Thứ sáu, 20-3-26 16:24:21
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

សម្រស់ភូមិស្រុកបៃតង ល្អ ស្អាត

Báo Cà Mau នៅតាមបណ្តាភូមិស្រុក Khmer ជាច្រើនក្នុងខេត្ត ប្រពៃណីចលនាកសាងភូមិស្រុកបៃតង ល្អ ស្អាតបានស៊ីជម្រៅក្នុងជីវភាព បង្កើតបានជាតំបន់ប្រជុំជនគំរូ ផ្លូវលំជនបទក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ។

ផ្លូវគំរូនៅលើភូមិសាស្ត្រឃុំហុងយ៉ឹង។

ជាភូមិភាគដែលមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ឃុំ Ninh Thạnh Lợi បានយកចិត្តទុកដាក់លើកកម្ពស់គុណភាពរស់នៅរបស់បងប្អូនប្រជាជនលើគ្រប់វិស័យ កែលម្អសោភ័ណភាពជនបទ។ ផ្លូវថ្នល់នានាបានចាក់បេតុង ហើយទាំងសង្ខាងផ្លូវមានផ្កាលម្អរីកស្គុសស្គាយដែលប្រជាជនដាំ និងថែទាំផងដែរ។

សកម្មភាពជាច្រើន ដូចជា៖ អនាម័យបរិស្ថាន ប្រមូលសំរាម កែលម្អសួនច្បារ។ល។ បានចាត់តាំងជាប្រចាំ បង្កើតបានជារបៀបរស់នៅស៊ីវិល័យក្នុងភូមិស្រុកនីមួយៗ។ ការផ្លាស់ប្តូរទាំងនេះមិនត្រឹមតែធ្វើឱ្យសោភ័ណភាពស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីស្មារតីទទួលខុសត្រូវ និងក្តីស្រឡាញ់ស្រុកកំណើតរបស់ជនរួមជាតិទៀតផង។

 

ភូមិស្រុកនៅឃុំនិញថាញឡើយ កាន់តែស្រស់បំព្រង។

លោក យ័ញសារី ប្រធានសាខាសមាគមចាស់ព្រឹទ្ធាចារ្យភូមិ កោះធំ បានចែករំលែកថា៖ “ជនរួមជាតិខ្មែរសកម្មឆ្លើយតបចលនាកសាងសួនច្បារ-ផ្ទះបៃតង ល្អ ស្អាត និងផ្លូវគំរូ។ នេះជាភាពជោគជ័យដ៏ធំធេង បង្ហាញពីស្មារតីសាមគ្គី និងការទទួលខុសត្រូវរបស់បងប្អូនប្រជាជនចំពោះស្រុកកំណើត។ ការកែលម្អផ្ទះសម្បែង ភូមិស្រុក ក៏ជាវិធីថែរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ខ្មែរក្នុងការកសាងជនបទថ្មីផងដែរ”។

ក៏ជាភូមិភាគដែលមានជនរួមជាតិខ្មែររស់នៅកុះករ នៅឃុំហុងយ៉ឹង ផ្លូវគំរូបានលេចឡើងកាន់តែច្រើន។ ផ្លូវបេតុងដ៏រឹងមាំ ស្រស់ស្អាតដោយសារ ផ្កា និងដើមឈើបៃតងបានកាត់តម្រឹមយ៉ាងស្រស់ស្អាត។ ជាពិសេស ប្រព័ន្ធអំពូលភ្លើងថាមពលពន្លឺព្រះអាទិត្យដែលបានដំឡើងតាមបណ្តោយផ្លូវ រួមចំណែកធានាសុវត្ថិភាព និងបង្កើតសម្រស់ដល់ភូមិស្រុកនៅពេលយប់។ ផ្លូវគំរូមិនត្រឹមតែនាំមកនូវរូបរាងថ្មីសម្រាប់មូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជនទៀតផង។

ជនរួមជាតិខ្មែររក្សាអនាម័យក្នុងផ្ទះ ក្រៅផ្លូវស្អាតបាត រួមចំណែកជួយមូលដ្ឋានសម្រេចនិយាម អំពីបរិស្ថានតាមទិសដៅជនបទថ្មីគំរូ។

