Thứ ba, 3-2-26 16:35:38
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ទម្រង់ជាក់ស្តែងផ្តើមពីប្រពៃណីនៃមហាសាមគ្គី

Báo Cà Mau

គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្តបានបំផុសចលនាកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមទាំងឡាយលើភូមិសាស្ត្រខេត្ត ជួយគ្រួសារក្រីក្រមានលំនៅឋានសមរមល្អ។

ទម្រង់ដាំបន្លៃដែលផ្តល់មកនូវប្រសិទ្ធភាពរបស់រណសិរ្សមាតុភូមិនៃភូមិកឺយ ៦B, ឃុំ Khánh Bình Tây ស្រុក Trần Văn Thời។

ប៉ុន្មានឆ្នាំកន្លង បណ្តាព្រពៃណីប្រឡងប្រណាំងដែលបំផុសចលនាដោយរណសិរ្សមាតុភូមិ និងអង្គការចាត់តាំងនយោបាយ-សង្គម ដូច ជា៖ អតីតយុទ្ធជន សមាគមនារី សម្ព័ន្ធយុវជនខេត្ត បានបំផុសចលនា បាននិងកំពុងបានស៊ីជម្រៅ និងនាំមកនូវភាពយ៉ាងសកម្ម។ ដែលលេចធ្លោជាងគេក្នុងអាណត្តិ ២០១៩ - ២០២៤ បានចលនាមូលនិធិសម្រាប់អ្នកក្រីក្រសម្រេចបាន៤៣៤ពាន់លានដុង ឧបត្ថម្ភ ១៣.៧២២គ្រួសារសម្រាប់ផុតចាកក្រ។ល។ ប្រព័ន្ធរណសិរ្សមាតុភូមិគ្រប់ជាន់ថ្នាក់ក្នុងខេត្តបានធ្វើជាម្ចាស់ការក្នុងការកសាងទម្រង់យ៉ាងជាក់ស្តែងចំនួន៤.៧១២ទម្រង់។ជាពិសេស រណសិរ្សមាតុភូមិ និងអង្គការចាត់តាំងនយោបាយ-សង្គម បានប្រមូលផ្តុំបងប្អូនប្រជាជន ដើម្បីឆ្លើយតប និងចូលរួមអនុវត្តចលនាកសាងជនបទថ្មីប្រកបដោយប្រសិទ្ធភាព។ បងប្អូនប្រជាជនបានចូលរួមវិភាគ ទានទឹកប្រាក់ និងសម្ភារៈផ្សេងៗ ព្រមទាំងបរិច្ចាគដីសម្រាប់សាងផ្លូវថ្នល់ សាលារៀន ដាំដើមឈើ ផ្កាលម្អ និងដើមឈើហូបផ្លែរាប់រយពាន់ដើម។ ជួសជុលផ្លូវថ្នល់ជនបទ ពង្រឹងប្រឡាយទឹកតាមស្រែ ព្រមទាំងកសាងបណ្តាទម្រង់សម្រាប់បម្រើការងារសង្គម...។

ប្រពៃណីកសាងភូមិវប្បធម៌នៅភូមិ Dinh Củ ឃុំ Tam Giang Tây ស្រុក Ngọc Hiển ត្រូវបានពង្រីកយ៉ាងសកម្ម រួមចំណែកលើកតម្កើងឃុំ Tam Giang Tây សម្រេចបទដ្ឋានជនបទថ្មី។

ដងផ្លូវលម្អផ្ការបស់អតីតយុទ្ធជននៅឃុំ Nguyễn Phích ស្រុក U Minh ញាំងឱ្យសម្រស់ជនបទកាន់តែមានភាពស្រស់ស្អាត។

