Thứ năm, 18-6-26 12:28:43
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បក្ខជន ស្អាតផ្លូវធម៌ បវរផ្លូវលោក

Báo Cà Mau ក្នុងបរិយាកាសរីករាយនៃឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៦ បងប្អូន Khmer នៅឃុំ Hồ Thị Kỷ កាន់តែមានភាពសប្បាយរីករាយទ្វេឡើង ពេលរំលឹកដល់ព្រះតេជគុណ Hữu Nhiều។ ព្រះអង្គមិនត្រឹមតែជាព្រះចៅអធិការវ័យក្មេងដែលខិតខំអស់ពីព្រះកាយពលប៉ុណ្ណោះទេ ថែមទាំងមានកិត្តិយសជាបក្ខជនមួយរូប នៃបក្ខភាគខេត្ត Cà Mau ផងដែរ។

ព្រះតេជគុណ Hữu Nhiều ចៅអធិការវត្តជ្រុងខ្មែរ (Rạch Giồng) រួមជាមួយ សមមិត្ត Trần Quốc Việt លេខាសាខាបក្ខភាគភូមិ Đường Đào ពិនិត្យ និងត្រៀមរៀបចំសកម្មភាពទទួលអំណរបុណ្យចូលឆ្នាំថ្មីនៅវត្ត។

បន្តវេនប្រពៃណីវត្តបុរាណបដិវត្តន៍

វត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) បានផ្តើមកសាងនូវឆ្នាំ១៧៨៨ នៅភូមិ Đường Đào ឃុំ Hồ Thị Kỷ។ ក្នុងសម័យនៃសង្គ្រាមតស៊ូ វត្តមិនត្រឹមតែជាទីកន្លែងសម្រាប់សកម្មភាពជំនឿសាសនាប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានបដិវត្តន៍ និងជាតំបន់បង្អែកដ៏រឹងមាំសម្រាប់ចលនារំដោះជាតិនៅ Cà Mau។ ដោយតម្លៃប្រវត្តិសាស្ត្រដ៏លេចធ្លោ នៅឆ្នាំ២០២១ វត្តបានទទួលចំណាត់ថ្នាក់ជាកេរដំណែលប្រវត្តិសាស្ត្រថ្នាក់ខេត្ត។

បន្តវេននូវប្រពៃណីដ៏រុងរឿងនោះ ព្រះតេជគុណ Hữu Nhiều (ប្រសូតឆ្នាំ១៩៩១ នៅភូមិ Đường Đào) ជាព្រះចៅអធិការជំនាន់ទី ១៩ របស់វត្ត ព្រះអង្គបានខិតខំប្រឹងប្រែងទាំងការរក្សាវិន័យធម៌អាថ៌ ទាំងអនុវត្តល្អនូវតួនាទីជាប្រជាពលរដ្ឋដ៏ឆ្នើម។ នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២៥ ព្រះអង្គបានចូលជាជួរគណៈបក្សកុម្មុយនីស្ត Việt Nam ជាផ្លូវការ។ មុននឹងឈានចូលដល់បុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៦ សេចក្តីត្រេកអរនេះបានកើនឡើងជាទ្វេដង ពេលដែលគណៈអចិន្ត្រៃយ៍នៃគណៈបក្សឃុំ Hồ Thị Kỷ បានចេញសេចក្តីសម្រេចទទួលស្គាល់ព្រះអង្គជាបក្ខជនពេញសិទ្ធិ។

អ្នកតំណាងរបស់ប្រជាជន

ព្រះតេជគុណ Hữu Nhiều ធ្លាប់ជាប្រតិភូក្រុមប្រឹក្សាប្រជាជនស្រុក Thới Bình អាណត្តិទី XII (២០២១-២០២៦) ហើយបន្តទទួលបានការទុកចិត្តពីម្ចាស់ឆ្នោតបោះឆ្នោតជ្រើសតាំងជាប្រតិភូតំណាងក្រុមប្រឹក្សាប្រជាជនឃុំ Hồ Thị Kỷ អាណត្តិ ២០២៦-២០៣១។

