Thứ ba, 3-2-26 16:35:25
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

តំបន់ជនរួមជាតិផ្លាស់ប្តូរផ្តើមពីគម្រោងទី២

Báo Cà Mau ការអនុវត្តគម្រោងទី២ “រៀបចំ ចាត់ចែង លំនឹងទីលំនៅឋាននៅតាមបណ្តាទីតាំងដ៏ចាំបាច់” ស្ថិតក្នុងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំគឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីលំនឹងការរស់នៅជូនបងប្អូនប្រជាជន។

ឃុំ Khánh Bình Tây ស្រុក Trần Văn Thời សរុបទាំងអស់មាន៣.៩៤១គ្រួសារ ដោយមានចំនួនប្រជាជន ១៥.៨៩៩នាក់ ហើយបច្ចុប្បន្ននូវមាន១៦គ្រួសារក្រ។ ក្នុងនោះ គ្រួសារជនជាតិភាគតិចមាន៤១១គ្រួសារ ដោយមានចំនួនប្រជា ជន១.៦០៣នាក់ និងនូវមាន១០គ្រួសារក្រីក្រជាជនជាតិភាគតិច។ ជាមួយប្រភពដើមទុនវិនិយោគជាង៥ពាន់ លានដុងសម្រាប់អនុវត្តគម្រោងទី២ ឃុំ Khánh Bình Tây អនុវត្ត២ខ្លឹមសារ៖ វិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅភូមិលំបាកពិសេសទាំង២ភូមិ គឺភូមិដាបាក A និងភូមិ Cơi 5B ព្រមទាំងជំនួយឧបត្ថម្ភដោយផ្ទាល់សម្រាប់បងប្អូនប្រជាជន។ ក្នុងនោះ ការឧបត្ថម្ភផ្ទាល់សម្រាប់បងប្អូនប្រជា​ជនក៏ត្រូវបានអនុវត្តតាមទម្រង់នៃការឧបត្ថម្ភទឹកប្រាក់សម្រាប់ទិញស៊ីទែនទឹកជូន ៤៧គ្រួសារ និងជំនួយឧបត្ថម្ភផ្លាស់ប្តូរមុខរបរវិជ្ជាជីវៈសម្រាប់អភិវឌ្ឍផលិត​ជូន២៤គ្រួសារ។

លំនៅឋានធំស្កឹមស្កៃ ពន្លឺអាគ្គីសនីយ៍ភ្លឺចញ្ចាច តំបន់ជនជាតិភាគតិចលើភូមិសាស្ត្រនៃឃុំ Khánh Bình Tây មួយថ្ងៃកាន់តែមានសម្រស់។

អ្នកស្រី Lê Cẩm Thuỳ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ឱ្យដឹង៖ ឃុំបាននិងកំពុងត្រូវបានជំរុញយ៉ាងខ្លាំងខ្លាល្បឿននៃការអនុវត្តគម្រោងទី២។ មក ទល់ពេលនេះ ជាច្រើនក្លឹមសាររបស់គម្រោងដែលបានសម្រេចជោគជ័យ។ ជាមួយប្រភពវិនិយោគដ៏ធំ គម្រោងនេះក៏បានដោះស្រាយរាល់តម្រូវការចាំបាច់ស្តី ពីមូលដ្ឋានហេរដ្ឋារចនាសម្ព័ន្ធតំបន់ជនរួមជាតិភាគតិច។ ផ្តើមពីនោះ ក៏ផ្តល់ភាពប៉ះពាល់យ៉ាងសកម្មទាំងវិស័យសេដ្ឋកិច្ចនិងសង្គមផងដែរសម្រាប់បណ្តាភូមិភាគទាំងឡាយដែលជាតំបន់ស្ថិតក្នុងគម្រោងការ។

