Thứ năm, 18-6-26 19:08:03
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បៀងបាច់ដុង គ្មានគ្រួសារខ្មែរក្រីក្រទៀតទេ

Báo Cà Mau ដោយទទួលបានការយកចិត្តទុកដាក់របស់រដ្ឋអំនាចភូមិភាគ រួមជាមួយការខិតខំប្រឹងប្រែង ឈានឡើងរបស់ខ្លួន បងប្អូនជនរួមជាតិ Khmer ទាំងឡាយនៅឃុំ Biển Bạch ស្រុក Thới Bình បានកសាងជីវភាពក្រួសារមួយថ្ងៃកាន់ តែសម្បូររុងរឿងប្រសើរឡើង។

ទូទាំងឃុំ Biển Bạch មានគ្រួសារ Khmer ចំនួន៣៦គ្រួសារ តែសព្វថ្ងៃពោលគឺមិនមានគ្រួសារក្រីក្រជាខ្មែរដូចកាលពីមុនទៀតនោះទេ។ ទន្ទឹមជាមួយបណ្តា គោលនយោបាយឧបត្ថម្ភរបស់ភូមិភាគ ព្រមទាំងឆន្ទៈខិតខំឈានឡើងជាកត្តាដ៏សំខាន់ជួយឲ្យមាមីងបងប្អូនខ្មែរមានលក្ខណៈកសាងជីវភាពគ្រួសារសុខសាន្ត។ ផ្តើមពីនោះ ក៏មានលេចធ្លោយគំរូកសិករ Khmer ផលិតពូកែជាច្រើនដែលឈានឡើងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។

តួយ៉ាងដូចជាគ្រួសារបង Huỳnh Văn Thương នៅភូមិ កៃសាំងង៉ង ទោះបីជាមានដីផលិតតិចតួចក្តី តែជាមួយ ឆន្ទៈឧស្សាហ៍ព្យាយាមក្នុងការពលកម្មផលិត បងធឿងក៏បានឈានឡើងអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។ ជាមួយផ្ទៃដីផលិត៣កុង បងមិនចិញ្ចឹមជលផលដូចអ្នកផង នោះទេ បងបែរជាបង្កើតទម្រង់ បហុបែបទៅវិញ។ បងជីកស្រះសម្រាប់ចិញ្ចឹមត្រីទឹកសាបនៅលើផ្ទៃទឹក បងចិញ្ចឹមកង្កែប។ រាល់ឆ្នាំ មានចិញ្ចឹម៣រដូវត្រីក្រាញ់ផងដែរ ផ្តល់ទិន្នផលប្រមាណ ៣០០គីឡូក្រាមក្នុងមួយរដូវ។ ទទួលបានប្រាក់ចំណូលរាប់សិបលានដុងទៀតផង។ ទម្រង់ចិញ្ចឹមបង្កែបជួយឲ្យបងយកពេលវេលាខ្លីសម្រាប់ផ្គង់ផ្គង់ឲ្យរយៈពេលយូរអង្វែងក្នុងខណៈដែលរង់ចាំការប្រមូលផលត្រី។

ដើម្បីបង្កើនប្រភពប្រាក់ចំណូល បង Thương ថែមទាំងបានអនុវត្តទមង្រ់ចិញ្ចឹមពស់ចាន់ល្មម ពីព្រោះចំណាយដើមទុនតិច តែផ្តល់ប្រភពចំណូលខ្ពស់ លើកដំបូងបងគិតថាចិញ្ចឹមទុកសម្រាប់លក់តែប៉ុណ្ណោះ តែដោយយល់ថាប្រភេទពស់នេះលក់បានតម្លៃខ្ពស់ទើបខ្ញុំសម្រេចចិត្តចិញ្ចឹមដើម្បីលក់ពូជវិញ។ រាល់សត្វពស់ពូជមួយក្បាលលក់បានតម្លៃចាប់ពី ៦០-៨០ ពាន់ដុង រាល់ឆ្នាំបងទទួលបានប្រាក់ ចំណូលប្រហែល៥០លាន ដុងពីការលក់ពស់ពូជ។

