Thứ năm, 18-6-26 19:07:31
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ទីរួមស្រុកដែលស្ថិតនៅក្បែរច្រកទ្វារធំនៃមាត់សមុទ្រ

Báo Cà Mau ខេត្ត Cà Mau មានទាំងអស់៩ទីរួមស្រុក រួមមាន៖ Thới Bình, Trần Văn Thời (Rạch Gáng) Sông Đốc, Đầm Dơi, Cái Nước, Cái Đôi Vàm, Năm Căn, Rạch Gốc។ បណ្តាទីរួមស្រុកទាំងនេះមានចំណុចតែម្យ៉ាងរួមគ្នា គឺតំបន់ទីផ្សារសុទ្ធតែស្ថិតក្បែរដងព្រែកធំនិងមាត់សមុទ្រ លើសពីនោះថែមទាំងប្រកបដោយសោភ័ណភាពដ៏ស្រស់ស្អាតគួរជាទីចំណាប់អារមណ៍ បង្កប់ភាពស្រស់ឆើតឆាយ ក្នុងនោះ ដែលលេចធ្លោជាងគេគឺទីរួមស្រុក Năm Căn។

នៅកណ្តាលទីប្រជុំជននៃទីរួមស្រុក គឺជាផ្លូវជាតិលេខ១ឆ្លងកាត់ ដោយមានដងផ្លូវទាំងសង្ខាងទិស រួមមានខាងកើតនិងខាងលិច បង្កើតបានជាប្រភពកម្លាំងសម្រាប់ទីរួមស្រុក Năm Căn កាន់តែមានការអភិវឌ្ឍន៍។

លើភូមិសាស្ត្រនៃទីរួមស្រុក​ មានសាលារៀនជាច្រើនដែលទទួលបានការវិនិយោគសាងសង់យ៉ាងធំទូលាយស្អាត ឆ្លើយតបតម្រូវការបង្រៀន និងរៀនបានយ៉ាងល្អទៀតផង។ (ក្នុងរូបថត៖ ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅសាលាអនុវិទ្យាល័យ Phan Ngọc Hiển)។

ចម្ងាយពីមណ្ឌលក្រុង Cà Mau ៥៤គីឡូម៉ែត្រ ទីរួមស្រុក Năm Căn គឺជាមជ្ឈមណ្ឌលនយោបាយ-សេដ្ឋកិច្ច-វប្បធម៌-សង្គមរបស់ស្រុក Năm Căn តែម្តង។ ដែលត្រូវបានបង្កើតកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៧៩។ ទីរួមស្រុកណាំកាំងមានផ្ទៃដីធម្មជាតិប្រមាណ ២.៧០៧,៩១ ហិកតា ចែកចេញជា១២អនុសង្កាត់ ដោយមាន៤.៦៥៤គ្រួសារ និងចំនួនប្រជាជន១៦.៥១៧នាក់។

ទីតាំងសម្រាប់សកម្មភាពជំនឿសាសនាកាតូលិកត្រូវបានកសាងយ៉ាងធំទូលាយស្អាត។

ហេដ្ឋារចនាសម្ព័ន្ធនៃទីរួមស្រុក ​ទទួលបានការ​វិនិយោគកសាងយ៉ាងធំទូលាយស្អាត។

ទីរួមស្រុក Năm Căn ស្ថិតនៅក្បែរច្រកទ្វារ Cửa Lớn, Kênh Tắc (Cái Nai) និង ប្រឡាយ Xẻo Thùng។ នៅចំកណ្តាលទីរួមស្រុក គឺផ្លូវជាតិលេខ១ពុះទទឹង។ ខាងកើតទីរួមស្រុក តាមដងព្រែកនៃច្រកទ្វារធំ គឺជាផ្លូវប្រចាំនៃទិសខាងកើត-ខាងលិចនៃខេត្ត Cà Mau (ចាប់ពីតំណាក់ផ្លូវជាតិលេខ១ រហូតដល់មាត់សមុទ្រ Gành Hào) និងស្ពានឆ្លងព្រែក Cái Nai (ជាតំបន់សេដ្ឋកិច្ច Năm Căn)... ។ រួមចំណែកបង្កើនសក្ដានុពលខាងវិស័យសេដ្ឋកិច្ចរបស់ភូមិភាគ។ ដោយអំណោយផលពីធម្មជាតិ ក្នុងពេលអនាគតមិនឆ្ងាយនោះទេ ទីរួមស្រុក Năm Căn នឹងក្លាយជាទីរួមខេត្តនៃតំបន់ចុងបំផុតរបស់ប្រទេសជាតិជាក់ជាមិនខាន៕