“ប្រជាជនក្នុងឃុំចូលរួមយ៉ាងសកម្មក្នុងទម្រង់ផ្ទះស្អាត សួនបៃតង ផ្លូវ ព្រែកទន្លេគ្មានសំរាម។ តំបន់ប្រជុំជនជាច្រើនថែមទាំងកសាងទម្រង់ស្វ័យគ្រប់គ្រងមានប្រសិទ្ធភាពអំពីសន្តិសុខសណ្តាប់ធ្នាប់ បរិស្ថាន និងកសាងជនបទថ្មី។ គ្រួសារជាច្រើនបានបរិច្ចាគដីរាប់រយម៉ែត្រការ៉េ ចូលរួមថ្ងៃពលកម្មដើម្បីរួមដៃកសាងជនបទថ្មីកម្រិតខ្ពស់ គំរូ។ល។” លោកយ័ញសឺន ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំហុងយ៉ឹងឱ្យដឹងដូច្នេះ។

ដើម្បីចលនានេះរីកសាយធំទូលាយ តួនាទីរបស់នារីក្នុងគ្រួសារនីមួយៗគឺសំខាន់ណាស់។ ពួកគាត់ជាអ្នកផ្ទាល់ថែរក្សាអនាម័យក្នុងផ្ទះ ក្រៅផ្លូវ និងបំផុសគំនិតដល់សហគមន៍តាមរយៈសកម្មភាពតូចតាចតែជាក់ស្តែង។

ជនរួមជាតិខ្មែរថែទាំដើមផ្កាលម្អនៅមុខផ្ទះ។

អ្នកមីង ឡឹមធីសេន អនុសង្កាត់ បៀនដុង ​A (សង្កាត់ហ៊ីបថាញ់) ចែករំលែកថា៖ “បានសហព័ន្ធនារីសង្កាត់ណែនាំ យើងខ្ញុំចេះបែងចែកសំរាមសរីរាង្គសម្រាប់ធ្វើជីដាក់ផ្កាលម្អមុខផ្ទះ។ សំរាមអសរីរាង្គដាក់ចូលថង់ប្លាស្ទិក រង់ចាំឡានសំរាមមកយក។ អាស្រ័យហេតុនោះ ផ្ទះបាយ ទីធ្លាផ្ទះតែងតែស្អាតជានិច្ច។ រក្សាបរិស្ថានស្អាត ក៏ជាការរក្សាសុខភាពសម្រាប់គ្រួសារ និងសហគមន៍ដែរ”។

ការស្រុះចិត្ត ស្ម័គ្រចិត្តរបស់ជនរួមជាតិខ្មែរ មិនត្រឹមតែរួមចំណែកជួយមូលដ្ឋានសម្រេចនិយាមអំពីបរិស្ថាន និងសោភ័ណភាពតាមទិសដៅជនបទថ្មីគំរូ ទីក្រុងស៊ីវិល័យប៉ុណ្ណោះទេ ថែមទាំងជាភស្តុតាងច្បាស់លាស់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព រក្សាអត្តសញ្ញាណវប្បធម៌ដើរទន្ទឹមនឹងវឌ្ឍនភាពសង្គម៕

អត្ថបទនិងរូបថត៖ ថាញហាយ

តំបន់ជនបទទទួលអំណរនិទាឃរដូវមុនថ្ងៃកំណត់

បុណ្យចូលឆ្នាំថ្មីនេះ ក្តីសប្បាយរីករាយរបស់បងប្អូនប្រជាជនឃុំ Hồng Dân ហាក់ដូចជាកើនឡើងទ្វេដង។ មិនត្រឹមរដូវស្រូវ និងបង្គាបានផលប៉ុណ្ណោះទេ សម្រាប់បងប្អូនដែលរស់នៅតាមបណ្តោយដងផ្លូវ តាសួន ក្តីសប្បាយរីករាយកាន់តែពេញលេញថែមទៀត នៅពេលដែលផ្លូវជនបទត្រូវបានវិនិយោគកសាងកម្រិតខ្ពស់ និងពង្រីកឱ្យបានល្អស្អាត ដោយដាក់ឱ្យប្រើប្រាស់ចំឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំមមី ២០២៦ នេះ។

