Thứ hai, 15-6-26 19:24:20
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

មិនព្រមចុះចាញ់នឹងវាសនា

Báo Cà Mau នៅភូមិលេខ ១៦ ឃុំ Khánh Lâm រូបភាពនារីរាងតូចម្នាក់ម្នាក់ ដែលមួយថ្ងៃៗតែងរវាល់ជាមួយកិច្ចការងាររកស៊ី ក៏បានក្លាយជាទម្លាប់ដែលធ្លាប់បានឃើញជាប្រចាំរបស់បងប្អូនប្រជាជនក្នុងតំបន់។ នោះគឺបងស្រី Nguyễn Thị Cầm ជានាីម្នាក់ប្រកបដោយភាពមោះមុត និងការតាំងចិត្តធ្វើឱ្យអ្នករាល់គ្នានរណាក៏រំជួលចិត្ត និងកោតសរសើរផងដែរ។

ទោះបីជាដៃទាំងគូរបានចំណុះឱ្យជើងក៏ដោយ​ក៏បងស្រី Nguyễn Thị Cầm មិនព្រមចុះចាញ់នឹងវាសនាខ្លួន សម្រាប់បងស្រី តូបលក់ដូរកំប៊ិចកំប៉ុកខាងមុខផ្ទះគឺជារបររកស៊ីរបស់ខ្លួន។

កាលពីពីរឆ្នាំមុន សោកនាដកម្មបានកើតឡើង នៅពេលដែលបងស្រី Cầm បានរកឃើញថាខ្លួនកើតមានជំងឺដុំសាច់នៅបាទជើង។ ដើម្បីរក្សាជីវិត បងស្រីត្រូវបានបង្ខំឱ្យកាត់ជើងរបស់ខ្លួនតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីការពារកុំឱ្យជំងឺនេះរីករាលដាលបន្ថែមទៀត។ ចាប់តាំងពីពេលនោះមក ជើងរបស់បងក៏មិនអាចដើរបានដូចមុនទៀតដែរ។ រាល់មួយជំហានៗដែលបងបានដើរឥឡូវនេះ តម្រូវឱ្យដៃទ្រទ្រង់ខ្លួនទៅវិញ ដោយដើរទៅមុខបន្តិចម្តងៗនៅលើផ្ទៃដី។

ទោះបីជាមានការឈឺចាប់ខាងរាងកាយយ៉ាងណាក៏ដោយ អ្វីដែលធ្វើឱ្យបងស្រីព្រួយបារម្ភបំផុតគឺអនាគតរបស់ខ្លួន៖ គ្មានដីផលិត ចិញ្ចឹមកូនតូចៗ និងអនាគតមិនប្រាកដប្រជា។ យ៉ាងណាក៏ដោយ បងស្រីក៏មិនព្រមចុះចាញ់នឹងវាសនានោះដែរ។

អាស្រ័យការឧបត្ថម្ភរបស់រដ្ឋអំណាចភូមិភាគ បងស្រីទទួលបានការការឧបត្ថម្ភផ្ទះដ៏តូចមួយខ្នងសម្រាប់បាំងភ្លៀងបាំងថ្ងៃ ហើយផ្ទះនេះដែរក៏ជាទីជម្រកសម្រាប់បងចាប់ផ្តើមស្វែងរកអនាគតដ៏ភ្លឺស្វាងរបស់ខ្លួន។ មានផ្ទះសមរម្យ បងស្រីក៏មានទំនុកចិត្តដើម្បីក្រោកឈរឡើងសម្រាប់អនាគតខ្លួនឯងផងដែរ។

ដោយសារមិនអាចធ្វើការជាកម្មករស៊ីឈ្នួលដូចមុនទៀតបាន បងស្រីបានបង្កើតវិធីមួយដើម្បីរកប្រាក់ចិញ្ចឹមជីវិតនៅក្នុងស្រុក។ បងស្រីបានសម្រេចចិត្តប្រើជ្រុងតូចមួយនៅមុខផ្ទះរបស់ខ្លួនដើម្បីសង់តូបលក់ដូរកំប៊ិចកំប៉ុកមួយ។ ជារៀងរាល់ថ្ងៃ បងបានរៀបចំមីកញ្ចប់ ដបទឹក នំ និងគ្រាប់ស្ករ។ល។ រួចហើយអត់ធ្មត់ទន្ទឹងរង់ចាំភ្ញៀវមកទិញ។ ទោះបីជាការលក់ដូរមានទំហំតូច ហើយប្រាក់ចំណូលមិនច្រើនក៏ដោយ ក៏វាមានភាពនឹងនរប្រសើរផងដែរ ដោយផ្តល់ប្រាក់ជាប្រចាំសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងចិញ្ចឹមកូន។

