Thứ ba, 3-2-26 16:35:38
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

តំបន់ជនរួមជាតិអភិវឌ្ឍន៍យ៉ាងសកម្ម

Báo Cà Mau ប៉ុន្មានឆ្នាំកន្លងមកនេះ អាស្រ័យការយកចិត្តទុកដាក់វិនិយោគរបស់មជ្ឈិមនិងភូមិភាគ រួមជាមួយការខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាជន វិស័យសេដ្ឋកិច្ច-សង្គមនៅតាមតំបន់ជនរួមជាតិភាគតិចទូទាំងខេត្តមានការផ្លាស់ប្តូរយ៉ាងសកម្ម សម្រេស់ជនបទមួយថ្ងៃកាន់តែស្រស់ស្អាត ជីវភាពមាមីងបងប្អូនក៏មានការវិវឌ្ឍសព្វគ្រប់បែបយ៉ាង។

ទំនើប ធំទូលាយស្អាតតំបន់ប្រជុំជននៃវត្តមុនីវង្សា បុប្ផារាម សង្កាត់១ ក្រុង Cà Mau។

មានយ៉ាងច្រើនសាលានៅតាមតំបន់ជនបទ តំបន់ជនរួមជាតិភាគតិចត្រូវបានវិនិយោគសាងសង់ បង្កលក្ខណៈងាយស្រួលសម្រាប់ប្អូនសិក្សារៀនសូត្រ។ (ក្នុងរូបថត៖ សាលាបឋមសិក្សា Võ Trường Toản នៅឃុំ Khánh Hoà ស្រុក U Minh)។

ខេត្ត Cà Mau បានជំរុញយ៉ាងខ្លាំងខ្លាខាងល្បឿននៃការដោះស្រាយថវិកាសម្រាប់កម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំតំណាក់កាល២០២១-២០៣០។ យោងតាមអ្នកស្រី Quách Kiều Mai នាយករងនៃមន្ទីរជនជាតិនិងសាសនា ឱ្យដឹង៖ កម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំតំណាក់កាល២០២១-២០៣០ ខេត្ត Cà Mau មានទាំងអស់១០គម្រោងការ និង១៤អនុគម្រោង ដោយមាន៣១/៣៦ក្លឹបសារ។ គណៈកម្មាធិការប្រជាជនខេត្តបានណែនាំយ៉ាងជាក់ច្បាស់អំពីបណ្តាបទដ្ឋានដូចបានពោលខាងលើចូលក្នុងគម្រោងការអនុវត្តកម្មវិធី៥ឆ្នាំនៃតំណាក់កាល២០២១-២០២៥ ព្រមទាំងគម្រោងការប្រចាំឆ្នាំ។ ផ្តើមពីនោះ ក៏បានចាត់ចែងភារកិច្ចជាក់ស្តែងសម្រាប់គ្រប់បណ្តាស្ថាប័នអង្គភាពគណៈផ្នែកគ្រប់លំដាប់ថ្នាក់ខេត្តដែលពាក់ព័ន្ធ រួមទាំងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាស្រុក និងក្រុង Cà Mau ផ្សព្វផ្សាយចាត់តាំងអនុវត្ត។

ផ្លូវថ្នល់ចូលទៅកាន់តំបន់ភូមិស្រុក Khmer នៃឃុំKhánh Hoà នាពេលបច្ចុប្បន្ន។

សរុបថវិការដ្ឋសម្រាប់ឱ្យការចែកចាយអនុវត្តកម្មវិធីលើភូមិសាស្ត្រក្នុងតំណាក់កាល២០២១-២០២៥រួមមាន ២៦០.៧៣៧ លានដុង (ប្រភពទុនមជ្ឈិមជំនួយឧបត្ថម្ភ ២៣១.៦៣៣ លានដុង ដើមទុនផ្ទឹមស្មើសម្រាប់ថវិកាខេត្តចំនួន ២៩.១០៤ លានដុង)។ ប្រភពដែលផ្តើមពីកម្មវិធីក៏បានជួយភូមិភាគជាច្រើននៃតំបន់ជ្រៅឆ្ងាយដាច់ស្រយាល និងតំបន់ជនជាតិភាគតិច រួមមានដូចជាឃុំ៖ Ngọc Chánh, Thanh Tùng, Tân Duyệt (Đầm Dơi)។ Khánh Hưng, Khánh Bình Tây (Trần Văn Thời)។ Tân Lộc, Hồ Thị Kỷ (Thới Bình)។ Khánh Lâm, Khánh Hoà (U Minh)។ សង្កាតើ១ (ក្រុង Cà Mau)...។ បាននិងកំពុងត្រូវបានវិនិយោគខាងវិស័យហេដ្ឋានរចនាសម្ព័ន្ធ បង្កលក្ខណៈងាយស្រួលសម្រាប់បងប្អូនប្រជាជនក្នុងការផលិត និងអភិវឌ្ឍសេដ្ឋកិច្ច។

