ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កម្មវិធី "ស្ត្រី Việt Nam មានទំនុកចិត្តធ្វើអាជីវកម្ម" កំពុងបានក្លាយជាប្រភពកម្លាំងដ៏សំខាន់មួយ ដែលជួយស្ត្រីជាច្រើននៅខេត្ត Cà Mau ផ្តើម អាជីវកម្មដោយក្លាហាន និងបញ្ជាក់ពីតួនាទីរបស់ខ្លួនក្នុងជីវិតសង្គម។ ចាប់ពីទម្រង់ខ្នាតតូចដែលទាក់ទងនឹងសិប្បកម្មប្រពៃណី និងជំនាញពិសេសក្នុងស្រុក ស្ត្រីជាច្រើនមានលក្ខណៈឈានឡើងជាសន្សឹមៗ ដើម្បីធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាព និងអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក។

បងស្រី Quách Thị Cẩm Gương បានបង្វែសម្ភារៈសាមញ្ញក្លាយទៅជាថូផ្កាប្រាក់ដែលតំណាងឱ្យភាពសុខដុមរមនា និងពេញលេញ។
ឆ្នាំ ២០២៥ ខេត្ត Cà Mau មានស្ត្រីចំនួន ៧ នាក់ដែលត្រូវបានលើកសរសើរជាមួយទម្រង់ដ៏ឆ្នើមក្នុងការបង្កើតអាជីព។ រាល់់ទម្រង់នីមួយៗគឺជារឿងរ៉ាវនៃការតស៊ូ ភាពច្នៃប្រឌិត និងសេចក្តីប្រាថ្នាចង់ឈានឡើង។ ផ្តើមពី "បង្គាពីស្រុកកំណើតអ្នកមីងទី ៥" របស់បងស្រី Đào Thị Thanh An "ផ្កាប្រាក់រស់ឡើងវិញ" របស់បងស្រី Quách Thị Cẩm Gương "បង្វែត្រកៀតប៉ោងឱ្យក្លាយជាសិប្បកម្មប្រពៃណី" របស់បងស្រី Võ Thị Trang Nhã "នំបង្គារក្រៀម" របស់បងស្រី Trương Ngọc Tâm ចាប់ពី "ងៀតត្រីភីឡាព្យា" របស់បងស្រី Lê Thị Tiến រហូតដល់ទម្រង់ "ត្បាញកន្ទេលប្រពៃណី" របស់អ្នកមីង Cao Thị Lê ទាំងអស់នេះបានបង្ហាញពីរូបភាពរបស់ស្ត្រីជនបទសព្វថ្ងៃ កំពុងបង្កើនទំនុកចិត្តក្នុងសកម្មភាពសេដ្ឋកិច្ច ដោយប្រើប្រាស់ចំណុចខ្លាំងនៃស្រុកកំណើតរបស់ខ្លួន។
ក្នុងនោះ ទម្រង់ "ផ្កាប្រាក់រស់ឡើងវិញ" របស់បងស្រី Quách Thị Cẩm Gương នៅអនុសង្កាត់ ២៣ សង្កាត់ Tân Thành គឺជាឧទាហរណ៍ដ៏ល្អមួយ។ ដោយផ្តើមអាជីវកម្មចាប់ពីឆ្នាំ ២០១៥ ក្នុងលក្ខណៈដ៏លំបាក បងស្រីក៏បានបង្រៀនខ្លួនឯងអំពីសិប្បកម្មនេះ ដោយបង្កើតគំរូផ្កាប្រាក់ដោយសសៃស័ង្កសី និងសម្ភារៈសិប្បកម្មផ្សេងៗទៀត។ បងស្រីបានកសាងអាជីវកម្មដែលមានស្ថិរភាពជាសន្សឹមៗហើយបង្កើតអាជីវកម្មនឹងនរល្អ ផ្តើមពីនោះក៏បង្កើតការងារធ្វើជូនបងប្អូនស្រ្តីនៅភូមិភាគជាច្រើនរូបដែលនេរផងដែរ។
បងស្រី Cẩm Gương បានចែករំលែកថា៖ "ទោះបីជាខ្ញុំប្រឈមមុខនឹងការលំបាកជាច្រើននៅពេលផ្តើមអាជីពក៏ដោយ តែចំណង់ចំណូលចិត្តរបស់ខ្ញុំបានជួយខ្ញុំកាន់តែខិតខំតស៊ូរហូតមកដល់សព្វថ្ងៃ។ ខ្ញុំជឿថា ស្ត្រីគ្រប់រូបប្រសិនបើមានទំនុកចិត្ត និងមានឆន្ទៈក្នុងការរៀនសូត្រ នឹងអាចទទួលបានជោគជ័យជាក់ជាមិនខាន"។
ដោយមានស្មារតីស្វាហាប់ ភាពច្នៃប្រឌិត និងខិតខំឆ្លងកាត់លំបាក ឆ្នាំ ២០២៥ បងស្រី Cẩm Gương គឺជាស្ត្រីដ៏ឆ្នើមម្នាក់ក្នុងចំណោមស្ត្រីឆ្នើមទាំង ៣០ នាក់មកពីខេត្ត ក្រុងទាំង ៥ ទូទាំងប្រទេស ដែលត្រូវបានទទួលស្គាល់ដោយមជ្ឈិមសមាគមសហព័ន្ធនារី Việt Nam ជាមួយកិត្តិនាម "ស្ត្រី Việt Nam មានទំនុកចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច"។
ដោយមានបំណងប្រាថ្នាដូចគ្នាក្នុងការធ្វើមានពីស្រុកកំណើតរបស់ខ្លួន បងស្រី Đào Thị Thanh An អនុប្រធានសមាគមសហព័ន្ធនារីឃុំ Cái Đôi Vàm ក៏ត្រូវបានផ្តល់កិត្តិយសជាមួយនឹងគម្រោង "បង្គាពីស្រុកកំណើតអ្នកមីងទី ៥" ផងដែរ។ យោងតាមអ្នកមីង An ពីមុន ស្ត្រីជនបទជាច្រើនស្គាល់ត្រឹមតែផលិតកម្មខ្នាតតូចប៉ុណ្ណោះ ហើយខ្វះភាពក្លាហានក្នុងការផ្តើមអាជីវកម្ម ឬនាំយកមុខម្ហូបពិសេសប្រចាំស្រុករបស់ខ្លួនទៅកាន់ទីផ្សារធំៗ។ ដោយផ្អែកលើការពិតនេះ អ្នកមីងក៏បានបង្កើតគម្រោងនេះដោយមានបំណងចង់បំផុសគំនិតបង្កើតអាជីពក្នុងបងប្អូនស្ត្រីនៅភូមិភាគ ជាពិសេសចំពោះបងប្អូនស្ត្រីដែលរស់នៅតាមតំបន់ជនរួមជាតិ ជួយពួកគេក្លាហានដើម្បីបន្តបង្កើតគំនិតថ្មី ព្រមទាំងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