បងស្រីថែមទាំងត្រូវបានរដ្ឋជំនួយឧបត្ថម្ភជ្រូកពូជសម្រាប់ចិញ្ចឹមទៀតផង។ ជាមួយការខិតខំព្យាយាមរបស់ខ្លួន បងស្រីបានថែទាំហ្វូងជ្រូកដែលផ្តើមពីបណ្តាជ្រូចពូជដំបូង រួចទុកពូជសម្រាប់ចិញ្ចឹមបន្តផងនោះក៏បានជួយឱ្យបងស្រីសន្សំបានដើមទុនមួយចំនួនផងដែរ។ សម្រាប់ទឹកប្រាក់ដែលសន្សំបានទាំងនេះ បងស្រីបានវិនិយោគលក់ដូរដើម្បីបង្កើតអាជីពសម្រាប់ការចិញ្ចឹមជីវភាពគ្រួសាររបស់ខ្លួន។

លោក Trần Văn Sỹ លេខាសាខាបក្ស និងជាប្រធានភូមិលេខ ១៦ បានចែករំលែកថា៖ “ឃើញបងស្រី Cầm ត្រូវប្រើដៃដើម្បីលក់ឥវ៉ាន់ឱ្យភ្ញៀវគឺអ្នកណាក៏មានអារម្មណ៍អាណិតអាសូរ្យគាត់ណាស់ដែរ។ ប៉ុន្តែប្រការដែលគួរឱ្យកោតសរសើរនោះគឺថា គាត់មិនដែលត្អូញត្អែរទេ តែងតែខិតខំដើម្បីឈានឡើងដោយកម្លាំងខ្លួនឯងជានិច្ច”។

ផ្ទះដ៏តូចមួយដែលទទួលបានការឧបត្ថម្ភសាងសង់មិនត្រឹមសម្រាប់ជ្រក់ភ្លៀង បាំងកំដៅថ្ងៃប៉ុណ្ណោះទេ ថែមទាំងជាទីបង្អែងជួយឱ្យបងស្រីសរសេរឡើងវិញនូវជោគវាសនារបស់ខ្លួនទៀតផង។

លោក Đinh Cộng Hoà អនុប្រធានការិយាល័យវប្បធម៌-សង្គមកិច្ច ឃុំ Khánh Lâm បានមានប្រសាសន៍ថា៖ “បងស្រី Cầm ជាគំរូមួយដ៏ល្អនៃឆន្ទៈក្នុងការជំនះលំបាក។ មិនត្រឹមតែសន្សឹមៗបានរួចចាកក្រប៉ុណ្ណោះទេ គាត់ថែមទាំងមានគំនិតដ៏ស្រស់ស្អាតមួយគឺចង់លះបង់ការឧបត្ថម្ភរបស់ខ្លួនសម្រាប់ឱ្យទៅអ្នកដែលមានជីវភាពក្រីក្រជាង”។

ទោះបីជាជីវភាពនាពេលបច្ចុប្បន្នរបស់មានស្ថិរភាពជាមធ្យម ហើយប្រាក់ចំណូលមិនទាន់ខ្ពស់ក៏ដោយ ក៏បងស្រីតែងមានបំណងដាក់ពាក្យស្នើសុំឱ្យដកចេញពីបញ្ជីក្រផងដែរ។ សម្រាប់បងស្រី នៅមានយ៉ាងច្រើនករណីក្រលំបាកដែលកំពុងត្រូវការជួមនួយ។ ការគិតយ៉ាងសាមញ្ញធម្មតា តែបង្កប់ដោយទឹកចិត្តមនុស្សធម៌ ធ្វើឱ្យមនុស្សគ្រប់គ្នាមិនអាចនិយាយបានដោយការកោតសរសើរលើបងស្រី។

ក្នុងជីវិតដែលពោរពេញដោយការលំបាក រូបភាពរបស់នារីពិការម្នាក់នេះដែលតែខិតខំលក់ដូរដោយទ្រង់ទ្រាយដ៏តូចមួយបានក្លាយជានិម្មិតរូបដ៏ល្អសម្រាប់ឆន្ទៈក្នុងការខិតខំឈានឡើងដោយកម្លាំងខ្លួនឯង។ បងស្រីមិនត្រឹមតែយកឈ្នះលើការឈឺចាប់ខាងរាងកាយប៉ុណ្ណោះទេ ថែមទាំងបានយកឈ្នះលើភាពលំបាកនៃវាសនាខ្លួនដោយឆន្ទៈ និងការឱ្យតម្លៃលើខ្លួនឯងផងដែរ។

