Thứ sáu, 20-3-26 11:52:21
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

អត្ថប្រយោជន៍ប្រកបដោយចីរភាពពីគម្រោង "ទឹកគឺជាដង្ហើមនៃជីវិត"

Báo Cà Mau ប៉ុន្មានឆ្នាំកន្លងមកនេះ ការប្រែប្រួលអាកាសធាតុកាន់តែមានភាពស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ បណ្តោយឱ្យមានគ្រោះរាំងស្ងួត និងការជ្រាបព្រៃជាញឹកញាប់ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលិតកម្ម និងកសិកម្ម ព្រមទាំងជីវភាពរស់នៅរបស់បងប្អូនប្រជាជនទៀតផង។ នៅ Cà Mau តំបន់ជាច្រើនដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារកង្វះទឹកសាប ជាពិសេសក្នុងរដូវប្រាំង។ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ គម្រោង "ទឹកគឺជាដង្ហើមនៃជីវិត - ដោះស្រាយការលំបាករបស់ស្ត្រីដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត និងការជ្រាបប្រៃ" បានបង្ហាញឱ្យឃើញពីប្រសិទ្ធភាពយ៉ាងជាក់ច្បាស់ រួមចំណែកជួយសហគមន៍ជនជាតិភាគតិចឱ្យមានស្ថិរភាពខាងការផលិតជាសន្សឹមៗ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេផងដែរ។

ចម្ការបន្លែរបស់បងប្អូនប្រជាជននៅឃុំ Đá Bạc ត្រូវបានប្រើប្រព័ន្ធស្រោចស្រពដំណក់ទឹកប្រឹតសំចៃដោយគម្រោង “ទឹកគឺជាដង្ហើមនៃជីវិត” ជាអ្នកឧបត្ថម្ភ។

គ្រួសារលោក Lê Minh Phol នៅភូមិ Cơi ៦A ឃុំ Đá Bạc បាជាអ្នកផ្សារភ្ជាប់ជាមួយរបរដាំចម្ការបន្លែអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ថ្វីត្បិតតែមានវ័យចំណាស់ និងសុខភាពមានកម្រិតយ៉ាងណាក៏ដោយ ហើយគ្រួសារបានដាំដុះតែលើផ្ទៃដីតូចមួយប៉ុណ្ណោះ តែប្រព័ន្ធធារាសាស្រ្តភាគច្រើនត្រូវបានធ្វើឡើងដោយដៃមានការចំណាយពេលវេលាច្រើន។

ចុងឆ្នាំ ២០២៤ គ្រួសារលោក ផុល ទទួលបានការឧបត្ថម្ភពីគម្រោងនេះ ដើម្បីដំឡើងប្រព័ន្ធធារាសាស្រ្តប្រឹតសំចៃទឹកដោយស្វ័យប្រវត្តិ និងកាត់បន្ថយថ្លៃពលកម្មបានយ៉ាងច្រើន ពោលគឺមិនបណ្តោយឱ្យមានការខូចខាតដល់បន្លែនោះទេ រួមចំណែកដល់ការបង្កើនផលិតភាព និងគុណភាពរបស់ផលិតផលទៀតផង។

លោក Phol បានចែករំលែកថា៖ “អាស្រ័យមានប្រព័ន្ធស្រោចស្រពដំណក់ទឹកដោយស្វ័យប្រវត្តិ ខ្ញុំលែងត្រូវស្រោចទឹកដោយដៃដូចមុនទៀតហើយ ដូច្នេះខ្ញុំអាចដាំបន្លែបានពេញមួយឆ្នាំ ក្នុងបរិមាណច្រើន ជួយបង្កើនប្រភពប្រាក់ចំណូលរបស់ខ្ញុំដើម្បីទូទាត់ការចំណាយលើការរស់នៅទៀតផង”។

មិនត្រឹមតែគ្រួសារលោក Phol ប៉ុណ្ណោះទេ នៅឃុំដាបាកមានចំនួន ១០០ គ្រួសារសមាជិកនារីក្រីក្រ ដែលភាគច្រើនជាជនជាតិភាគតិច ទទួលបានការឧបត្ថម្ភពីគម្រោងដំឡើងប្រព័ន្ធស្រោចស្រពដំណក់ទឹកប្រឹតសំចៃទឹក។