ដោយទម្រង់ផលិតដ៏សម្បូរបែបទាំងនេះហើយ ទើបបង Thương មានប្រភពប្រាក់ចំណូលខ្ពស់។ ដីត្រឹម តែ៣កុង ប្តីប្រពន្ធបងសន្សំបានមួយចំនួនទៀតក៏ទិញបានដីផលិតបន្ថែមចំនួន១ហិចតា ហើយសេដ្ឋកិច្ច មួយថ្ងៃកាន់តែរីកចម្រើនគ្រប់វិស័យ។

បងស្រី Trần Thị Tím នៅភូមិ Hữu Thới ឃុំ Biển Bạch អនុវត្តទម្រង់ធ្វើអំបោសប្របុសមានប្រសិទ្ធភាពមិនត្រឹមនាំមកនូវប្រាក់ចំណូលសម្រាប់គ្រួសារប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារធ្វើជូនពលករនារីនៅជនបទជាច្រើនអ្នកទៀតផង។

ឆ្លៀតយកវត្ថុធាតុដែលមានស្រាប់នៅភូមិភាគបងស្រី Trần Thị Tím ផ្តើមអាជីពដោយរបរធ្វើអំបោសផ្កាបបុស។

ឆ្លៀតយវត្ថុធាតុផ្តើំពិដើមប្របុសដែលមានសា្រប់នៅភូមិភាគ រួមជាមួយការច្នៃប្រតិដ្ឋដ៏ប៉ិនប្រសព្វរបស់ខ្លួន ទើបបងស្រីសម្រេចចិត្តផ្តើមអាជីពជាមួយមុខរបរ ធ្វើអំបោសផ្កាប្របុស។ លើកដំបូងបងស្រីធ្វើសម្រាប់លក់តាមភូមិ ក្រោយមកក៏មានឈ្មួញដាក់ពាក្យទិញដោយចំនួនច្រើន ដូច្នេះហើយបងក៏បង្កើនការផលិតថែមទៀត។ បងស្រីទីម មានប្រសាសន៍៖ សព្វថ្ងៃ អំបោសផ្កាប្របុសក៏ត្រូវបានដាក់លក់នៅគ្រប់ទីផ្សារតាមខេត្ត ដោយខំនួនច្រើនបណ្តាវត្ថុធាតុសម្រាប់ធ្វើបរបុសមិនគ្រប់សម្រាប់ធ្វើ ខ្ញុំបាននាំចូលផ្កាប្របុសមកអំពីភូមិភាគផ្សេងៗ ដើម្បីពហុបែបមុខទំនិញសម្រាប់ភ្ញៀវអតិថិជនជម្រើសទិញ មូដ្ឋានផលិតអំបោសផ្កាបបុសរបស់ខ្ញុំកំពុងចងអំបោសឆ្អឹងដូងនៅឡើយ”។

មធ្យមរៀងរាល់ខែ មូលដ្ឋានផលិតអំបោសផ្កាបបុសរបស់បងស្រីទីមលក់ចេញលើទីផ្សារបានប្រមាណ១០០ផលិតផល។ ទាំងអំបោសផ្កាបបុស និង ឆ្អឹងដូង លក់ដោយតម្លៃចាប់ពី២០-៣០ពាន់ដុង/ដើម (យោងតាមធំតូច) ផ្តល់ប្រាក់ចំណូលជូនបងស្រីទីមចាប់ពី១០-១៥លានដុង។ មិនត្រឹមផ្តល់ប្រភពប្រាក់ចំណូលនឹងនរសម្រាប់គ្រួសារប៉ុណ្ណោះទេ គឺមូលដ្ឋាន ផលិតអំបោសរបស់បងស្រីថែមទាំងជួយដោះស្រាយការងារធ្វើជូនពលករនារីនៅភូមិភាគបានជិត១០នាក់ទៀតផង។

លោក Nguyễn Phi Thông អនុប្រធានគណៈកម្មាធិការប្រជាជនឃុំបៀងបាច់ដុង ឲ្យដឹង៖ “រយៈពេលកន្លង បងប្អូនជនរួមជាតិ Khmer ទាំងឡាយនៅភូមិភាគក៏បានផ្លាស់ប្តូរគំនិត្ត និងរបៀបរកស៊ីជាដើម សព្វថ្ងៃពោលគឺគ្មានគ្រួសារក្រីក្រក្នុងជនរួមជាតិខ្មែរដូចកាលមុននោះទេ។ មិនតែប៉ុណ្ណោះ ថែមទាំងមានគ្រួសារជាច្រើនសេដ្ឋកិច្ចបានលំនឹងល្អ ហើយថែមទាំងរួមចំណែកក្នុងសហគមទៀតផង មានដូចជាការបរិច្ចាគដីសម្រាប់ ធ្វើថ្នល់ ស្ពាន និងដាំផ្កាធ្វើជារបង។ល។ រួមចំណែកកសាង ជនបទថ្មីទៀតផង”៕

