Thứ hai, 15-6-26 19:24:20
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

រួមដំណើរការ ជំនួយឧបត្ថម្ភបងប្អូននារីអភិវឌ្ឍន៍សេដ្ឋកិច្ច

Báo Cà Mau សព្វថ្ងៃ សង្កាត់ Giá Rai មានសមាជិកាសមាគមនារីជាង ៦.៧០០ នាក់។ ប៉ុន្មានឆ្នាំកន្លងមកនេះ ការចលនានារីប្រឡងប្រណាំងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅភូមិភាគ កាន់តែបានស៊ីជម្រៅ និងនាំមកនូវប្រសិទ្ធភាពជាក់ស្តែង។ តាមការតម្រង់ទិស រួមដំណើរ និងជួយឧបត្ថម្ភរបស់សមាគមនារីសង្កាត់ បងប្អូននារីជាច្រើនបានក្លហានផ្លាស់ប្តូរផ្នត់គំនិត ស្វែងរកទិសដៅសមស្របនឹងលក្ខណៈជាក់ស្តែងនៃគ្រួសារនីមូយៗ រួមចំណែកបង្កើនប្រាក់ចំណូល និងកែលម្អជីវភាពផងដែរ។

អ្នកមីង Nguyễn Thuý Liễu ពិនិត្យមើលដំណើរការធំធាត់របស់បង្គាពូជ។

តាមរយៈសកម្មភាពផ្ទេរសិទ្ធិជាមួយធនាគារគោលនយោបាយសង្គម មកដល់ពេលនេះ សមាគមនារីសង្កាត់បានបង្កលក្ខណៈងាយស្រួលដល់សមាជិការាប់ពាន់នាក់ បានបុលទុនដើម្បីអភិវឌ្ឍន៍ផលិតកម្ម និងអាជីវកម្ម ដោយមានសមតុល្យឥណទានសរុបជាង ៥៨ ពាន់លានដុង។ ពីប្រភពទុនបុល ទម្រង់មុខ របរសេដ្ឋកិច្ចជាច្រើនដែលគ្រប់គ្រងដោយនារី បាននាំមកនូវប្រសិទ្ធភាពជាក់ស្តែងដូចជា៖ ចិញ្ចឹមកញ្រ្ជោង ចិញ្ចឹមពស់ ចិញ្ចឹមត្រីប្រខឿ ចិញ្ចឹមបង្គា ធ្វើប្ រហិតត្រី លក់ដូរសាមញ្ញ ដាំបន្លែបង្ការ និងឈើហូបផ្លែជាដើម។

អ្នកមីង Nguyễn Thuý Liễu នៅភូមិលេខ ២១ គឺជាបុគ្គលគំរូនៃឆន្ទៈពុះពារឈានឡើងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។ កាលពីមុន ជីវភាពរបស់គាត់មានការលំបាកខ្លាំង ត្រូវចិញ្ចឹមកូនតូចៗ ៤ នាក់ដោយខ្លួនឯង។ ទោះបីជាមានផ្ទៃដីចិញ្ចឹមបង្គាក៏ដោយ ប៉ុន្តែប្រាក់ចំណូលគ្រាន់តែអាចទប់ទល់នឹងជីវភាពប្រចាំថ្ងៃ ជីវភាពតែងស្ថិតក្នុងស្ថានភាពខ្វះមុខខ្វះក្រោយជាប្រចាំ។

ដោយមើលឃើញពីសក្តានុពលជាក់ស្តែងនៃផលិតកម្ម ក្នុងឆ្នាំ ២០១៥ គាត់បានក្លាហាន ស្វែងរកទិសដៅថ្មី ពេលឃើញទម្រង់បង្កាត់បង្គាពូជក្នុងស្រះដី នាំ មកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ចំណាយដើមទុនតិច ចំណែកឯទីផ្សារលក់ចេញវិញក៏លំនឹងល្អផងនោះ។ អាស្រ័យមានការយកចិត្តទុកដាក់ និងការឧបត្ថម្ភពីសមាគមនារីសង្កាត់ គាត់បានសម្របសម្រួលឱ្យទទួលបានប្រភពទុនបុលអាទិភាព ៤០ លានដុង ពីធនាគារគោលនយោបាយសង្គម ពីពេលនោះ តមក មានលក្ខណៈគ្រប់គ្រាន់ដើម្បីកសាង និងអភិវឌ្ឍន៍ទម្រង់មុខរបរបង្កាត់ពូជបង្គាជាលំដាប់។