ដំណើរជីវិតរបស់បងស្រី Nguyễn Thị Cầm បានប៉ះបេះដូងយ៉ាងស្ងប់ស្ងាត់ជាមួយនឹងភាពធន់ដ៏រឹងមាំសម្រាប់អ្នកអត់វាសនា។ ទោះបីជាជីវិតមានភាពលំបាកយ៉ាងណាក៏ដោយ ក៏បងស្រីមិនដែលបោះបង់ចោលឡើយ ដោយសរសេរវាសនារបស់ខ្លួនឡើងវិញដោយការតាំងចិត្តយ៉ាងមោះមុតជាមួយនឹងជំហានយឺតៗ ប៉ុន្តែរឹងមាំ មិនព្រមបញ្ឈប់ បើទោះបីជាត្រូវចាប់ផ្តើមពីដៃទាំងទ្វេក៏ដោយ៕

Nguyễn Đào - Chí Thức

អ្នក «រក្សាអណ្តាតភ្លើង» នៃវប្បធម៌ជនជាតិ

ជាមួយសង្វាក់នៃជីវិតសម័យទំនើប និងការផ្លាស់ប្តូរជាច្រើន ការរក្សាអត្តសញ្ញាណវប្បធម៌ជាតិបានក្លាយជាដំណើរមួយដែលទាមទារការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍ទាំងមូល។ ក្នុងដំណើរការនេះ មានអ្នកដែល «រក្សាអណ្តាតភ្លើង» ដោយស្ងាត់ស្ងៀម បង្ហាញនូវក្តីស្រឡាញ់របស់ខ្លួនចំពោះវប្បធម៌ដល់យុវជនជំនាន់ក្រោយដោយអស់ពីចិត្ត និងមោទនភាពចំពោះប្រភពដើមរបស់ពួកគេផងដែរ។

ស្ពានតភ្ជាប់សម្រាប់ការរក្សាសាមគ្គីភាព

បច្ចុប្បន្នទូទាំងខេត្តមានអ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិចទាំងអស់ជាង ២០០ នាក់។ ទោះបីម្នាក់មានស្ថាភាព និងមុខងារខុសៗគ្នាតែងពួកគាត់សុទ្ធសឹងជា "ស្ពានតភ្ជាប់" រវាងគណៈកម្មាធិការបក្ស រដ្ឋអំនាចភូមិភាគ និងប្រជាជន រួមចំណែករក្សាសាមគ្គីភាព កសាងជីវភាពវប្បធម៌ និងអភិវឌ្ឍសេដ្ឋកិច្ចនៅភូមិភាគ។

ឈានឡើងផ្តើមពីរបរដាំបន្លែបៃតង

នៅភូមិ Huê ១ ឃុំ Vĩnh Thanh អ្នកមីង Sơn Thị The ត្រូវបានគេស្គាល់យ៉ាងច្បាស់ដោយសារការតស៊ូ និងខិតខំប្រឹងប្រែងរបស់គាត់ក្នុងការជំនះលំបាកដើម្បីសម្រេចបាននូវជីវភាពដែលមានស្ថិរភាព។ ផ្តើមពីគ្រួសារក្រីក្រដែលគ្មានដីសម្រាប់ផលិត ពឹងផ្អែកជាចម្បងលើកម្លាំងពលកម្មស៊ីឈ្នួល ឥឡូវនេះជីវិតគ្រួសារគាត់បានផ្លាស់ប្តូរដោយសារទម្រង់នៃការដាំបន្លែរយៈពេលខ្លីនៅមុខផ្ទះរបស់ខ្លួន។

“ទីបង្អែក” ជួយជនរួមជាតិរួចចាកក្រ

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាអ្នកមានកិត្យានុភាពក្នុងជនរួមជាតិមួយថ្ងៃកាន់តែបានបញ្ជាក់ នូវតួនាទីរបស់ខ្លួនជា «ស្ពានតភ្ជាប់» ក្នុងការនាំយកគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ជាពិសេសកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពទៅកាន់ប្រជាជន។ តាមរយៈនេះ ក៏ជំរុញទឹកចិត្តបងប្អូនឱ្យខិតំឈានឡើងក្នុងការកសាងជីវភាពសុខក្សេមក្សាន្តជូនបងប្អូនជនរួមជាតិ។

បំផុសគំនិតផ្តើមអាជីព

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កម្មវិធី "ស្ត្រី Việt Nam មានទំនុកចិត្តធ្វើអាជីវកម្ម" កំពុងបានក្លាយជាប្រភពកម្លាំងដ៏សំខាន់មួយ ដែលជួយស្ត្រីជាច្រើននៅខេត្ត Cà Mau ផ្តើម អាជីវកម្មដោយក្លាហាន និងបញ្ជាក់ពីតួនាទីរបស់ខ្លួនក្នុងជីវិតសង្គម។ ចាប់ពីទម្រង់ខ្នាតតូចដែលទាក់ទងនឹងសិប្បកម្មប្រពៃណី និងជំនាញពិសេសក្នុងស្រុក ស្ត្រីជាច្រើនមានលក្ខណៈឈានឡើងជាសន្សឹមៗ ដើម្បីធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាព និងអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក។