 

Phương Thảo

 

បំបាត់ការស្រេកទឹកស្អាត

Cà Mau ជាភូមិភាគតែមួយគត់នៅតំបន់ដីសណ្តទន្លេមេគង្គដែលគ្មានប្រភពទឹកសាបបន្ថែមពីទន្លេមេគង្គ។ អស់ជាច្រើនជំនាន់មកហើយ ពឹងផ្អែកទាំងស្រុងលើទឹកភ្លៀង និងទឹកក្រោមដី។ រៀងរាល់រដូវប្រាំងម្តងៗ តម្រូវការខាងទឹកសាបរបស់បងប្អូនប្រជាជនកាន់តែជួបបញ្ហាលំបាកខ្លាំង។

Khánh Bình ផ្លាស់ថ្មី

ដោយសារការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ រួមជាមួយនឹងការឯកភាពគ្នា ព្រមទាំងការខិតខំប្រឹងប្រែងរួមកម្លាំងគ្នារបស់ប្រជាជន ក្នុងនោះមានជនរួមជាតិភាគតិច ឃុំ Khánh Bình មានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងទូលំទូលាយលើគ្រប់វិស័យផងដែរ។

បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជនរួមជាតិ Khmer រួចចាកក្រ

នៅឃុំ Khánh Lâm ការកាត់បន្ថយភាពក្រីក្រលែងជាចំនួនលេខក្នុងប្រជាជនទៀតហើយ ប៉ុន្តែវាកំពុងបានក្លាយជាដំណើរការផ្លាស់ប្តូរផ្នត់គំនិតក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងវិធីសាស្ត្រដើម្បីឈានឡើងរបស់បងប្អូនប្រជាជន។ តាមរយៈទម្រង់ជាក់ស្តែងនេះ គ្រួសារខ្មែរជាច្រើនបានរួចផុតពីការលំបាកដែលអូសអន្លាយ ហើយកំពុងមានស្ថិរភាពជីវភាពរបស់ខ្លួនជាសន្សឹមៗទៀតផង។

ទិសដៅថ្មីសម្រាប់សេដ្ឋកិច្ចគ្រួសារកសិករ

មិនត្រឹមតែទទួលបានជោគជ័យត្រឹមតែទម្រង់បង្កាត់ពូជក្តាមដើម្បីបញ្ជាក់ពីពាណិជ្ជសញ្ញាប៉ុណ្ណោះទេ ថ្មីៗនេះដែរ សហករណ៍បង្កាត់ក្តាមពូជ Cái Trắng នៅភូមិ Chống Mỹ ឃុំ Năm Căn ថែមទាំងបានបន្តបង្កើតស្នាដៃរបស់ខ្លួនជាមួយនឹងគំរូសម្រាប់ការចិញ្ចឹមគ្រែងឈាមផងដែរ។ ងាយស្រួលអនុវត្ត ចំណាយតិច ប៉ុន្តែមានផលចំណេញខ្ពស់ ទម្រង់នេះបានបើកទិសដៅថ្មីដ៏ជោគជ័យសម្រាប់សេដ្ឋកិច្ចគ្រួសារ។

“របាំងការពារ” ថែទាំសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព កាន់តែលើកកម្ពស់តួនាទីជាស្នូលក្នុងការថែទាំសុខភាពជូនបងប្អូនប្រជាជន ជាពិសេសចំពោះបងប្អូនជនជាតិភាគតិចនៅខេត្ត Cà Mau។ មិនត្រឹមតែជួយប្រជាជនកាត់បន្ថយបន្ទុកចំណាយលើការពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ គោលនយោបាយនេះថែមទាំងបង្កលក្ឋណៈដើម្បីលើកកម្ពស់គុណភាពរស់នៅទៀតផង។ ទន្ទឹមនឹងនោះក៏ពង្រឹងទំនុកចិត្តលើការយកចិត្តទុកដាក់ និងការថែទាំរបស់បក្ស និងរដ្ឋផងដែរ។