ដោយស្មារតីចង់ចេះចង់ដឹង អ្នកមីង Liễu មិនបង្អង់សន្សំបទពិសោធន៍ បូករួមនឹងចំណេះដឹងដែលមានស្រាប់ ដើម្បីបង្កើនប្រសិទ្ធភាពនៃដំណើរការចិញ្ចឹម។ បច្ចុប្បន្ន ក្រៅពីផ្គត់ផ្គង់ពូជបង្គាដល់ប្រជាជនក្នុងតំបន់ គាត់ថែមទាំងបានពង្រីកការផ្គត់ផ្គង់ទៅដល់តំបន់ជិតខាង បង្កើតបានប្រភពប្រាក់ចំណូលនឹងនរទៀតផង។ បន្ទាប់ពីទូទាត់ចំណាយរួចរាល់ ទម្រង់មុខរបរបង្កាត់ពូជបង្គាបានជួយឱ្យគាត់មានប្រាក់ចំណេញចាប់ពី ៧០-៨០ លានដុងក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនោះ គាត់នៅតែរក្សាផ្ទៃដី ២ ហិកតាសម្រាប់ចិញ្ចឹមបង្គា និងត្រីប្រខឿដើម្បីបង្កើនប្រាក់ចំណូលបន្ថែម។

ទន្ទឹមនឹងនោះ សមាគមនារីសង្កាត់នៅតែយកចិត្តទុកដាក់លើកកម្ពស់ចំណេះដឹង និងជំនាញដល់សមាជិកា តាមរយៈថ្នាក់ហ្វឹកហ្វឺនបច្ចេកទេសផលិត គ្រប់គ្រងសេដ្ឋកិច្ចគ្រួសារ និងជំនាញអាជីវកម្ម។ ទម្រង់មុខរបរប្រឹតសំចៃដូចជា ក្រុមរួមទុនវិលជុំ អង្ករសប្បុរសធម៌ មិនត្រឹមតែឧបត្ថម្ភសម្ភារៈប៉ុណ្ណោះទេ ថែមទាំងបង្កើតជាកម្លាំងចិត្តដើម្បីឱ្យបងប្អូននារីរួមគ្នាពុះពារឈានឡើង។ នារីជាច្រើនមិនត្រឹមតែធ្វើសេដ្ឋកិច្ចពូកែសម្រាប់គ្រួសារប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារធ្វើដល់ពលករក្នុងមូលដ្ឋាន រួមចំណែកដោះស្រាយការងារធ្វើ និងបង្កើនប្រាក់ចំណូលដល់មនុស្សជាច្រើនទៀតផង។

អ្នកមីង Nguyễn Thuý Liễu ចែករំលែកពីបទពិសោធន៍ក្នុងការបង្កាត់ពូជបង្គាជាមួយកម្មាភិបាលសមាគមនារីសង្កាត់ Giá Rai។

លោកស្រី Phạm Thị Ngọc Nương ប្រធានសមាគមនារីសង្កាត់ Giá Rai ឱ្យដឹង៖ “សមាគមនឹងបន្តជំរុញខ្លាំងនូវរាល់សកម្មភាពឧបត្ថម្ភសមាជិកាអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងនោះផ្តោតសំខាន់លើការលើកទឹកចិត្តនារី ផ្តើមអាជីព ផ្លាស់ប្តូរគំនិតក្នុងការផលិត និងពង្រឹងការអនុវត្តបច្ចេកវិទ្យាឌីជីថលចូលក្នុងផលិតកម្ម និងអាជីវកម្ម។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់ពង្រីកទម្រង់មុខរបរដែលមានប្រសិទ្ធភាព បង្កលក្ខណៈងាយស្រួលដើម្បីឱ្យសមាជិកាបញ្ចេញសមត្ថភាព និងបង្កើនប្រាក់ចំណូល”។

ដោយស្មារតីឧស្សាហ៍ព្យាយាម ច្នៃប្រតិដ្ឋ និងឆន្ទៈពុះពារឈានឡើងខ្លាំងក្លា រួមជាមួយនឹងការរួមដំណើរ និងឧបត្ថម្ភជាក់ស្តែងពីសមាគមនារីសង្កាត់ Giá Rai សមាជិកាសមាគមនារីសង្កាត់កំពុងបញ្ជាក់ពីតួនាទី និងទីតាំងរបស់ខ្លួនក្នុងយុគសម័យថ្មី មិនត្រឹមតែកសាងគ្រួសារឱ្យមានភាពកក់ក្តៅ និងសុភមង្គលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជំរុញការអភិវឌ្ឍន៍ចីរភាពនៃស្រុកកំណើតផងដែរ៕