ភ្ជាប់ក្តីមេត្តាកណ្ដាលភូមិស្រុក

ក្រោមកំដៅថ្ងៃនៃតំបន់ភាគខាងលិច ផ្លូវឆ្ពោះទៅកាន់ឃុំ Vĩnh Phước ហាក់ដូចជាជិតជាងមុន ដោយជំហានសប្បុរសធម៌ពោរពេញដោយភាពស្វាហាប់។ ថ្មីៗនេះ វត្តកោះដូង ដ៏បុរាណ និងស្ងប់ស្ងាត់ បានក្លាយជាអ៊ូអរ និងសប្បាយរីករាយជាងពេលណាៗទាំងអស់ នៅពេលទទួលស្បើយបេះដូងស្ម័គ្រចិត្តជិត ១០០ នាក់ មកជួបជុំគ្នានៅទីនេះ ក្នុងកម្មវិធី "តភ្ជាប់ក្ដីស្រឡាញ់" លើកទី ៦៦។

រួមដំណើរការ ជំនួយឧបត្ថម្ភបងប្អូននារីអភិវឌ្ឍន៍សេដ្ឋកិច្ច

សព្វថ្ងៃ សង្កាត់ Giá Rai មានសមាជិកាសមាគមនារីជាង ៦.៧០០ នាក់។ ប៉ុន្មានឆ្នាំកន្លងមកនេះ ការចលនានារីប្រឡងប្រណាំងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅភូមិភាគ កាន់តែបានស៊ីជម្រៅ និងនាំមកនូវប្រសិទ្ធភាពជាក់ស្តែង។ តាមការតម្រង់ទិស រួមដំណើរ និងជួយឧបត្ថម្ភរបស់សមាគមនារីសង្កាត់ បងប្អូននារីជាច្រើនបានក្លហានផ្លាស់ប្តូរផ្នត់គំនិត ស្វែងរកទិសដៅសមស្របនឹងលក្ខណៈជាក់ស្តែងនៃគ្រួសារនីមូយៗ រួមចំណែកបង្កើនប្រាក់ចំណូល និងកែលម្អជីវភាពផងដែរ។

មិនព្រមចុះចាញ់នឹងវាសនា

នៅភូមិលេខ ១៦ ឃុំ Khánh Lâm រូបភាពនារីរាងតូចម្នាក់ម្នាក់ ដែលមួយថ្ងៃៗតែងរវាល់ជាមួយកិច្ចការងាររកស៊ី ក៏បានក្លាយជាទម្លាប់ដែលធ្លាប់បានឃើញជាប្រចាំរបស់បងប្អូនប្រជាជនក្នុងតំបន់។ នោះគឺបងស្រី Nguyễn Thị Cầm ជានាីម្នាក់ប្រកបដោយភាពមោះមុត និងការតាំងចិត្តធ្វើឱ្យអ្នករាល់គ្នានរណាក៏រំជួលចិត្ត និងកោតសរសើរផងដែរ។

“ប្រធានក្រុមនាវិក” អាយុ ២៤ ឆ្នាំ និងក្តីប្រាថ្នាស្រូវស្អាត

នៅខេត្ត Cà Mau មានយុវជនជាច្រើនរូបកំពុងប្រើប្រាស់ចំណេះដឹង និងសមត្ថភាពរបស់ខ្លួនដើម្បីដាស់សក្តានុពលដែលមិនទាន់ដំណើរការ វង្វែងទៅជាលក្ខណៈមានប្រៀបនៃតំបន់ដី ប្រៃ និងដីមានជាតិជូរឱ្យក្លាយជាទម្រង់សេដ្ឋកិច្ចប្រកបដោយចីរភាព។ ក្នុងចំណោមយុវជនទាំងនោះគឺមានយុវជនវ័យក្មេង Huỳnh Duy Thông ជាកសិករមានទម្រង់ខាងវិស័យកសិកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន និងផ្តល់លទ្ធផលសេដ្ឋកិច្ចនឹងនរទៀតផង។

បង្កើនប្រាក់ចំណូល និងប្រសិទ្ធភាពនៃការរក្សាផ្ទៃដីតាមរយៈដើមដូង

នៅតាមតំបន់ជាច្រើនក្នុងខេត្ត ទម្រង់ដាំដូងកំពុងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងសំខាន់។ វាមិនត្រឹមតែបានប្រើប្រាស់ផ្ទៃដីដែលមានស្រាប់ប៉ុណ្ណោះទេ ប៉ុន្តែវិធីសាស្ត្រនេះក៏ជួយបង្កើនប្រាក់ចំណូល ផ្តល់អាហារដល់គ្រួសារ និងសមស្របសម្រាប់ស្ថានភាពធម្មជាតិរបស់ភូមិភាគទៀតផង។