Thứ ba, 3-2-26 13:12:32
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ជនរួមជាតិ Khmer ទទួលបានការយកចិត្តទុកដាក់គ្រប់វិស័យ

Báo Cà Mau ប៉ុន្មានឆ្នាំកន្លង នៅតាមបណ្តាភូមិភាគដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើនកុះករ ផ្តើមពីបណ្តាគោលនយោបាយឧបត្ថម្ភរបស់រដ្ឋ មានដូចជា៖ ឧបត្ថម្ភផ្ទះស្នាក់នៅ ដីធារ ពូជឈើដាំ សត្វចិញ្ចឹម​ និងដោះស្រាយការងារធ្វើ ដើមទុនផលិត...ក៏បានជួយមាមីងបងប្អូនមានលក្ខណៈឈានឡើងចាកផុតក្រ លំនឹងជីវភាព។ តួយ៉ាងដូចជានៅឃុំ Trần Văn Thời ជាដើម។

គ្រួសារបង Thạch Mít ត្រូវបានរដ្ឋជំនួយឧបត្ថម្ភផ្ទះស្នាក់នៅ និងដើមទុនសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច។ ជីវភាពគ្រួសារបានលំនឹងអាស្រ័យការអនុវត្តមានប្រសិទ្ធភាពទម្រង់ដាំបន្លែ និងឈើហូបផ្លែ ព្រមទាំងចិញ្ចឹមត្រីទឹកសាប។

ឃុំ Trần Văn Thời មាន ២៧៣ គ្រួសារជនជាតិ Khmer រស់នៅរាយប៉ាយតាមភូមិភាគ ប្រមូលផ្តុំនៅតាមបណ្តាភូមិដូចជា៖ Kinh Chùa, Tân Lợi, Rạch Ruộng B, អនុសង្កាត់លេខ៤... ជាមួយការផ្សព្វផ្សាយអនុវត្តបានយ៉ាងល្អគ្រប់គ្រាន់អំពីគោលនយោបាយនៃការវិនិយោគ និងគិតគូរជីវភាពរស់នៅជូនបងប្អូនជនរួមជាតិភាគតិចរបស់បក្ស និងរដ្ឋ គួបផ្សំជាមួយបណ្តាកម្មវិធី គម្រោងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម បងប្អូនជនរួមជាតិ Khmer មានលក្ខណៈអភិវឌ្ឍន៍សេដ្ឋកិច្ច សន្សឹមៗផ្លាស់ប្តូរទម្លាប់ផលិតចាស់កម្រិល បែរមកអនុវត្តបច្ចេកវិទ្យាចូលក្នុងការផលិត។ ផ្តើមពីនោះ ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនមួយថ្ងៃកាន់តែមានការលើកម្ពស់។

គ្រួសារបង Thạch Mít នៅអនុសង្កាត់លេខ៤ ជាគ្រួសារក្រ។ ដោយបានរដ្ឋជំនួយឧបត្ថម្ភផ្ទះស្នាក់នៅ និងពូជឈើដាំ សត្វចិញ្ចឹម ព្រមទាំងបុលទុនសម្រាប់ពង្រីកសេដ្ឋកិច្ចពីកម្មវិធីគោលដៅជាតិ បងបានអនុវត្តទម្រង់ចិញ្ចឹមសត្វ ដាំបន្លែ ជីវភាពបានលំនឹង និងរកបានប្រាក់ចំណូលក្នុងមួយឆ្នាំជាង ១០០ លាន ដុងទៀតផង។

សម្រស់ដងផ្លូវជនបទនៅអនុសង្កាត់លេខ៤ ដែលជាតំបន់ជួបលំបាកពិសេសទទួលបានការវិនិយោគពីប្រភពទុននៃកម្មវិធីគោលដៅជាតិ។

ដូចគ្នានេះដែរ គ្រួសារបង Sơn Hoàng Anh ជាអ្នករស់នៅភូមិរួមគ្នាក៏ត្រូវបានរដ្ឋជំនួយឧបត្ថម្ភផ្ទះ និងបុលប្រាក់។ ​បងក៏បានវិនិយោគចូលក្នុងការផលិត បងតែងខិតខំព្យាយាមផលិត ដូច្នេះហើយទើបជីវភាពគ្រួសារបងបានលំនឹង។

ក្រៅពីនោះ​ថែមទាំងមានជាច្រើនគ្រួសារដទៃទៀតទទួលបានការយកចិត្តទុកដាក់ ព្រមទាំងបានអាស្រ័យផលគ្រប់គ្រាន់រាល់បណ្តាគោលនយោបាយទៀង ផង ដូចជាគ្រួសារបង Thạch Hải នៅអនុសង្កាត់លេខ៣ និងគ្រួសារបងស្រី Hồ Thuý Lượng នៅភូមិ Rạch Ruộng B  គ្រួសារបង Sơn Hoàng Minh នៅភូមិ Kinh Ngang...។