Huỳnh Lâm

បំបាត់ការស្រេកទឹកស្អាត

Cà Mau ជាភូមិភាគតែមួយគត់នៅតំបន់ដីសណ្តទន្លេមេគង្គដែលគ្មានប្រភពទឹកសាបបន្ថែមពីទន្លេមេគង្គ។ អស់ជាច្រើនជំនាន់មកហើយ ពឹងផ្អែកទាំងស្រុងលើទឹកភ្លៀង និងទឹកក្រោមដី។ រៀងរាល់រដូវប្រាំងម្តងៗ តម្រូវការខាងទឹកសាបរបស់បងប្អូនប្រជាជនកាន់តែជួបបញ្ហាលំបាកខ្លាំង។

Khánh Bình ផ្លាស់ថ្មី

ដោយសារការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ រួមជាមួយនឹងការឯកភាពគ្នា ព្រមទាំងការខិតខំប្រឹងប្រែងរួមកម្លាំងគ្នារបស់ប្រជាជន ក្នុងនោះមានជនរួមជាតិភាគតិច ឃុំ Khánh Bình មានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងទូលំទូលាយលើគ្រប់វិស័យផងដែរ។

បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជនរួមជាតិ Khmer រួចចាកក្រ

នៅឃុំ Khánh Lâm ការកាត់បន្ថយភាពក្រីក្រលែងជាចំនួនលេខក្នុងប្រជាជនទៀតហើយ ប៉ុន្តែវាកំពុងបានក្លាយជាដំណើរការផ្លាស់ប្តូរផ្នត់គំនិតក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងវិធីសាស្ត្រដើម្បីឈានឡើងរបស់បងប្អូនប្រជាជន។ តាមរយៈទម្រង់ជាក់ស្តែងនេះ គ្រួសារខ្មែរជាច្រើនបានរួចផុតពីការលំបាកដែលអូសអន្លាយ ហើយកំពុងមានស្ថិរភាពជីវភាពរបស់ខ្លួនជាសន្សឹមៗទៀតផង។

ទិសដៅថ្មីសម្រាប់សេដ្ឋកិច្ចគ្រួសារកសិករ

មិនត្រឹមតែទទួលបានជោគជ័យត្រឹមតែទម្រង់បង្កាត់ពូជក្តាមដើម្បីបញ្ជាក់ពីពាណិជ្ជសញ្ញាប៉ុណ្ណោះទេ ថ្មីៗនេះដែរ សហករណ៍បង្កាត់ក្តាមពូជ Cái Trắng នៅភូមិ Chống Mỹ ឃុំ Năm Căn ថែមទាំងបានបន្តបង្កើតស្នាដៃរបស់ខ្លួនជាមួយនឹងគំរូសម្រាប់ការចិញ្ចឹមគ្រែងឈាមផងដែរ។ ងាយស្រួលអនុវត្ត ចំណាយតិច ប៉ុន្តែមានផលចំណេញខ្ពស់ ទម្រង់នេះបានបើកទិសដៅថ្មីដ៏ជោគជ័យសម្រាប់សេដ្ឋកិច្ចគ្រួសារ។

“របាំងការពារ” ថែទាំសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព កាន់តែលើកកម្ពស់តួនាទីជាស្នូលក្នុងការថែទាំសុខភាពជូនបងប្អូនប្រជាជន ជាពិសេសចំពោះបងប្អូនជនជាតិភាគតិចនៅខេត្ត Cà Mau។ មិនត្រឹមតែជួយប្រជាជនកាត់បន្ថយបន្ទុកចំណាយលើការពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ គោលនយោបាយនេះថែមទាំងបង្កលក្ឋណៈដើម្បីលើកកម្ពស់គុណភាពរស់នៅទៀតផង។ ទន្ទឹមនឹងនោះក៏ពង្រឹងទំនុកចិត្តលើការយកចិត្តទុកដាក់ និងការថែទាំរបស់បក្ស និងរដ្ឋផងដែរ។

