Thứ ba, 3-2-26 11:37:56
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ជីវភាពរបស់ជនរួមជាតិភាគតិច និងសាសនាបានលើកកម្ពស់

Báo Cà Mau ឆ្នាំ ២០២៥ ក្នុងបរិបទប្រមូលផ្តុំអនុវត្តការសម្រួលក្បាលម៉ាស៊ីនប្រព័ន្ធនយោបាយ បង្រួបបង្រួមខេត្ត និងដំណើរការរដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់ ខេត្តកាម៉ាវបានខិតខំ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការងារជនជាតិ និងជំនឿ សាសនានៅលើភូមិសាស្រ្ត។

ពីការយកចិត្តទុកដាក់ និងបង្កលក្ខណៈរបស់ថ្នាក់ និងផ្នែកនានា ជនរួមជាតិភាគតិចស្ងប់ចិត្តពលកម្មផលិតកម្ម អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ជីវភាពកាន់តែមានស្ថេរភាព។

ដំណាក់កាល ២០២១-២០២៥ ខេត្តកាម៉ាវមាន ៥ ឃុំតំបន់ III ដែលមាន ២២ ភូមិ អនុសង្កាត់លំបាកខ្លាំង។ ៣ ឃុំតំបន់ II និង ១២ ឃុំតំបន់ I ព្រមទាំង ៤៣ ភូមិ អនុសង្កាត់លំបាកពិសេសស្ថិតនៅក្រៅឃុំតំបន់ III និង ៦៨ ភូមិ អនុសង្កាត់ស្ថិតក្នុងតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ ទូទាំងខេត្តមាន ៣២,៤៩៩ គ្រួសារជនរួមជាតិភាគតិច ដោយមានចំនួនប្រជាជន ១៣៨,៩៤៦ នាក់។

ស្តីពីជំនឿសាសនា ទូទាំងខេត្តបច្ចុប្បន្នមាន ៩៧៣ មូលដ្ឋានជំនឿប្រជាប្រិយដែលកំពុងធ្វើសកម្មភាព ក្នុងនោះមាន ៣៨ មូលដ្ឋានបានចាត់ថ្នាក់ជាបេតិកភណ្ឌ (៩ បេតិកភណ្ឌថ្នាក់ជាតិ ២៩ បេតិកភណ្ឌថ្នាក់ខេត្ត)។ នៅលើភូមិសាស្រ្តខេត្តមាន ៧ សាសនាដែលបានទទួលស្គាល់សកម្មភាព រួមមាន៖ ព្រះពុទ្ធសាសនា កាតូលិក គ្រិស្តសាសនា Cao Đài សមាគម Tịnh độ Cư sĩ Việt Nam ព្រះពុទ្ធសាសនា Hoà Hoả និង Phật đường Nam tông Minh Sư đạo ដោយមានសរុប ៣៤០ ទីសក្ការៈបូជា។

ពេលកន្លងហើយ ផ្នែក និងថ្នាក់នានាក្នុងខេត្តតែងយកចិត្តទុកដាក់ផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពនូវកម្មវិធី និងគម្រោងនានា គោលនយោបាយរបស់បក្ស និងរដ្ឋ រួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីជូនជនរួមជាតិភាគតិច។ ដល់ចុងឆ្នាំ ២០២៥ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ក្នុងតំបន់ជនរួមជាតិភាគតិច ប៉ាន់ស្មានសម្រេចជាង ៨០ លានដុង/ម្នាក់/ឆ្នាំ។ អត្រាគ្រួសារក្រថយចុះជាមធ្យមជាង ២% ក្នុងមួយឆ្នាំ។

