Thứ ba, 3-2-26 16:35:39
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ត្រឡប់មកកាន់ “ភូមិមហាវិទ្យាល័យ”

Báo Cà Mau ភូមិ Đường Đào ឃុំ Hồ Thị Kỷ ស្រុក Thới Bình ជាភូមិមួយដែលមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ តាំងពីយូរយាណាស់មកហើយគេតែងនិយមហៅថា “ភូមិមហាវិទ្យាល័យ” (Xóm đại học) ពី ព្រោះបងប្អូនប្រជាជនទាំងឡាយនៅទីនេះមានប្រពៃណីខាងសិក្សារៀនសូត្រ និងព្យាយាមពលកម្ម ផលិត អភិវឌ្ឍន៍សេដ្ឋកិច្ច។ ផ្តើមពីលក្ខណៈនេះដែរ ក៏បានជួយឱ្យភូមិស្រុកដែលកាលពីមុនធ្លាប់ជាភូមិក្រលំបាកកាន់តែមានភាពផ្លាស់ប្តូរ វិស័យសេដ្ឋកិច្ចកាន់តែមានការអភិវឌ្ឍន៍ បញ្ជាក់បានខាងចំណេះដឹងរបស់ការរស់នៅរបស់បងប្អូនប្រជាជន។

លោក Nguyễn Việt Bắc អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Hồ Thị Kỷ ឱ្យដឹង៖ “ភូមិ Đường Đào មានការផ្លាស់ប្តូរយ៉ាងសកម្មរៀងរាល់ឆ្នាំ។ អាស្រ័យវិស័យសេដ្ឋកិច្ចបានលំនឹង ជាពិសេសការរួមចំណែកដ៏សំខាន់ខាងរបរចិញ្ចឹមបង្គា ជីវភាពបងប្អូនប្រជាជនក្នុងភូមិមានការរីកចម្រើន។ ទន្ទឹមនិងនោះផងដែរ ភូមិ Đường Đào ថែមទាំងល្បីឈ្មោះខាងការសិក្សារៀនសូត្ររបស់កូនក្មួយទាំងឡាយនៅទីនេះ។ ដូច្នេះហើយគុណភាពខាងការរស់នៅរបស់គ្រួសារ Khmer ទាំងឡាយក៏មានការលើកកម្ពស់ ជុំរុញកម្លាំងសម្រាប់ការអភិវឌ្ឍរួមរបស់ភូមិ”។

“ភូមិមហាវិទ្យាល័យ” (Xóm đại học) បច្ចុប្បន្នលំនៅឋានរបស់មាមីងបងប្អូននិងផ្លូវថ្នល់ក៏ស្កៃស្កៃនិងធំទូលាយស្អាតផងដែរ។

ទូទាំងភូមិ Đường Đào មានប្រមាណ៥០៧គ្រួសារ ដោយមានចំនួនប្រជាជន១.៦៥០នាក់ ក្នុងនោះមានជាង៣៥៥គ្រួសារ Khmer។ លោក Nguyễn Trọng Yêm ប្រធានភូមិបានអះអាងថា៖ ការអភិវឌ្ឍរបស់ភូមិ Đường Đào មានល្បឿនគួរឱ្យកត់សម្គាល់ប្រៀបជាមួយបណ្តាភូមិដទៃក្នុងតំបន់។ កូនក្មួយជនរួមជាតិទាំងឡាយនៅទីនេះមានការវិវឌ្ឍខាងសិក្សារៀនសូត្រ ហើយក៏មានមនុស្សជាច្រើនទទួួលបានភាពជោគជ័យលើគ្រប់វិស័យដូចជាវិស័យអប់រំ សុខាភិបាល នគរបាល និងបច្ចេកទេសជាដើម។ ភាពជោគជ័យទាំងនោះក៏អាស្រ័យគោលនយោបាយអាទិភាពណរបស់រដ្ឋផហដែរ ជាពិសេសអាហារូបករណ៍ និងជំនួយផ្សេងៗសម្រាប់សិស្សនិស្សិតជាកូន Khmer។ ដោយសារលក្ខណៈងាយស្រួលបែបនេះហើយក៏បានជួយកូនក្មួយក្នុងភូមិចូលរួមប្រឡងប្រណាំងក្នុងការសិក្សារៀនសូត្រទៀតផង។

