Thứ ba, 3-2-26 16:35:39
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ភាពសុខស្រួលនៅតាមតំបន់ជនរួមជាតិ

Báo Cà Mau ជនរួមជាតិភាគតិចនៅ Cà Mau មានប្រពៃណីសាមគ្គីក្នុងការជម្នះជាមួយគ្រោះធម្មជាតិ ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានទឹកដីរបស់ខ្មាំងសត្រូវ ការពារ និងកសាងប្រទេសជាតិ។ ក្នុងរយៈកាល៥០ឆ្នាំ ចាប់តាំងពីប្រទេសជាតិបានរំដោះ ផ្តើមពីបណ្តាគោលនយោបាយគិតគូរបស់បក្សនិងរដ្ឋ រួមជាមួយការខិតខំប្រឹងប្រែងឈានឡើងរបស់បងប្អូនជនរួមជាតិ Khmer ជីវភាពសម្ភារៈនិងស្មារតីរបស់បងប្អូនជនរួមជាតិភាគតិចមួយថ្ងៃកាន់តែមានការលើកកម្ពស់ បងប្អូនជនរួមជាតិ Khmer តែងជឿជាក់លើការដឹកនាំរបស់បក្ស រស់នៅសាមគ្គីកសាងជីវភាពសុខក្សេមក្សាន្ត និងសុភមង្គល។

ក្នុងបណ្តាពិធីបុណ្យទានប្រពៃណីរបស់បងប្អូនជនរួមជាតិភាគតិចតែងបានគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ និងរដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់។ (នាឱកាសបុណ្យចូលឆ្នាមថ្មីប្រពៃណី Khmer ឆ្នាំ២០២៥ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត Nguyễn Đức Hiển រួមជាមួយក្រុមការងារបានអញ្ជើញទៅសួរសុខទុក្ខ និងប្រគេនអំណោយវត្តជុំប្រាសាទ រាត់គូយ (Rạch Cui) ឃុំ Khánh Bình Đông ស្រុក Trần Văn Thời)។

ប៉ុន្មានឆ្នាំកន្លង កម្មវិធីកាត់បន្ថយក្រ និងដោះស្រាយការងារធ្វើ ធានាសន្តិសុខសង្គម ព្រមទាំងបណ្តាកម្មវិធី គោលនយោបាយជាច្រើនសម្រាប់ជនរួមជាតិក៏ត្រូវបានគណៈផ្នែកគ្រប់លំដាប់ថ្នាក់និងរដ្ឋអំណាចភូមិភាគធ្វើការផ្សព្វផ្សាយអនុវត្តយ៉ាងសកម្មផងដែរ។  ការគិតគូរដល់ជីវភាពរស់នៅរបស់បណ្តាគ្រួសារ គោលនយោបាយ និងគ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រ គ្រួសារជួបលំបាកទាំងឡោយដែលជាជនជាតិភាគតិចក៏ត្រូវបានផ្សព្វផ្សាយទាន់ពេល និងត្រូវតាមការកំណត់។ ផ្តើមពីនោះ ក៏បង្កើនទំនុកចិត្ត និងជំរុញស្មារតីយ៉ាងធំសម្រាប់បងប្អូនជនរួមជាតិ។

លោក Nguyễn Thành Niệm នាយករងនៃមន្ទីរជនជាតិនិងសាសនា ឱ្យដឹង៖ ស្ទើតែគ្រប់បណ្តាខ្លឹមសារនៃគោលនយោបាយជនជាតិសុទ្ធសឹងតែត្រូវបានរួមបញ្ចូលគ្នានៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច។ យោងតាមនោះ ជារៀងរាល់ឆ្នាំ គណៈកម្មាធិការប្រជាជនខេត្តបានចង្អុលការណែនាំប្រមូលផ្តុំប្រភពធនធានសម្រាប់អនុវត្តរាល់បណ្តាគម្រោងការ និងអនុគម្រោងទាំងឡាយដែលជះឥទ្ធិពលផ្ទាល់ចំពោះបងប្អូនជនរួមជាតិភាគតិច និងតំបន់ជនជាតិភាគតិច។ គិតមកទល់ពេលនេះ បណ្តាលទ្ធផលដែលបានបញ្ជាក់ច្បាស់ ដូចជា៖ ការឧបត្ថម្ភដីធារសម្រាប់សង់ផ្ទះ និងផ្ទះស្នាក់នៅ ផ្លាស់ប្តូរមុខរបរការងារធ្វើ ព្រមទាំងឧបត្ថម្ភទឹកស្អាតសម្រាប់ប្រើប្រាស់រាយប៉ាយសម្រាប់១.៥៦១គ្រួសារបានទទួួលផល។ សម្រេចជាមូលដ្ឋានការរៀបចំលំនៅឋានជូនប្រជាជនតាមទម្រង់នឹងនរនៅនឹងកន្លែងជូន១.៨៥គ្រួសារ។ សម្រេចជោគជ័យ៨៨គម្រោងការអភិវឌ្ឍផលិត ពហុបែបនៃជីវភាពរស់ នៅសហគមសម្រាប់១.០០០គ្រួសារនិងកសាងបាន៤ទម្រង់ផ្តើមអាជីពជួញដូរលើភូមិសាស្ត្រទាំង៣ឃុំដែលជាឃុំស្ថិតក្នុងតំបន់ III ផងដែរ ព្រមទាំងឧបត្ថម្ភវិនិយោគកសាងថ្មីចំនួន១១៣សំណង់ និងកែជួសជុលបាន១៤៥សំណង់លើភូមិសាស្ត្រឃុំ និងភូមិលំពាកពិសេស។

ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយជនជាតិក៏បានរួមចំណែកធ្វើឱ្យផ្លាស់ប្តូរសម្រស់តំបន់ជនរួមជាតិភាគតិចផងដែរ។ បច្ចុប្បន្នមាន១០០%ឃុំទូទាំងតំបន់សុទ្ធតែមានផ្លូវរថយន្តចាក់កាវស៊ូ និងបេតុងរហូតដល់មណ្ឌលឃុំ។ ជាង៧៥%ផ្លូវថ្នល់ដែលតភ្ជាប់ពីភូមិមួយទៅភូមិមួយសុទ្ធតែត្រូវបានចាក់បេតុងយ៉ាងរឹងមាំ។ អត្រាគ្រួសារដែលបានប្រើប្រាស់អគ្គីសនីជាតិមានជាង៩៩,៩%។ ជារៀងរាល់ឆ្នាំបន្ថយចុះបានជាង២%គ្រួសារក្រីក្រក្នុងជនរួមជាតិភាគតិច។ ឆ្នាំ២០២៤ ចំនួនគ្រួសារក្រក្នុងជនរួមជាតិភាគតិចនូវត្រឹម៤៦៣គ្រួសារ ចំណូលមធ្យមសម្រាប់មនុស្សម្នាក់ៗទទួលបានជាង៥៧លានដុងក្នុងឆ្នាំ។

អនុវត្តគម្រោងការលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោមរបស់ខេត្ត ស្រុក U Minh ក៏បានប្រគល់ផ្ទះជូនលោក Thạch Văn Kiển នៅភូមិលេខ៦ ឃុំ Khánh Lâm ដោយសរុបទឹកប្រាក់៨០លានដុង ក្នុងនោះរដ្ឋបានជំនួយឧបត្ថម្ភ៦០លានដុង ក្រៅពីនោះគ្រួសារបំពេញបន្ថែម។

លោក Nguyễn Thành Niệm ឱ្យដឹងបន្ថែមទៀតថា៖ តាំងដើមឆ្នាំ២០២៥រហូតមកទល់ពេលនេះ មន្ទីរជនជាតិនិងសាសនាក៏បានសហការជាមួយគ្រប់បណ្តាភូមិភាគចាត់តាំងពិនិត្យសាឡើងវិញ ព្រមទាំងសំណើរឱ្យកសាងគម្រោងការលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោមរបស់ខេត្ត ដោយមានទាំងអស់ចំនួន៣៥៥ខ្នងសម្រាប់មុខសញ្ញាដែលទទួលផលអំពីកម្រោងទី១នៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតមពន់ជនរួមជាតិភាគតិច។ មកទល់សព្វថ្ងៃ ក៏ផ្តើមសាងសង់បានចំនួន៣១៩ខ្នង សម្រេចភារកិច្ចដាក់ឱ្យប្រើប្រាស់ជាផ្លូវការបានចំនួន១១០ខ្នង កំពុងកសាងសង់២០៩ខ្នង។ ចំណែកនៅសល់៣៦ខ្នងបន្តទៀត យោងតាមគម្រោងការនឹងចាប់ផ្តើមដំណើរការសាងសង់សំណង់នៃខែឧសភា ឆ្នាំ២០២៥។ កំពុងត្រូវបានបង្កើនល្បឿនដើម្បីសម្រេចជោគជ័យជាស្ថាពរក្នុងខែមិថុនា ឆ្នាំ២០២៥ត្រូវតាមការបញ្ជាណែនាំរបស់អចិន្ត្រៃយ៍ប្រចាំការបក្សខេត្ត។