ហេដ្ឋារចនាសម្ព័ន្ធបន្តបានវិនិយោគព្រមៗគ្នា ១០០% ឃុំមានផ្លូវរថយន្តទៅដល់មជ្ឈមណ្ឌលឃុំបានចាក់កៅស៊ូ ឬចាក់បេតុង; ១០០% សាលារៀន ថ្នាក់រៀន និងតំណាក់សុខាភិបាលបានកសាងរឹងមាំ ជាង ៩៩% គ្រួសារប្រជាជនបានប្រើប្រាស់អគ្គិសនី ប្រហែល ៩០% ជនរួមជាតិភាគតិចបានប្រើប្រាស់ទឹកស្អាតសមស្របអនាម័យ។ ១០០% គ្រួសារប្រជាជនបានទស្សនាទូរទស្សន៍ ស្តាប់វិទ្យុ។ ជាង ៥០% ពលករក្នុងវ័យធ្វើការបានបណ្តុះបណ្តាលវិជ្ជាជីវៈសមស្របនឹងលក្ខណៈ ជាពិសេសតំបន់ជនរួមជាតិភាគតិច។

លោក Huỳnh Công Thiệu ប្រធានការិយាល័យជនជាតិ នៃមន្ទីរជនជាតិ និងសាសនា បានឱ្យដឹងថា៖ “ជនរួមជាតិភាគតិច អង្គការសាសនានានា មូលដ្ឋានជំនឿនៅលើភូមិសាស្រ្តខេត្ត តែងតែអនុវត្តល្អនូវគោលការណ៍ មាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ និងបទប្បញ្ញត្តិរបស់មូលដ្ឋាន។ សកម្មចូលរួមចលនាប្រឡងប្រណាំងស្នេហាជាតិ។ ស្ថានភាពសេដ្ឋកិច្ច-សង្គម សន្តិសុខសណ្តាប់ធ្នាប់តំបន់ជនរួមជាតិភាគតិច សាសនាមានស្ថិរភាពជាសារវន្ត។ ជាពិសេស គម្រោងនានាស្ថិតក្នុងកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច ដំណាក់កាល ២០២១-២០២៥ ត្រូវបានជំរុញលឿនជាវឌ្ឍនភាព មកទល់ពេលនេះបានសម្រេចជាសារវន្តនូវគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមតាមផែនការដែលបានដាក់ចេញ”។

ហេដ្ឋារចនាសម្ព័ន្ធតំបន់ជនរួមជាតិភាគតិច បានវិនិយោគកាន់តែស្អាតបាត។

សកម្មភាពបុណ្យទាន បុណ្យចូលឆ្នាំប្រពៃណីរបស់ជនរួមជាតិភាគតិច តែងតែត្រូវបានគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ដឹកនាំ បង្កលក្ខណៈចាត់តាំងយ៉ាងមហោឡារិក សប្បាយរីករាយ សុវត្ថិភាព និងសន្សំសំចៃ។ តាមរយៈនោះ រួមចំណែកពង្រឹងប្លុកមហាសាមគ្គីជនជាតិទាំងមូល លើកទឹកចិត្តជនរួមជាតិសកម្មពលកម្មផលិតកម្ម កសាងជីវភាពរស់នៅកាន់តែអភិវឌ្ឍន៍។

នៅឆ្នាំ ២០២៦ ផ្នែកជនជាតិ-សាសនាខេត្តកាម៉ាវបានដាក់ចេញ ១៣ ភារកិច្ចសំខាន់ៗ ក្នុងនោះប្រមូលផ្តុំផ្សព្វផ្សាយកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល II (២០២៦-២០៣០)។ ចាត់តាំងសកម្មភាពវប្បធម៌ កីឡាក្នុងឱកាសបុណ្យទាន បុណ្យចូលឆ្នាំរបស់ជនរួមជាតិ ជនជាតិ សាសនា; ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្ត ដើម្បីរាយការណ៍ជូនក្រុមប្រឹក្សាប្រជាជនខេត្តចេញផ្សាយសេចក្តីសម្រេចចិត្តកំណត់គោលនយោបាយដោយឡែក ឧបត្ថម្ភអ្នកបង្រៀនភាសា និងអក្សរ Khmer - Hoa។ ទន្ទឹមនឹងនោះ បន្តជំរុញខ្លាំងខ្លាការងារកាត់បន្ថយក្រ ផ្សព្វផ្សាយគម្រោងឧបត្ថម្ភមុខរបរសម្រាប់គ្រួសារគោលនយោបាយ គ្រួសារក្រ គ្រួសារជិតក្រ និងគ្រួសារជនរួមជាតិភាគតិចនៅលើភូមិសាខស្រ្តខេត្តដំណាក់កាល ២០២៥-២០២៧។