មានទម្រង់ថ្មីៗជាច្រើន និងរបៀបធ្វើយ៉ាងល្អៗដែលត្រូវបានបងប្អូនប្រជាជនអនុវត្ត និងពង្រីកមានប្រសិទ្ធភាព ធ្វើឱ្យបណ្តាបទដ្ឋាននៃការកសាងជនបទថ្មីនៅគ្រប់បណ្តាភូមិភាគដែលត្រូវបានរក្សាលំនឹង និងលើកកម្ពស់ រួមចំណែកបង្កើនផែនមហាសាមគ្គីទូទាំងជនជាតិ និងលើកកម្ពស់គុណភាពការងាររណសិរ្សក្នុងស្ថានភាពថ្មី៕

 

អនុវត្តដោយ៖ Huỳnh Lâm

បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់

ធ្លាប់ជាប្រភេទរុក្ខជាតិព្រៃដែលបង្ករាំងស្ទះលំហូរទឹក ឥឡូវនេះត្រកៀតប៉ោងកំពុងនាំមកនូវមុខមាត់ថ្មីសម្រាប់សេដ្ឋកិច្ចជនបទឃុំ Phước Long។ ទម្រង់ក្លិបត្បាញត្រកៀតប៉ោងមិនត្រឹមតែជួយដោះស្រាយការងារធ្វើក្នុងពេលទំនេរពីការងារស្រែចំការប៉ុណ្ណោះទេ ថែមទាំងជួយនារីជាច្រើន “បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់” តាមរយៈនោះលើកកម្ពស់តួនាទីនិងឋានៈរបស់បងប្អូននារីក្នុងគ្រួសារទៀតផង។

ប្រសិទ្ធភាពនៃការដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា

ចំពោះការប៉ះពាល់ដ៏ច្បាស់លាស់នៃអាកាសធាតុប្រែប្រួលដែលមិនគួរស្មានបានពីតម្លៃកសិផល និងទម្រង់ដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា កំពុងសន្សឹមៗបញ្ជាក់ពីទិសដៅដែលប្រកបដោយប្រសិទ្ធភាព និងស្ថេរភាពសម្រាប់កសិករឃុំ U Minh។ មិនត្រឹមតែទាញយកផលប្រយោជន៍ជាអតិបរមាពីផ្ទៃដីដែលមានស្រាប់ប៉ុណ្ណោះទេ ទម្រង់នេះថែមទាំងនាំមកនូវប្រភពចំណូលស្ថេររភាព ជួយឱ្យគ្រួសារជាច្រើនបានរួចផុតពីភាពក្រីក្រ និងមានជីវភាពរស់នៅនឹងនរទៀតផង។

ស្ពានតភ្ជាប់ច្រាំងប្រកបដោយភាពរីករាយ

លើកំដៅព្រះអាទិត្យចែងចាំងនៃថ្ងៃជិតឈានចូលឆ្នាំថ្មី សម្រស់ជនបទឃុំ Tân Hưng កាន់តែស្រស់ស្អាតឡើងដោយមានស្ពានបេតុងដ៏រឹងមាំដែលទើបតែសាងរួច និងដាក់ឱ្យប្រើប្រាស់ ជាផ្លូវការតភ្ជាប់ច្រាំងទាំងពីរ។ នោះគឺជាលទ្ធផលនៃទឹកចិត្តសប្បុរសជិតឆ្ងាយ រួមផ្សំជាមួយនឹងតួនាទីតភ្ជាប់យ៉ាងប្តេជ្ញាចិត្តរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិឃុំផងដែរ។

Biển Bạch: អឹកធឹកឈានចូលរដូវស្រូវ-បង្គា

នៅបណ្តាថ្ងៃចុងឆ្នាំ ពេលបុណ្យ Tết កាន់តែកៀកជិតចូលមកដល់ ប្រជាជនឃុំ Biển Bạch ឈានចូលរដូវប្រមូលផលក្នុងស្មារតីរំភើបរីករាយ។ នៅតាមវាលចិញ្ចឹមបង្គា សកម្មភាពពលកម្មប្រព្រឹត្តទៅយ៉ាងមមាញឹក។ នៅឯវាលស្រែ ស្រូវកំពុងទុំ លំអានថានឹងទទួលបានរដូវអំណោយផល។ បរិយាកាសរដូវប្រមូលផលសាយភាយពេញភូមិស្រុក បង្ហាញពីក្តីសប្បាយរីករាយរបស់ប្រជាជន បន្ទាប់ពីមួយឆ្នាំខិតខំ ព្យាយាមផ្សារភ្ជាប់ជាមួយវាលស្រែចម្ការ។

ភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិភាគតិចឃុំ Tân Tiến

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចដូចជាឃុំ Tấn Tiến ឃើញថាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ខាងសេដ្ឋកិច្ច និងជីវភាពរស់នៅក្នុងសង្គមរបស់ ប្រការនេះបានបញ្ជាក់ឱ្យឃើញច្បាស់ថាបណ្តាគេហដ្ឋានថ្មីដែលចំណុះឱ្យផ្ទះទ្រុឌទ្រោម និងប្រព័ន្ធផ្លូវបេតុងដ៏ធំទូលាយស្អាត បង្កើតភាពងាយស្រួលសម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរទៅមកទៀតផង។

ជីវភាពរបស់ជនរួមជាតិភាគតិច និងសាសនាបានលើកកម្ពស់

ឆ្នាំ ២០២៥ ក្នុងបរិបទប្រមូលផ្តុំអនុវត្តការសម្រួលក្បាលម៉ាស៊ីនប្រព័ន្ធនយោបាយ បង្រួបបង្រួមខេត្ត និងដំណើរការរដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់ ខេត្តកាម៉ាវបានខិតខំ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការងារជនជាតិ និងជំនឿ សាសនានៅលើភូមិសាស្រ្ត។

ឧបត្ថម្ភគ្នាដើម្បីចាក់ផុតក្រ

ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធនារីឃុំ Sông Đốc តែងយកចិត្តទុកដាក់ និងផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពនៃការឧបត្ថម្ភ ជំនួយសមាជិក និងស្ត្រីដែលជាគ្រួសារក្រីក្រ និងមានជីវភាពជួបលំបាក រួមចំណែកជាមួយគណៈកម្មាធិការបក្សសម្រេចជោគជ័យនូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

សម្រស់ភូមិស្រុកបៃតង ល្អ ស្អាត

នៅតាមបណ្តាភូមិស្រុក Khmer ជាច្រើនក្នុងខេត្ត ប្រពៃណីចលនាកសាងភូមិស្រុកបៃតង ល្អ ស្អាតបានស៊ីជម្រៅក្នុងជីវភាព បង្កើតបានជាតំបន់ប្រជុំជនគំរូ ផ្លូវលំជនបទក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ។

រួបរួមគ្នាកសាងមាតុភូមិ

ជាមួយស្មារតីសាមគ្គីភាព និងការតាំងចិត្តខ្ពស់ គណៈកម្មាធិការរណសិរ្ស និងប្រជាជនភូមិលេខ ៦ ឃុំ Khánh Bình បានអនុវត្តជោគជ័យរាល់បណ្តាប្រពៃណីស្នេហាជាតិ។ ផ្តើមពីនោះ ជីវភាពតសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនក៏បានកែលម្អគួរឱ្យកត់សម្គាល់ ចំនួនគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រក៏ត្រូវបានថយចុះ ចំនួនគ្រួសារធូរធាក៏កើនឡើងជាលំដាប់ ហើយមុខមាត់ជនបទក៏មានភាពផ្លាស់ថ្មីគ្រប់វិស័យ។

លំនឹងជីវភាពលើតំបន់ "Đất Mới"

ឃុំ Đất Mới ជាភូមិសាស្ត្រមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ហើយក៏ជាតំបន់ដែលជួបលំបាកខ្លាំងណាស់ដែរ បងប្អូនប្រជាជនស្លូតត្រង់ អត់ធ្មត់ និងមានការព្យាយាមយ៉ាងមុះមុត ដោយអះអាងនូវឆន្ទៈរបស់ខ្លួន។ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ រួមជាមួយការព្រួតដៃរបស់រដ្ឋអំណាចភូមិភាគ សម្រស់ Đất Mới នាពេលបច្ចុប្បន្នកំពុងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។