Thứ bảy, 20-12-25 13:00:39
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

Hữu Minh Tài

រក្សាភ្លើងនៃវប្បធម៌តាមរយៈការចម្លាក់ឈើដ៏មានអត្ថន័យ

Báo Cà Mau Hữu Minh Tài នៅភូមិ Đường Đào ឃុំ Hồ Thị Kỷ ខេត្ត Cà Mau គឺជាយុវនដ៏ឆ្នើមមួយរូបដែលទទួលបានពានរង្វាន់ថ្នាក់ជាតិ “ត្រូវបានតម្កើងកេរិ៍្តឈ្មោះជាអ្នករក្សាភ្លើង” ។ បងក៏ជាតំណាងតែម្នាក់គត់របស់ខេត្ត Cà Mau ដែលត្រូវបានជម្រើសសម្រាប់ពានរង្វាន់នេះ។

Minh Tài ជាមួយម្តាយខ្លួននៅរោងចម្លាក់របស់គ្រួសារ។

ផ្តើមពីក្បាច់ចម្លាក់អង្គររហូតក្លាយជាជាងឈើជំនាញ

ដូចជាយុវជន Khmer ទូទាំងតំបន់ Nam Bộ ដែរ Hữu Minh Tài ក៏ធ្លាបបានសាងផ្នួសក្នុងសំណាក់ព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ផងដែរ។ ដោយ សារតែស្ថិតក្នុងបរិស្ថាននៃការបួងរៀននេះហើយ Tài ក៏មានលក្ខណៈបានរៀនខាងទេពកោលសល្យចម្លាក់ក្បាច់ Khmer ដែលជាសិល្បៈសម្លាក់ដ៏ដ៏ពិសេស បង្កប់ដោយអត្តសញ្ញាណវប្បធម៌ Khmer។ នេះគឺជាជំហានដ៏សំខាន់មួយ ដែលដាស់អារម្មណ៍សោភ័ណភាព និងស្នាដៃដ៏ប៉ិនប្រសប់របស់បង។

Hữu Minh Tài ឧទ្ទេសនាមជូនភ្ញៀវអតិថិជនពីរូបចម្លាក់ឈើដែលបង្កប់ដោយវប្បធម៌  Khmer។

បន្ទាប់ពីលាចាកសិក្ខាបទ Tài ក៏បន្តរៀនរបរខាងចម្លាក់ឈើជាមួយគ្រូម្នាក់ដែលមានឈ្មោះថា​ Giang ជាគ្រូចម្លាក់ឈើមកពីខេត្ត Hải Dương សព្វថ្ងៃជាទីក្រុង Hải Phòng។ ជាមួយការខិតខំតស៊ូ និងចំណង់ចំណូលចិត្តយ៉ាងខ្លាំង Tài ក៏ទទួលបានចំណេះដឹង និងជំនាញយ៉ាងឆាប់រហ័ស។ ដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួន Hữu Minh Tài បានត្រឡប់មកស្រុកកំណើតវិញ ហើយបានបើករោងចម្កក់ឈើមួយនៅតាមផ្លូវចូលវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ជាពិសេសបង្កើតនិងច្នៃផលិតផលសម្រាប់ប្រើប្រាស់ប្រចាំគ្រួសារ ជាមួយគ្នានោះដែរ បង្កើតផលិតផលចម្លាក់គល់ឈើសិប្បកម្មដែលបង្កប់ដោយដង្ហើមនៃវប្បធម៌ Khmer។

វណ្ណកម្មចម្លាក់សត្វពស់ និងឥន្ទ្រីរបស់ Hữu Minh Tài។

ពង្រីកសុះសាយខាងរបរ និងប្រកបដោយការលះបង់

ដោយភាពរីករាយរបស់យុវជនម្នាក់ដែលហ៊ានគិត និងហ៊ានធ្វើ Hữu Minh Tài បានចូលរួមយ៉ាងសកម្មក្នុងការងាររបស់សម្ព័ន្ធយុវជន និងសមាគម ដោយបង្វែរោងចម្លាក់របស់ខ្លួនក្លាយទៅជាសាលាបង្រៀនរបរដោយមិនគិតប្រាក់ជូនយុវជនទាំងក្នុង និងក្រៅខេត្ត ជួយយុវជនដែលជួបលំបាកអាចមានបំណិន និងឱកាសការងារធ្វើនឹងនរល្អ។ មិនឈប់ត្រឹមការបង្រៀនរបរនោះទេ Tài ថែមទាំងផ្តើមសាងទីលានកីឡាបាល់ទះ បង្កើតបរិយាកាសសម្រាប់ការហ្វឹកហាត់រាងកាយ និងជួយយុវជនឱ្យជៀសឆ្ងាយពីគ្រោះសង្គម។

