នៅភូមិ Bình Tốt B ឃុំ Vĩnh Phước លោក Đặng Văn Em ត្រូវបានគេស្គាល់ថាជាជាងជួសជុលគ្រឿងចក្រកសិកម្មដែលមានការខិតខំប្រឹងប្រែង និងឧស្សាហ៍ព្យាយាមមួយរូប។ មានមនុស្សតិចណាស់ដែលស្រមៃថានៅពីក្រោយដៃទាំងនោះ ដែលជារឿយៗប្រឡាក់ដោយប្រេង និងខ្លាញ់ គឺជារឿងរ៉ាវរបស់កសិករ Khmer ម្នាក់ ដែលទោះបីជាមានដីផលិតតិចតួចក៏ដោយ ក៏គាត់នៅតែក្លាហានផ្លាស់ប្តូរដើម្បីស្វែងរកផ្លូវយ៉ាងសមស្របសម្រាប់ជីវិតគ្រួសាររបស់ខ្លួនផងដែរ។
អាស្រ័យការខិតខមប្រឹងប្រែងជាមួយមុខរបរ លោក Đặng Út Em ក៏បានមាមីងបងប្អូនជាច្រើនជឿទុកចិត្ត និងមកឱ្យកែជួសជុលម៉ាស៊ីនកសិកម្មផងដែរ។
ពីមុន ជីវភាពគ្រួសារលោកពឹងផ្អែកជាចម្បងលើវិស័យកសិកម្ម។ ដោយមានផ្ទៃដីផលិតតិចតួច ប្រាក់ចំណូលមិននឹងនរ ជីវភាពគ្រួសារជួបលំបាកខ្លាំង។ ប្រសិនបើបណ្តោយតាមព្រេងវាសនា ឬក៏ពឹងផ្អែកទាំងស្រុងលើការធ្វើស្រែចម្ការ លោកក៏បានជ្រើសរើសផ្លូវផ្សេង៖ គឺរៀនជំនាញជួសជុលគ្រឿងចក្រកសិកម្ម។
នេះមិនមែនជាការសម្រេចចិត្តដ៏ងាយស្រួលសម្រាប់កសិករដែលធ្លាប់ធ្វើការនៅវាលស្រែនោះទេ។ កាលពីដើមឡើយ គាត់បានធ្វើស្រែបណ្តើរ និងឆ្លៀតឱកាសសិក្សាស្វែងយល់ និងរៀនបទពិសោធខាងជួសជុលគ្រឿងចក្រ។ ផ្តើមជាមួយនឹងការជួសជុលសាមញ្ញ គាត់បានប្រមូលចំណេះដឹងបន្តិចម្តងៗ និងបង្កើនជំនាញរបស់ខ្លួនជាមួយរបរជួសជុលនីមួយៗ។ ការខិតខំតស៊ូ និងស្មារតីស្រេកឃ្លានខាងចំណេះដឹងក៏បានជួយលោកមានលក្ខណៈឈានឡើងម្ចាស់ការជាមួយរបររបស់ខ្លួនជាសន្សឹមៗផងដែរ។
សព្វថ្ងៃ ផ្តើមពីម៉ាស៊ីនបូមទឹក គ្រឿងចក្រផ្ទុះរហូតដល់ឧបករបម្រើខាងផលិតកសិកម្ម លោកសុទ្ធតែអាចកែជួសជុលបានយ៉ាងស្ទាត់ជំនាញ។ មិនថាជិតឬឆ្ងាយនោះទេ ឱ្យតែមានអ្នកជួលគឺលោកទទួលធ្វើភ្លាម។ មានជួលម៉ាស៊ីនត្រូវខូចនៅកណ្តាលវាលស្រែ លោកក៏កែរហូតដល់យប់ ដើម្បីជួយបងប្អូនកសិករមានគ្រឿងម៉ាស៊ីនសម្រាប់ផលិត។
ការខិតខំប្រឹងប្រែងនេះបានកសាងកេរ្តិ៍ឈ្មោះរបស់លោកក្នុងទឹកចិត្តរបស់មាមីងបងប្អូននៅភូមិភាគ។ របរជួសជុលគ្រឿងចក្រកសិកម្ម គឺជាការងារបន្ថែម ហើយក៏បានក្លាយជាប្រភពចំណូលជាប្រចាំសម្រាប់គ្រួសារផងដែរ។ ដោយរកបានចំណូលជាងដប់លានដុងក្នុងមួយខែ។ ទន្ទឹមនិងនោះ គ្រួសារថែមទាំងបន្តចិញ្ចឹមសត្វ និងដាំដុះដើម្បីបង្កើនប្រាក់ចំណូលបន្ថែម។