បងស្រី Danh Tiền នៅភូមិ Cơi ៥A ក្នុងចំណោមគ្រួសារមួយដែលទទួលបានការឧបតក្ថម្ភ ប្រព័ន្ធស្រោចស្រពដំណក់ទឹក បានឱ្យដឹង៖ “ចាប់តាំងពីមានប្រព័ន្ធស្រោចស្រពដំណក់ទឹកដោយស្វ័យប្រវត្តិមក បន្លែត្រូវបានស្រោចទឹកស្មើៗគ្នា និងមានការលូតលាស់ល្អទៀតផង។ ផ្ត់មពីនោះ ឆ្លៀតពេលវេលាខណៈដែលប្រព័ន្ធស្រោចស្រពដំណក់ទឹកកំពុងស្រោចបន្លែ​យើងអាចធ្វើស្មៅ ដែលមិនសូវមានការនឿយហត់ តែផ្តល់ប្រាក់ចំណូលបន្ថែម ដូច្នេះទើបបងប្អូននារីគ្រប់គ្នាមានចិត្តសប្បាយរីករាយ”។

យោងតាមលោកស្រី Thái Kim Ngói អនុប្រធានសមាគមសហព័ន្ធនារីឃុំ Đá Bạc៖ ភូមិភាគ នេះតែងជួបប្រទះនឹងការខ្វះប្រភពទឹកសាបក្នុងរដូវប្រាំង ដែលភាគច្រើនបងប្អូនប្រជាជានសុទ្ធសឹងជាអ្នកដាំបន្លែដោយទ្រង់ទ្រាយតូច។ ពីមុន ប្រព័ន្ធធារាសាស្រ្តដោយដៃត្រូវការចំណាយកម្លាំងពលកម្មច្រើន ខ្ជះខ្ជាយទឹក និងគ្មានប្រសិទ្ធភាព ជាពិសេសសម្រាប់គ្រួសារជនជាតិភាគតិចដែលប្រឈមនឹងការលំបាកក្នុងការផលិត។

បងស្រី Thái Kim Ngói អនុប្រធានសមាគមសហព័ន្ធនារីឃុំ Đá Bạc (កណ្តាល) ពិនិត្យស្ថានភាពនៃការប្រើប្រាស់ប្រព័ន្ធស្រោចស្រពដំណក់

លោកស្រី Ngói មានប្រសាសន៍ថា៖ គ្រួសារដែលទទួលបានការឧបត្ថម្ភសម្រាប់ប្រព័ន្ធធារាសាស្រ្តសប្រឹតសំចៃទឹក មានការសប្បាយរីករាយយ៉ាងខ្លាំង ព្រោះវាបាននាំមកនូវអត្ថប្រយោជន៍យ៉ាងច្បាស់លាស់។ ជាពិសេសសម្រាប់គ្រួសារជនជាតិភាគតិច ប្រព័ន្ធនេះមិនត្រឹមតែជួយកាត់បន្ថយការចំណាយ និងប្រឹតសំចៃទឹកប៉ុណ្ណោះទេ ថែមទាំងផ្លាស់ប្តូរការអនុវត្តវិស័យកសិកម្មបន្តិចម្តងៗ និងបង្កើនប្រភពប្រាក់ចំណូលទៀតផង។ អាស្រ័យហេតុនេះហើយ មានគ្រួសារអ្នកដាំបន្លែជាច្រើនអាចដាំបានពេញមួយឆ្នាំ ព្រមទាំងពង្រីកផ្ទៃដីផលិតរបស់ខ្លួនដើម្បីលំនឹងជីវភាពភាពរស់នៅ។

គម្រោង "ទឹកគឺជាដង្ហើមនៃជីវិត" បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសហគមន៍ជនជាតិភាគតិច និងស្ត្រីជនបទនៅ Cà Mau ទទួលបានបច្ចេកវិទ្យាធារាសាស្រ្តទំនើប និងប្រើប្រាស់ប្រភពធនធានទឹកសាបដ៏កម្រប្រកបដោយប្រសិទ្ធភាព។ ក្រៅពីការផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចភ្លាមៗ គម្រោងនេះក៏រួមចំណែកដល់ការបង្កើនចំណេះដឹងរបស់សហគមន៍ស្តីពីការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងឆ្ពោះទៅរកផលិតកម្មកសិកម្មប្រកបដោយចីរភាពផងដែរ៕

