Thứ tư, 20-5-26 07:30:09
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ផ្តើមអាជីពពីចំណង់ចំណូលចិត្ត

Báo Cà Mau ដែលផ្តើមពីចំណង់ចំណូលចិត្តធម្មតាៗ យុវជនជាច្រើននាពេលបច្ចុប្បន្ននេះកំពុងក្លាហានបង្វែចំណង់ចំណូលចិត្តរបស់រៀងខ្លួនទៅជាផ្លូវបង្កើតអាជីពនៅតាមស្រុកកំណើតរបស់ខ្លួនទៀតផង។ នៅសង្កាត់ Vĩnh Trạch ប្រវត្តិរបស់យុវជន Ngô Văn Điền នៅអនុសង្កាត់ Bờ Xáng គឺជាភស្តុតាងមួយនៃស្មារតីក្លាហានសម្រាប់យុវជនជនបទ នៅពេលដែលទទួលបានការឧបត្ថម្ភយ៉ាងល្អត្រឹមត្រូវ។

មិនត្រឹមជួយឧបត្ថម្ភឱ្យបុលប្រាក់សម្រាប់ធ្វើដើមទុនអភិវឌ្ឍទម្រង់របស់ខ្លួនប៉ុណ្ណោះទេ សម្ព័ន្ធយុវជនសង្កាត់ Vĩnh Trạch ថែមទាំងបានរួមដំណើរការចលនាទឹកចិត្តបង Điền ដើម្បីបន្តបង្កើតជីវភាពស្ថិរភាព។

ដោយស្រឡាញ់សម្លេង និងពន្លឺភ្លើងព័ណ៌តាំងពីកុមារភាព បង Điền តែងតែស្រមៃចង់មានឧបករណ៍ផ្ទាល់ខ្លួន។ ដោយគ្មានការបណ្តុះបណ្តាលជាផ្លូវការបន្តិចណាទល់តែសោះ តែបងបានបំពេញចំណេះដឹងដោយខ្លួនឯងតាមរយៈអ៊ីនធឺណិត រៀននិងប្រមូលបទពិសោធន៍ជាក់ស្តែង។ បន្ទាប់ពីខិតខំប្រឹងប្រែង និងសន្សំប្រាក់អស់រយៈពេលជាច្រើនឆ្នាំ រួមជាមួយនឹងប្រាក់កម្ចីបង្កើតការងារចំនួន ៥០ លានដុងពីសហភាពយុវជនរបស់សង្កាត់ បងបានវិនិយោគយ៉ាងក្លាហានលើប្រព័ន្ធសូរសព្ទសម្លេង និងពន្លឺភ្លើងព័ណ៌ ដើម្បីផ្តើមអាជីពរបស់ខ្លួន។

«នេះជាចំណង់ចំណូលចិត្តរបស់ខ្ញុំតាំងពីកុមារភាពមកម្ល៉េះ ដូច្នេះខ្ញុំបានខិតខំប្រឹងប្រែងរៀនសូត្រ និងហ្វឹកហាត់ដោយខ្លួនឯង ដើម្បីបន្តវិជ្ជាជីវៈនេះ។ បន្ទាប់ពីបានដំណើរការជាងពីរឆ្នាំ ទម្រង់នេះក៏ទទួលបានប្រាក់ចំណូលពីការវិនិយោគដំបូងរបស់ខ្លួន និងផ្តល់ប្រាក់ចំណូលស្ថិរភាពប្រហែល ១០ លានដុងក្នុងមួយខែ។ ខ្ញុំក៏មានគម្រោងពង្រីកទំហំផងដែរ ដោយមានគោលបំណងបម្រើឆាកព្រឹត្តិការណ៍ធំៗទាំងក្នុង និងក្រៅតំបន់» បង Điền ចែករំលែក។

ក្រៅពីសេវាកម្មខាងសម្លេង និងភ្លើងព័ណ៌នោះទេ ​បង Điền ក៏បានប្រើប្រាស់ធនធានដែលមានស្រាប់ ដើម្បីបើកទម្រង់ «ច្រៀងជាមួួយគ្នា» នៅពេលល្ងាច។ ទីកន្លែងដ៏សាមញ្ញនេះបានក្លាយជាកន្លែងដែលមនុស្សមកសម្រាកច្រើនបន្ទាប់ពីការងារដ៏លំបាកពេញមួយថ្ងៃ។ រាល់បណ្តាពិធីដោះដូរវប្បធម៌ទាំងឡាយមិនត្រឹមតែជួយមនុស្សឱ្យបន្ធូរភាពតានតឹងប៉ុណ្ណោះទេ ថែមទាំងពង្រឹងចំណងមិត្តភាពរវាងអ្នកភូមិផងរបងជាមួួទៀតផង។