Tú Quyên - Trường Giang

អ្នក «រក្សាអណ្តាតភ្លើង» នៃវប្បធម៌ជនជាតិ

ជាមួយសង្វាក់នៃជីវិតសម័យទំនើប និងការផ្លាស់ប្តូរជាច្រើន ការរក្សាអត្តសញ្ញាណវប្បធម៌ជាតិបានក្លាយជាដំណើរមួយដែលទាមទារការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍ទាំងមូល។ ក្នុងដំណើរការនេះ មានអ្នកដែល «រក្សាអណ្តាតភ្លើង» ដោយស្ងាត់ស្ងៀម បង្ហាញនូវក្តីស្រឡាញ់របស់ខ្លួនចំពោះវប្បធម៌ដល់យុវជនជំនាន់ក្រោយដោយអស់ពីចិត្ត និងមោទនភាពចំពោះប្រភពដើមរបស់ពួកគេផងដែរ។

ស្ពានតភ្ជាប់សម្រាប់ការរក្សាសាមគ្គីភាព

បច្ចុប្បន្នទូទាំងខេត្តមានអ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិចទាំងអស់ជាង ២០០ នាក់។ ទោះបីម្នាក់មានស្ថាភាព និងមុខងារខុសៗគ្នាតែងពួកគាត់សុទ្ធសឹងជា "ស្ពានតភ្ជាប់" រវាងគណៈកម្មាធិការបក្ស រដ្ឋអំនាចភូមិភាគ និងប្រជាជន រួមចំណែករក្សាសាមគ្គីភាព កសាងជីវភាពវប្បធម៌ និងអភិវឌ្ឍសេដ្ឋកិច្ចនៅភូមិភាគ។

ឈានឡើងផ្តើមពីរបរដាំបន្លែបៃតង

នៅភូមិ Huê ១ ឃុំ Vĩnh Thanh អ្នកមីង Sơn Thị The ត្រូវបានគេស្គាល់យ៉ាងច្បាស់ដោយសារការតស៊ូ និងខិតខំប្រឹងប្រែងរបស់គាត់ក្នុងការជំនះលំបាកដើម្បីសម្រេចបាននូវជីវភាពដែលមានស្ថិរភាព។ ផ្តើមពីគ្រួសារក្រីក្រដែលគ្មានដីសម្រាប់ផលិត ពឹងផ្អែកជាចម្បងលើកម្លាំងពលកម្មស៊ីឈ្នួល ឥឡូវនេះជីវិតគ្រួសារគាត់បានផ្លាស់ប្តូរដោយសារទម្រង់នៃការដាំបន្លែរយៈពេលខ្លីនៅមុខផ្ទះរបស់ខ្លួន។

“ទីបង្អែក” ជួយជនរួមជាតិរួចចាកក្រ

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាអ្នកមានកិត្យានុភាពក្នុងជនរួមជាតិមួយថ្ងៃកាន់តែបានបញ្ជាក់ នូវតួនាទីរបស់ខ្លួនជា «ស្ពានតភ្ជាប់» ក្នុងការនាំយកគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ជាពិសេសកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពទៅកាន់ប្រជាជន។ តាមរយៈនេះ ក៏ជំរុញទឹកចិត្តបងប្អូនឱ្យខិតំឈានឡើងក្នុងការកសាងជីវភាពសុខក្សេមក្សាន្តជូនបងប្អូនជនរួមជាតិ។

បំផុសគំនិតផ្តើមអាជីព

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កម្មវិធី "ស្ត្រី Việt Nam មានទំនុកចិត្តធ្វើអាជីវកម្ម" កំពុងបានក្លាយជាប្រភពកម្លាំងដ៏សំខាន់មួយ ដែលជួយស្ត្រីជាច្រើននៅខេត្ត Cà Mau ផ្តើម អាជីវកម្មដោយក្លាហាន និងបញ្ជាក់ពីតួនាទីរបស់ខ្លួនក្នុងជីវិតសង្គម។ ចាប់ពីទម្រង់ខ្នាតតូចដែលទាក់ទងនឹងសិប្បកម្មប្រពៃណី និងជំនាញពិសេសក្នុងស្រុក ស្ត្រីជាច្រើនមានលក្ខណៈឈានឡើងជាសន្សឹមៗ ដើម្បីធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាព និងអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក។