តួយ៉ាងដូចជាគ្រួសារលោក Danh Ôl គ្រួសារមានកូន៣នាក់ កូនស្រីច្បងរបស់លោកសព្វថ្ងៃកំពុងជាគ្រូបង្រៀននៅវិទ្យាល័យជនជាតិអន្តេវាសិកខេត្ត និងកូនស្រីបន្ទាប់ជាគ្រូពេទ្យនៅមណ្ឌលសុខាភិ បាលស្រុក Thới Bình ចំណែកកូនប្រុសពៅសព្វថ្ងៃកំពុងធ្វើការនៅធនាគារឱស្សាហពាណិជ្ជកម្មសាខាខេត្ត Cà Mau។

ចែករំលែកពីដំណើរការចិញ្ចឹមកូនរៀនសូត្រ លោក Danh Ôl មានប្រសាសន៍៖ ខណៈពេលដែលកូនកំពុងនៅសិក្សារៀនសូត្រ គ្រួសារខ្ញុំជាពិសេសប្រកបរបរធ្វើស្រែ ប្រាក់ចំណូលក៏មិននឹងនរនោះដែរ។ ទោះបីជាយ៉ាងណាក្តី ខ្ញុំនៅតែតាំងចិត្តគិតគូរឱ្យកូនរៀនសូត្រ។ យើងខ្ញុំបានលះបង់គ្រប់យ៉ាងដើម្បីកូនៗបានសិក្សារៀនសូត្តត្រឹមត្រូវ។

កូនចៅមានលក្ខណៈបានសិក្សារៀនសូត្រនិងមានការធ្វើត្រឹមត្រូវ សព្វថ្ងៃលោកមា Danh Ôl វ័យក៏កាន់តែចាស់ដែរហើយ លោកពូតែងនៅផ្ទះមើលថែចៅៗរបស់ខ្លួន។

លោកមា Danh Ôl និយាយដោយក្តីសប្បាយរីករាយថា៖ កាលពីមុនយើញខ្ញុំត្រូវរត់សឹក គ្មាឱកាសបានសិក្សារៀនសូត្រ។ ដូច្នេះហើយ ពេលដែលកូន”មានចិត្ត សង់រៀនសូត្រ ខ្ញុំក៏សប្បាយចិត្តណាស់ដែរ។ ទោះបីជីវភាពមិនងាយស្រួលក៏ដោយ តែខ្ញុំតែងខិតខំព្យាយាមគ្រប់ឧបស័គ្គដើម្បីបង្កលក្ខណៈឱ្យកូនរៀនសូត្រ។ សព្វថ្ងៃ បានឃើញពួកកូនមានការងារធ្វើត្រឹមត្រូវ ខ្ញុំក៏មានក្តីសុខខ្លាំងណាស់។

ចំណែកគ្រួសារមួយទៀតគឺប្តីប្រពន្ធលោក Hữu Văn Nhỏ និងអ្នកមីង Trịnh Thị Cham ទោះបីជាគ្រួសារកសិករ តែតែងគិតគូរបានល្អសម្រាប់ការសិក្សារៀនសូត្ររបស់កូនចៅ។ កូនប្រុសច្បងរបស់លោកសព្វថ្ងៃកំពុងធ្វើការនៅសារៈមន្ទីរខេត្ត បញ្ជាក់ឱ្យការខិតខំព្យាយាមឆ្លងកាត់លំបាកនិងឈានឡើងអាស្រ័យការសិក្សារៀនសូត្រ។

