Thứ ba, 3-2-26 16:35:40
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

លើកកម្ពស់គុណភាពរស់នៅសម្រាប់ស្ត្រី និងកុមារ

Báo Cà Mau នៅភូមិ Kinh Đứng B ឃុំ Khánh Hưng ស្រុក Trần Văn Thời មាន១៥៨គ្រួសារជនរជាតិភាគតិច ដែលភាគច្រើនជាអ្នកប្រកបរបរស៊ីឈ្នួល ដោយគ្មានដីផលិត។ តែអាស្រ័យលើការខិតខំប្រឹងប្រែងមិនឈប់ឈររបស់រដ្ឋអំណាចភូមិភាគ និងអង្គ ការចាត់តាំងសង្គម ភូមិ Kinh Đứng B ក៏សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងការលើកកម្ពស់គុណភាពរស់នៅជូនបងប្អូនស្ត្រីនិងកុមារ។ ក្នុងចំណោមប្រការមួយដ៏សំខាន់សម្រាប់ជំរុញការផ្លាស់ប្តូរនៅភូមិ Kinh Đứng B ថាជាការបង្កើតនូវសកម្មភាពរបស់ក្លឹបសារគមនាគមភូមិ ដែលត្រូវបានបង្កើតកាលពីខែធ្នូ ឆ្នាំ២០២២ ដោយមានសមាជិកចំនួន៩រូប។

ក្លឹបតែងសកម្មភាពប្រចាំខែ រួមបញ្ចូលការផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងជាក់ស្តែងស្តីពីបញ្ហាសំខាន់ៗជាច្រើន។ គោលដៅ របស់ក្លឹបគឺដើម្បីលើកកម្ពស់ផលប្រយោជន៍ខាងវិស័យសេដ្ឋកិច្ច សម្រាប់ស្ត្រី និងលើកកម្ពស់សមភាពយេនឌ័រ ប្រយុទ្ធប្រឆាំងការប្រើអំពើហិង្សាក្នុងគ្រួសារ និងដោះស្រាយបញ្ហាបន្ទាន់សម្រាប់ស្ត្រី និង កុមារ។ នាពេលខាងមុខនេះ ក្លឹបសារគមនាគមនឹងចាត់តាំងច្រើន វគ្គ បណ្តុះបណ្តាល និងផ្សព្វផ្សាយរាល់បណ្តាគោលនយោបាយរបស់បក្ស និងរដ្ឋ ជាពិសេសខាងសមភាពយេនឌ័រ និងបទប្បញ្ញត្តិផ្លូវច្បាប់ ដើម្បីលើកកម្ពស់ចំណេះក្នុងសហគម បង្កើតការផ្លាស់ប្តូរយ៉ាងស កម្មចំពោះករណីប្រព្រឹត្តិល្មើសរបស់ប្រជាពលរដ្ឋ។ ពិសេស ក្លឹបថែម ទាំងបានសហការជាមួយស្ថាប័នពាក់ព័ន្ធ ចាត់តាំងបើកថ្នាក់បង្រៀនភាសា Khmer ជូនកូនក្មួយជនរួមជាតិក្នុងភូមិ ព្រមទាំងជំនួយប្អូនៗកូនក្មួយឱ្យមានការវិវឌ្ឍនូវភាសាជាតិ ព្រមទាំងផ្តល់ឱកាសសម្រាប់ការសិក្សារៀនសូត្រ និងពង្រីកបំណិនរបស់ខ្លួន។ ផ្តើមពីនោះ រៀបចំការ សិក្សារៀនសូត្រ និងការធ្វើសម្រាប់ប្ងូនៗកូនក្មួយនាពេលអនាគត។

លោកស្រី Tiêu Việt Tiến (ទី២ខាងស្តាំ) អនុប្រធានសមាគមសហព័ន្ធនារីខេត្ត Cà Mau អញ្ជើញទស្សនាទម្រង់ដាំត្រសក់របស់បងប្អូននារីនៅភូមិ Kinh Đứng B ឃុំ Khánh Hưng។