ភ្ជាប់ក្តីមេត្តាកណ្ដាលភូមិស្រុក

ក្រោមកំដៅថ្ងៃនៃតំបន់ភាគខាងលិច ផ្លូវឆ្ពោះទៅកាន់ឃុំ Vĩnh Phước ហាក់ដូចជាជិតជាងមុន ដោយជំហានសប្បុរសធម៌ពោរពេញដោយភាពស្វាហាប់។ ថ្មីៗនេះ វត្តកោះដូង ដ៏បុរាណ និងស្ងប់ស្ងាត់ បានក្លាយជាអ៊ូអរ និងសប្បាយរីករាយជាងពេលណាៗទាំងអស់ នៅពេលទទួលស្បើយបេះដូងស្ម័គ្រចិត្តជិត ១០០ នាក់ មកជួបជុំគ្នានៅទីនេះ ក្នុងកម្មវិធី "តភ្ជាប់ក្ដីស្រឡាញ់" លើកទី ៦៦។

រួមដំណើរការ ជំនួយឧបត្ថម្ភបងប្អូននារីអភិវឌ្ឍន៍សេដ្ឋកិច្ច

សព្វថ្ងៃ សង្កាត់ Giá Rai មានសមាជិកាសមាគមនារីជាង ៦.៧០០ នាក់។ ប៉ុន្មានឆ្នាំកន្លងមកនេះ ការចលនានារីប្រឡងប្រណាំងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅភូមិភាគ កាន់តែបានស៊ីជម្រៅ និងនាំមកនូវប្រសិទ្ធភាពជាក់ស្តែង។ តាមការតម្រង់ទិស រួមដំណើរ និងជួយឧបត្ថម្ភរបស់សមាគមនារីសង្កាត់ បងប្អូននារីជាច្រើនបានក្លហានផ្លាស់ប្តូរផ្នត់គំនិត ស្វែងរកទិសដៅសមស្របនឹងលក្ខណៈជាក់ស្តែងនៃគ្រួសារនីមូយៗ រួមចំណែកបង្កើនប្រាក់ចំណូល និងកែលម្អជីវភាពផងដែរ។

មិនព្រមចុះចាញ់នឹងវាសនា

នៅភូមិលេខ ១៦ ឃុំ Khánh Lâm រូបភាពនារីរាងតូចម្នាក់ម្នាក់ ដែលមួយថ្ងៃៗតែងរវាល់ជាមួយកិច្ចការងាររកស៊ី ក៏បានក្លាយជាទម្លាប់ដែលធ្លាប់បានឃើញជាប្រចាំរបស់បងប្អូនប្រជាជនក្នុងតំបន់។ នោះគឺបងស្រី Nguyễn Thị Cầm ជានាីម្នាក់ប្រកបដោយភាពមោះមុត និងការតាំងចិត្តធ្វើឱ្យអ្នករាល់គ្នានរណាក៏រំជួលចិត្ត និងកោតសរសើរផងដែរ។

“ប្រធានក្រុមនាវិក” អាយុ ២៤ ឆ្នាំ និងក្តីប្រាថ្នាស្រូវស្អាត

នៅខេត្ត Cà Mau មានយុវជនជាច្រើនរូបកំពុងប្រើប្រាស់ចំណេះដឹង និងសមត្ថភាពរបស់ខ្លួនដើម្បីដាស់សក្តានុពលដែលមិនទាន់ដំណើរការ វង្វែងទៅជាលក្ខណៈមានប្រៀបនៃតំបន់ដី ប្រៃ និងដីមានជាតិជូរឱ្យក្លាយជាទម្រង់សេដ្ឋកិច្ចប្រកបដោយចីរភាព។ ក្នុងចំណោមយុវជនទាំងនោះគឺមានយុវជនវ័យក្មេង Huỳnh Duy Thông ជាកសិករមានទម្រង់ខាងវិស័យកសិកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន និងផ្តល់លទ្ធផលសេដ្ឋកិច្ចនឹងនរទៀតផង។

បង្កើនប្រាក់ចំណូល និងប្រសិទ្ធភាពនៃការរក្សាផ្ទៃដីតាមរយៈដើមដូង

នៅតាមតំបន់ជាច្រើនក្នុងខេត្ត ទម្រង់ដាំដូងកំពុងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងសំខាន់។ វាមិនត្រឹមតែបានប្រើប្រាស់ផ្ទៃដីដែលមានស្រាប់ប៉ុណ្ណោះទេ ប៉ុន្តែវិធីសាស្ត្រនេះក៏ជួយបង្កើនប្រាក់ចំណូល ផ្តល់អាហារដល់គ្រួសារ និងសមស្របសម្រាប់ស្ថានភាពធម្មជាតិរបស់ភូមិភាគទៀតផង។