យោងតាមប្រសាសន៍បង Điền អ្វីដែលធ្វើឱ្យគាត់សប្បាយចិត្តបំផុតមិនត្រឹមតែប្រាក់ចំណូលបន្ថែមប៉ុណ្ណោះទេ ថែមទាំងការបង្កើតទីលានកម្សាន្តសប្បាយខាងវិញ្ញាណសម្រាប់ប្រជាជនភូមិភាគផងដែរ។ បន្ទាប់ពីម៉ោងធ្វើការ អ្នករាល់គ្នានឹងមានកន្លែងជួបជុំ ច្រៀងលេងកម្សាន្ត និងចែករំលែកសេចក្តីរីករាយ និងភ្ជាប់ទំនាក់ទំនងគ្នាកាន់តែខ្លាំងថែមទៀត ព្រមទាំងជួយលើកទឹកចិត្តគ្នាទៅវិញទៅមកឱ្យខិតខំឈានឡ់ងក្នុងការរស់នៅ។

“ច្រៀងជាមួយគ្នា Văn Điền” បានក្លាយជាទីតាំងណាត់ខាងវិស័យវប្បធម៌រៀងរាល់ពេលល្ងាចបន្ទាប់ពីបលកម្មនឿយហត់របស់បងប្អូនមាមីងនៅភូមិភាគ។

ផ្តើមពីលទ្ធផលជាក់ស្តែងរបស់ទម្រង់ មានយុវជនជាច្រើននៅសង្កាត់ Vĩnh Trạch ក៏បានក្លាហានស្វែងរកទិសដៅថ្មីសម្រាប់បង្កើតអាជីពផ្ទាល់ខ្លួន។ ប៉ុន្មានឆ្នាំកន្លងមកនេះ សម្ព័ន្ធយុវជនសង្កាត់បានជំនួយឧបត្ថម្ភយុវជនចំនួន ១០ នាក់ដើម្បីបានបុលទុនសម្រាប់ដោះស្រាយការងារធ្វើ ដផយសរុបទឹកប្រាក់ជាង ៧០០ លានដុង។ ដើមទុននេះសម្រាប់បង្កើតឱកាសឱ្យសមាជិកសម្ព័ន្ធយុវជនពង្រីកបណ្តាទម្រង់សេដ្ឋកិច្ចសមស្រប បង្កើនប្រាក់ចំណូល និងធ្វើឱ្យជីវិតរបស់ពួកគេមានស្ថិរភាព។

លោក Mã Quốc Quang អនុលេខាសម្ព័ន្ធយុវជនសង្កាត់ Vĩnh Trạch បានមានប្រសាសន៍ថា៖ “ការផ្តល់ប្រាក់កម្ចីអនុគ្រោះ ជាពិសេសសម្រាប់សមាជិកយុវជនទាំងឡាយនៅតំបន់ជនជាតិភាគតិច មិនត្រឹមតែជួយពួកគេឱ្យមានឱកាសកាន់តែច្រើនក្នុងការផ្តើមបង្កើតអាជីពប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយអត្រាអ្នកគ្មានការងារធ្វើក្នុងយុវជននៅភូមិភាគទៀតផង ដោយបង្កើតកម្លាំងចលករកាន់តែខ្លាំងឡើងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម”។

មិនមែនគ្រប់គ្នាសុទ្ធតែមានលក្ខណៈអំណោយផលដើម្បីការផ្តើមបង្កើតអាជីពនោះទេ ប៉ុន្តែនៅពេលដែលចំណង់ចំណូលចិត្តរបស់ខ្លួនត្រូវបានចិញ្ចឹមបីបាច់ដោយការតស៊ូ និងការឧបត្ថម្ភទាន់ពេលវេលាផងនោះ យុវជនពិតជាអាចកសាងជីវភាពរស់នៅប្រកបដោយចីរភាពនៅស្រុកកំណើតរបស់ខ្លួនបាន។ តួយ៉ាងដូចជាបង Ngô Văn Điền បង្ហាញថា ការផ្តើមបង្កើតអាជីពមិនចាំបាច់ត្រូវការទៅប្រកបរបរនភតាមស្រុកឆ្ងាយនោះទេ គឺយើងអាចនឹងចាប់ផ្តើមជាមួយមុខរបរការងារណាដែលខ្លួនស្រឡាញ់ពេញចិត្ត៕