ភូមិ Đường Đào មានការផ្លាស់ប្តូរគ្រប់បែបយ៉ាង។ ផ្តើមពីតំបន់ក្រីក្រកាលពីមុនដែលគ្មានលក្ខណៈរៀនសូត្រ សព្វថ្ងៃកូនក្មួយមិនត្រឹមបានរៀនសូត្រត្រឹមត្រូវប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកក្នុងការអភិវឌ្ឍរួមរបស់សង្គមជាមួយមុខរបរវិជ្ជាជីវៈលំនឹងល្អរបស់ខ្លួន ជួយគ្រួសារនិងសហគមមានការអភិវឌ្ឍ ចីរភាព។ “ភូមិ មហាវិទ្យាល័យ” (Xóm đại học) បញ្ជាក់ច្បាស់ពីការរស់នៅទទួលជោគជ័យរបស់ សហគមដែលសម្បូរខាងប្រពៃណីរៀនសសូត្រ និងតស៊ូព្យាយាមឆ្លងកាត់លំបាក ឆ្ពោះទៅអនាគតភ្លឺស្វាង៕

 

Hồng Phượng - Trầm Nghĩ

បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់

ធ្លាប់ជាប្រភេទរុក្ខជាតិព្រៃដែលបង្ករាំងស្ទះលំហូរទឹក ឥឡូវនេះត្រកៀតប៉ោងកំពុងនាំមកនូវមុខមាត់ថ្មីសម្រាប់សេដ្ឋកិច្ចជនបទឃុំ Phước Long។ ទម្រង់ក្លិបត្បាញត្រកៀតប៉ោងមិនត្រឹមតែជួយដោះស្រាយការងារធ្វើក្នុងពេលទំនេរពីការងារស្រែចំការប៉ុណ្ណោះទេ ថែមទាំងជួយនារីជាច្រើន “បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់” តាមរយៈនោះលើកកម្ពស់តួនាទីនិងឋានៈរបស់បងប្អូននារីក្នុងគ្រួសារទៀតផង។

ប្រសិទ្ធភាពនៃការដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា

ចំពោះការប៉ះពាល់ដ៏ច្បាស់លាស់នៃអាកាសធាតុប្រែប្រួលដែលមិនគួរស្មានបានពីតម្លៃកសិផល និងទម្រង់ដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា កំពុងសន្សឹមៗបញ្ជាក់ពីទិសដៅដែលប្រកបដោយប្រសិទ្ធភាព និងស្ថេរភាពសម្រាប់កសិករឃុំ U Minh។ មិនត្រឹមតែទាញយកផលប្រយោជន៍ជាអតិបរមាពីផ្ទៃដីដែលមានស្រាប់ប៉ុណ្ណោះទេ ទម្រង់នេះថែមទាំងនាំមកនូវប្រភពចំណូលស្ថេររភាព ជួយឱ្យគ្រួសារជាច្រើនបានរួចផុតពីភាពក្រីក្រ និងមានជីវភាពរស់នៅនឹងនរទៀតផង។

ស្ពានតភ្ជាប់ច្រាំងប្រកបដោយភាពរីករាយ

លើកំដៅព្រះអាទិត្យចែងចាំងនៃថ្ងៃជិតឈានចូលឆ្នាំថ្មី សម្រស់ជនបទឃុំ Tân Hưng កាន់តែស្រស់ស្អាតឡើងដោយមានស្ពានបេតុងដ៏រឹងមាំដែលទើបតែសាងរួច និងដាក់ឱ្យប្រើប្រាស់ ជាផ្លូវការតភ្ជាប់ច្រាំងទាំងពីរ។ នោះគឺជាលទ្ធផលនៃទឹកចិត្តសប្បុរសជិតឆ្ងាយ រួមផ្សំជាមួយនឹងតួនាទីតភ្ជាប់យ៉ាងប្តេជ្ញាចិត្តរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិឃុំផងដែរ។

Biển Bạch: អឹកធឹកឈានចូលរដូវស្រូវ-បង្គា

នៅបណ្តាថ្ងៃចុងឆ្នាំ ពេលបុណ្យ Tết កាន់តែកៀកជិតចូលមកដល់ ប្រជាជនឃុំ Biển Bạch ឈានចូលរដូវប្រមូលផលក្នុងស្មារតីរំភើបរីករាយ។ នៅតាមវាលចិញ្ចឹមបង្គា សកម្មភាពពលកម្មប្រព្រឹត្តទៅយ៉ាងមមាញឹក។ នៅឯវាលស្រែ ស្រូវកំពុងទុំ លំអានថានឹងទទួលបានរដូវអំណោយផល។ បរិយាកាសរដូវប្រមូលផលសាយភាយពេញភូមិស្រុក បង្ហាញពីក្តីសប្បាយរីករាយរបស់ប្រជាជន បន្ទាប់ពីមួយឆ្នាំខិតខំ ព្យាយាមផ្សារភ្ជាប់ជាមួយវាលស្រែចម្ការ។

ភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិភាគតិចឃុំ Tân Tiến

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចដូចជាឃុំ Tấn Tiến ឃើញថាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ខាងសេដ្ឋកិច្ច និងជីវភាពរស់នៅក្នុងសង្គមរបស់ ប្រការនេះបានបញ្ជាក់ឱ្យឃើញច្បាស់ថាបណ្តាគេហដ្ឋានថ្មីដែលចំណុះឱ្យផ្ទះទ្រុឌទ្រោម និងប្រព័ន្ធផ្លូវបេតុងដ៏ធំទូលាយស្អាត បង្កើតភាពងាយស្រួលសម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរទៅមកទៀតផង។

ជីវភាពរបស់ជនរួមជាតិភាគតិច និងសាសនាបានលើកកម្ពស់

ឆ្នាំ ២០២៥ ក្នុងបរិបទប្រមូលផ្តុំអនុវត្តការសម្រួលក្បាលម៉ាស៊ីនប្រព័ន្ធនយោបាយ បង្រួបបង្រួមខេត្ត និងដំណើរការរដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់ ខេត្តកាម៉ាវបានខិតខំ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការងារជនជាតិ និងជំនឿ សាសនានៅលើភូមិសាស្រ្ត។

ឧបត្ថម្ភគ្នាដើម្បីចាក់ផុតក្រ

ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធនារីឃុំ Sông Đốc តែងយកចិត្តទុកដាក់ និងផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពនៃការឧបត្ថម្ភ ជំនួយសមាជិក និងស្ត្រីដែលជាគ្រួសារក្រីក្រ និងមានជីវភាពជួបលំបាក រួមចំណែកជាមួយគណៈកម្មាធិការបក្សសម្រេចជោគជ័យនូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

សម្រស់ភូមិស្រុកបៃតង ល្អ ស្អាត

នៅតាមបណ្តាភូមិស្រុក Khmer ជាច្រើនក្នុងខេត្ត ប្រពៃណីចលនាកសាងភូមិស្រុកបៃតង ល្អ ស្អាតបានស៊ីជម្រៅក្នុងជីវភាព បង្កើតបានជាតំបន់ប្រជុំជនគំរូ ផ្លូវលំជនបទក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ។

រួបរួមគ្នាកសាងមាតុភូមិ

ជាមួយស្មារតីសាមគ្គីភាព និងការតាំងចិត្តខ្ពស់ គណៈកម្មាធិការរណសិរ្ស និងប្រជាជនភូមិលេខ ៦ ឃុំ Khánh Bình បានអនុវត្តជោគជ័យរាល់បណ្តាប្រពៃណីស្នេហាជាតិ។ ផ្តើមពីនោះ ជីវភាពតសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនក៏បានកែលម្អគួរឱ្យកត់សម្គាល់ ចំនួនគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រក៏ត្រូវបានថយចុះ ចំនួនគ្រួសារធូរធាក៏កើនឡើងជាលំដាប់ ហើយមុខមាត់ជនបទក៏មានភាពផ្លាស់ថ្មីគ្រប់វិស័យ។

លំនឹងជីវភាពលើតំបន់ "Đất Mới"

ឃុំ Đất Mới ជាភូមិសាស្ត្រមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ហើយក៏ជាតំបន់ដែលជួបលំបាកខ្លាំងណាស់ដែរ បងប្អូនប្រជាជនស្លូតត្រង់ អត់ធ្មត់ និងមានការព្យាយាមយ៉ាងមុះមុត ដោយអះអាងនូវឆន្ទៈរបស់ខ្លួន។ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ រួមជាមួយការព្រួតដៃរបស់រដ្ឋអំណាចភូមិភាគ សម្រស់ Đất Mới នាពេលបច្ចុប្បន្នកំពុងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។