ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កសិករនៅក្នុងឃុំ Vĩnh Lợi បានស្វែងយល់ និងច្នៃប្រតិដ្ឋវិធីសាស្រ្តផលិតជាបន្តបន្ទាប់ ដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចលើផ្ទៃដីតែមួយ។ ក្នុងនោះ ទម្រង់ចម្រុះ ដែលរួមបញ្ចូលគ្នានូវបណ្តាផលដំណាំ និងសត្វចិញ្ចឹមជាច្រើនប្រភេទ កំពុងក្លាយជាវិធីសាស្រ្តសមស្របមួយ ដែលត្រូវបានជ្រើសរើសដោយគ្រួសារជាច្រើនផងដែរ នេះបានបង្ហាញឱ្យឃើញជាសន្សឹមៗអំពីប្រសិទ្ធភាពរបស់វា។

លោក Ngô Văn Diệp ចែករំលែកអំពីបច្ចេកទេសក្នុងការថែទាំចម្ការផ្ញៀវ។
គ្រួសារលោក Ngô Văn Diệp នៅភូមិ Xẻo Chích គឺជាគំរូដ៏ឆ្នើមមួយផងដែរ។ ពីមុន ប្រាក់ចំណូលគ្រួសារភាគច្រើនពឹងផ្អែកលើការធ្វើស្រែតែវាមិនសូវបានផលប៉ុន្មាននោះទេ ជីវភាពជួបលំបាកខ្លាំង។ បន្ទាប់ពីបានសិក្សាស្វែងយល់ និងរៀនបទពិសោធន៍ លោក Diệp បានប្តូរទៅអនុវត្តទម្រង់ផលិតសម្បូរបែប និងចិញ្ចឹមសត្វចម្រុះផងដែរ។
សម្រាប់ផ្ទៃដីប្រមាណជិត ១ ហិកតា លោកបានកែលម្អ និងរៀបចំផែនការឡើងវិញតាមបែបវិទ្យាសាស្ត្រសម្រាប់តំបន់ផលិត។ បណ្តាឈើហូបផ្លែមួយចំនួនដូចជា៖ ផ្ញៀវ ត្របែក ខ្នុរ និងមៀន ត្រូវបានដាំឆ្លាស់គ្នា។ ទន្ទឹមនិងនោះ ស្រះអណ្តូងក៏បានឆ្លៀតយកសម្រាប់ដាំព្រលិត រួមផ្សំចិញ្ចឹមត្រី និងខ្យង បង្កើតប្រព័ន្ធអេកូឡូស៊ីផលិតកម្មបិទជិត។
យោងតាមលោក Diệp ការធ្វើពិពិធកម្មផលដំណាំ និងសត្វចិញ្ចឹមបានជួយឱ្យគ្រួសាររបស់គាត់មានប្រភពចំណូលទៀងទាត់ និងស្ថិរភាពទៀតផង។ លោកបានចែករំលែកថា៖ “ដោយសារតែមានកសិផលច្រើនប្រភេទដែលត្រូវបានដាំឆ្លាស់គ្នា ម៉្លោះហើយ មធ្យមក្នុងមួយថ្ងៃផ្តល់ប្រាក់ចំណូលប្រហែល ៣០០ ពាន់ដុង សម្រាប់បម្រើជីវភាពគ្រួសារជាច្រចាំ” លោក Diệp ចែករំលែក។
ទម្រង់ដាំដំណាំ និងចិញ្ចឹមសត្វចម្រុះ មិនត្រឹមតែបង្កើនតម្លៃសេដ្ឋកិច្ចលើផ្ទៃដីរួមតែមួយប៉ុណ្ណោះទេ ថែមទាំងកាត់បន្ថយហានិភ័យក្នុងការផលិតផងដែរ។ នៅពេលដំណាំមួយប្រភេទដែលប្រឈមមុខនឹងការលំបាកដែលពាក់ព័ន្ធជាមួយការចូលទៅកាន់ទីផ្សារ ឬរងផលប៉ះពាល់ដោយអាកាសធាតុ បងប្អូនប្រជាជននៅតែអាចរក្សាប្រាក់ចំណូលពីការដំណាំ និងចិញ្ចឹមសត្វផ្សេងទៀតដែរ។

ជារៀងរាល់ថ្ងៃ លោក Ngô Văn Diệp ប្រមូលផលព្រលិតបានជាង ១០ គីឡូក្រាម។
យោងតាមលោក Huỳnh Thanh Tú ប្រធានភូមិ Xẻo Chích លោក Diệp ក៏បានជួបប្រទះនឹងការលំបាកផ្នែកបច្ចេកទេសជាច្រើនក្នុងដំណាក់កាលដំបូងនៃការអនុវត្តទម្រង់នេះផងដែរ។ ទោះជាយ៉ាងណាក្តី អាស្រ័យការយកចិត្តទុកដាក់សិក្សាស្វែងយល់ និងរៀនបទពិសោធពីភូមិភាគផ្សេងៗ ហើយសន្សឹមៗកែលម្អវិធីសាស្ត្រផលិតដោយខ្លួនឯង ទម្រង់នេះបានផ្តល់លទ្ធផលគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះដែរ។
ការផ្លាស់ប្តូរពីការដាំដុះតែមួយមុខទៅជាការដាំដុះពហុបែប ត្រូវបានចាត់ទុកថាជាទិសដៅដ៏ត្រឹមត្រូវនៅក្នុងបរិបទបច្ចុប្បន្ន។ វាមិនត្រឹមតែជួយបង្កើនប្រាក់ចំណូលសម្រាប់កសិករប៉ុណ្ណោះទេ ប៉ុន្តែទម្រង់នេះក៏បានបង្កើនការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព ដោយសម្របខ្លួនទៅនឹងការប្រែប្រួលទីផ្សារ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៀតផង។
ផ្តើមពីទម្រង់ដ៏មានប្រសិទ្ធភាពដូចជាគ្រួសារលោក Ngô Văn Diệp គេអាចមើលឃើញថា នៅពេលដែលកសិករចេះច្នៃប្រតិដ្ឋក្នុងការផលិត និងមានចិត្តក្លាហាន ព្រមទាំងយល់ដឹងបានច្បាស់លាស់ពីរបៀបទាញយកសក្តានុពលដីធ្លីដោយសមហេតុផល កសិកម្មមិនត្រឹមតែមានលក្ខណៈសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបើកឱកាសសម្រាប់ការបង្កើតទ្រព្យសម្បត្តិនៅក្នុងស្រុកកំណើតរបស់ខ្លួនឯងផងដែរ៕
Trung Kiên - Thanh Nhàn

Truyền hình



Xem thêm bình luận