Cẩm Nhi

តំបន់ជនបទទទួលអំណរនិទាឃរដូវមុនថ្ងៃកំណត់

បុណ្យចូលឆ្នាំថ្មីនេះ ក្តីសប្បាយរីករាយរបស់បងប្អូនប្រជាជនឃុំ Hồng Dân ហាក់ដូចជាកើនឡើងទ្វេដង។ មិនត្រឹមរដូវស្រូវ និងបង្គាបានផលប៉ុណ្ណោះទេ សម្រាប់បងប្អូនដែលរស់នៅតាមបណ្តោយដងផ្លូវ តាសួន ក្តីសប្បាយរីករាយកាន់តែពេញលេញថែមទៀត នៅពេលដែលផ្លូវជនបទត្រូវបានវិនិយោគកសាងកម្រិតខ្ពស់ និងពង្រីកឱ្យបានល្អស្អាត ដោយដាក់ឱ្យប្រើប្រាស់ចំឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំមមី ២០២៦ នេះ។

ផលប្រយោជន៍សេដ្ឋកិច្ចផ្តើមពីចំបើង

តាំងពីយូរលង់ណាស់មកហើយ ចំបើងតែងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងជីវិតរស់នៅ និងការផលិតរបស់កសិករ។ ទោះបីវាជាផលិតផលចំណុះខាងវិស័យកសិកម្មក៏ដោយ ចំបើងមានអត្ថប្រយោជន៍ក្នុងការប្រើប្រាស់ជាច្រើនបែប និងរួមចំណែកដល់ការបង្កើនប្រសិទ្ធភាពក្នុងការផលិត និងការការពារបរិស្ថានទៀតផង។

តុបតែងលម្អដើម្បីទទួលអំណរនិទាឃរដូវ

នៅថ្ងៃជិតបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ២០២៦ នេះឃុំ សង្កាត់ក្នុងខេត្ត Cà Mau បានផ្លាស់ប្តូរមុខមាត់ថ្មីពោរពេញដោយពណ៌ចម្រុះ។ ការងារតុបតែង និងកែលម្អទីក្រុងត្រូវបានអនុវត្តយ៉ាងព្រមៗគ្នា បង្កើតបានជាចំណុចលេចធ្លោរស់រវើក ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌នៃតំបន់ដីចុងខាងត្បូងបំផុតនៃមាតុភូមិ។

អត្ថប្រយោជន៍ប្រកបដោយចីរភាពពីគម្រោង "ទឹកគឺជាដង្ហើមនៃជីវិត"

ប៉ុន្មានឆ្នាំកន្លងមកនេះ ការប្រែប្រួលអាកាសធាតុកាន់តែមានភាពស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ បណ្តោយឱ្យមានគ្រោះរាំងស្ងួត និងការជ្រាបព្រៃជាញឹកញាប់ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលិតកម្ម និងកសិកម្ម ព្រមទាំងជីវភាពរស់នៅរបស់បងប្អូនប្រជាជនទៀតផង។ នៅ Cà Mau តំបន់ជាច្រើនដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារកង្វះទឹកសាប ជាពិសេសក្នុងរដូវប្រាំង។ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ គម្រោង "ទឹកគឺជាដង្ហើមនៃជីវិត - ដោះស្រាយការលំបាករបស់ស្ត្រីដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត និងការជ្រាបប្រៃ" បានបង្ហាញឱ្យឃើញពីប្រសិទ្ធភាពយ៉ាងជាក់ច្បាស់ រួមចំណែកជួយសហគមន៍ជនជាតិភាគតិចឱ្យមានស្ថិរភាពខាងការផលិតជាសន្សឹមៗ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេផងដែរ។

ជីវភាពផ្លាស់ប្តូរនៅតំបន់តាំងទីលំនៅថ្មី Lung Ranh

ផ្តើមពីតំបន់តាំងទីលំនៅថ្មីមួយដែលមានការជួបលំបាកខ្លាំង ជីវភាពបងប្អូនប្រជាជនភាគច្រើនពឹងផ្អែកលើការឈ្នួលតាមរដូវ មកទល់ពេលនេះ តំបន់តាំងទីលំនៅថ្មី Lung Ranh ភូមិលេខ ១ ឃុំ Khánh Lâm បានផ្លាស់ប្ដូរមុខមាត់ថ្មី។ អាស្រ័យដោយមានការយកចិត្តទុកដាក់របស់រដ្ឋ រួមនឹងការខិតខំប្រឹងប្រែងឈានឡើងរបស់ប្រជាជន និងបងប្អូនជនរួមជាតិនៅទីនេះ ជីវភាពសេដ្ឋកិច្ចកាន់តែមានការអភិវឌ្ឍស្ថេរភាព។

បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់

ធ្លាប់ជាប្រភេទរុក្ខជាតិព្រៃដែលបង្ករាំងស្ទះលំហូរទឹក ឥឡូវនេះត្រកៀតប៉ោងកំពុងនាំមកនូវមុខមាត់ថ្មីសម្រាប់សេដ្ឋកិច្ចជនបទឃុំ Phước Long។ ទម្រង់ក្លិបត្បាញត្រកៀតប៉ោងមិនត្រឹមតែជួយដោះស្រាយការងារធ្វើក្នុងពេលទំនេរពីការងារស្រែចំការប៉ុណ្ណោះទេ ថែមទាំងជួយនារីជាច្រើន “បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់” តាមរយៈនោះលើកកម្ពស់តួនាទីនិងឋានៈរបស់បងប្អូននារីក្នុងគ្រួសារទៀតផង។

ប្រសិទ្ធភាពនៃការដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា

ចំពោះការប៉ះពាល់ដ៏ច្បាស់លាស់នៃអាកាសធាតុប្រែប្រួលដែលមិនគួរស្មានបានពីតម្លៃកសិផល និងទម្រង់ដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា កំពុងសន្សឹមៗបញ្ជាក់ពីទិសដៅដែលប្រកបដោយប្រសិទ្ធភាព និងស្ថេរភាពសម្រាប់កសិករឃុំ U Minh។ មិនត្រឹមតែទាញយកផលប្រយោជន៍ជាអតិបរមាពីផ្ទៃដីដែលមានស្រាប់ប៉ុណ្ណោះទេ ទម្រង់នេះថែមទាំងនាំមកនូវប្រភពចំណូលស្ថេររភាព ជួយឱ្យគ្រួសារជាច្រើនបានរួចផុតពីភាពក្រីក្រ និងមានជីវភាពរស់នៅនឹងនរទៀតផង។

ស្ពានតភ្ជាប់ច្រាំងប្រកបដោយភាពរីករាយ

លើកំដៅព្រះអាទិត្យចែងចាំងនៃថ្ងៃជិតឈានចូលឆ្នាំថ្មី សម្រស់ជនបទឃុំ Tân Hưng កាន់តែស្រស់ស្អាតឡើងដោយមានស្ពានបេតុងដ៏រឹងមាំដែលទើបតែសាងរួច និងដាក់ឱ្យប្រើប្រាស់ ជាផ្លូវការតភ្ជាប់ច្រាំងទាំងពីរ។ នោះគឺជាលទ្ធផលនៃទឹកចិត្តសប្បុរសជិតឆ្ងាយ រួមផ្សំជាមួយនឹងតួនាទីតភ្ជាប់យ៉ាងប្តេជ្ញាចិត្តរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិឃុំផងដែរ។

Biển Bạch: អឹកធឹកឈានចូលរដូវស្រូវ-បង្គា

នៅបណ្តាថ្ងៃចុងឆ្នាំ ពេលបុណ្យ Tết កាន់តែកៀកជិតចូលមកដល់ ប្រជាជនឃុំ Biển Bạch ឈានចូលរដូវប្រមូលផលក្នុងស្មារតីរំភើបរីករាយ។ នៅតាមវាលចិញ្ចឹមបង្គា សកម្មភាពពលកម្មប្រព្រឹត្តទៅយ៉ាងមមាញឹក។ នៅឯវាលស្រែ ស្រូវកំពុងទុំ លំអានថានឹងទទួលបានរដូវអំណោយផល។ បរិយាកាសរដូវប្រមូលផលសាយភាយពេញភូមិស្រុក បង្ហាញពីក្តីសប្បាយរីករាយរបស់ប្រជាជន បន្ទាប់ពីមួយឆ្នាំខិតខំ ព្យាយាមផ្សារភ្ជាប់ជាមួយវាលស្រែចម្ការ។

ភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិភាគតិចឃុំ Tân Tiến

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចដូចជាឃុំ Tấn Tiến ឃើញថាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ខាងសេដ្ឋកិច្ច និងជីវភាពរស់នៅក្នុងសង្គមរបស់ ប្រការនេះបានបញ្ជាក់ឱ្យឃើញច្បាស់ថាបណ្តាគេហដ្ឋានថ្មីដែលចំណុះឱ្យផ្ទះទ្រុឌទ្រោម និងប្រព័ន្ធផ្លូវបេតុងដ៏ធំទូលាយស្អាត បង្កើតភាពងាយស្រួលសម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរទៅមកទៀតផង។