Theo dõi Báo điện tử Cà Mau trên

រួមដំណើរការកសាងសង្គមកាន់តែល្អប្រសើរ

Báo Cà Mau លោក Hữu Nhiều កើតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៩១ បច្ចុប្បន្នជាព្រះចៅអធិការវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ។ ព្រះអង្គមានកិត្តិយសណាស់ដែលបានឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំសម្រាប់អាណត្តិ ២០២៦-២០៣១ នៅអង្គភាពបោះឆ្នោតលេខ ៧។

រយៈពេលកន្លង ព្រះតេជគុណ Hữu Nhiều តែងយកព្រះទ័យទុកដាក់ដល់កិច្ចការខាងខាងសុខុមាលភាពសង្គមនៅភូមិភាគ។

នៅសន្និបាតជួបជុំជាមួយអ្នកបោះឆ្នោតនាពេលថ្មីៗនេះ ព្រះតេជគុណ Hữu Nhiều បានចែករំលែកថា៖ “ក្នុងនាមជាព្រះសង្ឃវ័យក្មេងមួយអង្គដែលកំពុងសិក្សាក្នុងសំណាក់ព្រះពុទ្ធសាសនា និងអនុវត្តកិច្ចការងារសង្គម អាត្មាមានក្តីរំភើប និងមានមោទនភាពជាខ្លាំងដែល បានឧទ្ទេសនាមឈរឆ្នោតជាបេក្ខជនតមណាងក្រុមប្រឹក្សាប្រជាជនឃុំសម្រាប់អាណត្តិ ២០២៦-២០៣១។ អាត្មាតែងយល់ច្បាស់ថា នេះមិនត្រឹមតែជាកិត្តិយសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកាតព្វកិច្ចសម្រាប់អ្នកបួសផងដែរ និងជាភារកិច្ចរបស់សមាជិកបក្សផងដែរ រួមចំណែកជាមួយបងប្អូនប្រជាជនទូទាំងខេត្ត ដើម្បីកសាងមាតុិភូមិ Cà Mau ឱ្យកាន់តែរីកចម្រើន ស៊ីវិល័យ និងអភិវឌ្ឍ”។

ក្នុងនាមជាអ្នកស្រុកកំណើតនៅភូមិ ហូHồ Thị Kỷ និងជាព្រះសង្ឃវ័យក្មេងដែលកំពុងសិក្សាធម៌អាថ៌វិន័យនៃព្រះពុទ្ធសាសនាថេរវាទ Khmer ផងនោះ ព្រះតេជគុណ Hữu Nhiều តែងជឿជាក់ថា អ្នកបួសទាំងឡាយមិនត្រឹមគិតគូតែខាងអនុវត្តគ្ករប់អ្វីៗសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងត្រូវភ្ជាប់ទំនាក់ទំនង និងរួមដំណើរការកសាងសង្គមឱ្យកាន់តែល្អប្រសើរថែមទៀត។ ស្មារតីនៃសេចក្តីមេត្តាករុណា ប្រាជ្ញា និងការបម្រើព្រះពុទ្ធសាសនា គឺជាតម្លៃដែលព្រះតេជគុណចង់នាំយកមកអនុវត្តក្នុងកិច្ចការងារសង្គមរបស់ភូមិភាគផងដែរ។

ក្នុងរយៈពេលកន្លង ព្រះតេជគុណ Hữu Nhiều តែងសកម្មចូលរួមកិច្ចកាងារងារសប្បុរសធម៌ និងឧបត្ថម្ភគ្រួសារជួបលំបាកនៅភូមិភាគ និងរួមដំណើរជាមួយយុវជនកសាងរបៀបរស់នៅយ៉ាងស្អាតស្អំ ឆ្ពោះទៅរកគុណធម៌។ ព្រះតេជគុណជឿជាក់ថា ភារកិច្ចសម្រាប់អ្នកតំណាងក្រុមប្រឹក្សាប្រជាជនមិនត្រឹមតែចូលរួមក្នុងកិច្ចប្រជុំប៉ុណ្ណោះទេ ថែមទាំងមានតួនាទីជាស្ពានតភ្ជាប់រវាងរដ្ឋអំណាច និងប្រជាជន ដោយស្តាប់យកមតិយោបល់ និងសេចក្តីប្រាថ្នាស្របច្បាប់របស់ប្រជាជន ដើម្បីមានការរិះគន់យ៉ាងជាក់ស្តែង និងទាន់ពេលវេលា។

ព្រះតេជគុណ Hữu Nhiều ចលនាមាមីងប្រជាពុទ្ធបរិស័ទឱ្យអនុវត្តល្អគោលការណែនាំ និងគោលនយោបាយបក ក្រឹត្យច្បាប់របស់រដ្ឋ។

“បានឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាប្រជាជនមិនត្រឹមតែជាកិត្តិយសប៉ុណ្ណោះទេ ថែមទាំងជាការរំលឹកដល់ខ្លួនអាត្មាដោយផ្ទាល់ឱ្យរស់នៅ និងធ្វើសកម្មភាពតាមរបៀបដែលសក្តិសមសម្រាប់ការជឿទុកចិត្តពីប្រជាពុទ្ធបរិស័តទាំងឡាយផងដែរ។ ព្រះពុទ្ធសាសនាថេរវាទខ្មែរតែងប្រកាន់ខ្ជាប់នូវគោលលំនាំ “ព្រះពុទ្ធសាសនា - ជាតិ - សង្គមនិយម”។ ណែនាំព្រះសង្ឃ និងពុទ្ធបរិស័ទឱ្យអនុវត្តតាមឱវាទរបស់ព្រះសម្មាសម្ពុទ្ធ។ អនុវត្តល្អនូវគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងក្រឹត្យច្បាប់របស់រដ្ឋ។ លើកតម្កើង ប្រពៃណីស្នេហាជាតិនៃព្រះពុទ្ធសាសនា Việt Nam និយាយរួម និងព្រះពុទ្ធសាសនាថេរវាទខ្មែរនិយាយដោយឡែក​ រួមជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ និងប្រជាជន កាម៉ាវ ដើម្បីកសាងខេត្តឱ្យកាន់តែមានការអភិវឌ្ឍខ្លាំងក្លាទូទាំងតំបន់” ព្រះតេជគុណ Hữu Nhiều មានសង្ឃដីការបែបនេះ៕

Danh Điệp

បក្ខជន ស្អាតផ្លូវធម៌ បវរផ្លូវលោក

ក្នុងបរិយាកាសរីករាយនៃឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៦ បងប្អូន Khmer នៅឃុំ Hồ Thị Kỷ កាន់តែមានភាពសប្បាយរីករាយទ្វេឡើង ពេលរំលឹកដល់ព្រះតេជគុណ Hữu Nhiều។ ព្រះអង្គមិនត្រឹមតែជាព្រះចៅអធិការវ័យក្មេងដែលខិតខំអស់ពីព្រះកាយពលប៉ុណ្ណោះទេ ថែមទាំងមានកិត្តិយសជាបក្ខជនមួយរូប នៃបក្ខភាគខេត្ត Cà Mau ផងដែរ។

ផ្តល់ទុនគ្មានប្រាក់ចុងការ - ដើម្បីបង្កើតឱកាសផ្លាស់ប្តូរជីវភាព

ដើមឆ្នាំ ២០២៦ នៅឃុំចំនួនពីរគឺ ឃុំ Năm Căn និងឃុំ Cái Đôi Vàm ថវិកាចំនួន ៣០០ លានដុង ដែលជាទុនគ្មានការប្រាក់ពីមូលនិធិ "ដើម្បីកម្ពស់ Việt Nam" បានក្លាយជា "កម្លាំងចលករ" ជួយជ្រោមជ្រែងដល់នារីដែលមានជីវភាពលំបាកឈានឡើងអភិវឌ្ឍសេដ្ឋកិច្ច។ តាមរយៈបុល ១០ លានដុងក្នុងម្នាក់ៗ ទម្រង់ចិញ្ចឹមជីវភាពជាច្រើនបានបង្កើតឡើង បើកឱកាសឱ្យពួកគាត់ចាកផុតពីភាពក្រីក្រចីរភាព និងបញ្ជាក់ពីតួនាទីរបស់នារីនៅក្នុងសេដ្ឋកិច្ចគ្រួសារ។

ដំណើរឈានឡើងឆ្លងផុតពីភាពក្រីក្រ

ជាគ្រួសារក្រដែលខ្វះខាតដីធ្លីសម្រាប់បង្កបង្កើនផល បង Tô Văn Tấn នៅភូមិ Hoàng Minh ឃុំ An Trạch បានប្ដេជ្ញាចិត្តមុតមាំក្នុងការឈានឡើង ដោយស្វែងរកចម្លើយសម្រាប់ប្រស្នាថា៖ តើគួរចិញ្ចឹមសត្វអ្វីដែលមានដើមទុនទាប ប្រិតសំចៃផ្ទៃដីចិញ្ចឹម ប៉ុន្តែនៅតែមានតម្លៃសេដ្ឋកិច្ចខ្ពស់។ ទម្រង់នៃការចិញ្ចឹមកន្ធាយលឿង គឺជាចម្លើយដ៏ត្រឹមត្រូវ និងជាចំណុចចាប់ផ្តើមនៃដំណើរខិតខំដើម្បីចាកផុតពីភាពក្រីក្រ។

