Thứ ba, 3-2-26 16:35:39
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ការផ្លាស់ប្តូរផ្តើមពីមនសិការ

Báo Cà Mau ឃុំ Lâm Hải ស្រុក Năm Căn មានគ្រួសារ Khmer ៥១គ្រួសារ។ ប៉ុន្មានឆ្នាំកន្លងមកនេះ បងប្អូនជនរួមជាតិតែងសកម្មអភិវឌ្ឍន័សេដ្ឋកិច្ច រួមកម្លាំងកសាងជនបទថ្មីទៀតផង។

រួមជាមួយការយកចិត្តទុកដាក់ជំនួយឧបត្ថម្ភរបស់រដ្ឋអំណាចភូមិភាគ គឺមនសិការខាងខិតខំឈានឡើងក្នុងការពលកម្មផលិតក៏ បានជួយបងប្អូនជនរួមជាតិមានលក្ខណៈរកប្រាក់ចំណូល កាត់បន្ថយក្រចីរភាព។

គ្រួសារលោក Hàn Si Pha ឈានឡើងអភិវឌ្ឍន៍សេដ្ឋកិច្ច ចាកផុតក្រអាស្រ័យទម្រង់ចិញ្ចឹមសត្វកញ្ច្រោងក្រអូប។

តួយ៉ាងដូចជាគ្រួសារលោក Hàn Si Pha នៅភូមិ Trại Lưới Bពីមុនជីវភាពជួបលំបាក គ្មានដីផលិត ថែមទាំងគ្មានការងារធ្វើនឹងនរ ម្ល៉ោះហើយចំណូលក៏មិនលំនឹងនោះដែរ ស្ថិតក្នុងក្រោបខណ្ឌនៃគ្រួសារក្បែរបន្ទាត់ក្ររបស់ភូមិភាគ។ ដើម្បីជំនួយកម្លាំងសម្រាប់គ្រួសារ កាលពីដើមឆ្នាំ២០២៤ រដ្ឋអំណាចភូមិភាគបានជំនួយឧបត្ថម្ភលោក Pha នៅសត្វកញ្រ្ចងមួយគូរសម្រាប់ចិញ្ចឹម។

លោក Pha បាន​ចែករំលែក​ថា​៖ ​ទោះបី​នេះ​ជា​លើកដំបូងចិញ្ចឹម តែសម្រាប់ខ្ញុំ​ ចិញ្ចឹមកញ្រ្ចោងវាមានភាពងាយស្រួលខ្លាំងណាស់។​ ពេលដែលយើងយល់ពីលក្ខណៈរបស់វា និងចេះរៀបថែទាំ កញ្ច្រោងពិតជាមានការឆាប់ធំធាត់ល្អ។ ម្យ៉ាងទៀត ប្រភពចំណីសម្រាប់សត្វ កញ្រ្ចោង​គឺគ្រាន់តែផ្លែចេក និងត្រីវាជាកាស្រេច មិនចាំបាច់បង់ខាតច្រើននោះទេ”។

បន្ទាប់ចិញ្ចឹមបានរយៈពេលចាប់ពី៨-១០ខែ កញ្ច្រោងនឹងមានទម្ងន់ប្រហែល១គីឡូក្រាម។ កញ្ច្រោងឆាប់ធំ ទើបលកផា បង្វែមកចិញ្ចឹមកញ្ច្រោងមេសម្រាប់បង្កើតកូនលក់ពូជ។ សម្រាប់កូនដំបូងកើតបាន២គូរ។ ដោយយល់ឃើញថាទម្រង់ចិញ្ចឹមកញ្ច្រោងមានប្រសិទ្ធភាព លោក Pha ក៏ចិញ្ចឹមទុកបន្តពូជ ដើម្បីបង្កើនចំនួនសត្វកញ្ច្រោង។ អាស្រ័យការចិញ្ចឹមកញ្ច្រោងក្រអូបផ្តល់ប្រភពចំណូលនឹងនរ ចុងឆ្នាំ ២០២៤ គ្រួសារលោក Pha បានបានរួចចាកផុតគ្រួសារក្បែរបន្ទាត់ក្រ សេដ្ឋកិច្ចមួយថ្ងៃកាន់តែបានលំនឹងល្អ។