បង Sơn Hoàng Anh កំពុងថែទាំដំណាំរដូវថ្មីរបស់ខ្លួន។

សេដ្ឋកិច្ចគ្រួសារមានការអភិវឌ្ឍន៍ មុខមាត់ជនបទនៃតំបន់ជនរួមជាតិក៏មានភាពផ្លាស់ប្តូរយ៉ាងសកម្មផងដែរ។ ក្នុងចំណោមគ្រួសារ Khmer ទាំងឡាយក្នុង ឃុំ សព្វថ្ងៃនៅត្រឹម ៩ គ្រួសារក្រ និង ១០ គ្រួសារប្រកៀកបន្ទាត់ក្រប៉ុណ្ណោះ ចំណែកនៅសល់គឺសុទ្ធសឹងជាគ្រួសារធូរធា។

“ទន្ទឹមនិងនោះ នាឱកាសបុណ្យទានប្រពៃណីរបស់ជនរួមជាតិ Khmer​ ដូចជា៖ បុណ្យភ្ជុំបិណ្ឌ (សែនដូនតា) ចូលឆ្នាំថ្មី។ល។ គ្រប់បណ្តាគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគតែងយកចិត្តទុកដាក់ និងអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយជាប្រចាំ។ ស្របឱកាសនោះ ក៏បង្កលក្ខណៈសម្រាប់បងប្អូនជនរួមជាតិអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ” អ្នកស្រី Đinh Thanh Thoa ប្រធានការិយាល័យវប្បធម៌-សង្គម បានឱ្យដឹងដូច្នេះ។

កម្មាភិបាលភូមិភាគអញ្ជើញទៅសាកសួរសុកទុក្ខគ្រួសារបងស្រី Hồ Thuý Lượng ដែលជាគ្រួសារធ្វើមានផ្តើមពីរបរចងអំបោស ប្រមូលទិញត្រីជាវត្ថុធាតុដើម និងដាំបន្លែ...។

ជីវិតសម្ភារៈ និងស្មារតីតែងមានការផ្លាស់ប្តូរមិនឈប់ឈរ បងប្អូនជនរួមជាតិមួយថ្ងៃកាន់តែជឿជាក់លើការដឹកនាំរបស់បក្ស និងរដ្ឋ រស់នៅសាមគ្គីរវាងបណ្តាជនជាតិជាបងប្អូន ចូលរួមប្រឡងប្រណាំងពលកម្មផលិត ព្រួតដៃដើម្បីការអភិវឌ្ឍន៍របស់ឃុំ៕

 

Lâm Đươl

បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់

ធ្លាប់ជាប្រភេទរុក្ខជាតិព្រៃដែលបង្ករាំងស្ទះលំហូរទឹក ឥឡូវនេះត្រកៀតប៉ោងកំពុងនាំមកនូវមុខមាត់ថ្មីសម្រាប់សេដ្ឋកិច្ចជនបទឃុំ Phước Long។ ទម្រង់ក្លិបត្បាញត្រកៀតប៉ោងមិនត្រឹមតែជួយដោះស្រាយការងារធ្វើក្នុងពេលទំនេរពីការងារស្រែចំការប៉ុណ្ណោះទេ ថែមទាំងជួយនារីជាច្រើន “បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់” តាមរយៈនោះលើកកម្ពស់តួនាទីនិងឋានៈរបស់បងប្អូននារីក្នុងគ្រួសារទៀតផង។

ប្រសិទ្ធភាពនៃការដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា

ចំពោះការប៉ះពាល់ដ៏ច្បាស់លាស់នៃអាកាសធាតុប្រែប្រួលដែលមិនគួរស្មានបានពីតម្លៃកសិផល និងទម្រង់ដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា កំពុងសន្សឹមៗបញ្ជាក់ពីទិសដៅដែលប្រកបដោយប្រសិទ្ធភាព និងស្ថេរភាពសម្រាប់កសិករឃុំ U Minh។ មិនត្រឹមតែទាញយកផលប្រយោជន៍ជាអតិបរមាពីផ្ទៃដីដែលមានស្រាប់ប៉ុណ្ណោះទេ ទម្រង់នេះថែមទាំងនាំមកនូវប្រភពចំណូលស្ថេររភាព ជួយឱ្យគ្រួសារជាច្រើនបានរួចផុតពីភាពក្រីក្រ និងមានជីវភាពរស់នៅនឹងនរទៀតផង។

ស្ពានតភ្ជាប់ច្រាំងប្រកបដោយភាពរីករាយ

លើកំដៅព្រះអាទិត្យចែងចាំងនៃថ្ងៃជិតឈានចូលឆ្នាំថ្មី សម្រស់ជនបទឃុំ Tân Hưng កាន់តែស្រស់ស្អាតឡើងដោយមានស្ពានបេតុងដ៏រឹងមាំដែលទើបតែសាងរួច និងដាក់ឱ្យប្រើប្រាស់ ជាផ្លូវការតភ្ជាប់ច្រាំងទាំងពីរ។ នោះគឺជាលទ្ធផលនៃទឹកចិត្តសប្បុរសជិតឆ្ងាយ រួមផ្សំជាមួយនឹងតួនាទីតភ្ជាប់យ៉ាងប្តេជ្ញាចិត្តរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិឃុំផងដែរ។