ព្រះឧបជ្ឈាយ៍ Thạch Hà ប្រធានសង្ឃាភិបាលនៃសមាគមពុទ្ធសាសនា Việt Nam ខេត្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត មានសង្ឃដីការដោយរីករាយថា៖ យោងតាមការអនុវត្តបានឱ្យឃើញថា ដែលផ្តើមពីបណ្តាគោលនយោបាយអនុគ្រោះរបស់បក្សនិងរដ្ឋ ក៏បាននិងកំពុងត្រូវបាននាំមកនូវប្រ សិទ្ធភាព និងគុណភាពជាក់ស្តែង ញាំងឱ្យជីវភាពមាមីងបងប្អូន ព្រមទាំងសម្រស់ជនបទនៃតំបន់ជនរួមជាតិភាគតិចមួយថ្ងៃកាន់តែស្រស់ស្អាត។ បងប្អូន ជនរួមជាតិភាគតិចទូទាំងខេត្ត តែងជឿជាក់លើការដឹកនាំរបស់បក្សនិងរដ្ឋ ព្រមទាំងការគ្រប់គ្រងណែនាំរបស់បក្ស ប្រតិបត្តិនិងអនុវត្តល្អរាល់គោលមាគ៌ានយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ។ បន្តអភិរក្សនិងពង្រីកប្រពៃណីសាមគ្គីស្នេហាជាតិ ជួយគ្នាទៅវិញទៅមក ខិតខំព្យាយាមរួមកម្លាំងជាមួយបក្ខភាគ រដ្ឋអំណាចភូមិភាគនិងប្រជាជនខេត្តកាម៉ាវកសាងប្រទេសជាតិ មាតុភូមិឱ្យកាន់តែសម្បូររុងរឿងតរៀងទៅ៕

 

Quỳnh Anh

បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់

ធ្លាប់ជាប្រភេទរុក្ខជាតិព្រៃដែលបង្ករាំងស្ទះលំហូរទឹក ឥឡូវនេះត្រកៀតប៉ោងកំពុងនាំមកនូវមុខមាត់ថ្មីសម្រាប់សេដ្ឋកិច្ចជនបទឃុំ Phước Long។ ទម្រង់ក្លិបត្បាញត្រកៀតប៉ោងមិនត្រឹមតែជួយដោះស្រាយការងារធ្វើក្នុងពេលទំនេរពីការងារស្រែចំការប៉ុណ្ណោះទេ ថែមទាំងជួយនារីជាច្រើន “បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់” តាមរយៈនោះលើកកម្ពស់តួនាទីនិងឋានៈរបស់បងប្អូននារីក្នុងគ្រួសារទៀតផង។

ប្រសិទ្ធភាពនៃការដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា

ចំពោះការប៉ះពាល់ដ៏ច្បាស់លាស់នៃអាកាសធាតុប្រែប្រួលដែលមិនគួរស្មានបានពីតម្លៃកសិផល និងទម្រង់ដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា កំពុងសន្សឹមៗបញ្ជាក់ពីទិសដៅដែលប្រកបដោយប្រសិទ្ធភាព និងស្ថេរភាពសម្រាប់កសិករឃុំ U Minh។ មិនត្រឹមតែទាញយកផលប្រយោជន៍ជាអតិបរមាពីផ្ទៃដីដែលមានស្រាប់ប៉ុណ្ណោះទេ ទម្រង់នេះថែមទាំងនាំមកនូវប្រភពចំណូលស្ថេររភាព ជួយឱ្យគ្រួសារជាច្រើនបានរួចផុតពីភាពក្រីក្រ និងមានជីវភាពរស់នៅនឹងនរទៀតផង។

ស្ពានតភ្ជាប់ច្រាំងប្រកបដោយភាពរីករាយ

លើកំដៅព្រះអាទិត្យចែងចាំងនៃថ្ងៃជិតឈានចូលឆ្នាំថ្មី សម្រស់ជនបទឃុំ Tân Hưng កាន់តែស្រស់ស្អាតឡើងដោយមានស្ពានបេតុងដ៏រឹងមាំដែលទើបតែសាងរួច និងដាក់ឱ្យប្រើប្រាស់ ជាផ្លូវការតភ្ជាប់ច្រាំងទាំងពីរ។ នោះគឺជាលទ្ធផលនៃទឹកចិត្តសប្បុរសជិតឆ្ងាយ រួមផ្សំជាមួយនឹងតួនាទីតភ្ជាប់យ៉ាងប្តេជ្ញាចិត្តរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិឃុំផងដែរ។