ក្នុងចំណោមសកម្មភាពដ៏លេចធ្លោមួយរបស់ក្លឹបសារគមនាគម គឺការសម្របសម្រួលជាមួយនគរបាលស្រុកដើម្បីបើកវគ្គផ្សព្វផ្សាយ ច្បាប់ស្តីពីគ្រឿងញៀន និងការការពារកុមារ និងយុវជន។ ជួយកាត់បន្ថយលើករណីរំលោភបំពានលើកុមារ និងអំពើហិង្សាក្នុងគ្រួសារ លើកកម្ពស់ការយល់ដឹងអំពីបញ្ហាគតិយុត្តិ និងការការពារសុខមាល ភាពសហគម។ អាស្រ័យលើសកម្មភាពទាំងនេះហើយ ការយល់ដឹង និងស្មារតីទទួលខុសត្រូវរបស់បងប្អូនប្រជាជនក៏បានលើកកម្ពស់គ្រប់វិស័យ។

លោក Kim Chí Nghĩa លេខាបក្សភូមិ បានឱ្យដឹង៖ បានចែក រំលែកថា៖ បណ្តាសកម្មភាពផ្សព្វផ្សាយរបស់ក្លឹបសារគមនាគម មិន ត្រឹមជួយលើកកម្ពស់ការយល់ដឹងខាងច្បាប់ប៉ុណ្ណោះទេ ថែមទាំង  រួម ចំណែកលុបបំបាត់ទំនៀមទម្លាប់មិនសមស្រប ជំរុញខ្លាំងខ្លាស កម្មភាពរបស់ស្ត្រី និងកុមារក្នុងកាអភិវឌ្ឍរបស់សហគម។ យោង តាម ប្រសាសន៍របស់លោកងៀដែលដើរថយក្រោយ និងលើកកម្ពស់ ការចូលរួមយ៉ាងសកម្មរបស់ស្រ្តីផងដែរ។ និងកុមារក្នុងសកម្មភាព អភិវឌ្ឍន៍សហគមន៍”។ យោងតាមលោកងៀ ចាប់តាំងពីបានអនុ វត្តគម្រោងទី៨ "ការអនុវត្តសមភាពយេនឌ័រ និងការដោះស្រាយ បញ្ហាបជាន្ទាន់សម្រាប់ស្ត្រី និងកុមារ" ស្ថិតក្នុងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងករណីប្រើអំពើហិង្សាក្នុងគ្រួសារ ព្រមទាំងការរំលោភបំពានលើកុមារក៏មានការបន្ថយចុះ។ មាមីងកាន់តែមានស្មារតីយល់ដឹងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការចូលរួមក្នុងសកម្មភាពសហគម។

ក្រៅពីនោះ ក្លឹបសារគមនាគមថែមទាំងបានផ្តើមចលនាប្រពៃណីកសាងជនបទថ្មី លើកស្ទួយភូមិ KInh Đứng B ឆាប់បានសម្រេចបទដ្ឋានជនបទថ្មីក្នុងពេលខាងមុខ ព្រមទាំងជំនួយបងប្អូនប្រជាជនមានលក្ខណៈស្តារជីវភាពរស់នៅ និងពង្រឹងការសាមគ្គី សហគម ឱ្យកាន់តែរឹងមាំ។ រដ្ឋអំណាចភូមិភាគ និងក្លឹបចាត់តាំងនយោបាយ-សង្គមក៏បានសហការ គ្នាយ៉ាងស៊ីចង្វាក់ ទាក់ទាញការចូលរួម គាំ ទ្ររបស់បងប្អូនប្រជាជនក្នុងការកិច្ចការងាររួម។ ជាពិសេសការលើកកម្ពស់គុណភាពរស់នៅ និងការអភិវឌ្ឍចីរភាព។

អ្នកស្រី  Nguyễn Kim Lên អនុប្រធានសមាគមសហព័ន្ធនារីស្រុក Trần Văn Thời ថ្លែងយោបល់ក្នុងកិច្ចប្រជុំក្លឹបសារគមនាគមភូមិ Kinh Đứng B។