Biển Bạch: អឹកធឹកឈានចូលរដូវស្រូវ-បង្គា

នៅបណ្តាថ្ងៃចុងឆ្នាំ ពេលបុណ្យ Tết កាន់តែកៀកជិតចូលមកដល់ ប្រជាជនឃុំ Biển Bạch ឈានចូលរដូវប្រមូលផលក្នុងស្មារតីរំភើបរីករាយ។ នៅតាមវាលចិញ្ចឹមបង្គា សកម្មភាពពលកម្មប្រព្រឹត្តទៅយ៉ាងមមាញឹក។ នៅឯវាលស្រែ ស្រូវកំពុងទុំ លំអានថានឹងទទួលបានរដូវអំណោយផល។ បរិយាកាសរដូវប្រមូលផលសាយភាយពេញភូមិស្រុក បង្ហាញពីក្តីសប្បាយរីករាយរបស់ប្រជាជន បន្ទាប់ពីមួយឆ្នាំខិតខំ ព្យាយាមផ្សារភ្ជាប់ជាមួយវាលស្រែចម្ការ។

ភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិភាគតិចឃុំ Tân Tiến

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចដូចជាឃុំ Tấn Tiến ឃើញថាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ខាងសេដ្ឋកិច្ច និងជីវភាពរស់នៅក្នុងសង្គមរបស់ ប្រការនេះបានបញ្ជាក់ឱ្យឃើញច្បាស់ថាបណ្តាគេហដ្ឋានថ្មីដែលចំណុះឱ្យផ្ទះទ្រុឌទ្រោម និងប្រព័ន្ធផ្លូវបេតុងដ៏ធំទូលាយស្អាត បង្កើតភាពងាយស្រួលសម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរទៅមកទៀតផង។

ជីវភាពរបស់ជនរួមជាតិភាគតិច និងសាសនាបានលើកកម្ពស់

ឆ្នាំ ២០២៥ ក្នុងបរិបទប្រមូលផ្តុំអនុវត្តការសម្រួលក្បាលម៉ាស៊ីនប្រព័ន្ធនយោបាយ បង្រួបបង្រួមខេត្ត និងដំណើរការរដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់ ខេត្តកាម៉ាវបានខិតខំ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការងារជនជាតិ និងជំនឿ សាសនានៅលើភូមិសាស្រ្ត។

ឧបត្ថម្ភគ្នាដើម្បីចាក់ផុតក្រ

ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធនារីឃុំ Sông Đốc តែងយកចិត្តទុកដាក់ និងផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពនៃការឧបត្ថម្ភ ជំនួយសមាជិក និងស្ត្រីដែលជាគ្រួសារក្រីក្រ និងមានជីវភាពជួបលំបាក រួមចំណែកជាមួយគណៈកម្មាធិការបក្សសម្រេចជោគជ័យនូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

សម្រស់ភូមិស្រុកបៃតង ល្អ ស្អាត

នៅតាមបណ្តាភូមិស្រុក Khmer ជាច្រើនក្នុងខេត្ត ប្រពៃណីចលនាកសាងភូមិស្រុកបៃតង ល្អ ស្អាតបានស៊ីជម្រៅក្នុងជីវភាព បង្កើតបានជាតំបន់ប្រជុំជនគំរូ ផ្លូវលំជនបទក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ។

រួបរួមគ្នាកសាងមាតុភូមិ

ជាមួយស្មារតីសាមគ្គីភាព និងការតាំងចិត្តខ្ពស់ គណៈកម្មាធិការរណសិរ្ស និងប្រជាជនភូមិលេខ ៦ ឃុំ Khánh Bình បានអនុវត្តជោគជ័យរាល់បណ្តាប្រពៃណីស្នេហាជាតិ។ ផ្តើមពីនោះ ជីវភាពតសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនក៏បានកែលម្អគួរឱ្យកត់សម្គាល់ ចំនួនគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រក៏ត្រូវបានថយចុះ ចំនួនគ្រួសារធូរធាក៏កើនឡើងជាលំដាប់ ហើយមុខមាត់ជនបទក៏មានភាពផ្លាស់ថ្មីគ្រប់វិស័យ។

លំនឹងជីវភាពលើតំបន់ "Đất Mới"

ឃុំ Đất Mới ជាភូមិសាស្ត្រមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ហើយក៏ជាតំបន់ដែលជួបលំបាកខ្លាំងណាស់ដែរ បងប្អូនប្រជាជនស្លូតត្រង់ អត់ធ្មត់ និងមានការព្យាយាមយ៉ាងមុះមុត ដោយអះអាងនូវឆន្ទៈរបស់ខ្លួន។ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ រួមជាមួយការព្រួតដៃរបស់រដ្ឋអំណាចភូមិភាគ សម្រស់ Đất Mới នាពេលបច្ចុប្បន្នកំពុងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។