ដោយយល់ច្បាស់ពីការលំបាករបស់បងប្អូន ព្រះអង្គបានស្នើឱ្យលើកកម្ពស់ផ្លូវបេតុងប្រវែង ១៤ គីឡូម៉ែត្រ តភ្ជាប់ពីស្ពាន Rạch Bần ភូមិ Tắc Thủ កាត់តាមភូមិ Cây Khô ដល់ព្រំប្រទល់ស្រុក Thới Bình បច្ចុប្បន្ន។ ផ្លូវបានពង្រីកពី ២ ម៉ែត្រ ដល់ ៣ ម៉ែត្រ នាំមកនូវក្តីសប្បាយរីករាយក្នុងការធ្វើចរាចរណ៍ ទំនិញ និងការធ្វើដំណើរ សុវត្ថិភាពសម្រាប់ប្រជាជនរាប់រយគ្រួសារក្នុងតំបន់។

ព្រះតេជគុណ Hữu Nhiều ប្រតិភូក្រុមប្រឹក្សាប្រជាជនឃុំហូធីគី អាណត្តិទី XIII (២០២៦-២០៣១) ចូលរួមសម័យប្រជុំលើកទីមួយ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦។

ក្នុងមួយខែ ២ ដង ពេលពុទ្ធបរិស័ទជួបជុំគ្នានៅវត្ត ព្រះតេជគុណ Hữu Nhiều តែងសម្តែងធម៌ទេសនាផ្សារភ្ជាប់នឹងការឃោសនាផ្លូវការរបស់បក្ស រំលឹកបងប្អូនឱ្យលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នចំពោះឧបាយកលបំបែកបំបាក់សាមគ្គីភាព និងតម្រង់ទិសវិជ្ជាជីវៈសម្រាប់យុវជនក្នុងភូមិស្រុក។

សមមិត្ត Trần Quốc Việt លេខាសាខាបក្ខភាគភូមិ Đường Đào ឃុំ Hồ Thị Kỷ មានប្រសាសន៍ថា៖ "សមមិត្ត Hữu Nhiều មានការយល់ដឹងរហ័សរហួន និងមានស្មារតីតស៊ូខ្ពស់ គឺជាគំរូបក្ខជន-សមណៈដ៏ល្អ ដែលទទួលបានការគោរពស្រឡាញ់ពីអ្នកមានកិត្យានុភាពនិងបងប្អូនជនជាតិភាគតិច"។

ទទួលនិទាឃរដូវថ្មីដោយសកម្មភាពដ៏ថ្លៃថ្លា

បុណ្យចូលឆ្នាំថ្មីឆ្នាំនេះ វត្តជ្រុងខ្មែរ (Rạch Giồng) កាន់តែមានភាពកក់ក្តៅតាមរយៈសកម្មភាពនានាដែលផ្តួចផ្តើមដោយព្រះតេជគុណ Hữu Nhiều រួមមាន៖ ជូនអំណោយ ៤៧០ ចំណែក (តម្លៃជាង ១១៧ លានដុង) ឱ្យគ្រួសារលំបាក និងរៀបចំការប្រឡងសម្លៀកបំពាក់ Khmer សម្រាប់កុមារ រួមចំណែករក្សានូវអត្តសញ្ញាណវប្បធម៌ជាតិសម្រាប់ជំនាន់ក្រោយ។

ព្រះតេជគុណ Hữu Nhiều បានក្លាយជាគំរូដ៏ស្រស់ស្អាតនៃការផ្សារភ្ជាប់គ្នារវាងផ្លូវធម៌ និងផ្លូវលោក រួមចំណែកធ្វើឱ្យកាន់តែស្រស់បំព្រងនូវប្រពៃណីស្នេហាជាតិរបស់បងប្អូនខ្មែរ នៅលើទឹកដីចុងជ្រោយភាគខាងត្បូងនៃមាតុភូមិ៕

Quyễn Quốc

អ្នក «រក្សាអណ្តាតភ្លើង» នៃវប្បធម៌ជនជាតិ

ជាមួយសង្វាក់នៃជីវិតសម័យទំនើប និងការផ្លាស់ប្តូរជាច្រើន ការរក្សាអត្តសញ្ញាណវប្បធម៌ជាតិបានក្លាយជាដំណើរមួយដែលទាមទារការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍ទាំងមូល។ ក្នុងដំណើរការនេះ មានអ្នកដែល «រក្សាអណ្តាតភ្លើង» ដោយស្ងាត់ស្ងៀម បង្ហាញនូវក្តីស្រឡាញ់របស់ខ្លួនចំពោះវប្បធម៌ដល់យុវជនជំនាន់ក្រោយដោយអស់ពីចិត្ត និងមោទនភាពចំពោះប្រភពដើមរបស់ពួកគេផងដែរ។