ផលិតផលឈើរបស់ Hữu Minh Tài នៅក្នុងពិធីតាំងពិព័រណ៍មួយ។

ស្មារតីឈ្លាសវៃ ច្នៃប្រឌិត និងក្តីមេត្តាអាណិតអាសូររបស់ Hữu Minh Tài បានជម្រុញទឹកចិត្តយុវជនយ៉ាងខ្លាំងខ្លា។ សមមិត្ត Trần Quốc Việt លេខាបក្សភូមិ Đường Đào ឃុំ Hồ Thị Kỷ បានមានប្រសាសន៍ថា នឹងបន្តការពិនិត្យ​ ចាត់បញ្ចូលជាសមាជិកបក្សសម្រាប់សមាជិកសម្ព័ន្ធយុវជន Hữu Minh Tài ក្នុងឆ្នាំ ២០២៦ ខាងមុខនេះ៕

Nguyễn Quốc

រក្សាភ្លើងនៃវប្បធម៌តាមរយៈការចម្លាក់ឈើដ៏មានអត្ថន័យ

Hữu Minh Tài នៅភូមិ Đường Đào ឃុំ Hồ Thị Kỷ ខេត្ត Cà Mau គឺជាយុវនដ៏ឆ្នើមមួយរូបដែលទទួលបានពានរង្វាន់ថ្នាក់ជាតិ “ត្រូវបានតម្កើងកេរិ៍្តឈ្មោះជាអ្នករក្សាភ្លើង” ។ បងក៏ជាតំណាងតែម្នាក់គត់របស់ខេត្តកាម៉ាវដែលត្រូវបានជម្រើសសម្រាប់ពានរង្វាន់នេះ។

រួមដៃកសាង "ផ្ទះមេត្តាធម៌"

ពាក្យចាស់តែងពោលថា៖ "មានទីលំនៅនឹងនរ ទើបប្រកបរបរចិញ្ចឹមជីវិតបានល្អ" ។ អត្ថន័យគឺចង់សំដៅដល់ភាពលំនឹងនៃកន្លែងស្នាក់នៅ កន្លែងរស់នៅ និងធ្វើការ។ នៅពេលជីវភាពរស់នៅបានលំនឹង ទើបការកសាងអាជីពកាន់តែងាយស្រួល និងរលូនទៅបាន។

គំរូភ្លឺស្វាង “ជីវិតល្អ បវរសាសនា”

ក្នុងសហគមន៍ពុទ្ធសាសនាទក្ខិណានិកាយខ្មែរខេត្ត Cà Mau ព្រះតេជគុណ Tăng Sa Vong ព្រះចៅអធិការវត្តបុប្ផារាម (ហៅវត្តខ្វែងបបែលចាស់ (Cái Giá Chót) ឃុំ Hưng Hội គឺជាព្រះសង្ឃមួយអង្គដែលមានកិត្តិនាម តែងលើកកម្ពស់គំរូដ៏ភ្លឺស្វាងក្នុងការសិក្សា និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបថរបស់ Hồ Chí Minh។

នាំមកនូវ “ខ្យល់ជំនោរថ្មី” សម្រាប់ភូមិ Ninh Thạnh Đông

ដោយធ្លាប់បានធ្វើការជាច្រើនឆ្នាំនៅឃុំ Ninh Thạnh Lợi ជាមួយនឹងសញ្ញាប័ត្រសកលវិទ្យាល័យផ្នែកខាងចិញ្ចឹមជលផល លោក Kim Si Tha (កើតនៅឆ្នាំ ១៩៨៤) ខណៈពេលដែលបានទទួលតួនាទីជាលេខាសាខាបក្សភូមិ Ninh Thạnh Đông ក៏បាននាំមកនូវ "ខ្យល់ជំនោរថ្មី" សម្រាប់ តំបន់ជនបទនេះ។ ក្រោមការដឹកនាំរបស់លោក ភូមិ Ninh Thạnh Đông ជាភូមិភាគដែលមានប្រមាណជាង ៦០% គ្រួសារ Khmer ក៏មានលក្ខណៈឈានឡើងជាសន្សឹមៗផងដែរ។

លោក Danh Sai ណែនាំកូនប្រកបរបរដាំបន្លែស្អាត

លោក យ័ញសាយ (នៅភូមិបាហ្គុង ឃុំហុងយ៉ឹង) ជាកសិករខ្មែរដែលមានបទពិសោធន៍ ៤០ ឆ្នាំ ប្រកបរបរដាំបន្លែសុវត្ថិភាព។ ដោយការឧស្សាហ៍ព្យាយាម និងទម្រង់ផលិតកម្មប្រសិទ្ធភាព លោកមិនត្រឹមតែកសាងជីវភាពធូរធារសម្រាប់គ្រួសារប៉ុណ្ណោះទេ ថែមទាំងក្លាយជាគំរូដ៏ល្អ ជួយកូនចៅរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតលើទឹកដីភូមិកំណើតរបស់ខ្លួនទៀតផង។