នាំយកបុណ្យចូលឆ្នាំថ្មីដោយពេញលេញជូនជនរួមជាតិ

ខេត្ត Cà Mau សព្វថ្ងៃមាន ១៩៧ អ្នកមានកិត្យានុភាពដែលជាជនជាតិភាគតិចចំនួន ១៩៧ រូប ក្នុងនោះដែលច្រើនជាងគេគឺជនរួមជាតិខ្មែរ ដោយមានទាំងអស់ ១២៧ រូប។ ពួកគាត់រសើនៅប្រកបកិច្ចការងារ និងផ្សារភ្ជាប់ជាមួយបងប្អូនរួមជនជាតិជាបងប្អូនផងដែរ ទន្ទឹមនិងនោះក្លាយជាស្ពានតភ្ជាប់ដ៏សំខាន់ដែលផ្តល់នូវ “ជំនោរខ្យល់ថ្មី” សម្រាប់ភូមិស្រុកដែលយោងតាមការពង្រីកនូវតួនាទី និងភារកិច្ចក្នុងការឃោសនាផ្សព្វផ្សាយអំពិគោលការណ៍ណែនបាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងគិតគូរដល់ជីវភាពរស់នៅរបស់សហគមន៍ និងអភិរក្សនូវអត្តសញ្ញាណវប្បធម៌ប្រពៃណី។

អភិវឌ្ឍសេដ្ឋកិច្ចផ្តើមពីទម្រង់ប្រសិទ្ធភាព

ពេលកន្លងមក នៅលើភូមិសាស្ត្រឃុំ Phước Long បានលេចឡើងនូវទម្រង់ផលិត និងការចិញ្ចឹមសត្វប្រកបដោយប្រសិទ្ធភាពកាន់តែច្រើនឡើង ដែលនាំមកនូវប្រភពចំណូលនឹងនរ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាជននៅភូមិភាគ។

តំបន់ជនបទទទួលអំណរនិទាឃរដូវមុនថ្ងៃកំណត់

បុណ្យចូលឆ្នាំថ្មីនេះ ក្តីសប្បាយរីករាយរបស់បងប្អូនប្រជាជនឃុំ Hồng Dân ហាក់ដូចជាកើនឡើងទ្វេដង។ មិនត្រឹមរដូវស្រូវ និងបង្គាបានផលប៉ុណ្ណោះទេ សម្រាប់បងប្អូនដែលរស់នៅតាមបណ្តោយដងផ្លូវ តាសួន ក្តីសប្បាយរីករាយកាន់តែពេញលេញថែមទៀត នៅពេលដែលផ្លូវជនបទត្រូវបានវិនិយោគកសាងកម្រិតខ្ពស់ និងពង្រីកឱ្យបានល្អស្អាត ដោយដាក់ឱ្យប្រើប្រាស់ចំឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំមមី ២០២៦ នេះ។

ផលប្រយោជន៍សេដ្ឋកិច្ចផ្តើមពីចំបើង

តាំងពីយូរលង់ណាស់មកហើយ ចំបើងតែងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងជីវិតរស់នៅ និងការផលិតរបស់កសិករ។ ទោះបីវាជាផលិតផលចំណុះខាងវិស័យកសិកម្មក៏ដោយ ចំបើងមានអត្ថប្រយោជន៍ក្នុងការប្រើប្រាស់ជាច្រើនបែប និងរួមចំណែកដល់ការបង្កើនប្រសិទ្ធភាពក្នុងការផលិត និងការការពារបរិស្ថានទៀតផង។

តុបតែងលម្អដើម្បីទទួលអំណរនិទាឃរដូវ

នៅថ្ងៃជិតបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ២០២៦ នេះឃុំ សង្កាត់ក្នុងខេត្ត Cà Mau បានផ្លាស់ប្តូរមុខមាត់ថ្មីពោរពេញដោយពណ៌ចម្រុះ។ ការងារតុបតែង និងកែលម្អទីក្រុងត្រូវបានអនុវត្តយ៉ាងព្រមៗគ្នា បង្កើតបានជាចំណុចលេចធ្លោរស់រវើក ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌នៃតំបន់ដីចុងខាងត្បូងបំផុតនៃមាតុភូមិ។