ស្ពានតភ្ជាប់សម្រាប់ការរក្សាសាមគ្គីភាព

បច្ចុប្បន្នទូទាំងខេត្តមានអ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិចទាំងអស់ជាង ២០០ នាក់។ ទោះបីម្នាក់មានស្ថាភាព និងមុខងារខុសៗគ្នាតែងពួកគាត់សុទ្ធសឹងជា "ស្ពានតភ្ជាប់" រវាងគណៈកម្មាធិការបក្ស រដ្ឋអំនាចភូមិភាគ និងប្រជាជន រួមចំណែករក្សាសាមគ្គីភាព កសាងជីវភាពវប្បធម៌ និងអភិវឌ្ឍសេដ្ឋកិច្ចនៅភូមិភាគ។

ឈានឡើងផ្តើមពីរបរដាំបន្លែបៃតង

នៅភូមិ Huê ១ ឃុំ Vĩnh Thanh អ្នកមីង Sơn Thị The ត្រូវបានគេស្គាល់យ៉ាងច្បាស់ដោយសារការតស៊ូ និងខិតខំប្រឹងប្រែងរបស់គាត់ក្នុងការជំនះលំបាកដើម្បីសម្រេចបាននូវជីវភាពដែលមានស្ថិរភាព។ ផ្តើមពីគ្រួសារក្រីក្រដែលគ្មានដីសម្រាប់ផលិត ពឹងផ្អែកជាចម្បងលើកម្លាំងពលកម្មស៊ីឈ្នួល ឥឡូវនេះជីវិតគ្រួសារគាត់បានផ្លាស់ប្តូរដោយសារទម្រង់នៃការដាំបន្លែរយៈពេលខ្លីនៅមុខផ្ទះរបស់ខ្លួន។

“ទីបង្អែក” ជួយជនរួមជាតិរួចចាកក្រ

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាអ្នកមានកិត្យានុភាពក្នុងជនរួមជាតិមួយថ្ងៃកាន់តែបានបញ្ជាក់ នូវតួនាទីរបស់ខ្លួនជា «ស្ពានតភ្ជាប់» ក្នុងការនាំយកគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ជាពិសេសកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពទៅកាន់ប្រជាជន។ តាមរយៈនេះ ក៏ជំរុញទឹកចិត្តបងប្អូនឱ្យខិតំឈានឡើងក្នុងការកសាងជីវភាពសុខក្សេមក្សាន្តជូនបងប្អូនជនរួមជាតិ។

បំផុសគំនិតផ្តើមអាជីព

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កម្មវិធី "ស្ត្រី Việt Nam មានទំនុកចិត្តធ្វើអាជីវកម្ម" កំពុងបានក្លាយជាប្រភពកម្លាំងដ៏សំខាន់មួយ ដែលជួយស្ត្រីជាច្រើននៅខេត្ត Cà Mau ផ្តើម អាជីវកម្មដោយក្លាហាន និងបញ្ជាក់ពីតួនាទីរបស់ខ្លួនក្នុងជីវិតសង្គម។ ចាប់ពីទម្រង់ខ្នាតតូចដែលទាក់ទងនឹងសិប្បកម្មប្រពៃណី និងជំនាញពិសេសក្នុងស្រុក ស្ត្រីជាច្រើនមានលក្ខណៈឈានឡើងជាសន្សឹមៗ ដើម្បីធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាព និងអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក។

ភ្ជាប់ក្តីមេត្តាកណ្ដាលភូមិស្រុក

ក្រោមកំដៅថ្ងៃនៃតំបន់ភាគខាងលិច ផ្លូវឆ្ពោះទៅកាន់ឃុំ Vĩnh Phước ហាក់ដូចជាជិតជាងមុន ដោយជំហានសប្បុរសធម៌ពោរពេញដោយភាពស្វាហាប់។ ថ្មីៗនេះ វត្តកោះដូង ដ៏បុរាណ និងស្ងប់ស្ងាត់ បានក្លាយជាអ៊ូអរ និងសប្បាយរីករាយជាងពេលណាៗទាំងអស់ នៅពេលទទួលស្បើយបេះដូងស្ម័គ្រចិត្តជិត ១០០ នាក់ មកជួបជុំគ្នានៅទីនេះ ក្នុងកម្មវិធី "តភ្ជាប់ក្ដីស្រឡាញ់" លើកទី ៦៦។

រួមដំណើរការ ជំនួយឧបត្ថម្ភបងប្អូននារីអភិវឌ្ឍន៍សេដ្ឋកិច្ច

សព្វថ្ងៃ សង្កាត់ Giá Rai មានសមាជិកាសមាគមនារីជាង ៦.៧០០ នាក់។ ប៉ុន្មានឆ្នាំកន្លងមកនេះ ការចលនានារីប្រឡងប្រណាំងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅភូមិភាគ កាន់តែបានស៊ីជម្រៅ និងនាំមកនូវប្រសិទ្ធភាពជាក់ស្តែង។ តាមការតម្រង់ទិស រួមដំណើរ និងជួយឧបត្ថម្ភរបស់សមាគមនារីសង្កាត់ បងប្អូននារីជាច្រើនបានក្លហានផ្លាស់ប្តូរផ្នត់គំនិត ស្វែងរកទិសដៅសមស្របនឹងលក្ខណៈជាក់ស្តែងនៃគ្រួសារនីមូយៗ រួមចំណែកបង្កើនប្រាក់ចំណូល និងកែលម្អជីវភាពផងដែរ។

មិនព្រមចុះចាញ់នឹងវាសនា

នៅភូមិលេខ ១៦ ឃុំ Khánh Lâm រូបភាពនារីរាងតូចម្នាក់ម្នាក់ ដែលមួយថ្ងៃៗតែងរវាល់ជាមួយកិច្ចការងាររកស៊ី ក៏បានក្លាយជាទម្លាប់ដែលធ្លាប់បានឃើញជាប្រចាំរបស់បងប្អូនប្រជាជនក្នុងតំបន់។ នោះគឺបងស្រី Nguyễn Thị Cầm ជានាីម្នាក់ប្រកបដោយភាពមោះមុត និងការតាំងចិត្តធ្វើឱ្យអ្នករាល់គ្នានរណាក៏រំជួលចិត្ត និងកោតសរសើរផងដែរ។

“ប្រធានក្រុមនាវិក” អាយុ ២៤ ឆ្នាំ និងក្តីប្រាថ្នាស្រូវស្អាត

នៅខេត្ត Cà Mau មានយុវជនជាច្រើនរូបកំពុងប្រើប្រាស់ចំណេះដឹង និងសមត្ថភាពរបស់ខ្លួនដើម្បីដាស់សក្តានុពលដែលមិនទាន់ដំណើរការ វង្វែងទៅជាលក្ខណៈមានប្រៀបនៃតំបន់ដី ប្រៃ និងដីមានជាតិជូរឱ្យក្លាយជាទម្រង់សេដ្ឋកិច្ចប្រកបដោយចីរភាព។ ក្នុងចំណោមយុវជនទាំងនោះគឺមានយុវជនវ័យក្មេង Huỳnh Duy Thông ជាកសិករមានទម្រង់ខាងវិស័យកសិកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន និងផ្តល់លទ្ធផលសេដ្ឋកិច្ចនឹងនរទៀតផង។

បង្កើនប្រាក់ចំណូល និងប្រសិទ្ធភាពនៃការរក្សាផ្ទៃដីតាមរយៈដើមដូង

នៅតាមតំបន់ជាច្រើនក្នុងខេត្ត ទម្រង់ដាំដូងកំពុងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងសំខាន់។ វាមិនត្រឹមតែបានប្រើប្រាស់ផ្ទៃដីដែលមានស្រាប់ប៉ុណ្ណោះទេ ប៉ុន្តែវិធីសាស្ត្រនេះក៏ជួយបង្កើនប្រាក់ចំណូល ផ្តល់អាហារដល់គ្រួសារ និងសមស្របសម្រាប់ស្ថានភាពធម្មជាតិរបស់ភូមិភាគទៀតផង។