​អ្នកមីង Nguyễn Thị Nhàn តែងសកម្មក្នុងការដាំផ្កាសម្រាប់ធ្វើជារបង បង្កើតសោភ័ណភាព រួមចំណែកកសាងជនបទថ្មី។

មិនត្រឹមតែសកម្មក្នុងការពលកម្មផលិត ខិតខំឈានឡើងអភិវឌ្ឍន៍សេដ្ឋកិច្ច កាត់បន្ថយក្រចីរភាពប៉ុណ្ណោះទេ ប៉ុន្មានឆ្នាំកន្លងមក នេះ បងប្អូនជនរួមជាតិ Khmer ថែមទាំងអនុវត្តល្អការដាំផ្កាធ្វើជារបរ សាងបង្កូលទង់ ការពារបរិស្ថាន។ល។ រួមកម្លាំងជាមួយភូមិភាគក្នុងការកសាងជបទថ្មី។

ប៉ុន្តែនាពេលថ្មីៗនេះ បងប្អូនជនជាតិ Khmer ក៏បានបំពេញការងារបានល្អដូចជា ដាំរបងបៃតង កសាងទង់ជាតិ ការពារបរិស្ថាន ... រួមចំណែកកសាងជនបទថ្មីទៀតផង។

តួយ៉ាងដូចជា​គ្រួសារ​អ្នកមីង Nguyễn Thị Nhàn នៅភូមិ Trại Lưới B មានប្រសាសន៍៖ ខ្ញុំ​​ដាំ​របងផ្កា​ជាង៥ឆ្នាំ​ហើយ ជា​រៀង​រាល់​ថ្ងៃ ខ្ញុំតែង​ចំណាយ​ពេលវេលាសម្រាប់កាត់ច្នៃលម្អ បិងធ្វើស្មៅជុំវិញ។  ក្រឡេកទៅមើលខាងមុខផ្ទះឃើញសុទ្ធតែរបងផ្កាលម្អយ៉ាងស្រស់ស្អាតគួរឱ្យចំណាប់អារម្មណ៍ខ្លាំងណាស់ កាន់តែសប្បាយថែមទៀតនោះគឺទង្វើរបស់ខ្លួនបានរួមកម្លាំងជាមួយរដ្ឋអំណាចភូមិភាគក្នុងការក សាងជនបទថ្មី។

ការផ្លាស់ប្តូរគំនិតក៏បានជួយបងប្អូន Khmer មានលក្ខណៈឈានឡើង រួមចំណែកធ្វើឱ្យមានភាពប្តូរផ្លាស់គ្រប់ជ្រុងជ្រោយនៃតំបន់ជនបទ។

អ្នកមីង Nhàn ថែមទាំងជាគំរូសម្រាប់ប្រពៃណីកែច្នៃប្រភពដើមនៃកាកសំណល់ រួមចំណែកការពារបរិស្ថានទៀតផង។ ជាច្រើនឆ្នាំមក នេះ គ្រួសារអ្នកមីង Nhàn តែងអនុវត្តល្អការបែងភាគកាកសំណល់មុនពេលប្តព្រិត្តិកម្ម វត្ថុគ្មានសារីរាង្គត្រូវបានយកមកកែច្នៃឡើងវិញ ចំណែកកាកសំណុលសារីរាង្គត្រូវបានអ្នកមីង Nhàn ផ្អាប់ទុកសម្រាប់ធ្វើជាជីដាំបន្លែ៕

 

Phương Thảo

 

