ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រពៃណីចលនាកុមារធ្វើតាមដំបូន្មានទាំង ៥ ប្រការរបស់អ៊ំហូ បានរីករាលដាលយ៉ាងខ្លាំងនៅបណ្តាតំបន់ភូមិភាគដែលមានប្រជាជន Khmer រស់នៅច្រើនកុះករទូទាំងខេត្តកាម៉ាវ។
សម្ព័ន្ធយុវជនខេត្តតែងសហការជាមួយគ្រប់បណ្តាគណៈផ្នែក អង្គការមហាជនដើម្បីផ្តល់អំណោយជំរុញការសិក្សារៀនសូត្រដល់សិស្សសាលាជាកូន Khmer ដែលមានជីវភាពទីទល់នៅឃុំ Trí Phải។
ផ្តើមពីអន្តរក្រុមសាលារៀននៅតំបន់ដាច់ស្រយាល និងតំបន់ឆ្នេរសមុទ្រ រហូតដល់សាលារៀនដែលប្រឈមមុខនឹងការលំបាកជាច្រើន សមាជិកសម្ព័ន្ធយុវជនជាច្រើនរូបដែលមានភាពឧស្សាហ៍ព្យាយាម រៀនសូត្របានល្អឥតខ្ចោះ និងសកម្មចូលរួមក្រុមកាន់តែច្រើនឡើងៗ ក្លាយជាផ្កាដ៏ស្រស់ស្អាតនៅក្នុងសួនច្បារនៃចៅល្អរបស់ Bác Hồ ទៀតផង។
ទោះបីជាលក្ខណៈរៀនសូត្រមានការខ្វះខាតក្តី តែអាស្រ័យមានឆន្ទៈក្នុងការខិតខំ និងការលើកទឹកចិត្តពីក្រុមគ្រួសារ គ្រូបង្រៀន និងអង្គការអន្តរក្រុម សិស្សជាច្រើននៅតែរក្សាស្មារតីនៃការចង់រៀន សុជីវធម៌ និងសាមគ្គីភាព។ នៅក្នុងសាលារៀនដែលមានសិស្សជនជាតិ Khmer មួយចំនួនធំ ប្រពៃណីចលនា "និយាយពាក្យសប្បុរស ធ្វើអំពើល្អ" "មិត្តពីរនាក់រីកចម្រើនរួមគ្នា" "គម្រោងការតូច" និង "កុមារ Việt Nam ប្រឡងប្រណាំងធ្វើតាមដំបូន្មាន Bác Hồ ទាំង ៥ ប្រការ" ក៏ត្រូវបានអនុវត្តយ៉ាងស្វាហាប់ ដោយទាក់ទាញសមាជិកមួយចំនួនធំចូលរួមផងដែរ។
Kim Thị Huỳnh Hương ជាសិស្សម្នាក់ដែលទទួលបានពានរង្វាន់លើកទឹកចិត្តផ្នែកអប់រំពលរដ្ឋលំដាប់ថ្នាក់ខេត្តសម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ បានឱ្យដឹង៖ “ខ្ញុំសង្ឃឹមសមាជិកក្រុមទាំងឡាយដែលនៅតាមតំបន់ដាច់ស្រយាលដូចជាខ្ញុំ និងសមាជិកក្រុមជាជនជាតិ Khmer គ្រប់រូបគួរខិតខំបញ្ចេញកម្លាំងសិក្សារៀនសូត្របន្ថែមទៀត។ ពីព្រោះអ្នកទាំងនេះសុទ្ធសឹងតែជាគំរូ និងផ្តល់ទំនុកចិត្តសម្រាប់អ្នកដែលស្ថិតក្នុងស្ថានភាពលំបាកឱ្យមានកម្លាំងចិត្តបន្ថែមទៀតដើម្បីសិក្សាបានល្អ”។
បណ្តាសមាជិក Khmer ជាច្រើនរូបបានក្លាយជាគំរូដ៏ល្អផងដែរសម្រាប់ក្នុងការឆ្លងកាត់លំបាក រៀនបានពូកែ។ មានប្អូនខ្លះទៀតដែលជីវភាពគ្រួសារជួបលំបាក ម្តាយឪពុកប្រកបរបរស៊ីឈ្នួល ប៉ុន្តែប្អូនៗនៅខិតខំរៀនសូត្របានល្អនឹងក្លាយជាសិស្សពូកែច្រើនឆ្នាំជាបន្តបន្ទាប់ទៀតផង។ ប្អូនខ្លះក៏កំពុងជួយមិត្តភក្តិរបស់ខ្លួនឱ្យមានការវិវឌ្ឍយ៉ាងសកម្ម ចូលរួមក្នុងការការពារបរិស្ថាន រក្សាសាលារៀនឱ្យបៃតង ស្អាត និងស្រស់ស្អាត ព្រមទាំងជំហរមុខក្នុងរាល់សកម្មភាពសប្បុរសធម៌សម្រាប់យុវវ័យ។
ប្អូន Trần Huỳnh Ái Ngân សិស្សថ្នាក់ទី ៥ នៃសាលាបឋមសិក្សា Trân Hưng Đạo សម្រេចបានលទ្ធផលពូកែឆ្នើមក្នុងការសិក្សារយៈពេល ៤ ឆ្នាំជាបន្តបន្ទាប់ និងសកម្មចូលរួមសកម្មភាពរបស់ក្រុម និងសមាគមបានចែករំលែកថា៖ «ពីមុន ប្អូនមានការខ្មាស់អៀន និងស្ទាក់ស្ទើរក្នុងការទំនាក់ទំនងណាស់ដែរ ប៉ុន្តែឥឡូវនេះ ប្អូនបានម្ចាស់ការចូលរួមកម្មវិធីសិល្បៈ បទបង្ហាញ សកម្មភាពរបស់ក្រុម និងការប្រឡងផ្សេងៗដែលសាលាបានរៀបចំឡើង»។