Biển Bạch: អឹកធឹកឈានចូលរដូវស្រូវ-បង្គា

នៅបណ្តាថ្ងៃចុងឆ្នាំ ពេលបុណ្យ Tết កាន់តែកៀកជិតចូលមកដល់ ប្រជាជនឃុំ Biển Bạch ឈានចូលរដូវប្រមូលផលក្នុងស្មារតីរំភើបរីករាយ។ នៅតាមវាលចិញ្ចឹមបង្គា សកម្មភាពពលកម្មប្រព្រឹត្តទៅយ៉ាងមមាញឹក។ នៅឯវាលស្រែ ស្រូវកំពុងទុំ លំអានថានឹងទទួលបានរដូវអំណោយផល។ បរិយាកាសរដូវប្រមូលផលសាយភាយពេញភូមិស្រុក បង្ហាញពីក្តីសប្បាយរីករាយរបស់ប្រជាជន បន្ទាប់ពីមួយឆ្នាំខិតខំ ព្យាយាមផ្សារភ្ជាប់ជាមួយវាលស្រែចម្ការ។

ភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិភាគតិចឃុំ Tân Tiến

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចដូចជាឃុំ Tấn Tiến ឃើញថាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ខាងសេដ្ឋកិច្ច និងជីវភាពរស់នៅក្នុងសង្គមរបស់ ប្រការនេះបានបញ្ជាក់ឱ្យឃើញច្បាស់ថាបណ្តាគេហដ្ឋានថ្មីដែលចំណុះឱ្យផ្ទះទ្រុឌទ្រោម និងប្រព័ន្ធផ្លូវបេតុងដ៏ធំទូលាយស្អាត បង្កើតភាពងាយស្រួលសម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរទៅមកទៀតផង។

ជីវភាពរបស់ជនរួមជាតិភាគតិច និងសាសនាបានលើកកម្ពស់

ឆ្នាំ ២០២៥ ក្នុងបរិបទប្រមូលផ្តុំអនុវត្តការសម្រួលក្បាលម៉ាស៊ីនប្រព័ន្ធនយោបាយ បង្រួបបង្រួមខេត្ត និងដំណើរការរដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់ ខេត្តកាម៉ាវបានខិតខំ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការងារជនជាតិ និងជំនឿ សាសនានៅលើភូមិសាស្រ្ត។

ឧបត្ថម្ភគ្នាដើម្បីចាក់ផុតក្រ

ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធនារីឃុំ Sông Đốc តែងយកចិត្តទុកដាក់ និងផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពនៃការឧបត្ថម្ភ ជំនួយសមាជិក និងស្ត្រីដែលជាគ្រួសារក្រីក្រ និងមានជីវភាពជួបលំបាក រួមចំណែកជាមួយគណៈកម្មាធិការបក្សសម្រេចជោគជ័យនូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

សម្រស់ភូមិស្រុកបៃតង ល្អ ស្អាត

នៅតាមបណ្តាភូមិស្រុក Khmer ជាច្រើនក្នុងខេត្ត ប្រពៃណីចលនាកសាងភូមិស្រុកបៃតង ល្អ ស្អាតបានស៊ីជម្រៅក្នុងជីវភាព បង្កើតបានជាតំបន់ប្រជុំជនគំរូ ផ្លូវលំជនបទក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ។

រួបរួមគ្នាកសាងមាតុភូមិ

ជាមួយស្មារតីសាមគ្គីភាព និងការតាំងចិត្តខ្ពស់ គណៈកម្មាធិការរណសិរ្ស និងប្រជាជនភូមិលេខ ៦ ឃុំ Khánh Bình បានអនុវត្តជោគជ័យរាល់បណ្តាប្រពៃណីស្នេហាជាតិ។ ផ្តើមពីនោះ ជីវភាពតសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនក៏បានកែលម្អគួរឱ្យកត់សម្គាល់ ចំនួនគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រក៏ត្រូវបានថយចុះ ចំនួនគ្រួសារធូរធាក៏កើនឡើងជាលំដាប់ ហើយមុខមាត់ជនបទក៏មានភាពផ្លាស់ថ្មីគ្រប់វិស័យ។

លំនឹងជីវភាពលើតំបន់ "Đất Mới"

ឃុំ Đất Mới ជាភូមិសាស្ត្រមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ហើយក៏ជាតំបន់ដែលជួបលំបាកខ្លាំងណាស់ដែរ បងប្អូនប្រជាជនស្លូតត្រង់ អត់ធ្មត់ និងមានការព្យាយាមយ៉ាងមុះមុត ដោយអះអាងនូវឆន្ទៈរបស់ខ្លួន។ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ រួមជាមួយការព្រួតដៃរបស់រដ្ឋអំណាចភូមិភាគ សម្រស់ Đất Mới នាពេលបច្ចុប្បន្នកំពុងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។