នាំយកបុណ្យចូលឆ្នាំថ្មីដោយពេញលេញជូនជនរួមជាតិ

ខេត្ត Cà Mau សព្វថ្ងៃមាន ១៩៧ អ្នកមានកិត្យានុភាពដែលជាជនជាតិភាគតិចចំនួន ១៩៧ រូប ក្នុងនោះដែលច្រើនជាងគេគឺជនរួមជាតិខ្មែរ ដោយមានទាំងអស់ ១២៧ រូប។ ពួកគាត់រសើនៅប្រកបកិច្ចការងារ និងផ្សារភ្ជាប់ជាមួយបងប្អូនរួមជនជាតិជាបងប្អូនផងដែរ ទន្ទឹមនិងនោះក្លាយជាស្ពានតភ្ជាប់ដ៏សំខាន់ដែលផ្តល់នូវ “ជំនោរខ្យល់ថ្មី” សម្រាប់ភូមិស្រុកដែលយោងតាមការពង្រីកនូវតួនាទី និងភារកិច្ចក្នុងការឃោសនាផ្សព្វផ្សាយអំពិគោលការណ៍ណែនបាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងគិតគូរដល់ជីវភាពរស់នៅរបស់សហគមន៍ និងអភិរក្សនូវអត្តសញ្ញាណវប្បធម៌ប្រពៃណី។

អភិវឌ្ឍសេដ្ឋកិច្ចផ្តើមពីទម្រង់ប្រសិទ្ធភាព

ពេលកន្លងមក នៅលើភូមិសាស្ត្រឃុំ Phước Long បានលេចឡើងនូវទម្រង់ផលិត និងការចិញ្ចឹមសត្វប្រកបដោយប្រសិទ្ធភាពកាន់តែច្រើនឡើង ដែលនាំមកនូវប្រភពចំណូលនឹងនរ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាជននៅភូមិភាគ។

តំបន់ជនបទទទួលអំណរនិទាឃរដូវមុនថ្ងៃកំណត់

បុណ្យចូលឆ្នាំថ្មីនេះ ក្តីសប្បាយរីករាយរបស់បងប្អូនប្រជាជនឃុំ Hồng Dân ហាក់ដូចជាកើនឡើងទ្វេដង។ មិនត្រឹមរដូវស្រូវ និងបង្គាបានផលប៉ុណ្ណោះទេ សម្រាប់បងប្អូនដែលរស់នៅតាមបណ្តោយដងផ្លូវ តាសួន ក្តីសប្បាយរីករាយកាន់តែពេញលេញថែមទៀត នៅពេលដែលផ្លូវជនបទត្រូវបានវិនិយោគកសាងកម្រិតខ្ពស់ និងពង្រីកឱ្យបានល្អស្អាត ដោយដាក់ឱ្យប្រើប្រាស់ចំឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំមមី ២០២៦ នេះ។

ផលប្រយោជន៍សេដ្ឋកិច្ចផ្តើមពីចំបើង

តាំងពីយូរលង់ណាស់មកហើយ ចំបើងតែងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងជីវិតរស់នៅ និងការផលិតរបស់កសិករ។ ទោះបីវាជាផលិតផលចំណុះខាងវិស័យកសិកម្មក៏ដោយ ចំបើងមានអត្ថប្រយោជន៍ក្នុងការប្រើប្រាស់ជាច្រើនបែប និងរួមចំណែកដល់ការបង្កើនប្រសិទ្ធភាពក្នុងការផលិត និងការការពារបរិស្ថានទៀតផង។

តុបតែងលម្អដើម្បីទទួលអំណរនិទាឃរដូវ

នៅថ្ងៃជិតបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ២០២៦ នេះឃុំ សង្កាត់ក្នុងខេត្ត Cà Mau បានផ្លាស់ប្តូរមុខមាត់ថ្មីពោរពេញដោយពណ៌ចម្រុះ។ ការងារតុបតែង និងកែលម្អទីក្រុងត្រូវបានអនុវត្តយ៉ាងព្រមៗគ្នា បង្កើតបានជាចំណុចលេចធ្លោរស់រវើក ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌នៃតំបន់ដីចុងខាងត្បូងបំផុតនៃមាតុភូមិ។