ដើម្បីជនរងគ្រោះដោយសារទឹកជំនន់បានទទួលបុណ្យ Tết គ្រប់គ្រាន់ អាស្រមសមាធិ Bửu An ឃុំ Vĩnh Mỹ ក៏បានផ្តើមចលនាជាច្រើនអំណោយសម្រាប់បងប្អូនប្រជាជននៅភូមិភាគកណ្តាល រួមមានដូចជា៖ អង្ករ និងគ្រឿងឧបភោគបរិភោគចាំបាច់ជាច្រើនរួមទាំងទឹកប្រាក់សុទ្ធពីសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយទៀតផង។ សរុបតម្លៃរាល់អំណោយមួយចំណែកឡើងដល់ ៦០០ លានដុង។
ភិក្ខុនីទាំងឡាយត្រៀមអំណោយសម្រាប់បញ្ជូនទៅចែកជូនមាមីងបងប្អូនតំបន់រងគ្រោះទឹកជំនន់។
ព្រះតេជគុណ Thích Giác Tạng ចៅអធិការ អាស្រមសមាធិ Bửu An មានសង្ឃដីការ៖ “ក្នុងអំឡុងកើតមានករណីព្យុះទឹកជំនន់ និងក្រោយទឹកជំនន់ មានយ៉ាងច្រើនក្រុមសប្បុរសធម៌បានមកជំនួយឧបត្ថម្ភសម្រាប់បងប្អូន miền Trung បានលំនឹងស្មារតីក្នុងការរស់នៅ។ អាស្រមក៏បានសម្រេចចិត្តចលនាទឹកចិត្តសប្បុរសជន និងពុទ្ធបរិស័តជិតឆ្ងាយដើម្បីមានអំណោយបុណ្យ Tết ជូនបងប្អូនជនរួមជាតិ”។
ក្នុងឱកាសនេះដែរ ក្រៅពីអាស្រម Bửu An កងកម្លាំងនគរបាលឃុំ Vĩnh Mỹ ក៏បានផ្តើមចលនាបន្ថែមពីប្រភពមូលនិធិដើម្បីមានអំណោយសម្រាប់ចែកជូនដល់បងប្អូនជនរួមជាតិនៅភូមិភាគកណ្តាល។ វរសេនីយ៍ឯកបម្រុង Nguyễn Văn Mận ស្នងការនគរបាលឃុំ Vĩnh Mỹ បានចែករំលែក៖ “រយៈពេលកន្លង សកម្មភាពសហការបានយ៉ាងល្អរវាងស្នងការនគរបាលក្នុងការការពារសន្តិសុខ និងសណ្តាប់ធ្នាប់។ ទន្ទឹមនិងនោះ ស្នងការនគរបាលឃុំរួមជាមួយអាស្រមតែងសកម្មចលនាសប្បុរសជនដើម្បីជំនួយឧបត្ថម្ភបងប្អូនប្រជាជនដែលជួបលំបាក ក្នុងនោះចលនាចូលរួមវិភាគទានជាទឹកប្រាក់ដើម្បីជំនួយឧបត្ថម្ភបងប្អូនជនរួមជាតិនៅភូមិភាគកណ្តាលបានទទួលបុណ្យ Tết ដោយភាពកក់ក្តៅ និងពេញលេញ។ យើងខ្ញុំសង្ឃឹមថា រាល់អំណោយទាំងនេះនឹងជួយបងប្អូនប្រជាជនដែលមានត្រូវការជំនួយឧបត្ថម្ភ”។
កម្មាភិបាល និងសម្ព័ន្ធយុវជននៃនគរបាលឃុំ Vĩnh Mỹ ជំនួយការងារខ្ចប់អំណោយ និងបញ្ជូនអំណោយ។
សកម្មភាពនៃការនាំយកអំណោយនិទាឃរដូវទៅជូនប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់មិនត្រឹមតែផ្សព្វផ្សាយស្មារតីនៃសេចក្តីមេត្តាករុណាប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីសកម្មភាពផ្តល់អំណោយនិទាឃរដូវជូនមាមីងបងប្អូនប្រជាជនដែលរងគ្រោះដោយសារទឹកជំនន់ មិនត្រឹមតែរីកសាយភាយខាងទឹកចិត្តសប្បុរសប៉ុណ្ណោះទេ ថែមទាំងបានបញ្ជាក់យ៉ាងច្បាស់ពីប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិក្នុងឱកាសបុណ្យចូលឆ្នាំ Tết ទៀតផង។ ចំពោះបញ្ហាដ៏សែនលំបាកវេទនានោះ និទាឃរដូវក៏បន្តឈានចូលមកដល់ ដោយនាំមកជាមួយក្តីសង្ឃឹម ឆ្នាំថ្មីវិបុលសុខ និងគ្របើគ្រាន់ថែមទៀតសម្រាប់បងប្អូនប្រជាជនតំបន់ទឹកជំនន់។
បន្ទាប់ពីការឧបត្ថម្ភអំណោយបុណ្យ Tết សម្រាប់បងប្អូនប្រជាជនតំបន់ miền Trung អាស្រម Bửu An ក៏ខបានខ្នះខ្នែងណាស់ដែរដើម្បីចាត់តាំងទីផ្សារ ០ ដុង សម្រាប់បងប្អូនប្រជាជនក្រីក្រតំបន់ឃុំ Vĩnh Mỹ ដើម្បី ព្រមទាំងគ្រួសារដែលជួបលំបាកដទៃទៀតបានទទួលបុណ្យ Tết ប្រកបដោយភាពកក់ក្តៅជាទីបំផុត៕
Lam Khánh - Tiến Luận

Truyền hình







Xem thêm bình luận