Kim Trúc - Anh Tuấn

ផ្តើមអាជីពពីចំណង់ចំណូលចិត្ត

ដែលផ្តើមពីចំណង់ចំណូលចិត្តធម្មតាៗ យុវជនជាច្រើននាពេលបច្ចុប្បន្ននេះកំពុងក្លាហានបង្វែចំណង់ចំណូលចិត្តរបស់រៀងខ្លួនទៅជាផ្លូវបង្កើតអាជីពនៅតាមស្រុកកំណើតរបស់ខ្លួនទៀតផង។ នៅសង្កាត់ Vĩnh Trạch ប្រវត្តិរបស់យុវជន Ngô Văn Điền នៅអនុសង្កាត់ Bờ Xáng គឺជាភស្តុតាងមួយនៃស្មារតីក្លាហានសម្រាប់យុវជនជនបទ នៅពេលដែលទទួលបានការឧបត្ថម្ភយ៉ាងល្អត្រឹមត្រូវ។

លទ្ធភាពអនាគតនៃការចិញ្ចឹមគ្រែងឈាមធម្មជាតិ

ដោយភាពមានប្រៀបខ្លាំងចំពោះដីផលិតនៅជិតមាត់ព្រែក ជាច្រើនឆ្នាំកន្លងមកនេះ លោក Thạch Ha នៅភូមិ Phước Thắng A ឃុំ Định Thành បានស្វែងយល់ និងពិសោធន៍ទទួលបានជោគជ័យជាមួយទម្រង់ចិញ្ចឹមគ្រែងឈាមធម្មជាតិផងដែរ។

លំនឹងសេដ្ឋកិច្ចអាស្រ័យទម្រង់ចិញ្ចឹមមាន់

ប៉ុន្មានឆ្នាំកន្លងមកនេះ ជីវភាពសេដ្ឋកិច្ចរបស់បងប្អូនជនរួមជាតិ Khmer នៅឃុំ Quách Phẩm មានភាពប្រសើរឡើងជាសន្សឹមៗ ដោយសារការផ្លាស់ប្តូរទម្រង់ផលិតសមស្របទៅតាមលក្ខណៈភូមិភាគ។ ក្នុងនោះ លោក Sơn Chi នៅភូមិ Cái Keo ជាមួយនឹងទម្រង់ចិញ្ចឹមមាន់ គឺជាឧទាហរណ៍ដ៏សំខាន់មួយនៃក្តីជម្នះលើការលំបាក និងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររបស់ខ្លួន។

ទទួលបានប្រាក់ចំណូលនឹងនរពីផ្កាស្បៃរឿង

នៅអនុសង្កាត់ Giồng Giữa សង្កាត់ Hiệp Thành ខេត្ត Cà Mau ទម្រង់ដាំផ្កាស្បៃរឿងរបស់អ្នកមីង Lê Bích Thuỳ បានផ្តល់នូវប្រសិទ្ធភាពសេដ្ឋកិច្ចនឹងនរ ជួយគ្រួសារជាច្រើនមានប្រភពចំណូលសមគួរ។ មិនត្រឹមតែផ្សារភ្ជាប់ជាមួយរបរនេះអស់រយៈពេលជាងពីរទសវត្សរ៍មកហើយនោះទេ ប៉ុន្តែអ្នកមីង ធ្វី ក៏មានភាពបត់បែនក្នុងវិធីសាស្រ្តរបស់គាត់ក្នុងការសម្របខ្លួនទៅនឹងតម្រូវការទីផ្សារ ដោយបង្កើនតម្លៃនៃផ្កាប្រពៃណីនេះជាសន្សឹមៗទៀតផង។

បក្ខជន ស្អាតផ្លូវធម៌ បវរផ្លូវលោក

ក្នុងបរិយាកាសរីករាយនៃឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៦ បងប្អូន Khmer នៅឃុំ Hồ Thị Kỷ កាន់តែមានភាពសប្បាយរីករាយទ្វេឡើង ពេលរំលឹកដល់ព្រះតេជគុណ Hữu Nhiều។ ព្រះអង្គមិនត្រឹមតែជាព្រះចៅអធិការវ័យក្មេងដែលខិតខំអស់ពីព្រះកាយពលប៉ុណ្ណោះទេ ថែមទាំងមានកិត្តិយសជាបក្ខជនមួយរូប នៃបក្ខភាគខេត្ត Cà Mau ផងដែរ។