ផលប្រយោជន៍សេដ្ឋកិច្ចផ្តើមពីចំបើង

តាំងពីយូរលង់ណាស់មកហើយ ចំបើងតែងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងជីវិតរស់នៅ និងការផលិតរបស់កសិករ។ ទោះបីវាជាផលិតផលចំណុះខាងវិស័យកសិកម្មក៏ដោយ ចំបើងមានអត្ថប្រយោជន៍ក្នុងការប្រើប្រាស់ជាច្រើនបែប និងរួមចំណែកដល់ការបង្កើនប្រសិទ្ធភាពក្នុងការផលិត និងការការពារបរិស្ថានទៀតផង។

តុបតែងលម្អដើម្បីទទួលអំណរនិទាឃរដូវ

នៅថ្ងៃជិតបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ២០២៦ នេះឃុំ សង្កាត់ក្នុងខេត្ត Cà Mau បានផ្លាស់ប្តូរមុខមាត់ថ្មីពោរពេញដោយពណ៌ចម្រុះ។ ការងារតុបតែង និងកែលម្អទីក្រុងត្រូវបានអនុវត្តយ៉ាងព្រមៗគ្នា បង្កើតបានជាចំណុចលេចធ្លោរស់រវើក ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌នៃតំបន់ដីចុងខាងត្បូងបំផុតនៃមាតុភូមិ។

អត្ថប្រយោជន៍ប្រកបដោយចីរភាពពីគម្រោង "ទឹកគឺជាដង្ហើមនៃជីវិត"

ប៉ុន្មានឆ្នាំកន្លងមកនេះ ការប្រែប្រួលអាកាសធាតុកាន់តែមានភាពស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ បណ្តោយឱ្យមានគ្រោះរាំងស្ងួត និងការជ្រាបព្រៃជាញឹកញាប់ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលិតកម្ម និងកសិកម្ម ព្រមទាំងជីវភាពរស់នៅរបស់បងប្អូនប្រជាជនទៀតផង។ នៅ Cà Mau តំបន់ជាច្រើនដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារកង្វះទឹកសាប ជាពិសេសក្នុងរដូវប្រាំង។ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ គម្រោង "ទឹកគឺជាដង្ហើមនៃជីវិត - ដោះស្រាយការលំបាករបស់ស្ត្រីដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត និងការជ្រាបប្រៃ" បានបង្ហាញឱ្យឃើញពីប្រសិទ្ធភាពយ៉ាងជាក់ច្បាស់ រួមចំណែកជួយសហគមន៍ជនជាតិភាគតិចឱ្យមានស្ថិរភាពខាងការផលិតជាសន្សឹមៗ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេផងដែរ។

ជីវភាពផ្លាស់ប្តូរនៅតំបន់តាំងទីលំនៅថ្មី Lung Ranh

ផ្តើមពីតំបន់តាំងទីលំនៅថ្មីមួយដែលមានការជួបលំបាកខ្លាំង ជីវភាពបងប្អូនប្រជាជនភាគច្រើនពឹងផ្អែកលើការឈ្នួលតាមរដូវ មកទល់ពេលនេះ តំបន់តាំងទីលំនៅថ្មី Lung Ranh ភូមិលេខ ១ ឃុំ Khánh Lâm បានផ្លាស់ប្ដូរមុខមាត់ថ្មី។ អាស្រ័យដោយមានការយកចិត្តទុកដាក់របស់រដ្ឋ រួមនឹងការខិតខំប្រឹងប្រែងឈានឡើងរបស់ប្រជាជន និងបងប្អូនជនរួមជាតិនៅទីនេះ ជីវភាពសេដ្ឋកិច្ចកាន់តែមានការអភិវឌ្ឍស្ថេរភាព។

បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់

ធ្លាប់ជាប្រភេទរុក្ខជាតិព្រៃដែលបង្ករាំងស្ទះលំហូរទឹក ឥឡូវនេះត្រកៀតប៉ោងកំពុងនាំមកនូវមុខមាត់ថ្មីសម្រាប់សេដ្ឋកិច្ចជនបទឃុំ Phước Long។ ទម្រង់ក្លិបត្បាញត្រកៀតប៉ោងមិនត្រឹមតែជួយដោះស្រាយការងារធ្វើក្នុងពេលទំនេរពីការងារស្រែចំការប៉ុណ្ណោះទេ ថែមទាំងជួយនារីជាច្រើន “បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់” តាមរយៈនោះលើកកម្ពស់តួនាទីនិងឋានៈរបស់បងប្អូននារីក្នុងគ្រួសារទៀតផង។

ប្រសិទ្ធភាពនៃការដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា

ចំពោះការប៉ះពាល់ដ៏ច្បាស់លាស់នៃអាកាសធាតុប្រែប្រួលដែលមិនគួរស្មានបានពីតម្លៃកសិផល និងទម្រង់ដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា កំពុងសន្សឹមៗបញ្ជាក់ពីទិសដៅដែលប្រកបដោយប្រសិទ្ធភាព និងស្ថេរភាពសម្រាប់កសិករឃុំ U Minh។ មិនត្រឹមតែទាញយកផលប្រយោជន៍ជាអតិបរមាពីផ្ទៃដីដែលមានស្រាប់ប៉ុណ្ណោះទេ ទម្រង់នេះថែមទាំងនាំមកនូវប្រភពចំណូលស្ថេររភាព ជួយឱ្យគ្រួសារជាច្រើនបានរួចផុតពីភាពក្រីក្រ និងមានជីវភាពរស់នៅនឹងនរទៀតផង។

ស្ពានតភ្ជាប់ច្រាំងប្រកបដោយភាពរីករាយ

លើកំដៅព្រះអាទិត្យចែងចាំងនៃថ្ងៃជិតឈានចូលឆ្នាំថ្មី សម្រស់ជនបទឃុំ Tân Hưng កាន់តែស្រស់ស្អាតឡើងដោយមានស្ពានបេតុងដ៏រឹងមាំដែលទើបតែសាងរួច និងដាក់ឱ្យប្រើប្រាស់ ជាផ្លូវការតភ្ជាប់ច្រាំងទាំងពីរ។ នោះគឺជាលទ្ធផលនៃទឹកចិត្តសប្បុរសជិតឆ្ងាយ រួមផ្សំជាមួយនឹងតួនាទីតភ្ជាប់យ៉ាងប្តេជ្ញាចិត្តរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិឃុំផងដែរ។

Biển Bạch: អឹកធឹកឈានចូលរដូវស្រូវ-បង្គា

នៅបណ្តាថ្ងៃចុងឆ្នាំ ពេលបុណ្យ Tết កាន់តែកៀកជិតចូលមកដល់ ប្រជាជនឃុំ Biển Bạch ឈានចូលរដូវប្រមូលផលក្នុងស្មារតីរំភើបរីករាយ។ នៅតាមវាលចិញ្ចឹមបង្គា សកម្មភាពពលកម្មប្រព្រឹត្តទៅយ៉ាងមមាញឹក។ នៅឯវាលស្រែ ស្រូវកំពុងទុំ លំអានថានឹងទទួលបានរដូវអំណោយផល។ បរិយាកាសរដូវប្រមូលផលសាយភាយពេញភូមិស្រុក បង្ហាញពីក្តីសប្បាយរីករាយរបស់ប្រជាជន បន្ទាប់ពីមួយឆ្នាំខិតខំ ព្យាយាមផ្សារភ្ជាប់ជាមួយវាលស្រែចម្ការ។

ភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិភាគតិចឃុំ Tân Tiến

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចដូចជាឃុំ Tấn Tiến ឃើញថាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ខាងសេដ្ឋកិច្ច និងជីវភាពរស់នៅក្នុងសង្គមរបស់ ប្រការនេះបានបញ្ជាក់ឱ្យឃើញច្បាស់ថាបណ្តាគេហដ្ឋានថ្មីដែលចំណុះឱ្យផ្ទះទ្រុឌទ្រោម និងប្រព័ន្ធផ្លូវបេតុងដ៏ធំទូលាយស្អាត បង្កើតភាពងាយស្រួលសម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរទៅមកទៀតផង។