Thứ ba, 3-2-26 16:35:40
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

វិធីសាស្ត្រដើម្បីរួចចាកក្រព្រមគ្នា

Báo Cà Mau ប៉ុន្មានឆ្នាំកន្លង ឃុំ Khánh Bình Tây ស្រុក Trần Văn Thời បានផ្សព្វផ្សាយយ៉ាងច្រើនដំណោះស្រាយព្រមគ្នាទាំងស្រុង ជួយបណ្តាគ្រួសារគ្រួសារក្រីក្រដែលជាជនជាតិភាគតិចមានលក្ខណៈឈានឡើងរួចចាកក្រចីរភាព។

អ្នកមីង Lê Thị Cẩm Thuỳ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ឱ្យដឹង៖ រយៈពេលកន្លង ដើម្បីជំនួយឧបត្ថម្ភបងប្អូនជនរួមជាតិភាគតិចមានលក្ខណៈ​ឈានឡើងរួចចាកក្រ គណៈកម្មាធិការគ្រប់លំដាប់ថ្នាក់ និងរដ្ឋអំណាចភូមិភាគឃុំបានធ្វើការផ្សព្វផ្សាយ អនុវត្តយ៉ាងមានប្រសិទ្ធភាពរាល់គ្រប់ដំណោះស្រាយ ដូចជាការឧបត្ថម្ភគ្រួសារក្រ ប្រកៀកបន្ទាត់ក្រឱ្យមានលក្ខណៈបានបុលទុនអាទិភាពដើម្បីអភិវឌ្ឍន៍ផលិតជួញដូរ ព្រមទាំងអនុវត្តគោលនយោបាយនៃការបណ្តុះបណ្តាមុខរបរវិជ្ជាជីវៈ ជំរុញខ្លាំងខ្លាសកម្មភាពបញ្ជូនពលករឱ្យទៅធ្វើការបរទេស ជំនួយឧបត្ថម្ភផ្ទះស្នាក់នៅ ថែទាំងសុខភាព... ទន្ទឹមនិងនោះ បង្កើនការផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ស្មារតីខិតខំព្យាយាមឈានឡើងដោយខ្លួនឯង មិនទន្ទឹងរង់ចាំការឧបត្ថម្ភរបស់បក្សនិងរដ្ឋទៀតនោះទេ។

ផ្ទះរបស់បងស្រី Vũ Thị Thảo ក៏ទទួលបានការឧបត្ថម្ភសាងសង់យ៉ាងល្អត្រឹមត្រូវផងដែរ។

សកម្មភាពនៃការផ្សព្វផ្សាយក៏ត្រូវបានចាត់តាំងដោយយោងតាមទម្រង់ជាច្រើនបែប ដូចជាចុះផ្សាយសារព័ត៌មាននិងអត្ថបទតាមវិទ្យុផ្សាយសម្លេងរបស់ឃុំ និងឃោសនស័ព្ទចល័តតាមគ្រប់បណ្តាភូមិ។ សហការយ៉ាងតឹងរឹងជាមួយរណសិរ្សមាតុភូមិ និងបណ្តាអង្គការចាត់តាំងនយោងបាយ-សង្គមសាគមនាគមរួមបញ្ចូលនៅគ្រប់ពិធីប្រជុំសាខាបក្ស និងកិច្ចប្រជុំផ្សេងៗជាដើម។ យោងតាមនោះក៏បានរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងជូនកម្មាភិបាល សមាជិក​សម្ព័ន្ធយុវជន និងប្រជាជនអំពីអត្ថន័យក៏សារៈសំខាន់ខាងការងារកាត់បន្ថយក្រ ក៏ដូចជាជួយបងប្អូនប្រជាជនក្តាប់បានច្បាស់ថែមទៀតនូវរាល់គោលនយោបាយអាទិភាពរបស់បក្សនិងរដ្ឋស្តីពីការកាត់បន្ថយក្រ។

ផ្តើមពីប្រភពទុននៃកម្មវិធីគោលដៅជាតិអភិវឌ្ឍន័សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចឆ្នាំ២០២៤ គម្រោងចិញ្ចឹមជ្រូកលក់សាច់ជូន២៤គ្រួសារក្រីក្រ និងប្រកៀកបន្ទាត់ក្រ មានលក្ខណៈអភិវឌ្ឍន៍ទម្រង់ចិញ្ចឹម ដោយទឹកប្រាក់ចំនួន១ពាន់លាន៤៧០លានដុង។ សព្វថ្ងៃ ហ្វូងជ្រូកមេជាច្រើនក្បាលបានកើតកូន សរុបទាំងអស់រាប់រយកូនផងដែរ។ គម្រោងដែលត្រូវបានអនុវត្តជោគជ័យក៏បានជួយគ្រួសារជាច្រើនមានលក្ខណៈឈានឡើងរួចចាកក្រ។

បងស្រី Vũ Thị Thảo ថែទាំហ្វូងជ្រូកដែលទទួួលបានការឧបត្ថម្ភផ្តើមពីគម្រោងការ។

តួយ៉ាងដូចគ្រួសារបងស្រី Vũ Thị Thảo នៅភូមិ Cơi 5B ទត្រូវបានរដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់ជំនួយឧបត្ថម្ភជ្រូកកូនមួយគូសម្រាប់ចិញ្ចឹម។ បងស្រី Thảo ចែករំលែក៖ “អាស្រ័យការចិញ្ចឹមរបស់គ្រួសារខ្ញុំបានអនុវត្តត្រឹមត្រូវតាមការណែនាំនិងបច្ចេកទេសក្នុងការចិញ្ចឹមដែលខ្លួនបានហ្វឹកហ្វឺនទើបជ្រូកមួយ​គូររបស់ខ្ញុំមានការធំធាត់ល្អ ហើយក៏បង្កើតកូនជាលើកដំបូងពានជាង១០ក្បាលទៀតផង ដូច្នេះហើយក៏ផ្តល់មកនូវប្រភពចំណូលអំពីការលក់ជ្រូកនេះផង​ដែរ។ គ្រួសារខ្ញុំនឹងបន្តចិញ្ចឹមបន្ថែមទៀតដើម្បីបង្កើនហ្វូងជ្រូកឱ្យកាន់តែច្រើនឡើង”។ បន្ទាប់ពីទទួលបានការឧបត្ថម្ភជ្រូកពូជ គ្រួសារបងស្រី​ Thảo ថែមទាំងទទួលបានការឧបត្ថម្ភទឹកប្រាក់ចំនួន៤៤លានដុងសម្រាប់សង់ផ្ទះស្នាក់នៅដែលផ្តើមពីកម្មវិធី។ មានលំនៅឋានសមរម្យ គ្រួសារក៏សុខសាន្តចិត្តក្នុងការប្រកបរបររកស៊ី អភិវឌ្ឍន៍សេដ្ឋកិច្ច និងរួចចាកក្រ លំនឹងជីវភាពទៀតផង។

ទន្ទឹមជាមួយនោះ ប្រភពទុនអាទិភាពដែលផ្តើមពីធនាគារគោលនយោបាយសង្គមបានជួយយ៉ាងច្រើនគ្រួសារក្រីក្រ និងប្រកៀកបន្ទាត់ក្រនៅឃុំ Khánh Bình Tây ក្លាហានវិនិយោគពង្រីកការផលិត អភិវឌ្ឍ៍មានប្រសិទ្ធភាពប្រភពបុលទុន ឈានឡើងរួចចាកក្រចីរភាព។

កាលពីមុន គ្រួសារបងLý Văn Chung នៅភូមិ Cơi 5B ជាគ្រួសារមួយក្នុងចំណោមគ្រួសារក្រីក្រជាជនជាតិភាគតិច។ ក្រួសារគ្មានដីផលិត ប្តីប្រពន្ធបងក៏គ្មានមុខរបរការងារធ្វនឹងនរ ឱ្យតែមានគេជួលធ្វើអីក៏ធ្វើនោះ ខណៈពេលដែលកូនទាំងពីរបានចាប់កំណើត ជីវភាពគ្រួសារក៏កាន់តែជួបលំបាកខ្លាំងទៀត ពីព្រោះត្រូវការចំណាយច្រើនសម្រាប់ការរស់នៅ។ ដោយយល់ឃើញអំពីជីវភាពដ៏លំបាករបស់គ្រួសារបងជុង សមាគមកសិករឃុំក៏បានបង្កលក្ខណៈដើម្បីគ្រួសារ​បងបានបុលប្រាក់អំពីធនាគារគោលនយោបាយសង្គម ដោយទឹកប្រាក់ចំនួន២០លានដុង។ មានដើមុនក្នុងដៃ បងជុងក៏បានវិនិយោគមូលដ្ឋានផលិត​ងៀតត្រីកន្ធ រាល់ខែមូលដ្ឋានរបស់បងបានលក់ចេញទីផ្សារមធ្យមចាប់ពី២០០-៣០០គីឡូក្រាម។

ងៀតត្រីបកន្ធដែលធ្វើដោយគ្រួសារបង Chung ពិតជាលក់បានខ្លាំងណាស់។

បង Chung ឱ្យដឹង៖ ចំពោះគ្រួសារក្រីក្រ ប្រភពទុនអាទិភាពគឺជាពោងសម្រាប់ជំនួយការរស់នៅដើម្បីបង្កើតទិសដៅសម្រាប់ការអភិវឌ្ឍខាងវិស័យសេដ្ឋកិច្ច។ ពេលនេះខ្ញុំក៏សងអស់បំណុល សេដ្ឋកិច្ចគ្រួសារក៏បានលំនឹង កូនៗបានសិក្សារៀនសូត្រយ៉ាងល្អត្រឹមត្រូវ ។ គ្រួសារបងក៏បានរួចចាកក្រក្នុងឆ្នាំ២០២២ សព្វថ្ងៃឈានឡើងជីវភាពធូរធាទៀតផង។

ឃុំ Khánh Bình Tây សព្វថ្ងៃនូវត្រឹម១៦គ្រួសារក្រប៉ុណ្ណោះ ស្រូបអត្រា០,៤១% (ក្នុងនោះមាន១០គ្រួសារជាជនជាតិភាគតិច) បន្ថយចុះបាន៥២គ្រួសារប្រៀបជាមួយឆ្នាំ២០២៣។ គ្រួសារប្រកៀកបន្តាត់ក្រនូវមាន៧២គ្រួសារ ស្រូបអត្រា១,៨៣% (ក្នុងនោះមាន២៧គ្រួសារជនជាតិភាគតិច) បន្ថយចុះ៤៥គ្រួសារប្រៀបជា​មួយឆ្នាំ២០២៣៕

 

Tiểu Ái

បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់

ធ្លាប់ជាប្រភេទរុក្ខជាតិព្រៃដែលបង្ករាំងស្ទះលំហូរទឹក ឥឡូវនេះត្រកៀតប៉ោងកំពុងនាំមកនូវមុខមាត់ថ្មីសម្រាប់សេដ្ឋកិច្ចជនបទឃុំ Phước Long។ ទម្រង់ក្លិបត្បាញត្រកៀតប៉ោងមិនត្រឹមតែជួយដោះស្រាយការងារធ្វើក្នុងពេលទំនេរពីការងារស្រែចំការប៉ុណ្ណោះទេ ថែមទាំងជួយនារីជាច្រើន “បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់” តាមរយៈនោះលើកកម្ពស់តួនាទីនិងឋានៈរបស់បងប្អូននារីក្នុងគ្រួសារទៀតផង។

ប្រសិទ្ធភាពនៃការដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា

ចំពោះការប៉ះពាល់ដ៏ច្បាស់លាស់នៃអាកាសធាតុប្រែប្រួលដែលមិនគួរស្មានបានពីតម្លៃកសិផល និងទម្រង់ដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា កំពុងសន្សឹមៗបញ្ជាក់ពីទិសដៅដែលប្រកបដោយប្រសិទ្ធភាព និងស្ថេរភាពសម្រាប់កសិករឃុំ U Minh។ មិនត្រឹមតែទាញយកផលប្រយោជន៍ជាអតិបរមាពីផ្ទៃដីដែលមានស្រាប់ប៉ុណ្ណោះទេ ទម្រង់នេះថែមទាំងនាំមកនូវប្រភពចំណូលស្ថេររភាព ជួយឱ្យគ្រួសារជាច្រើនបានរួចផុតពីភាពក្រីក្រ និងមានជីវភាពរស់នៅនឹងនរទៀតផង។

ស្ពានតភ្ជាប់ច្រាំងប្រកបដោយភាពរីករាយ

លើកំដៅព្រះអាទិត្យចែងចាំងនៃថ្ងៃជិតឈានចូលឆ្នាំថ្មី សម្រស់ជនបទឃុំ Tân Hưng កាន់តែស្រស់ស្អាតឡើងដោយមានស្ពានបេតុងដ៏រឹងមាំដែលទើបតែសាងរួច និងដាក់ឱ្យប្រើប្រាស់ ជាផ្លូវការតភ្ជាប់ច្រាំងទាំងពីរ។ នោះគឺជាលទ្ធផលនៃទឹកចិត្តសប្បុរសជិតឆ្ងាយ រួមផ្សំជាមួយនឹងតួនាទីតភ្ជាប់យ៉ាងប្តេជ្ញាចិត្តរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិឃុំផងដែរ។

Biển Bạch: អឹកធឹកឈានចូលរដូវស្រូវ-បង្គា

នៅបណ្តាថ្ងៃចុងឆ្នាំ ពេលបុណ្យ Tết កាន់តែកៀកជិតចូលមកដល់ ប្រជាជនឃុំ Biển Bạch ឈានចូលរដូវប្រមូលផលក្នុងស្មារតីរំភើបរីករាយ។ នៅតាមវាលចិញ្ចឹមបង្គា សកម្មភាពពលកម្មប្រព្រឹត្តទៅយ៉ាងមមាញឹក។ នៅឯវាលស្រែ ស្រូវកំពុងទុំ លំអានថានឹងទទួលបានរដូវអំណោយផល។ បរិយាកាសរដូវប្រមូលផលសាយភាយពេញភូមិស្រុក បង្ហាញពីក្តីសប្បាយរីករាយរបស់ប្រជាជន បន្ទាប់ពីមួយឆ្នាំខិតខំ ព្យាយាមផ្សារភ្ជាប់ជាមួយវាលស្រែចម្ការ។

ភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិភាគតិចឃុំ Tân Tiến

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចដូចជាឃុំ Tấn Tiến ឃើញថាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ខាងសេដ្ឋកិច្ច និងជីវភាពរស់នៅក្នុងសង្គមរបស់ ប្រការនេះបានបញ្ជាក់ឱ្យឃើញច្បាស់ថាបណ្តាគេហដ្ឋានថ្មីដែលចំណុះឱ្យផ្ទះទ្រុឌទ្រោម និងប្រព័ន្ធផ្លូវបេតុងដ៏ធំទូលាយស្អាត បង្កើតភាពងាយស្រួលសម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរទៅមកទៀតផង។

ជីវភាពរបស់ជនរួមជាតិភាគតិច និងសាសនាបានលើកកម្ពស់

ឆ្នាំ ២០២៥ ក្នុងបរិបទប្រមូលផ្តុំអនុវត្តការសម្រួលក្បាលម៉ាស៊ីនប្រព័ន្ធនយោបាយ បង្រួបបង្រួមខេត្ត និងដំណើរការរដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់ ខេត្តកាម៉ាវបានខិតខំ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការងារជនជាតិ និងជំនឿ សាសនានៅលើភូមិសាស្រ្ត។

ឧបត្ថម្ភគ្នាដើម្បីចាក់ផុតក្រ

ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធនារីឃុំ Sông Đốc តែងយកចិត្តទុកដាក់ និងផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពនៃការឧបត្ថម្ភ ជំនួយសមាជិក និងស្ត្រីដែលជាគ្រួសារក្រីក្រ និងមានជីវភាពជួបលំបាក រួមចំណែកជាមួយគណៈកម្មាធិការបក្សសម្រេចជោគជ័យនូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

សម្រស់ភូមិស្រុកបៃតង ល្អ ស្អាត

នៅតាមបណ្តាភូមិស្រុក Khmer ជាច្រើនក្នុងខេត្ត ប្រពៃណីចលនាកសាងភូមិស្រុកបៃតង ល្អ ស្អាតបានស៊ីជម្រៅក្នុងជីវភាព បង្កើតបានជាតំបន់ប្រជុំជនគំរូ ផ្លូវលំជនបទក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ។

រួបរួមគ្នាកសាងមាតុភូមិ

ជាមួយស្មារតីសាមគ្គីភាព និងការតាំងចិត្តខ្ពស់ គណៈកម្មាធិការរណសិរ្ស និងប្រជាជនភូមិលេខ ៦ ឃុំ Khánh Bình បានអនុវត្តជោគជ័យរាល់បណ្តាប្រពៃណីស្នេហាជាតិ។ ផ្តើមពីនោះ ជីវភាពតសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនក៏បានកែលម្អគួរឱ្យកត់សម្គាល់ ចំនួនគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រក៏ត្រូវបានថយចុះ ចំនួនគ្រួសារធូរធាក៏កើនឡើងជាលំដាប់ ហើយមុខមាត់ជនបទក៏មានភាពផ្លាស់ថ្មីគ្រប់វិស័យ។

លំនឹងជីវភាពលើតំបន់ "Đất Mới"

ឃុំ Đất Mới ជាភូមិសាស្ត្រមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ហើយក៏ជាតំបន់ដែលជួបលំបាកខ្លាំងណាស់ដែរ បងប្អូនប្រជាជនស្លូតត្រង់ អត់ធ្មត់ និងមានការព្យាយាមយ៉ាងមុះមុត ដោយអះអាងនូវឆន្ទៈរបស់ខ្លួន។ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ រួមជាមួយការព្រួតដៃរបស់រដ្ឋអំណាចភូមិភាគ សម្រស់ Đất Mới នាពេលបច្ចុប្បន្នកំពុងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។