ផ្តល់ទុនគ្មានប្រាក់ចុងការ - ដើម្បីបង្កើតឱកាសផ្លាស់ប្តូរជីវភាព

ដើមឆ្នាំ ២០២៦ នៅឃុំចំនួនពីរគឺ ឃុំ Năm Căn និងឃុំ Cái Đôi Vàm ថវិកាចំនួន ៣០០ លានដុង ដែលជាទុនគ្មានការប្រាក់ពីមូលនិធិ "ដើម្បីកម្ពស់ Việt Nam" បានក្លាយជា "កម្លាំងចលករ" ជួយជ្រោមជ្រែងដល់នារីដែលមានជីវភាពលំបាកឈានឡើងអភិវឌ្ឍសេដ្ឋកិច្ច។ តាមរយៈបុល ១០ លានដុងក្នុងម្នាក់ៗ ទម្រង់ចិញ្ចឹមជីវភាពជាច្រើនបានបង្កើតឡើង បើកឱកាសឱ្យពួកគាត់ចាកផុតពីភាពក្រីក្រចីរភាព និងបញ្ជាក់ពីតួនាទីរបស់នារីនៅក្នុងសេដ្ឋកិច្ចគ្រួសារ។

ដំណើរឈានឡើងឆ្លងផុតពីភាពក្រីក្រ

ជាគ្រួសារក្រដែលខ្វះខាតដីធ្លីសម្រាប់បង្កបង្កើនផល បង Tô Văn Tấn នៅភូមិ Hoàng Minh ឃុំ An Trạch បានប្ដេជ្ញាចិត្តមុតមាំក្នុងការឈានឡើង ដោយស្វែងរកចម្លើយសម្រាប់ប្រស្នាថា៖ តើគួរចិញ្ចឹមសត្វអ្វីដែលមានដើមទុនទាប ប្រិតសំចៃផ្ទៃដីចិញ្ចឹម ប៉ុន្តែនៅតែមានតម្លៃសេដ្ឋកិច្ចខ្ពស់។ ទម្រង់នៃការចិញ្ចឹមកន្ធាយលឿង គឺជាចម្លើយដ៏ត្រឹមត្រូវ និងជាចំណុចចាប់ផ្តើមនៃដំណើរខិតខំដើម្បីចាកផុតពីភាពក្រីក្រ។

បណ្តាស្ពានតភ្ជាប់ឆន្ទៈបក្ស និងទឹកចិត្តប្រជាជននៅឃុំ Thanh Tùng

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កងជួរកម្មាភិបាល និងបក្ខជនជាជនជាតិភាគតិចនៅ Cà Mau បានពង្រីកតួនាទីជាស្នូលក្នុងការញាំងឱ្យសេចក្តីសម្រេចរបស់បក្សកាន់តែច្បាស់លាស់ រួមចំណែកកសាងមាតុភូមិមួយថ្ងៃកាន់តែមានការអភិវឌ្ឍខ្លាំងឡើង។ ចំពោះរូបភាពរួមនេះ ឃុំ Thanh Tùngគឺជាចំណុចដ៏ភ្លឺស្វាងមួយស្តីពីសកម្មភាពនៃការអភិវឌ្ឍបក្ខជន និងពង្រីកតួនាទីរបស់បក្ខជនជាជនជាតិភាគតិចក្នុងការរស់នៅសង្គម។

វត្តកោះដូង៖ បង្អែកនៃទឹកចិត្តសប្បុរសសម្រាប់ជីវិតឯកកោ

ស្ថិតនៅឃុំ Vĩnh Phước ខេត្ត Cà Mau វត្តកោះដូង មិនត្រឹមជាទីកន្លែងសម្រាប់ប្រតិបត្តិសាសនារបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងបានក្លាយជា "ផ្ទះរួម" ដ៏កក់ក្តៅ ដែលមានសន្តានចិត្តសប្បុរស តែងត្រៀមខ្លួនក្នុងការជួយជ្រោមជ្រែងដល់ចាស់ជរាគ្មានទីពឹង និងគ្រួសារដែលមានជីវភាពខ្វះខាតខ្លាំង។

អ្នក “ផ្លុំព្រលឹង” ចូលក្នុងថ្ម

នៅភូមិ Cái Giá ឃុំ Hưng Hội មានបុរសម្នាក់ដែលជំនាញខាងចម្លាក់ថ្មឱ្យក្លាយជាសមិត្ថផលផ្នែកខាងសិល្បៈដ៏ល្អប្រណិត បង្កប់ដោយព្រលឹងនៃវប្បធម៌ Khmer។ នោះគឺសិប្បករ Lý Đa Ni ដែលបងប្អូនក្នុងតំបន់និយមហៅថា “អ្នកផ្លុំព្រលឹងចូលទៅថ្ម”។