អ្នកមីង Cao Thị Lệ រួមជាមួយប្អូនស្រីរបស់ខ្លួនគឺអ្នកមីង Cao Thị Hồng តែងមមាញឹកជាមួយកីត្បាញកន្ទេលប្របៃណីជាប្រចាំដើម្បីរក្សារបរប្រចាំស្រុកកំណើត និងទំនុកចិត្តលើការអភិវឌ្ឍសេដ្ឋកិច្ចដោយផ្ទាល់ដៃរបស់ខ្លួនេងទៀតផង។
ក្រៅពីទម្រង់ផលិតទំនើបនេះ បងប្អូនស្ត្រីជាច្រើននៅ Cà Mau ក៏បានរក្សាខ្ជាប់នូវរបរសិប្បកម្មប្រពៃណី ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ អ្នកមីង Cao Thị Lệ នៅអនុសង្កាត់លេខ ៧ សង្កាត់ Tân Thành ជាអ្នកឧស្សាហ៍ព្យាយាមជាមួយរបរត្បាញកន្ទេលប្រពៃណី នឹងជាអ្នករក្សារបរសិប្បកម្មប្រចាំស្រុកកំណើតរបស់ខ្លួន នឹងជាអ្នកបង្កើតប្រភពចំណូលមានស្ថេរភាពផងដែរ។ ជាមួយស្មារតីជំនះលើការលំបាក និងការប្តេជ្ញាចិត្តដើម្បីទទួលបានជោគជ័យ អ្នកមីង Lệ ក៏ជាស្ត្រីគំរូម្នាក់ដែលទទួលបានកិត្តិយសជា "ស្ត្រី Việt Nam មានទំនុកចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច" ក្នុងឆ្នាំ ២០២៥។
ចាផ្តើមពីកីត្បាញកន្ទេលប្រពៃណី រហូតដល់ផលិតផល OCOP ប្រចាំភូមិភាគ ស្ត្រីខេត្ត Cà Mau សព្វថ្ងៃនេះកំពុងបញ្ជាក់ពីសមត្ថភាព ទំនុកចិត្ត និងស្មារតីនៃការជំនះបញ្ហាប្រឈមមុខតាមរយៈកម្លាំងពលកម្មផ្ទាល់ខ្លួន។ នេះមិនត្រឹមតែជាដំណើរនៃការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាដំណើរនៃការផ្សព្វផ្សាយសេចក្តីប្រាថ្នាសម្រាប់វឌ្ឍនភាព និងការកសាងមាតុភូមិឱ្យកាន់តែសម្បូររុងរឿងទៀតផង៕
Kiều Nương

Truyền hình



Xem thêm bình luận