អភិរក្សវប្បធម៌ និងកសាងមាតុភូមិ

បងស្រី Hữu Thị Thuỳ Mỵ (អាយុ ២៨ ឆ្នាំ) ប្រធានភូមិលេខ ៧ ឃុំ Tân Lộc គឺជាសមាជិកវ័យក្មេងដ៏ ស្វាហាប់ និងឧស្សាហ៍ព្យាយាមមួយរូប។ បងស្រីមិនត្រឹមតែបានបំពេញភារកិច្ចគ្រប់គ្រងតំបន់ភូមិសាស្ត្រសម្រេចដោយជោគជ័យប៉ុណ្ណោះទេ បងស្រីថែមទាំងអនុវត្តគោលនយោបាយជនជាតិយ៉ាងសកម្ម ជាពិសេសរួមចំណែកអភិរក្ស និងពង្រីកនូវតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer។

ពង្រីកតួនាទីអ្នកមានកិត្យានុភាពក្នុងយុគសម័យឌីជីថល

តួនាទីរបស់អ្នកដែលមានកិត្យានុភាពក្នុងជនជាតិភាគតិចនិយាយរួម និងជនរួមជាតិ Khmer និយាយដោយឡែកមិនបញ្ឈប់ត្រឹមតែសកម្មភាពបែបប្រពៃណីប៉ុណ្ណោះទេ ថែមទាំងគួរមានការពង្រីកខាងវិស័យឌីជីថលផងដែរ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយបក្ស និងក្រឹត្យច្បាប់របស់រដ្ឋដល់ប្រជាជនតាមរបៀបងាយយល់ ជាពិសេសគោលនយោបាយទាក់ទងនឹងការផ្លាស់ប្តូរឌីជីថល កំណែទម្រង់រដ្ឋបាល និងសន្តិសុខលើតាមប្រព័ន្ធអ៊ីនធឺណិត។

គំរូដ៏ភ្លឺស្វាងនៃគ្រួសារ Khmer ជម្នះការលំបាកដើម្បីឈានឡើង

សង្កាត់ Hiệp THành ជាភូមិសាស្ត្រដែលមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ហើយក៏ជាតំបន់ជាប់ព្រំដែនមាត់សមុទ្រផងដែរ ជីវភាពរបស់បងប្អូនជនរួមជាតិនូវជួបលំបាកខ្លាំង។ ប៉ុន្មានឆ្នាំកន្លងមកនេះ ជាមួយការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគ ការផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពអំពីបណ្តាគោលនយោបាយឧបត្ថម្ភ ជាពិសេសការតាំងចិត្ត ស្មារតីខិតខំឈានឡើង ហើយក៏មានគ្រួសារជាច្រើនបានឈានឡើងរួចចាកក្រចីរភាព កសាងជីវភាពសុខក្សេមក្សាន្ត។

សន្សែសន្សំដើម្បីអនាគតកូន

នៅភូមិ Vĩnh Thạnh ឃុំ Lộc Ninh ជាភូមិសាស្ត្រដែលមានជនរួមជាតិ Khmer រស់នៅជិត ៥០% ដោយយល់ឃើញពីសារៈសំខាន់នៃការអប់រំមួយថ្ងៃកាន់តែកើនខ្លាំងឡើង។ គ្រួសារជាច្រើន ទោះជាពួកគាត់មានជីវភាពជួបលំបាកយ៉ាងណាក្តីក៏ពួកគាត់តែងគិតគូរឱ្យកូនៗរបស់ខ្លួនសិក្សារៀនសូត្រដល់ទីបញ្ចប់ផងដែរ។ ក្នុងចំណោមនោះ មានគ្រួសារបង Danh Mến ដែលជម្នះការលំបាកដើម្បីផ្គត់ផ្គង់ការសិក្សារៀនសូត្ររបស់កូន ហើយធ្វើឱ្យអ្នកផងទាំងពួងគោរពកោតសរសើរ។

ប្តីប្រពន្ធស្រុះចិត្តគ្នាធ្វើតាមគំរូ Bác Hồ

ក្នុងប្រពៃណីចលនារៀនសូត្រ និងធ្វើតាមគំរូសីលធម៌ និងឥរិយាបទរបស់លោកប្រធាន Hồ Chí Minh កសិករ Khmerជាច្រើនបានក្លាយជាគំរូដ៏ភ្លឺស្វាងខាងស្មារតីឧស្សាហ៍ព្យាយាមក្នុងរាល់កិច្ចការងារ។ ក្នុងនោះមានប្តីប្រពន្ធលោក Sơn Văn Chiến និងអ្នកមីង Quách Thị Kim Luôn នៅភូមិ Kinh Đứng B ឃុំ Khánh Hưng ដែលមិនត្រឹមក្លាយជាអ្នកមានឆន្ទៈនៃការងារដ៏ខ្ជាប់ខ្ជួនប៉ុណ្ណោះទេ ថែមទាំងបានផ្សព្វផ្សាយអំពីស្មារតីនៃការសិក្សារៀនសូត្រ និងធ្វើតាមគំរូ Bác Hồ ដ៏សាមញ្ញ និងជិតស្និទ្ធទៀតផង។