Theo dõi Báo điện tử Cà Mau trên

ពង្រីកតួនាទីអ្នកមានកិត្យានុភាពក្នុងយុគសម័យឌីជីថល

Báo Cà Mau តួនាទីរបស់អ្នកដែលមានកិត្យានុភាពក្នុងជនជាតិភាគតិចនិយាយរួម និងជនរួមជាតិ Khmer និយាយដោយឡែកមិនបញ្ឈប់ត្រឹមតែសកម្មភាពបែបប្រពៃណីប៉ុណ្ណោះទេ ថែមទាំងគួរមានការពង្រីកខាងវិស័យឌីជីថលផងដែរ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយបក្ស និងក្រឹត្យច្បាប់របស់រដ្ឋដល់ប្រជាជនតាមរបៀបងាយយល់ ជាពិសេសគោលនយោបាយទាក់ទងនឹងការផ្លាស់ប្តូរឌីជីថល កំណែទម្រង់រដ្ឋបាល និងសន្តិសុខលើតាមប្រព័ន្ធអ៊ីនធឺណិត។

កងកម្លាំងនគរបាលជំនួយព្រះតេជគុណ Phạm Minh Thắng ពីការប្រើប្រាស់ឌីជីថលលើទូរសព្ទឆ្លាតវៃ។

ជាមួួយកិត្យានុភាព និងការយល់ដឹងរបស់ខ្លួនអំពីទំនៀមទម្លាប់របស់ភូមភាគ អ្នកមានកិត្យា នុភាពទាំងឡាយអាចជួយបងប្អូនជនរួមជាតិមានលក្ខណៈបានចូលជិត និងប្រើប្រាស់សេវាកម្មសាធារណៈ ព្រមទាំងអនុវត្តឌីជីថលយ៉ាងមានប្រសិទ្ធភាព និងសុវត្ថិភាពពេញលេញល្អ។ ផ្តើមពីនោះ ជំនួយឧបត្ថម្ភមាមីងបងប្អូនអភិវឌ្ឍន៍សេដ្ឋកិច្ចដែលយោងតាមឌីជីថល ផ្សព្វផ្សាយនៅបណ្តាផលិត ផលរបស់ភូមិភាគទៀតផង។ អាស្រ័យដូច្នេះហើយ ក្នុងដំណើរការផ្លាស់ប្តូរឌីជីថល អ្នកមុខអ្នកការសាសនា ព្រមទាំងព្រះសង្ឃ Khmer ទាំងឡាយ រួមជាមួយអ្នកមានកិត្យានុភាពតែងមានតួនាទីជាស្នូលយ៉ាងសំខាន់សម្រាប់ឱ្យការផ្សព្វផ្សាយ។

បច្ចុប្បន្ននេះ បងប្អូនជនរួមជាតិ Khmer ក៏អាចប្រើប្រាស់ប្រព័ន្ធអឺនធីណែតប្រកបដោយសុវត្ថិភាព រួមចំណែករក្សាតម្លៃប្រពៃណីដ៏ល្អផូរផង់ក្នុងយុគ្គសម័យទូទាំងពិភពលោកអនុវត្តឌីជីថល។

ព្រះតេជគុណ Phạm Minh Thắng ព្រះចៅអធិការវត្តតាមហ៊ីប (Tam Hiệp) ភូមិ Bình Minh 1 ឃុំ Khánh Hưng មានសង្ឃដីការ៖ “នៅក្នុងយុគសម័យឌីជីថលនាពេលបច្ចុប្បន្ននេះ តួនាទីរបស់អ្នកមានកិត្យានុភាពកាន់តែចាំបាច់ខ្លាំងទៀតសម្រាប់ការនាំយកបច្ចេកវិទ្យា និងព័ត៌មានជាផ្លូវការទៅកាន់បងប្អូនជនរួមជាតិភាគតិចនិយាយរួម​ និងពុទ្ធបរិស័ទ Khmer និយាយដោយឡែក ដើម្បីផ្សារភ្ជាប់រវាងសហគមន៍ ចែករំលែកព័ត៌មាន​និងរក្សាទំនាក់ទំនងរវាងគ្នា និងគ្នា”។

សម្រាប់បងប្អូន Khmer អ្នកមានកិត្យានុភាពទាំងឡាយគឺជាអ្នកឃោសនាផ្សព្វផ្សាយដ៏ពិសេស ព្រមទាំងចលនាបងប្អូនប្រជាជនអនុវត្តបច្ចេកវិទ្យាឌីជីថលចូលក្នុងជីវភាព និងការផលិត ជួញដូរដើម្បីលើកកម្ពស់គុណភាពរស់នៅ ព្រនមទាំងអភិវឌ្ឍន៍សេដ្ឋកិច្ច កាត់បន្ថយក្រក្នុងជនរួមជាតិ។

បងប្អូនប្រជាជននៅតាមតំបន់ឆ្ងាយដាច់ស្រយាលបានចូលជិតឌីជីថលដោយទូរសព្ទឆ្លាតវៃ។

ទន្ទឹមនិងនោះ ចលនាបងប្ងូនជនរួមជាតិឱ្យអនុវត្តល្អតាមផ្លូវច្បាប់ លុបបំបាត់ចោលរាល់អបិយជំនឿទាំងឡាយ បង្ការប្រយុទ្ធប្រឆាំងបទល្មើសផ្សេងៗក្នុងស្គម រួមទាំងបទល្មីលើតាមបណ្តាញផង ដែរ។ល។ រួមចំណែករក្សាការពារសន្តិសុខ និងទ្រឹស្តីរបស់បក្ស ប្រយុទ្ធប្រឆាំងនឹងអំណះអំណាងមិនពិតប្រាកដ និងព័ត៌មានអាក្រក់នៅលើអ៊ីនធឺណិត។​ក្រៅពីនោះ ការប្រើប្រាស់បណ្តាញព័ត៌មាន ឌីជីថលដើម្បីផ្សព្វផ្សាយខាងវប្បធម៌ ភាសា និងអក្សរសាស្ត្រជាតិ រួមចំណែករក្សាតម្លៃប្រពៃណីដ៏ល្អផូរផង់នៅក្នុងបរិបទនៃសកលភាវូបនីយកម្ម និងឌីជីថលូបនីយកម្ម។ ទន្ទឹមនឹងនោះ ពង្រឹង និងលើកកម្ពស់ប្រពៃណីសាមគ្គី ស្នេហាជាតិ ព្រួតដៃជាមួយបណ្តាជនជាតិបងប្អូនកសាងជនបទថ្មី ធានាសន្តិសុខ និងសណ្តាប់ធ្នាប់នៅភូមិភាគ៕

Danh Điệp

បក្ខជន ស្អាតផ្លូវធម៌ បវរផ្លូវលោក

ក្នុងបរិយាកាសរីករាយនៃឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៦ បងប្អូន Khmer នៅឃុំ Hồ Thị Kỷ កាន់តែមានភាពសប្បាយរីករាយទ្វេឡើង ពេលរំលឹកដល់ព្រះតេជគុណ Hữu Nhiều។ ព្រះអង្គមិនត្រឹមតែជាព្រះចៅអធិការវ័យក្មេងដែលខិតខំអស់ពីព្រះកាយពលប៉ុណ្ណោះទេ ថែមទាំងមានកិត្តិយសជាបក្ខជនមួយរូប នៃបក្ខភាគខេត្ត Cà Mau ផងដែរ។

ផ្តល់ទុនគ្មានប្រាក់ចុងការ - ដើម្បីបង្កើតឱកាសផ្លាស់ប្តូរជីវភាព

ដើមឆ្នាំ ២០២៦ នៅឃុំចំនួនពីរគឺ ឃុំ Năm Căn និងឃុំ Cái Đôi Vàm ថវិកាចំនួន ៣០០ លានដុង ដែលជាទុនគ្មានការប្រាក់ពីមូលនិធិ "ដើម្បីកម្ពស់ Việt Nam" បានក្លាយជា "កម្លាំងចលករ" ជួយជ្រោមជ្រែងដល់នារីដែលមានជីវភាពលំបាកឈានឡើងអភិវឌ្ឍសេដ្ឋកិច្ច។ តាមរយៈបុល ១០ លានដុងក្នុងម្នាក់ៗ ទម្រង់ចិញ្ចឹមជីវភាពជាច្រើនបានបង្កើតឡើង បើកឱកាសឱ្យពួកគាត់ចាកផុតពីភាពក្រីក្រចីរភាព និងបញ្ជាក់ពីតួនាទីរបស់នារីនៅក្នុងសេដ្ឋកិច្ចគ្រួសារ។

ដំណើរឈានឡើងឆ្លងផុតពីភាពក្រីក្រ

ជាគ្រួសារក្រដែលខ្វះខាតដីធ្លីសម្រាប់បង្កបង្កើនផល បង Tô Văn Tấn នៅភូមិ Hoàng Minh ឃុំ An Trạch បានប្ដេជ្ញាចិត្តមុតមាំក្នុងការឈានឡើង ដោយស្វែងរកចម្លើយសម្រាប់ប្រស្នាថា៖ តើគួរចិញ្ចឹមសត្វអ្វីដែលមានដើមទុនទាប ប្រិតសំចៃផ្ទៃដីចិញ្ចឹម ប៉ុន្តែនៅតែមានតម្លៃសេដ្ឋកិច្ចខ្ពស់។ ទម្រង់នៃការចិញ្ចឹមកន្ធាយលឿង គឺជាចម្លើយដ៏ត្រឹមត្រូវ និងជាចំណុចចាប់ផ្តើមនៃដំណើរខិតខំដើម្បីចាកផុតពីភាពក្រីក្រ។

បណ្តាស្ពានតភ្ជាប់ឆន្ទៈបក្ស និងទឹកចិត្តប្រជាជននៅឃុំ Thanh Tùng

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កងជួរកម្មាភិបាល និងបក្ខជនជាជនជាតិភាគតិចនៅ Cà Mau បានពង្រីកតួនាទីជាស្នូលក្នុងការញាំងឱ្យសេចក្តីសម្រេចរបស់បក្សកាន់តែច្បាស់លាស់ រួមចំណែកកសាងមាតុភូមិមួយថ្ងៃកាន់តែមានការអភិវឌ្ឍខ្លាំងឡើង។ ចំពោះរូបភាពរួមនេះ ឃុំ Thanh Tùngគឺជាចំណុចដ៏ភ្លឺស្វាងមួយស្តីពីសកម្មភាពនៃការអភិវឌ្ឍបក្ខជន និងពង្រីកតួនាទីរបស់បក្ខជនជាជនជាតិភាគតិចក្នុងការរស់នៅសង្គម។

វត្តកោះដូង៖ បង្អែកនៃទឹកចិត្តសប្បុរសសម្រាប់ជីវិតឯកកោ

ស្ថិតនៅឃុំ Vĩnh Phước ខេត្ត Cà Mau វត្តកោះដូង មិនត្រឹមជាទីកន្លែងសម្រាប់ប្រតិបត្តិសាសនារបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងបានក្លាយជា "ផ្ទះរួម" ដ៏កក់ក្តៅ ដែលមានសន្តានចិត្តសប្បុរស តែងត្រៀមខ្លួនក្នុងការជួយជ្រោមជ្រែងដល់ចាស់ជរាគ្មានទីពឹង និងគ្រួសារដែលមានជីវភាពខ្វះខាតខ្លាំង។

អ្នក “ផ្លុំព្រលឹង” ចូលក្នុងថ្ម

នៅភូមិ Cái Giá ឃុំ Hưng Hội មានបុរសម្នាក់ដែលជំនាញខាងចម្លាក់ថ្មឱ្យក្លាយជាសមិត្ថផលផ្នែកខាងសិល្បៈដ៏ល្អប្រណិត បង្កប់ដោយព្រលឹងនៃវប្បធម៌ Khmer។ នោះគឺសិប្បករ Lý Đa Ni ដែលបងប្អូនក្នុងតំបន់និយមហៅថា “អ្នកផ្លុំព្រលឹងចូលទៅថ្ម”។

លំនឹងជីវភាពផ្តើមពីគោលនយោបាយឧបត្ថម្ភ

ដោយធ្លាប់ជាគ្រួសារប្រកៀកបន្ទាត់ក្រ និងជួបលំបាកក្នុងការរស់នៅ តែជាមួយការខិតខំព្យាយាមពលកម្ម រួមជាមួយការយកចិត្តទុកដាក់ឧបត្ថម្ភទាន់ពេលរបស់រដ្ឋអំណាចភូមិភាគ រហូតមកទល់ពេលនេះ គ្រួសារបង Trương Văn Tòng នៅភូមិ Huế ១ ឃុំ Vĩnh Phước បានលំនឹងការរស់នៅ មានផ្ទះសមប្រាកប និងមុខរបរនឹងនរផងដែរ។

រួមដំណើរការកសាងសង្គមកាន់តែល្អប្រសើរ

លោក Hữu Nhiều កើតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៩១ បច្ចុប្បន្នជាព្រះចៅអធិការវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ។ ព្រះអង្គមានកិត្តិយសណាស់ដែលបានឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំសម្រាប់អាណត្តិ ២០២៦-២០៣១ នៅអង្គភាពបោះឆ្នោតលេខ ៧។

ប្រធានសាខាសមាគមនារីពង្រីកស្មារតីសាយភាយស្មារតីជំនះការលំបាក

នៅភូមិ Kinh Đứng B ឃុំ Khánh Hưng អ្នកស្រី Quách Thị Kim Luông ប្រធានសាខាសមាគមនារី តែងត្រូវបានមាមីងបងប្អូនក្នុងភូមិជឿទុកចិត្ត និងគោរពស្រឡាញ់។ គាត់មិនត្រឹមតែក្លាហានក្នុងការផ្លាស់ប្តូរផលិត និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងមានការទទួលខុសត្រូវ និងអស់ពីចិត្តជាមួួយសមាជិក និងប្រពៃពីចលនារបស់បងប្អូននារីនៅមូដ្ឋានទៀតផង។

សេដ្ឋកិច្ចស្ថេរភាពជាមួយដំណាំឈឺរី

កណ្តាលកំដៅថ្ងៃដ៏កក់ក្តៅនៃថ្ងៃដើមនិទាឃរដូវពណ៌ក្រហមឆ្អៅនៃចម្ការឈឺរីនៅឃុំ Phú Tân ហាក់បីដូចជាកំពុងសរសេរបន្តនូវរឿងរ៉ាវអំពីភាពសម្បូរសប្បាយ និងក្តីសង្ឃឹម។ ពីតំបន់ដីប្រៃដែលជួបលំបាកជាច្រើនក្នុងការដាំដុះ ឥឡូវនេះកសិករក៏ចេះវិធី “ដាស់” សក្ដានុពលដើម្បីប្រមូលបានផ្លែផ្អែមផងដែរ។