អ្នកស្រី Nguyễn Kim Lên អនុប្រធានសមាគមសហព័ន្ធនារីស្រុក Trần Văn Thời ឱ្យដឹង៖ អាស្រ័យការអភិវឌ្ឍយ៉ាងសកម្មរបស់បណ្តាអង្គការចាត់តាំងសហគម និងបណ្តាគោលនយោបាយឧបត្ថម្ភរបស់បក្ស និងរដ្ឋ បងប្អូននារីទាំងឡាយនៅទីនេះក៏បានចូលរួមយ៉ាងខាងវិស័យសេដ្ឋកិច្ច ប្រការនេះ មិនត្រឹមអនុវត្តល្អការងារ គ្រួសារប៉ុណ្ណោះទេ គឺថែមទាំងប្រកបការងាររកស៊ីនៅខាងក្រៅដោយពឹងលើកម្លាំងខ្លួនឯង រួមចំណែកអភិវឌ្ឍរួមរបស់ឃុំ។ សម្រាប់ការជំនួយឧបត្ថម្ភបងប្អូននារីអភិវឌ្ឍន៍ផលិត ចិញ្ចឹមសត្វ។ ផ្តើមពីនោះ ក៏កាត់បន្ថយក្រ និងលើកកម្ពស់គុណភាពរស់នៅផងដែរ៕
 

Hồng Phượng - Hữu Nghĩa

បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់

ធ្លាប់ជាប្រភេទរុក្ខជាតិព្រៃដែលបង្ករាំងស្ទះលំហូរទឹក ឥឡូវនេះត្រកៀតប៉ោងកំពុងនាំមកនូវមុខមាត់ថ្មីសម្រាប់សេដ្ឋកិច្ចជនបទឃុំ Phước Long។ ទម្រង់ក្លិបត្បាញត្រកៀតប៉ោងមិនត្រឹមតែជួយដោះស្រាយការងារធ្វើក្នុងពេលទំនេរពីការងារស្រែចំការប៉ុណ្ណោះទេ ថែមទាំងជួយនារីជាច្រើន “បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់” តាមរយៈនោះលើកកម្ពស់តួនាទីនិងឋានៈរបស់បងប្អូននារីក្នុងគ្រួសារទៀតផង។

ប្រសិទ្ធភាពនៃការដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា

ចំពោះការប៉ះពាល់ដ៏ច្បាស់លាស់នៃអាកាសធាតុប្រែប្រួលដែលមិនគួរស្មានបានពីតម្លៃកសិផល និងទម្រង់ដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា កំពុងសន្សឹមៗបញ្ជាក់ពីទិសដៅដែលប្រកបដោយប្រសិទ្ធភាព និងស្ថេរភាពសម្រាប់កសិករឃុំ U Minh។ មិនត្រឹមតែទាញយកផលប្រយោជន៍ជាអតិបរមាពីផ្ទៃដីដែលមានស្រាប់ប៉ុណ្ណោះទេ ទម្រង់នេះថែមទាំងនាំមកនូវប្រភពចំណូលស្ថេររភាព ជួយឱ្យគ្រួសារជាច្រើនបានរួចផុតពីភាពក្រីក្រ និងមានជីវភាពរស់នៅនឹងនរទៀតផង។

ស្ពានតភ្ជាប់ច្រាំងប្រកបដោយភាពរីករាយ

លើកំដៅព្រះអាទិត្យចែងចាំងនៃថ្ងៃជិតឈានចូលឆ្នាំថ្មី សម្រស់ជនបទឃុំ Tân Hưng កាន់តែស្រស់ស្អាតឡើងដោយមានស្ពានបេតុងដ៏រឹងមាំដែលទើបតែសាងរួច និងដាក់ឱ្យប្រើប្រាស់ ជាផ្លូវការតភ្ជាប់ច្រាំងទាំងពីរ។ នោះគឺជាលទ្ធផលនៃទឹកចិត្តសប្បុរសជិតឆ្ងាយ រួមផ្សំជាមួយនឹងតួនាទីតភ្ជាប់យ៉ាងប្តេជ្ញាចិត្តរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិឃុំផងដែរ។

Biển Bạch: អឹកធឹកឈានចូលរដូវស្រូវ-បង្គា

នៅបណ្តាថ្ងៃចុងឆ្នាំ ពេលបុណ្យ Tết កាន់តែកៀកជិតចូលមកដល់ ប្រជាជនឃុំ Biển Bạch ឈានចូលរដូវប្រមូលផលក្នុងស្មារតីរំភើបរីករាយ។ នៅតាមវាលចិញ្ចឹមបង្គា សកម្មភាពពលកម្មប្រព្រឹត្តទៅយ៉ាងមមាញឹក។ នៅឯវាលស្រែ ស្រូវកំពុងទុំ លំអានថានឹងទទួលបានរដូវអំណោយផល។ បរិយាកាសរដូវប្រមូលផលសាយភាយពេញភូមិស្រុក បង្ហាញពីក្តីសប្បាយរីករាយរបស់ប្រជាជន បន្ទាប់ពីមួយឆ្នាំខិតខំ ព្យាយាមផ្សារភ្ជាប់ជាមួយវាលស្រែចម្ការ។

ភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិភាគតិចឃុំ Tân Tiến

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចដូចជាឃុំ Tấn Tiến ឃើញថាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ខាងសេដ្ឋកិច្ច និងជីវភាពរស់នៅក្នុងសង្គមរបស់ ប្រការនេះបានបញ្ជាក់ឱ្យឃើញច្បាស់ថាបណ្តាគេហដ្ឋានថ្មីដែលចំណុះឱ្យផ្ទះទ្រុឌទ្រោម និងប្រព័ន្ធផ្លូវបេតុងដ៏ធំទូលាយស្អាត បង្កើតភាពងាយស្រួលសម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរទៅមកទៀតផង។

ជីវភាពរបស់ជនរួមជាតិភាគតិច និងសាសនាបានលើកកម្ពស់

ឆ្នាំ ២០២៥ ក្នុងបរិបទប្រមូលផ្តុំអនុវត្តការសម្រួលក្បាលម៉ាស៊ីនប្រព័ន្ធនយោបាយ បង្រួបបង្រួមខេត្ត និងដំណើរការរដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់ ខេត្តកាម៉ាវបានខិតខំ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការងារជនជាតិ និងជំនឿ សាសនានៅលើភូមិសាស្រ្ត។

ឧបត្ថម្ភគ្នាដើម្បីចាក់ផុតក្រ

ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធនារីឃុំ Sông Đốc តែងយកចិត្តទុកដាក់ និងផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពនៃការឧបត្ថម្ភ ជំនួយសមាជិក និងស្ត្រីដែលជាគ្រួសារក្រីក្រ និងមានជីវភាពជួបលំបាក រួមចំណែកជាមួយគណៈកម្មាធិការបក្សសម្រេចជោគជ័យនូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

សម្រស់ភូមិស្រុកបៃតង ល្អ ស្អាត

នៅតាមបណ្តាភូមិស្រុក Khmer ជាច្រើនក្នុងខេត្ត ប្រពៃណីចលនាកសាងភូមិស្រុកបៃតង ល្អ ស្អាតបានស៊ីជម្រៅក្នុងជីវភាព បង្កើតបានជាតំបន់ប្រជុំជនគំរូ ផ្លូវលំជនបទក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ។

រួបរួមគ្នាកសាងមាតុភូមិ

ជាមួយស្មារតីសាមគ្គីភាព និងការតាំងចិត្តខ្ពស់ គណៈកម្មាធិការរណសិរ្ស និងប្រជាជនភូមិលេខ ៦ ឃុំ Khánh Bình បានអនុវត្តជោគជ័យរាល់បណ្តាប្រពៃណីស្នេហាជាតិ។ ផ្តើមពីនោះ ជីវភាពតសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនក៏បានកែលម្អគួរឱ្យកត់សម្គាល់ ចំនួនគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រក៏ត្រូវបានថយចុះ ចំនួនគ្រួសារធូរធាក៏កើនឡើងជាលំដាប់ ហើយមុខមាត់ជនបទក៏មានភាពផ្លាស់ថ្មីគ្រប់វិស័យ។

លំនឹងជីវភាពលើតំបន់ "Đất Mới"

ឃុំ Đất Mới ជាភូមិសាស្ត្រមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ហើយក៏ជាតំបន់ដែលជួបលំបាកខ្លាំងណាស់ដែរ បងប្អូនប្រជាជនស្លូតត្រង់ អត់ធ្មត់ និងមានការព្យាយាមយ៉ាងមុះមុត ដោយអះអាងនូវឆន្ទៈរបស់ខ្លួន។ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ រួមជាមួយការព្រួតដៃរបស់រដ្ឋអំណាចភូមិភាគ សម្រស់ Đất Mới នាពេលបច្ចុប្បន្នកំពុងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។