ជាសិស្សម្នាក់ដែលបានលើកសរសើរសិស្សទទួលបានពានរង្វាន់លើកទឹកចិត្តខាងវិញ្ញាសាអប់រំប្រជាពលរដ្ឋថ្នាក់ខេត្តឆ្នាំសិក្សា ២០២៥-២០២៦ ប្អូន Kim Thị Huỳnh Hương តែងខិតខំសិក្សារៀនសូត្របានយ៉ាងល្អដើម្បីក្លាយជាចៅពូកែរបស់ Bác Hồ។
មិនត្រឹមតែខិតខំប្រឹងប្រែងផ្នែកសិក្សារៀនសូត្រនោះទេ ប្អូនៗជាច្រើនរូបថែមទាំងបានរួមចំណែកក្នុងការថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិតាមរយៈសកម្មភាពផ្សេងៗ ដូចជា៖ របាំប្រជាប្រិយ Khmer ការចូលរួមពិធីបុណ្យប្រពៃណីនៅភូមិភាគ ប្រគំភ្លេងពិណពាទ្យ រៀនអក្សរ Khmer ការពារបរិស្ថាន រក្សាអនាម័យសាលារៀន និងចូលរួមជួយសិស្សានុសិស្សដែលមានជីវភាពជួបលំបាក។
បងស្រី Nguyễn Thị Thuý Duy អនុលេខាសម្ព័ន្ធយុុវជនខេត្ត និងជាប្រធានសមាគមសម្ព័ន្ធយុវជន Việt Nam ខេត្ត Cà Mau បានឱ្យដឹង៖ «គ្រប់បណ្តាសមាគម ក្រុម និងអង្គការយុវជនតែងរៀបចំសកម្មភាពដើម្បីថែទាំកុមារ Khmer ដូចជាការផ្តល់អាហារូបករណ៍ ជូនកង់ និងសម្ភារៈសិក្សា ជំនួយការរៀនសូត្រ និងសាងសង់ទីលានកន្សាន្តសម្រាប់កុមារ។ សកម្មភាពទាំងនេះមិនត្រឹមតែជំរុញទឹកចិត្តពួកគេឱ្យបន្តទៅសាលារៀនប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការចិញ្ចឹមក្តីស្រមៃរបស់ខ្លួន និងបំផុសគំនិតឱ្យកាន់តែខិតខំក្លាយជាកូនល្អ សិស្សពូកែ និងសមាជិកយុវជនត្រួសត្រាយផ្លូវល្អផងដែរ»។
កិត្តិនាមជាចៅល្អរបស់ Bác Hồ មិនត្រឹមតែជាប្រភពនៃមោទនភាពសម្រាប់សមាជិកម្នាក់ៗប៉ុណ្ណោះទេ ថែមទាំងជាការលើកទឹកចិត្តដល់កុមារ Khmer ទាំងឡាយឱ្យបន្តបណ្តុះសីលធម៌ បង្កើនចំណេះដឹង និងរស់នៅប្រកបដោយការទទួលខុសត្រូវលើគ្រួសារ និងសហគមន៍របស់ទៀតផង៕
Lam Khánh - Tiến Luận

Truyền hình



Xem thêm bình luận