ប្រជាកសិករតំបន់ជនរួមជាតិ Khmer ឃុំ Khánh Bình ប្រមូលផលស្រូវដោយនបច្ចេកវិទ្យាម៉ាស៊ីច្រូតបោកទំនើប។

អាចនិយាយបានថា ដែលផ្តើមពីប្រភពទុនរបស់កម្មវិធី ក៏បានដោះស្រាយករណីខ្វះដីធារសង់ផ្ទះ និងផ្ទះស្នាក់នៅ ដីផលិត ទឹកស្អាតប្រើប្រាស់ រៀបចំចាត់ចែងលំនៅឋានឱ្យបានសមរម្យល្អ ព្រមទាំងពង្រីកការអភិវឌ្ឍវិស័យកសិកម្ម រុក្ខកម្ម នេសាទកម្មចីរភាព ស្របឱកាសនោះក៏ពង្រីកសក្តានុពលរបស់ភូមិភាគដើម្បីផលិតមុខទំនិញតាមខ្សែសង្វាក់នៃតមន្លៃ រួមចំណែកក្នុងការកាត់បន្ថយក្រ ធ្វើឱ្យុមុខមាត់ជនបទនៃតំបន់ជនរួមជាតិភាគតិចមួយថ្ងៃកាន់តែមានសម្រស់៕

 

Huỳnh Lâm

បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់

ធ្លាប់ជាប្រភេទរុក្ខជាតិព្រៃដែលបង្ករាំងស្ទះលំហូរទឹក ឥឡូវនេះត្រកៀតប៉ោងកំពុងនាំមកនូវមុខមាត់ថ្មីសម្រាប់សេដ្ឋកិច្ចជនបទឃុំ Phước Long។ ទម្រង់ក្លិបត្បាញត្រកៀតប៉ោងមិនត្រឹមតែជួយដោះស្រាយការងារធ្វើក្នុងពេលទំនេរពីការងារស្រែចំការប៉ុណ្ណោះទេ ថែមទាំងជួយនារីជាច្រើន “បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់” តាមរយៈនោះលើកកម្ពស់តួនាទីនិងឋានៈរបស់បងប្អូននារីក្នុងគ្រួសារទៀតផង។

ប្រសិទ្ធភាពនៃការដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា

ចំពោះការប៉ះពាល់ដ៏ច្បាស់លាស់នៃអាកាសធាតុប្រែប្រួលដែលមិនគួរស្មានបានពីតម្លៃកសិផល និងទម្រង់ដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា កំពុងសន្សឹមៗបញ្ជាក់ពីទិសដៅដែលប្រកបដោយប្រសិទ្ធភាព និងស្ថេរភាពសម្រាប់កសិករឃុំ U Minh។ មិនត្រឹមតែទាញយកផលប្រយោជន៍ជាអតិបរមាពីផ្ទៃដីដែលមានស្រាប់ប៉ុណ្ណោះទេ ទម្រង់នេះថែមទាំងនាំមកនូវប្រភពចំណូលស្ថេររភាព ជួយឱ្យគ្រួសារជាច្រើនបានរួចផុតពីភាពក្រីក្រ និងមានជីវភាពរស់នៅនឹងនរទៀតផង។

ស្ពានតភ្ជាប់ច្រាំងប្រកបដោយភាពរីករាយ

លើកំដៅព្រះអាទិត្យចែងចាំងនៃថ្ងៃជិតឈានចូលឆ្នាំថ្មី សម្រស់ជនបទឃុំ Tân Hưng កាន់តែស្រស់ស្អាតឡើងដោយមានស្ពានបេតុងដ៏រឹងមាំដែលទើបតែសាងរួច និងដាក់ឱ្យប្រើប្រាស់ ជាផ្លូវការតភ្ជាប់ច្រាំងទាំងពីរ។ នោះគឺជាលទ្ធផលនៃទឹកចិត្តសប្បុរសជិតឆ្ងាយ រួមផ្សំជាមួយនឹងតួនាទីតភ្ជាប់យ៉ាងប្តេជ្ញាចិត្តរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិឃុំផងដែរ។