មកកាន់ឃុំ Khánh Bình Tây នាពេលសព្វថ្ងៃនេះ បណ្តាដងផ្លូវដ៏តូចចង្អៀតកាលពីមុននៅតាមតំបន់ភូមិស្រុក Khmer ឥឡូវក៏ផ្លាស់ទៅជាបេតុងយ៉ាងត្រង់ភ្លឹង ដោយមានប្រព័ន្អអាគ្គីសនីយ៍គ្រប់សព្វដ៏ភ្លឺត្រចះទៀតផង។ បណ្តាអាគារជាច្រើនយ៉ាងស្កឹមស្កៃបានផុសឡើងជាបន្តបន្ទាប់ កូនក្មួយជនរីករាយទៅសាលា ជីវភាពបានសុខក្សេមក្សាន្តទៀតផង។ រាល់ការផ្លាស់ប្តូរទាំងនេះក៏អាស្រ័យប៉ុន្មានឆ្នាំកន្លងភូមិភាគទទួលបានការយកចិត្តទុកដាក់ផ្តើមពីបណ្តាកម្មវិធីគោលដៅជាតិកសាងជនបទថ្មីបន្ថយភាពក្រីក្រចីរភាព និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច។

បងស្រី Từ Mỹ Linh នៅភូមិ Cơi5B មានប្រសាសន៍៖ កាលពីមុនជីវភាពគ្រួសារជួបលំបាកខ្លាំងណាស់ ប្តីទៅសមុទ្រ ចំណែកខ្ញុំក៏គ្មានមុខរបរការងារធ្វើ ថែមទាំងមានកូនតូចៗ៣នាក់ទៀត។​ ដោយពិនិត្យឃើញជីវភាពគ្រួសារមានសភាពបែបនេះ រដ្ឋអំណាចភូមិភាគក៏បានជំនួយឧបត្ថម្ភទឹកប្រាក់១០លានដុងសម្រាប់ផ្លាស់ប្តូរមុខរបរការងារធ្វើដោយទិញជ្រូកពូជយកមកចិញ្ចឹមរួមទាំងចំណីជ្រូក និងទទួលបានស៊ីទែនទឹកសម្រាប់ផ្ទុកទឹកប្រើប្រាស់ប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះ ពូមីងទាំងឡាយនៅឃុំក៏បានចលនាឧបត្ថម្ភសង់ផ្ទះឱ្យគ្រួសារខ្ញុំទៀតផង។ មានផ្ទះស្នាក់នៅសមរម្យ និងធានាសុវត្ថិភាព ដោយមិនព្រួយបារម្ភខ្លាចព្យុះភ្លៀង នេះក៏ជាកម្លាំងចិត្តសម្រាប់ប្តីប្រពន្ធខ្ញុំមានទំលំនៅនឹងនរ ខិតខំព្យាយាមពលកម្មផលិតដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ ឈានឡើងរួចចាកក្រ។

ទទួលបានការឧបត្ថម្ភស៊ីទែនទឹក បងស្រី Từ Mỹ Linh ផ្ទុកទឹកស្អាតសម្រាប់ប្រើប្រាស់។

អ្នកស្រី Lê Cẩm Thuỳ រីករាយ៖ ប៉ុន្មាឆ្នាំកន្លង បោយមានយ៉ាងច្រើនប្រភពនៃការវិនិយោគផ្តើមពីបណ្តាកម្មវិធីគោលដៅជាតិ និងការយកចិត្តទុកដាក់ជំ នួយឧបត្ថម្ភរបស់បណ្តាគណៈផ្នែកនិងថ្នាក់លើ ការជំនួយឧបត្ថម្ភរបស់រដ្ឋអំណាចភូមិភាគ ក៏បានពង្រីកប្រសិទ្ធភាពរាល់បណ្តាប្រភពទុនវិនិយោគ។ ក្នុងនោះ គម្រោងទី២ ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធចំបាច់ បង្កលក្ខណៈងាយស្រួលសម្រាបមាមីងបងប្អូនអំពីការផលិតជួញ ដូរមុខទំនិញ ព្រមទាំងលំនឹងជីវភាពរស់នៅ និងលើកកម្ពស់ស្មារតីសម្ភារៈរបស់បងប្អូនប្រជាជន កាត់បន្ថយដាច់យ៉ាងទាបបំផុតចំពោះគ្រោះមហន្តរាយដោយធម្មជាតិ រើទីតាំងលំនៅឋានដោយចិត្តឯង ដោះស្រាយជីវភាពរស់នៅ បង្កើនប្រភពចំណូល រួមចំណែកកាត់បន្ថយក្រ ធានាសន្តិសុខសង្គម ព្រមទាំងរក្សាលំនឹងខាងសន្តិសុខ និងសណ្តាប់ធ្នាប់នយោបាយសង្គមនៅភូមិភាគ។ ផ្តើមពីលទ្ធផលដែលសម្រេចបាន ឃុំ Khánh Bình Tây ខិតខំសម្រេចជោគជ័យក្នុងការអនុវត្តគម្រោងទី២ក្នុងឆ្នាំ២០២៥ផងដែរ៕

