីនេះ គណៈសប្បុរសធម៌សង្គមក៏បានផ្តើមចលនាកសាងស្ពានបេតុងដ៏រឹងមាំ។ លោក Nguyễn Văn Hiền រស់នៅឃុំ U Minh បានឱ្យដឹងថា៖ "នៅទីនេះ ផ្លូវធ្វើដំណើរនៅតែជួបការលំបាកខ្លាំង តែអាស្រ័យការយកចិត្តទុកដាក់ពីគណៈសប្បុរសធម៌សង្គមក្នុងការចលនាឱ្យមានការកសាងស្ពានបេតុង ខ្ញុំរួមជាមួយបងប្អូនប្រជាជនដទៃទៀតពីតជារីករាយណាស់ ហើយបានស្របចិត្តគាំទ្រ ដោយបានរួមចំណែកកម្លាំងពលកម្ម ដើម្បីឱ្យស្ពានឆាប់សាងបានរួចរាល់ ធានាគុណភាព ដើម្បីបងប្អូនប្រជាជនធ្វើដំណើរទៅមក កូនក្មួយបានទៅសាលាងាយស្រួល"។
ប្រភពថវិកាសម្រាប់កសាងស្ពានគមនាគមន៍ជនបទ ត្រូវបានផ្តើមចលនាដោយគណៈសប្បុរសធម៌សង្គម ពីអង្គការចាត់តាំង និងសប្បុរសជនទាំងក្នុង និងក្រៅខេត្ត ព្រមទាំងក្រៅប្រទេសចូលរួមផងដែរ។ ប្រការដែលដ៏ពិសេសនោះគឺ សមាជិកគ្រប់រូបសុទ្ធតែធ្វើការដោយ ស្ម័គ្រចិត្ត និងចិត្តក្លៀវក្លាដើម្បីសហគមន៍។ អាស្រ័យហេតុនេះ ស្ពានបេតុងរឹងមាំរាប់រយខ្សែដែលតភ្ជាប់ត្រើយទាំងសង្ខាង ត្រូវបានសាងសង់ឡើងនៅគ្រប់ទីកន្លែងទូទាំងខេត្ត ដែលនាំមកនូវសេចក្តីសោមនស្សជូនដល់បងប្អូនប្រជាជនមូលដ្ឋាន។

ក្រៅពីការកសាងស្ពាន គណៈសប្បុរសធម៌សង្គមថែមទាំងមានយ៉ាងច្រើនសកម្មភាពសន្តិសុខសង្គមដ៏ជាក់ស្តែង ដូចជាសង់ផ្ទះ ជំនួយការសិក្សារៀនសូត្រដល់ប្អូនៗ។ ក្នុងឱកាសសម្ពោធឆ្លងស្ពាន គណៈសប្បុរសធម៌សង្គមក៏បានជូនជាច្រើនអំណោយ និងអាហារូបករណ៍ដល់ប្អូនសិស្សានុសិស្សដែលមានជីវភាពជួបលំបាក។
គិតចាប់តាំងពីពេលផ្តើមចលនាកសាង "ស្ពាននៃក្តីស្រមៃ" ដែលផ្តួចផ្តើមដោយខេត្ត រហូតមកទល់បច្ចុប្បន្ន គណៈសប្បុរសធម៌សង្គមនៃសមាគមព្រះពុទ្ធសាសនា Việt Nam ខេត្ត បានកសាងស្ពានគមនាគមន៍ជនបទ បានជិត ៧៨០ ខ្សែ។ "ការរួមដៃគ្នាអនុវត្តចលនាកសាងស្ពានគមនាគមន៍ជនបទ នៅពេលដែលស្ពាននានាត្រូវបានសាងសង់រួចរាល់ បានជួយឱ្យបងប្អូនប្រជាជនក្នុងការធ្វើដំណើរទៅមកងាយស្រួល លែងមានករណីកាត់ដាច់ដោយឡែកពីគ្នាទៀតហើយ។ សម្រាប់សមាជិកគណៈកម្មការបន្តនឹងការងារសប្បុរសធម៌ដ៏មានអត្ថន័យនេះ។ ការកសាងស្ពានគមនាគមន៍ជនបទក៏បានរួមចំណែកជាមួយមូលដ្ឋានក្នុងការកសាងជនបទថ្មី ជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច។ យើងខ្ញុំនឹងបន្តអនុវត្តសកម្មភាពសុខុមាលភាពសង្គមជាក់ស្តែងឱ្យបានច្រើនជាងនេះទៀត ជាពិសេសគឺការសាងស្ពានគមនាគមន៍ជនបទ ដើម្បីជួយប្រជាជននៅតំបន់ដាច់ស្រយាលដើម្បីមានលក្ខខណៈរស់នៅកាន់តែប្រសើរឡើង" លោកស្រី Anh Tuyết បានឱ្យដឹងដូច្នេះ។
មកកាន់តំបន់ជនបទ Cà Mau នាពេលបច្ចុប្បន្ន ងាយស្រួលបានឃើញនៅបណ្តាស្ពានបេតុងដ៏រឹងមាំ ដែលផ្តើមសាងឡើងដោយគណៈសប្បុរសធម៌នៃសមាគមព្រះពុទ្ធសាសនា Việt Nam ខេត្ត រួមចំណែកញាំងឱ្យមុខមាត់ជនបទកាន់តែមានសម្រស់ស្រស់ស្អាត៕
Quỳnh Anh

 Truyền hình
                            
                    
                  


                            
                                          



Xem thêm bình luận