Biển Bạch: អឹកធឹកឈានចូលរដូវស្រូវ-បង្គា

នៅបណ្តាថ្ងៃចុងឆ្នាំ ពេលបុណ្យ Tết កាន់តែកៀកជិតចូលមកដល់ ប្រជាជនឃុំ Biển Bạch ឈានចូលរដូវប្រមូលផលក្នុងស្មារតីរំភើបរីករាយ។ នៅតាមវាលចិញ្ចឹមបង្គា សកម្មភាពពលកម្មប្រព្រឹត្តទៅយ៉ាងមមាញឹក។ នៅឯវាលស្រែ ស្រូវកំពុងទុំ លំអានថានឹងទទួលបានរដូវអំណោយផល។ បរិយាកាសរដូវប្រមូលផលសាយភាយពេញភូមិស្រុក បង្ហាញពីក្តីសប្បាយរីករាយរបស់ប្រជាជន បន្ទាប់ពីមួយឆ្នាំខិតខំ ព្យាយាមផ្សារភ្ជាប់ជាមួយវាលស្រែចម្ការ។

ភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិភាគតិចឃុំ Tân Tiến

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចដូចជាឃុំ Tấn Tiến ឃើញថាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ខាងសេដ្ឋកិច្ច និងជីវភាពរស់នៅក្នុងសង្គមរបស់ ប្រការនេះបានបញ្ជាក់ឱ្យឃើញច្បាស់ថាបណ្តាគេហដ្ឋានថ្មីដែលចំណុះឱ្យផ្ទះទ្រុឌទ្រោម និងប្រព័ន្ធផ្លូវបេតុងដ៏ធំទូលាយស្អាត បង្កើតភាពងាយស្រួលសម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរទៅមកទៀតផង។

ជីវភាពរបស់ជនរួមជាតិភាគតិច និងសាសនាបានលើកកម្ពស់

ឆ្នាំ ២០២៥ ក្នុងបរិបទប្រមូលផ្តុំអនុវត្តការសម្រួលក្បាលម៉ាស៊ីនប្រព័ន្ធនយោបាយ បង្រួបបង្រួមខេត្ត និងដំណើរការរដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់ ខេត្តកាម៉ាវបានខិតខំ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការងារជនជាតិ និងជំនឿ សាសនានៅលើភូមិសាស្រ្ត។

ឧបត្ថម្ភគ្នាដើម្បីចាក់ផុតក្រ

ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធនារីឃុំ Sông Đốc តែងយកចិត្តទុកដាក់ និងផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពនៃការឧបត្ថម្ភ ជំនួយសមាជិក និងស្ត្រីដែលជាគ្រួសារក្រីក្រ និងមានជីវភាពជួបលំបាក រួមចំណែកជាមួយគណៈកម្មាធិការបក្សសម្រេចជោគជ័យនូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

សម្រស់ភូមិស្រុកបៃតង ល្អ ស្អាត

នៅតាមបណ្តាភូមិស្រុក Khmer ជាច្រើនក្នុងខេត្ត ប្រពៃណីចលនាកសាងភូមិស្រុកបៃតង ល្អ ស្អាតបានស៊ីជម្រៅក្នុងជីវភាព បង្កើតបានជាតំបន់ប្រជុំជនគំរូ ផ្លូវលំជនបទក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ។

រួបរួមគ្នាកសាងមាតុភូមិ

ជាមួយស្មារតីសាមគ្គីភាព និងការតាំងចិត្តខ្ពស់ គណៈកម្មាធិការរណសិរ្ស និងប្រជាជនភូមិលេខ ៦ ឃុំ Khánh Bình បានអនុវត្តជោគជ័យរាល់បណ្តាប្រពៃណីស្នេហាជាតិ។ ផ្តើមពីនោះ ជីវភាពតសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនក៏បានកែលម្អគួរឱ្យកត់សម្គាល់ ចំនួនគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រក៏ត្រូវបានថយចុះ ចំនួនគ្រួសារធូរធាក៏កើនឡើងជាលំដាប់ ហើយមុខមាត់ជនបទក៏មានភាពផ្លាស់ថ្មីគ្រប់វិស័យ។

លំនឹងជីវភាពលើតំបន់ "Đất Mới"

ឃុំ Đất Mới ជាភូមិសាស្ត្រមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ហើយក៏ជាតំបន់ដែលជួបលំបាកខ្លាំងណាស់ដែរ បងប្អូនប្រជាជនស្លូតត្រង់ អត់ធ្មត់ និងមានការព្យាយាមយ៉ាងមុះមុត ដោយអះអាងនូវឆន្ទៈរបស់ខ្លួន។ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ រួមជាមួយការព្រួតដៃរបស់រដ្ឋអំណាចភូមិភាគ សម្រស់ Đất Mới នាពេលបច្ចុប្បន្នកំពុងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។