Thứ năm, 18-6-26 19:08:03
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

មាន ឬក្រមិនមែនស្ថិតលើព្រេងវាសនានោះទេ

Báo Cà Mau និយាយអំពីការផ្លាស់ប្តូររបស់ភូមិស្រុក លោក Bùi Thanh Trà ប្រធានគណៈទទួលបន្ទុកការងារខាងរណសិរ្សភូមិលេខ៨ ឃុំ Khánh Bình Đông ស្រុក Trần Văn Thời បានលើកឡើងម្តងហើយម្តងទៀតអំពីបណ្តាគំរូដ៏ភ្លឺស្វាងខាងពលកម្មផលិតរបស់មាមីងបងប្អូននៅភូមិភាគ។ តួយ៉ាងដូចជាប្តីប្រពន្ធ បង Thạch Thái Quân និងបងស្រី Lý Thị Út។

ដើម្បីបញ្ជាក់នូវការពិត លោក Trà បាននាំយើងខ្ញុំទៅដល់ផ្ទះរបស់លោក Quân។ ដែលជាផ្ទះថ្ម ជុំវិញសុទ្ធតែចម្ការបន្លែបៃ តង មានទាំងស្រះចិញ្ចឹមត្រី និងវាលស្រែដែលគួរអោយចាប់អារម្មណ៍។ ឃើញភ្ញៀវមកដល់បងស្រី Út ដែលខ្លួនកំពុងមើលថែចម្ការបន្លែ បងស្រីក៏ប្រញាប់ហៅប្តីឲ្យឡើងពីស្រែភ្លាមមួយរំពេច។ ទាំងស្បែកពណ៌ក្រហមដែលត្រូវនឹងកំដៅថ្ងៃ និងដៃជើង ប្រឡាក់សុទ្ធតែភក់ ប្តីប្រពន្ធបងបានស្វាគមន៍យើងខ្ញុំដោយស្នាមញញឹម និងភាពស្មោះស្ម័គ្រហើយរៀបរាប់អំពីជីវភាពរបស់គ្រួសារគត់ជូនយើងខ្ញុំបានស្តាប់ផងដែរ។

ប្រាក់ចំណូលបានមកពីការដាំបន្លែ ជួយគ្រួសារបង Quân និងបងស្រី Út គ្រប់គ្រាន់សម្រាប់ការចំណាយប្រចាំថ្ងៃ។

ដំបូងទើបចេញរស់នៅដោយឡែកប្តីប្រពន្ធបង Quân ត្រូវរស់នៅក្នុងខ្ទមដ៏តូចចង្អៀតមួយ និងមានដីស្រែចំនួន១០កុងដែលធ្វើស្រែមិនសូវបានផលនោះទេ។ ប្តីប្រពន្ធបងក៏ក្លាហានក្នុងការផ្លាស់ប្តូររបៀបរកស៊ី មិនពឹងលើរបរធ្វើស្រែតែម្យ៉ាងនោះទេ ត្រូវមានការរួមបញ្ចូលគ្នាតាមពហុបែបទើបអាចមានប្រសិទ្ធភាព។

អ្នកស្រី Út គិតថា៖ ដីចម្ការដែលដាំដុះមិនសូវបានផល និងដីស្រែ២កុងត្រូវបានកែច្នៃមកដាំបន្លែ និងចិញ្ចឹមត្រីវិញនោះក៏ផ្តល់ប្រាក់ចំណូលអាចផ្គត់ផ្គង់ជីវវភាពប្រចាំថ្ងៃបាន។ ប្រភពចំណូលដែលបានអំពីធ្វើស្រែ គឺសន្សំទុកសម្រាប់ជួលដីផលិតបន្ថែម អាស្រាយហេតុនេះហើយ ទើបជីវភាពបានធូរធាប្រសើរឡើង។

ក្រៅពីធ្វើស្រែដោយផ្ទៃដីចំនួន១០កុងរបស់គ្រួសារ ង Quân ថែមទាំងទិញដីបន្ថែមបានរាប់សិបកុងទៀតផង ដើម្បីពង្រីកការផលិត និងបង្កើនប្រាក់ចំណូល។

ជាមួយនឹងគំនិតគិតថា អ្នកមាន ឬអ្នកក្រ មិនមែនជាបញ្ហានៃជោគវាសនានោះទេគឺវាស្ថិតលើការខិតខំប្រឹងប្រែងរបស់ខ្លួន ប្តីប្រពន្ធបង Quân និងបងស្រី Út ក៏បានបង្ហាញឱ្យឃើញពីលទ្ធផលទាំងនេះដែលផ្តើមពីកម្លាំងពលកម្មរបស់ខ្លួន។ដោយចាប់ផ្តើមពីចំណុចដែលមិនមែនជាដីបង្កបង្កើនផល បង Quân តែងសិក្សាស្រាវជ្រាវបន្ថែមខាងបច្ចេកទេសផលិត អនុវត្តពូជស្រូវថ្មី និងចូលរួមក្នុងថ្នាក់ជំរុញកសិកម្ម ដើម្បីបំពេញឱ្យខ្លួនឯងនូវចំណេះដឹងបន្ថែមខាងការដាំដុះ និងចិញ្ចឹមសត្វសម្រាប់ផ្តល់នូវប្រសិទ្ធភាពខាងវិស័យសេដ្ឋកិច្ច ប្រឹតសំចៃក្នុងការប្រើប្រាស់ ដើម្បីកសាងលំនៅឋានបានល្អប្រសើរ ព្រមទាំងគិតគូរដល់ការសិក្សារៀនសូត្ររបស់កូនទាំងពីរនាក់។