បណ្តាស្ពានតភ្ជាប់ឆន្ទៈបក្ស និងទឹកចិត្តប្រជាជននៅឃុំ Thanh Tùng

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កងជួរកម្មាភិបាល និងបក្ខជនជាជនជាតិភាគតិចនៅ Cà Mau បានពង្រីកតួនាទីជាស្នូលក្នុងការញាំងឱ្យសេចក្តីសម្រេចរបស់បក្សកាន់តែច្បាស់លាស់ រួមចំណែកកសាងមាតុភូមិមួយថ្ងៃកាន់តែមានការអភិវឌ្ឍខ្លាំងឡើង។ ចំពោះរូបភាពរួមនេះ ឃុំ Thanh Tùngគឺជាចំណុចដ៏ភ្លឺស្វាងមួយស្តីពីសកម្មភាពនៃការអភិវឌ្ឍបក្ខជន និងពង្រីកតួនាទីរបស់បក្ខជនជាជនជាតិភាគតិចក្នុងការរស់នៅសង្គម។

វត្តកោះដូង៖ បង្អែកនៃទឹកចិត្តសប្បុរសសម្រាប់ជីវិតឯកកោ

ស្ថិតនៅឃុំ Vĩnh Phước ខេត្ត Cà Mau វត្តកោះដូង មិនត្រឹមជាទីកន្លែងសម្រាប់ប្រតិបត្តិសាសនារបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងបានក្លាយជា "ផ្ទះរួម" ដ៏កក់ក្តៅ ដែលមានសន្តានចិត្តសប្បុរស តែងត្រៀមខ្លួនក្នុងការជួយជ្រោមជ្រែងដល់ចាស់ជរាគ្មានទីពឹង និងគ្រួសារដែលមានជីវភាពខ្វះខាតខ្លាំង។

អ្នក “ផ្លុំព្រលឹង” ចូលក្នុងថ្ម

នៅភូមិ Cái Giá ឃុំ Hưng Hội មានបុរសម្នាក់ដែលជំនាញខាងចម្លាក់ថ្មឱ្យក្លាយជាសមិត្ថផលផ្នែកខាងសិល្បៈដ៏ល្អប្រណិត បង្កប់ដោយព្រលឹងនៃវប្បធម៌ Khmer។ នោះគឺសិប្បករ Lý Đa Ni ដែលបងប្អូនក្នុងតំបន់និយមហៅថា “អ្នកផ្លុំព្រលឹងចូលទៅថ្ម”។

លំនឹងជីវភាពផ្តើមពីគោលនយោបាយឧបត្ថម្ភ

ដោយធ្លាប់ជាគ្រួសារប្រកៀកបន្ទាត់ក្រ និងជួបលំបាកក្នុងការរស់នៅ តែជាមួយការខិតខំព្យាយាមពលកម្ម រួមជាមួយការយកចិត្តទុកដាក់ឧបត្ថម្ភទាន់ពេលរបស់រដ្ឋអំណាចភូមិភាគ រហូតមកទល់ពេលនេះ គ្រួសារបង Trương Văn Tòng នៅភូមិ Huế ១ ឃុំ Vĩnh Phước បានលំនឹងការរស់នៅ មានផ្ទះសមប្រាកប និងមុខរបរនឹងនរផងដែរ។

រួមដំណើរការកសាងសង្គមកាន់តែល្អប្រសើរ

លោក Hữu Nhiều កើតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៩១ បច្ចុប្បន្នជាព្រះចៅអធិការវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ។ ព្រះអង្គមានកិត្តិយសណាស់ដែលបានឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំសម្រាប់អាណត្តិ ២០២៦-២០៣១ នៅអង្គភាពបោះឆ្នោតលេខ ៧។

ប្រធានសាខាសមាគមនារីពង្រីកស្មារតីសាយភាយស្មារតីជំនះការលំបាក

នៅភូមិ Kinh Đứng B ឃុំ Khánh Hưng អ្នកស្រី Quách Thị Kim Luông ប្រធានសាខាសមាគមនារី តែងត្រូវបានមាមីងបងប្អូនក្នុងភូមិជឿទុកចិត្ត និងគោរពស្រឡាញ់។ គាត់មិនត្រឹមតែក្លាហានក្នុងការផ្លាស់ប្តូរផលិត និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងមានការទទួលខុសត្រូវ និងអស់ពីចិត្តជាមួួយសមាជិក និងប្រពៃពីចលនារបស់បងប្អូននារីនៅមូដ្ឋានទៀតផង។

សេដ្ឋកិច្ចស្ថេរភាពជាមួយដំណាំឈឺរី

កណ្តាលកំដៅថ្ងៃដ៏កក់ក្តៅនៃថ្ងៃដើមនិទាឃរដូវពណ៌ក្រហមឆ្អៅនៃចម្ការឈឺរីនៅឃុំ Phú Tân ហាក់បីដូចជាកំពុងសរសេរបន្តនូវរឿងរ៉ាវអំពីភាពសម្បូរសប្បាយ និងក្តីសង្ឃឹម។ ពីតំបន់ដីប្រៃដែលជួបលំបាកជាច្រើនក្នុងការដាំដុះ ឥឡូវនេះកសិករក៏ចេះវិធី “ដាស់” សក្ដានុពលដើម្បីប្រមូលបានផ្លែផ្អែមផងដែរ។