លោក Đặng Út Em បានចែករំលែកថា៖ «ការមានដីផលិតតិចតួច មិនមានន័យថាអ្នកមិនអាចកែលម្អជីវិតរបស់ខ្លួនបាននោះទេ។ រឿងសំខាន់គឺត្រូវខិតខំធ្វើការ រៀនជំនាញថ្មីៗ និងស្វែងរកវិធីសាស្រ្តឱ្យបានសមស្របដើម្បីរកប្រាក់ចិញ្ចឹមជីវភាពគ្រួសារ។ ប្រសិនបើយលងឧស្សាហ៍ព្យាយាម ជីវិតរបស់យើងនឹងកាន់តែមានស្ថិរភាពជាសន្សឹមៗជាក់ជាមិនខាន់»។
ផ្ទះរបស់គ្រួសារលោក Đặng Út Em ស្ថិតនៅភូមិ Bình Tốt B។
ដើម្បីពង្រីករបរអាជីវកម្មរបស់ខ្លួន លោកក៏បានខ្ចីប្រាក់អនុគ្រោះពីធនាគារគោលនយោបាយសង្គម ដើម្បីវិនិយោគលើឧបករណ៍បន្ថែម ព្រមទាំងឧបករណ៍ជួសជុលផងដែរ។ អាស្រ័យប្រើប្រាស់ដើមទុនមានប្រសិទ្ធភាព លោកមិនត្រឹមតែសងប្រាក់កម្ចីវិញបានពេញលេញប៉ុណ្ណោះទេ ថែមទាំងបានធ្វើឱ្យប្រសើរឡើងនូវគុណភាពការងាររបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងបង្កើនប្រាក់ចំណូលគ្រួសារទៀតផង។ ពីជីវិតដ៏លំបាក ឥឡូវមានស្ថិរភាព ផ្ទះរបស់លោកក៏ត្រូវបានកែជួសជុលឡើងវិញ ហើយកូនៗក៏មានឱកាសកសាងជីវិតរៀងៗខ្លួនផងដែរ។
យោងតាមលោក Sơn Sà Lang ប្រធានភូមិ Bình Tốt B លោក Đặng Út Em គឺជាឧទាហរណ៍ដ៏ល្អមួយនៃភាពឧស្សាហ៍ព្យាយាម និងឆន្ទៈក្នុងការផ្លាស់ប្តូរដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ផ្តើមពីធនធានផលិតមានកំណត់ គាត់បានរៀនជំនាញខាងវិជ្ជាជីវៈ និងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពតាមរយៈកម្លាំងពលកម្មផ្ទាល់ខ្លួន។
រឿងរ៉ាវរបស់លោក ដាំងអុកអែម មិនត្រឹមតែជាដំណើររួចចាកក្រលំបាកប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីតម្លៃនៃភាពឧស្សាហ៍ព្យាយាម ឆន្ទៈ និងភាពក្លាហានក្នុងការសម្របខ្លួននៅពេលដែលមានលក្ខណៈផ្លាស់ប្តូរផងដែរ។ ដោយផ្តើមពីផ្ទៃដីផលិតបន្តិចបន្តួច កសិករ Khmer រូបនេះបានបង្កើតផ្លូវផ្ទាល់ខ្លួន និងកសាងជីវិតដ៏រុងរឿងជាសន្សឹមៗ និងក្លាយជាគំរូដ៏មានតម្លៃសម្រាប់ការខិតខំប្រឹងប្រែងនៅស្រុកកំណើតបស់ខ្លួនផងដែរ៕
Nguyễn Đào - CHí Thức

Truyền hình



Xem thêm bình luận