ប្តីប្រពន្ធបង Thạch Thái Quân តែងឯកភាព ចិត្តគំនិតតែមួយខិតសំប្រឹងប្រែងរកស៊ី កសាងជីវភាពសុខសាន្ត និងសុភមង្គល។

លោក Bùi Thanh Trà ប្រធានគណៈទទួលបន្ទុកការងារខាងរណសិរ្សភូមិលេខ៨ មានប្រសាសន៍ថា៖ ទូទាំងភូមិមាន៥២ គ្រួសារ Khmer សេដ្ឋកិច្ចពិសេសគឺផលិតកសិកម្ម។ ប៉ុន្មានឆ្នាំកន្លង ជីវភាពរស់នៅរបស់បងប្អូនប្រជាជនមានការផ្លាស់ប្តូរយ៉ាងសកម្មទម្រង់ពហុបែបរបស់បង Quân ក៏ត្រូវបានគ្រួសារជាច្រើនក្នុងភូមិអនុវត្តតាមយ៉ាងមានប្រសិទ្ធភាពផងដែរ។ ផ្តើមពីនោះ បងប្អូនប្រជាជនក៏ស្ម័គ្រចិត្តចូលរួមយ៉ាងសកម្មចំពោះប្រពៃណីផ្សេងៗរបស់ភូមិភាគ ព្រមទាំងចូលរួមវិភាគ ទានជាទឹកប្រាក់នៃមូលនិធិរបស់ភូមិភាគ និងសកម្មចូលរួមកសាងជនបទថ្មីទៀតផង៕

 

ម៉ុងធឿង

បំបាត់ការស្រេកទឹកស្អាត

Cà Mau ជាភូមិភាគតែមួយគត់នៅតំបន់ដីសណ្តទន្លេមេគង្គដែលគ្មានប្រភពទឹកសាបបន្ថែមពីទន្លេមេគង្គ។ អស់ជាច្រើនជំនាន់មកហើយ ពឹងផ្អែកទាំងស្រុងលើទឹកភ្លៀង និងទឹកក្រោមដី។ រៀងរាល់រដូវប្រាំងម្តងៗ តម្រូវការខាងទឹកសាបរបស់បងប្អូនប្រជាជនកាន់តែជួបបញ្ហាលំបាកខ្លាំង។

Khánh Bình ផ្លាស់ថ្មី

ដោយសារការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ រួមជាមួយនឹងការឯកភាពគ្នា ព្រមទាំងការខិតខំប្រឹងប្រែងរួមកម្លាំងគ្នារបស់ប្រជាជន ក្នុងនោះមានជនរួមជាតិភាគតិច ឃុំ Khánh Bình មានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងទូលំទូលាយលើគ្រប់វិស័យផងដែរ។

បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជនរួមជាតិ Khmer រួចចាកក្រ

នៅឃុំ Khánh Lâm ការកាត់បន្ថយភាពក្រីក្រលែងជាចំនួនលេខក្នុងប្រជាជនទៀតហើយ ប៉ុន្តែវាកំពុងបានក្លាយជាដំណើរការផ្លាស់ប្តូរផ្នត់គំនិតក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងវិធីសាស្ត្រដើម្បីឈានឡើងរបស់បងប្អូនប្រជាជន។ តាមរយៈទម្រង់ជាក់ស្តែងនេះ គ្រួសារខ្មែរជាច្រើនបានរួចផុតពីការលំបាកដែលអូសអន្លាយ ហើយកំពុងមានស្ថិរភាពជីវភាពរបស់ខ្លួនជាសន្សឹមៗទៀតផង។

ទិសដៅថ្មីសម្រាប់សេដ្ឋកិច្ចគ្រួសារកសិករ

មិនត្រឹមតែទទួលបានជោគជ័យត្រឹមតែទម្រង់បង្កាត់ពូជក្តាមដើម្បីបញ្ជាក់ពីពាណិជ្ជសញ្ញាប៉ុណ្ណោះទេ ថ្មីៗនេះដែរ សហករណ៍បង្កាត់ក្តាមពូជ Cái Trắng នៅភូមិ Chống Mỹ ឃុំ Năm Căn ថែមទាំងបានបន្តបង្កើតស្នាដៃរបស់ខ្លួនជាមួយនឹងគំរូសម្រាប់ការចិញ្ចឹមគ្រែងឈាមផងដែរ។ ងាយស្រួលអនុវត្ត ចំណាយតិច ប៉ុន្តែមានផលចំណេញខ្ពស់ ទម្រង់នេះបានបើកទិសដៅថ្មីដ៏ជោគជ័យសម្រាប់សេដ្ឋកិច្ចគ្រួសារ។