ការផ្លាស់ប្តូរគំនិត និងស្មារតីជំនួយបងប្អូនជនរួមជាតិ Khmer ឈានឡើង ផ្តើមពីនោះតែងពង្រីកជីវភាពសេដ្ឋកិច្ច ក៏ដូចជាជីវភាពវប្បធម៌។ យោងតាមការពិនិតឡើងវិញ បងប្អូនជនរួមជាតិ Khmer ទូទាំងឃុំនូវត្រឹម១គ្រួសារក្រ និង ១១គ្រួសារក្បែរបន្ទាត់ក្រ ប៉ុណ្ណោះ” លោក Nguyễn Trọng Tình អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Lâm Hải បានឱ្យដឹងដូច្នេះ៕

បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់

ធ្លាប់ជាប្រភេទរុក្ខជាតិព្រៃដែលបង្ករាំងស្ទះលំហូរទឹក ឥឡូវនេះត្រកៀតប៉ោងកំពុងនាំមកនូវមុខមាត់ថ្មីសម្រាប់សេដ្ឋកិច្ចជនបទឃុំ Phước Long។ ទម្រង់ក្លិបត្បាញត្រកៀតប៉ោងមិនត្រឹមតែជួយដោះស្រាយការងារធ្វើក្នុងពេលទំនេរពីការងារស្រែចំការប៉ុណ្ណោះទេ ថែមទាំងជួយនារីជាច្រើន “បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់” តាមរយៈនោះលើកកម្ពស់តួនាទីនិងឋានៈរបស់បងប្អូននារីក្នុងគ្រួសារទៀតផង។

ប្រសិទ្ធភាពនៃការដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា

ចំពោះការប៉ះពាល់ដ៏ច្បាស់លាស់នៃអាកាសធាតុប្រែប្រួលដែលមិនគួរស្មានបានពីតម្លៃកសិផល និងទម្រង់ដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា កំពុងសន្សឹមៗបញ្ជាក់ពីទិសដៅដែលប្រកបដោយប្រសិទ្ធភាព និងស្ថេរភាពសម្រាប់កសិករឃុំ U Minh។ មិនត្រឹមតែទាញយកផលប្រយោជន៍ជាអតិបរមាពីផ្ទៃដីដែលមានស្រាប់ប៉ុណ្ណោះទេ ទម្រង់នេះថែមទាំងនាំមកនូវប្រភពចំណូលស្ថេររភាព ជួយឱ្យគ្រួសារជាច្រើនបានរួចផុតពីភាពក្រីក្រ និងមានជីវភាពរស់នៅនឹងនរទៀតផង។

ស្ពានតភ្ជាប់ច្រាំងប្រកបដោយភាពរីករាយ

លើកំដៅព្រះអាទិត្យចែងចាំងនៃថ្ងៃជិតឈានចូលឆ្នាំថ្មី សម្រស់ជនបទឃុំ Tân Hưng កាន់តែស្រស់ស្អាតឡើងដោយមានស្ពានបេតុងដ៏រឹងមាំដែលទើបតែសាងរួច និងដាក់ឱ្យប្រើប្រាស់ ជាផ្លូវការតភ្ជាប់ច្រាំងទាំងពីរ។ នោះគឺជាលទ្ធផលនៃទឹកចិត្តសប្បុរសជិតឆ្ងាយ រួមផ្សំជាមួយនឹងតួនាទីតភ្ជាប់យ៉ាងប្តេជ្ញាចិត្តរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិឃុំផងដែរ។

Biển Bạch: អឹកធឹកឈានចូលរដូវស្រូវ-បង្គា

នៅបណ្តាថ្ងៃចុងឆ្នាំ ពេលបុណ្យ Tết កាន់តែកៀកជិតចូលមកដល់ ប្រជាជនឃុំ Biển Bạch ឈានចូលរដូវប្រមូលផលក្នុងស្មារតីរំភើបរីករាយ។ នៅតាមវាលចិញ្ចឹមបង្គា សកម្មភាពពលកម្មប្រព្រឹត្តទៅយ៉ាងមមាញឹក។ នៅឯវាលស្រែ ស្រូវកំពុងទុំ លំអានថានឹងទទួលបានរដូវអំណោយផល។ បរិយាកាសរដូវប្រមូលផលសាយភាយពេញភូមិស្រុក បង្ហាញពីក្តីសប្បាយរីករាយរបស់ប្រជាជន បន្ទាប់ពីមួយឆ្នាំខិតខំ ព្យាយាមផ្សារភ្ជាប់ជាមួយវាលស្រែចម្ការ។

ភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិភាគតិចឃុំ Tân Tiến

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចដូចជាឃុំ Tấn Tiến ឃើញថាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ខាងសេដ្ឋកិច្ច និងជីវភាពរស់នៅក្នុងសង្គមរបស់ ប្រការនេះបានបញ្ជាក់ឱ្យឃើញច្បាស់ថាបណ្តាគេហដ្ឋានថ្មីដែលចំណុះឱ្យផ្ទះទ្រុឌទ្រោម និងប្រព័ន្ធផ្លូវបេតុងដ៏ធំទូលាយស្អាត បង្កើតភាពងាយស្រួលសម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរទៅមកទៀតផង។

ជីវភាពរបស់ជនរួមជាតិភាគតិច និងសាសនាបានលើកកម្ពស់

ឆ្នាំ ២០២៥ ក្នុងបរិបទប្រមូលផ្តុំអនុវត្តការសម្រួលក្បាលម៉ាស៊ីនប្រព័ន្ធនយោបាយ បង្រួបបង្រួមខេត្ត និងដំណើរការរដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់ ខេត្តកាម៉ាវបានខិតខំ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការងារជនជាតិ និងជំនឿ សាសនានៅលើភូមិសាស្រ្ត។

ឧបត្ថម្ភគ្នាដើម្បីចាក់ផុតក្រ

ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធនារីឃុំ Sông Đốc តែងយកចិត្តទុកដាក់ និងផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពនៃការឧបត្ថម្ភ ជំនួយសមាជិក និងស្ត្រីដែលជាគ្រួសារក្រីក្រ និងមានជីវភាពជួបលំបាក រួមចំណែកជាមួយគណៈកម្មាធិការបក្សសម្រេចជោគជ័យនូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

សម្រស់ភូមិស្រុកបៃតង ល្អ ស្អាត

នៅតាមបណ្តាភូមិស្រុក Khmer ជាច្រើនក្នុងខេត្ត ប្រពៃណីចលនាកសាងភូមិស្រុកបៃតង ល្អ ស្អាតបានស៊ីជម្រៅក្នុងជីវភាព បង្កើតបានជាតំបន់ប្រជុំជនគំរូ ផ្លូវលំជនបទក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ។

រួបរួមគ្នាកសាងមាតុភូមិ

ជាមួយស្មារតីសាមគ្គីភាព និងការតាំងចិត្តខ្ពស់ គណៈកម្មាធិការរណសិរ្ស និងប្រជាជនភូមិលេខ ៦ ឃុំ Khánh Bình បានអនុវត្តជោគជ័យរាល់បណ្តាប្រពៃណីស្នេហាជាតិ។ ផ្តើមពីនោះ ជីវភាពតសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនក៏បានកែលម្អគួរឱ្យកត់សម្គាល់ ចំនួនគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រក៏ត្រូវបានថយចុះ ចំនួនគ្រួសារធូរធាក៏កើនឡើងជាលំដាប់ ហើយមុខមាត់ជនបទក៏មានភាពផ្លាស់ថ្មីគ្រប់វិស័យ។

លំនឹងជីវភាពលើតំបន់ "Đất Mới"

ឃុំ Đất Mới ជាភូមិសាស្ត្រមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ហើយក៏ជាតំបន់ដែលជួបលំបាកខ្លាំងណាស់ដែរ បងប្អូនប្រជាជនស្លូតត្រង់ អត់ធ្មត់ និងមានការព្យាយាមយ៉ាងមុះមុត ដោយអះអាងនូវឆន្ទៈរបស់ខ្លួន។ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ រួមជាមួយការព្រួតដៃរបស់រដ្ឋអំណាចភូមិភាគ សម្រស់ Đất Mới នាពេលបច្ចុប្បន្នកំពុងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។