 

Quỳnh Anh

បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់

ធ្លាប់ជាប្រភេទរុក្ខជាតិព្រៃដែលបង្ករាំងស្ទះលំហូរទឹក ឥឡូវនេះត្រកៀតប៉ោងកំពុងនាំមកនូវមុខមាត់ថ្មីសម្រាប់សេដ្ឋកិច្ចជនបទឃុំ Phước Long។ ទម្រង់ក្លិបត្បាញត្រកៀតប៉ោងមិនត្រឹមតែជួយដោះស្រាយការងារធ្វើក្នុងពេលទំនេរពីការងារស្រែចំការប៉ុណ្ណោះទេ ថែមទាំងជួយនារីជាច្រើន “បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់” តាមរយៈនោះលើកកម្ពស់តួនាទីនិងឋានៈរបស់បងប្អូននារីក្នុងគ្រួសារទៀតផង។

ប្រសិទ្ធភាពនៃការដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា

ចំពោះការប៉ះពាល់ដ៏ច្បាស់លាស់នៃអាកាសធាតុប្រែប្រួលដែលមិនគួរស្មានបានពីតម្លៃកសិផល និងទម្រង់ដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា កំពុងសន្សឹមៗបញ្ជាក់ពីទិសដៅដែលប្រកបដោយប្រសិទ្ធភាព និងស្ថេរភាពសម្រាប់កសិករឃុំ U Minh។ មិនត្រឹមតែទាញយកផលប្រយោជន៍ជាអតិបរមាពីផ្ទៃដីដែលមានស្រាប់ប៉ុណ្ណោះទេ ទម្រង់នេះថែមទាំងនាំមកនូវប្រភពចំណូលស្ថេររភាព ជួយឱ្យគ្រួសារជាច្រើនបានរួចផុតពីភាពក្រីក្រ និងមានជីវភាពរស់នៅនឹងនរទៀតផង។

ស្ពានតភ្ជាប់ច្រាំងប្រកបដោយភាពរីករាយ

លើកំដៅព្រះអាទិត្យចែងចាំងនៃថ្ងៃជិតឈានចូលឆ្នាំថ្មី សម្រស់ជនបទឃុំ Tân Hưng កាន់តែស្រស់ស្អាតឡើងដោយមានស្ពានបេតុងដ៏រឹងមាំដែលទើបតែសាងរួច និងដាក់ឱ្យប្រើប្រាស់ ជាផ្លូវការតភ្ជាប់ច្រាំងទាំងពីរ។ នោះគឺជាលទ្ធផលនៃទឹកចិត្តសប្បុរសជិតឆ្ងាយ រួមផ្សំជាមួយនឹងតួនាទីតភ្ជាប់យ៉ាងប្តេជ្ញាចិត្តរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិឃុំផងដែរ។

Biển Bạch: អឹកធឹកឈានចូលរដូវស្រូវ-បង្គា

នៅបណ្តាថ្ងៃចុងឆ្នាំ ពេលបុណ្យ Tết កាន់តែកៀកជិតចូលមកដល់ ប្រជាជនឃុំ Biển Bạch ឈានចូលរដូវប្រមូលផលក្នុងស្មារតីរំភើបរីករាយ។ នៅតាមវាលចិញ្ចឹមបង្គា សកម្មភាពពលកម្មប្រព្រឹត្តទៅយ៉ាងមមាញឹក។ នៅឯវាលស្រែ ស្រូវកំពុងទុំ លំអានថានឹងទទួលបានរដូវអំណោយផល។ បរិយាកាសរដូវប្រមូលផលសាយភាយពេញភូមិស្រុក បង្ហាញពីក្តីសប្បាយរីករាយរបស់ប្រជាជន បន្ទាប់ពីមួយឆ្នាំខិតខំ ព្យាយាមផ្សារភ្ជាប់ជាមួយវាលស្រែចម្ការ។

ភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិភាគតិចឃុំ Tân Tiến

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចដូចជាឃុំ Tấn Tiến ឃើញថាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ខាងសេដ្ឋកិច្ច និងជីវភាពរស់នៅក្នុងសង្គមរបស់ ប្រការនេះបានបញ្ជាក់ឱ្យឃើញច្បាស់ថាបណ្តាគេហដ្ឋានថ្មីដែលចំណុះឱ្យផ្ទះទ្រុឌទ្រោម និងប្រព័ន្ធផ្លូវបេតុងដ៏ធំទូលាយស្អាត បង្កើតភាពងាយស្រួលសម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរទៅមកទៀតផង។

ជីវភាពរបស់ជនរួមជាតិភាគតិច និងសាសនាបានលើកកម្ពស់

ឆ្នាំ ២០២៥ ក្នុងបរិបទប្រមូលផ្តុំអនុវត្តការសម្រួលក្បាលម៉ាស៊ីនប្រព័ន្ធនយោបាយ បង្រួបបង្រួមខេត្ត និងដំណើរការរដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់ ខេត្តកាម៉ាវបានខិតខំ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការងារជនជាតិ និងជំនឿ សាសនានៅលើភូមិសាស្រ្ត។

ឧបត្ថម្ភគ្នាដើម្បីចាក់ផុតក្រ

ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធនារីឃុំ Sông Đốc តែងយកចិត្តទុកដាក់ និងផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពនៃការឧបត្ថម្ភ ជំនួយសមាជិក និងស្ត្រីដែលជាគ្រួសារក្រីក្រ និងមានជីវភាពជួបលំបាក រួមចំណែកជាមួយគណៈកម្មាធិការបក្សសម្រេចជោគជ័យនូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

សម្រស់ភូមិស្រុកបៃតង ល្អ ស្អាត

នៅតាមបណ្តាភូមិស្រុក Khmer ជាច្រើនក្នុងខេត្ត ប្រពៃណីចលនាកសាងភូមិស្រុកបៃតង ល្អ ស្អាតបានស៊ីជម្រៅក្នុងជីវភាព បង្កើតបានជាតំបន់ប្រជុំជនគំរូ ផ្លូវលំជនបទក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ។

រួបរួមគ្នាកសាងមាតុភូមិ

ជាមួយស្មារតីសាមគ្គីភាព និងការតាំងចិត្តខ្ពស់ គណៈកម្មាធិការរណសិរ្ស និងប្រជាជនភូមិលេខ ៦ ឃុំ Khánh Bình បានអនុវត្តជោគជ័យរាល់បណ្តាប្រពៃណីស្នេហាជាតិ។ ផ្តើមពីនោះ ជីវភាពតសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនក៏បានកែលម្អគួរឱ្យកត់សម្គាល់ ចំនួនគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រក៏ត្រូវបានថយចុះ ចំនួនគ្រួសារធូរធាក៏កើនឡើងជាលំដាប់ ហើយមុខមាត់ជនបទក៏មានភាពផ្លាស់ថ្មីគ្រប់វិស័យ។

លំនឹងជីវភាពលើតំបន់ "Đất Mới"

ឃុំ Đất Mới ជាភូមិសាស្ត្រមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ហើយក៏ជាតំបន់ដែលជួបលំបាកខ្លាំងណាស់ដែរ បងប្អូនប្រជាជនស្លូតត្រង់ អត់ធ្មត់ និងមានការព្យាយាមយ៉ាងមុះមុត ដោយអះអាងនូវឆន្ទៈរបស់ខ្លួន។ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ រួមជាមួយការព្រួតដៃរបស់រដ្ឋអំណាចភូមិភាគ សម្រស់ Đất Mới នាពេលបច្ចុប្បន្នកំពុងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។