Quỳnh Anh

បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់

ធ្លាប់ជាប្រភេទរុក្ខជាតិព្រៃដែលបង្ករាំងស្ទះលំហូរទឹក ឥឡូវនេះត្រកៀតប៉ោងកំពុងនាំមកនូវមុខមាត់ថ្មីសម្រាប់សេដ្ឋកិច្ចជនបទឃុំ Phước Long។ ទម្រង់ក្លិបត្បាញត្រកៀតប៉ោងមិនត្រឹមតែជួយដោះស្រាយការងារធ្វើក្នុងពេលទំនេរពីការងារស្រែចំការប៉ុណ្ណោះទេ ថែមទាំងជួយនារីជាច្រើន “បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់” តាមរយៈនោះលើកកម្ពស់តួនាទីនិងឋានៈរបស់បងប្អូននារីក្នុងគ្រួសារទៀតផង។

ប្រសិទ្ធភាពនៃការដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា

ចំពោះការប៉ះពាល់ដ៏ច្បាស់លាស់នៃអាកាសធាតុប្រែប្រួលដែលមិនគួរស្មានបានពីតម្លៃកសិផល និងទម្រង់ដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា កំពុងសន្សឹមៗបញ្ជាក់ពីទិសដៅដែលប្រកបដោយប្រសិទ្ធភាព និងស្ថេរភាពសម្រាប់កសិករឃុំ U Minh។ មិនត្រឹមតែទាញយកផលប្រយោជន៍ជាអតិបរមាពីផ្ទៃដីដែលមានស្រាប់ប៉ុណ្ណោះទេ ទម្រង់នេះថែមទាំងនាំមកនូវប្រភពចំណូលស្ថេររភាព ជួយឱ្យគ្រួសារជាច្រើនបានរួចផុតពីភាពក្រីក្រ និងមានជីវភាពរស់នៅនឹងនរទៀតផង។

ស្ពានតភ្ជាប់ច្រាំងប្រកបដោយភាពរីករាយ

លើកំដៅព្រះអាទិត្យចែងចាំងនៃថ្ងៃជិតឈានចូលឆ្នាំថ្មី សម្រស់ជនបទឃុំ Tân Hưng កាន់តែស្រស់ស្អាតឡើងដោយមានស្ពានបេតុងដ៏រឹងមាំដែលទើបតែសាងរួច និងដាក់ឱ្យប្រើប្រាស់ ជាផ្លូវការតភ្ជាប់ច្រាំងទាំងពីរ។ នោះគឺជាលទ្ធផលនៃទឹកចិត្តសប្បុរសជិតឆ្ងាយ រួមផ្សំជាមួយនឹងតួនាទីតភ្ជាប់យ៉ាងប្តេជ្ញាចិត្តរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិឃុំផងដែរ។

Biển Bạch: អឹកធឹកឈានចូលរដូវស្រូវ-បង្គា

នៅបណ្តាថ្ងៃចុងឆ្នាំ ពេលបុណ្យ Tết កាន់តែកៀកជិតចូលមកដល់ ប្រជាជនឃុំ Biển Bạch ឈានចូលរដូវប្រមូលផលក្នុងស្មារតីរំភើបរីករាយ។ នៅតាមវាលចិញ្ចឹមបង្គា សកម្មភាពពលកម្មប្រព្រឹត្តទៅយ៉ាងមមាញឹក។ នៅឯវាលស្រែ ស្រូវកំពុងទុំ លំអានថានឹងទទួលបានរដូវអំណោយផល។ បរិយាកាសរដូវប្រមូលផលសាយភាយពេញភូមិស្រុក បង្ហាញពីក្តីសប្បាយរីករាយរបស់ប្រជាជន បន្ទាប់ពីមួយឆ្នាំខិតខំ ព្យាយាមផ្សារភ្ជាប់ជាមួយវាលស្រែចម្ការ។

ភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិភាគតិចឃុំ Tân Tiến

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចដូចជាឃុំ Tấn Tiến ឃើញថាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ខាងសេដ្ឋកិច្ច និងជីវភាពរស់នៅក្នុងសង្គមរបស់ ប្រការនេះបានបញ្ជាក់ឱ្យឃើញច្បាស់ថាបណ្តាគេហដ្ឋានថ្មីដែលចំណុះឱ្យផ្ទះទ្រុឌទ្រោម និងប្រព័ន្ធផ្លូវបេតុងដ៏ធំទូលាយស្អាត បង្កើតភាពងាយស្រួលសម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរទៅមកទៀតផង។

ជីវភាពរបស់ជនរួមជាតិភាគតិច និងសាសនាបានលើកកម្ពស់

ឆ្នាំ ២០២៥ ក្នុងបរិបទប្រមូលផ្តុំអនុវត្តការសម្រួលក្បាលម៉ាស៊ីនប្រព័ន្ធនយោបាយ បង្រួបបង្រួមខេត្ត និងដំណើរការរដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់ ខេត្តកាម៉ាវបានខិតខំ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការងារជនជាតិ និងជំនឿ សាសនានៅលើភូមិសាស្រ្ត។

ឧបត្ថម្ភគ្នាដើម្បីចាក់ផុតក្រ

ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធនារីឃុំ Sông Đốc តែងយកចិត្តទុកដាក់ និងផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពនៃការឧបត្ថម្ភ ជំនួយសមាជិក និងស្ត្រីដែលជាគ្រួសារក្រីក្រ និងមានជីវភាពជួបលំបាក រួមចំណែកជាមួយគណៈកម្មាធិការបក្សសម្រេចជោគជ័យនូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

សម្រស់ភូមិស្រុកបៃតង ល្អ ស្អាត

នៅតាមបណ្តាភូមិស្រុក Khmer ជាច្រើនក្នុងខេត្ត ប្រពៃណីចលនាកសាងភូមិស្រុកបៃតង ល្អ ស្អាតបានស៊ីជម្រៅក្នុងជីវភាព បង្កើតបានជាតំបន់ប្រជុំជនគំរូ ផ្លូវលំជនបទក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ។

រួបរួមគ្នាកសាងមាតុភូមិ

ជាមួយស្មារតីសាមគ្គីភាព និងការតាំងចិត្តខ្ពស់ គណៈកម្មាធិការរណសិរ្ស និងប្រជាជនភូមិលេខ ៦ ឃុំ Khánh Bình បានអនុវត្តជោគជ័យរាល់បណ្តាប្រពៃណីស្នេហាជាតិ។ ផ្តើមពីនោះ ជីវភាពតសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនក៏បានកែលម្អគួរឱ្យកត់សម្គាល់ ចំនួនគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រក៏ត្រូវបានថយចុះ ចំនួនគ្រួសារធូរធាក៏កើនឡើងជាលំដាប់ ហើយមុខមាត់ជនបទក៏មានភាពផ្លាស់ថ្មីគ្រប់វិស័យ។

លំនឹងជីវភាពលើតំបន់ "Đất Mới"

ឃុំ Đất Mới ជាភូមិសាស្ត្រមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ហើយក៏ជាតំបន់ដែលជួបលំបាកខ្លាំងណាស់ដែរ បងប្អូនប្រជាជនស្លូតត្រង់ អត់ធ្មត់ និងមានការព្យាយាមយ៉ាងមុះមុត ដោយអះអាងនូវឆន្ទៈរបស់ខ្លួន។ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ រួមជាមួយការព្រួតដៃរបស់រដ្ឋអំណាចភូមិភាគ សម្រស់ Đất Mới នាពេលបច្ចុប្បន្នកំពុងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។