“របាំងការពារ” ថែទាំសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព កាន់តែលើកកម្ពស់តួនាទីជាស្នូលក្នុងការថែទាំសុខភាពជូនបងប្អូនប្រជាជន ជាពិសេសចំពោះបងប្អូនជនជាតិភាគតិចនៅខេត្ត Cà Mau។ មិនត្រឹមតែជួយប្រជាជនកាត់បន្ថយបន្ទុកចំណាយលើការពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ គោលនយោបាយនេះថែមទាំងបង្កលក្ឋណៈដើម្បីលើកកម្ពស់គុណភាពរស់នៅទៀតផង។ ទន្ទឹមនឹងនោះក៏ពង្រឹងទំនុកចិត្តលើការយកចិត្តទុកដាក់ និងការថែទាំរបស់បក្ស និងរដ្ឋផងដែរ។

នាំយកបុណ្យចូលឆ្នាំថ្មីដោយពេញលេញជូនជនរួមជាតិ

ខេត្ត Cà Mau សព្វថ្ងៃមាន ១៩៧ អ្នកមានកិត្យានុភាពដែលជាជនជាតិភាគតិចចំនួន ១៩៧ រូប ក្នុងនោះដែលច្រើនជាងគេគឺជនរួមជាតិខ្មែរ ដោយមានទាំងអស់ ១២៧ រូប។ ពួកគាត់រសើនៅប្រកបកិច្ចការងារ និងផ្សារភ្ជាប់ជាមួយបងប្អូនរួមជនជាតិជាបងប្អូនផងដែរ ទន្ទឹមនិងនោះក្លាយជាស្ពានតភ្ជាប់ដ៏សំខាន់ដែលផ្តល់នូវ “ជំនោរខ្យល់ថ្មី” សម្រាប់ភូមិស្រុកដែលយោងតាមការពង្រីកនូវតួនាទី និងភារកិច្ចក្នុងការឃោសនាផ្សព្វផ្សាយអំពិគោលការណ៍ណែនបាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងគិតគូរដល់ជីវភាពរស់នៅរបស់សហគមន៍ និងអភិរក្សនូវអត្តសញ្ញាណវប្បធម៌ប្រពៃណី។

អភិវឌ្ឍសេដ្ឋកិច្ចផ្តើមពីទម្រង់ប្រសិទ្ធភាព

ពេលកន្លងមក នៅលើភូមិសាស្ត្រឃុំ Phước Long បានលេចឡើងនូវទម្រង់ផលិត និងការចិញ្ចឹមសត្វប្រកបដោយប្រសិទ្ធភាពកាន់តែច្រើនឡើង ដែលនាំមកនូវប្រភពចំណូលនឹងនរ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាជននៅភូមិភាគ។

តំបន់ជនបទទទួលអំណរនិទាឃរដូវមុនថ្ងៃកំណត់

បុណ្យចូលឆ្នាំថ្មីនេះ ក្តីសប្បាយរីករាយរបស់បងប្អូនប្រជាជនឃុំ Hồng Dân ហាក់ដូចជាកើនឡើងទ្វេដង។ មិនត្រឹមរដូវស្រូវ និងបង្គាបានផលប៉ុណ្ណោះទេ សម្រាប់បងប្អូនដែលរស់នៅតាមបណ្តោយដងផ្លូវ តាសួន ក្តីសប្បាយរីករាយកាន់តែពេញលេញថែមទៀត នៅពេលដែលផ្លូវជនបទត្រូវបានវិនិយោគកសាងកម្រិតខ្ពស់ និងពង្រីកឱ្យបានល្អស្អាត ដោយដាក់ឱ្យប្រើប្រាស់ចំឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំមមី ២០២៦ នេះ។

ផលប្រយោជន៍សេដ្ឋកិច្ចផ្តើមពីចំបើង

តាំងពីយូរលង់ណាស់មកហើយ ចំបើងតែងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងជីវិតរស់នៅ និងការផលិតរបស់កសិករ។ ទោះបីវាជាផលិតផលចំណុះខាងវិស័យកសិកម្មក៏ដោយ ចំបើងមានអត្ថប្រយោជន៍ក្នុងការប្រើប្រាស់ជាច្រើនបែប និងរួមចំណែកដល់ការបង្កើនប្រសិទ្ធភាពក្នុងការផលិត និងការការពារបរិស្ថានទៀតផង។

តុបតែងលម្អដើម្បីទទួលអំណរនិទាឃរដូវ

នៅថ្ងៃជិតបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ២០២៦ នេះឃុំ សង្កាត់ក្នុងខេត្ត Cà Mau បានផ្លាស់ប្តូរមុខមាត់ថ្មីពោរពេញដោយពណ៌ចម្រុះ។ ការងារតុបតែង និងកែលម្អទីក្រុងត្រូវបានអនុវត្តយ៉ាងព្រមៗគ្នា បង្កើតបានជាចំណុចលេចធ្លោរស់រវើក ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌នៃតំបន់ដីចុងខាងត្បូងបំផុតនៃមាតុភូមិ។