Thứ ba, 3-2-26 16:35:38
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ខាញ់ប៊ិញ គ្មានគ្រួសារ Khmer ក្រីក្រនិងប្រកៀកបន្ទាត់ក្រទៀតទេ

Báo Cà Mau យោងតាមការផ្សព្វផ្សាយអនុវត្តយ៉ាងល្អគោលនយោបាយជនជាតិ រួមជាមួយបណ្តាដំណោះស្រាយជាក់ស្តែងជាច្រើន និងមានប្រសិទ្ធភាពផងនោះ ឃុំ Khánh Bình ស្រុក Trần Văn Thời ក៏បានជំនួយឧបត្ថម្ភបងប្អូនជនរួមជាតិភាគតិមានលក្ខណៈឈានឡើងរួចចាកក្រចីរភាព។

Khánh Bình គឺជាឃុំកសិករមសុទ្ធសាធ មានគ្រួសារ Khmer ចំនួន៧៦គ្រួសារ និងគ្រួសារជនជាតិ Hoa ៤គ្រួសារ។ ខិតខំអនុវត្តតាមសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សឃុំ ដល់ចុងឆ្នាំ២០២៤ ឃុំបានលុបបំបាត់ទាំងស្រុងចំពោះគ្រួសារក្រ និងគ្រួសារប្រៀកបន្ទាត់ក្រ។

បងស្រី Phạm Ngọc Trầm ប្រធានភូមិ Phạm Kiệt និងអ្នកមីង Lý Thị Quêl ជាមួយផលិតផលតម្បាញ។

លោក Phạm Quốc Trận អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ មានប្រសាសន៍៖ ផ្តោតលើមូលដ្ឋាននៃសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំក៏បានផ្តុំកម្លាំងគម្រោងការអនុវត្ត និងធ្វើសេនាធិកាចាត់ចែងរាល់សមមិត្តនីមួយៗគ្រប់លំដាប់ថ្នាក់ និងបក្ខជនគ្រប់រូបដើម្បីជំនួយឧបត្ថម្ភ១៤គ្រួសារក្រីក្រ (ក្នុងនោះមាន១គ្រួសារ Khmer ១គ្រួសារផងដែរ)។ សមមិត្តទាំងឡាយដែលត្រូវបានចាត់ការងារសហការជាមួយភូមិ ទៅជួបផ្ទាល់រាល់គ្រួសារនីមួយៗ ក្តាប់យកគោលបំណង ដើម្បីជំនួយការឧបត្ថម្ភ។ ផ្តើុមពីនោះ រួមជាមួយបណ្តាគណៈផ្នែក ថ្នាក់ស្រុកសកម្មចលនាអង្គការចាត់តាំងឯកជនដើម្បីឧបត្ថម្ភសង់ផ្ទះជាដើម។ អាស្រ័យហេតុនេះហើយ ឃុំ Khánh Bình ក៏លុបបំបាត់ទាំងស្រុង១៤/១៤គ្រួសារក្រីក្រ (ក្នុងនោះមានគ្រួសារ Khmer ១គ្រួសារផងដែរ) ព្រមទាំងលុបបំបាត់១៦/២៦គ្រួសារប្រកៀកបន្ទាត់ក្រ (មាន២គ្រួសារ Khmer)។

ជាគ្រួសារ Khmer មួយក្នុងចំណោម២គ្រួសារចុងក្រោយបង្អស់របស់ឃុំ Khánh Bình ដែលបានរួចចាកផុតពីគ្រួសារប្រកៀកបន្ទាត់ក្រ អ្នកមីង Lý Thị Quêl នៅភូមិ Phạm Kiệt រីករាយឱ្យដឹងថា៖ ពីមុននេះ គ្មានដីផលិត ផ្ទះក៏ទ្រុឌទ្រោម។ តែអាស្រ័យទទួលបានការយកចិត្តទុកដាក់ឧបត្ថម្ភ ទើបខ្ញុំមានផ្ទះស្នាក់នៅយ៉ាងធំទូលាយស្អាត ខ្ញុំសប្បាយចិត្តខ្លាំងណាស់។

គ្រួសារអ្នកមីង Quêl គឺជាគ្រួសារប្រកៀកបន្ទាត់ក្រឆ្នាំ២០២៣ រស់នៅជាមួយកូនប្រុស និងចៅ២នាក់។ កូនអ្នកមីងប្រកបមុខរបរកាត់ស្រូវស៊ីឈ្នួលតាមរដូវ ជីវភាពជួបលំបាកខ្លាំង។ ដោយបានរដ្ឋជំនួយឧបត្ថម្ភទឹកប្រាក់ចំនួន៥០លានដុង រួមជាមួយទឹកប្រាក់ដែលខ្លួនសន្សំបានខ្លះ និងខ្ចីសាច់ញាតិ គ្រួសារក៏សង់បានផ្ទះមួយខ្នងយ៉ាងធំទូលាយស្អាតដោយសរុបតម្លៃ១០០លានដុង។ ក្រៅពីនោះ សប្បុរសជនថែមទាំងបានជំនួយឧបត្ថម្ភគ្រួសារអ្នកមីងបុលប្រាក់សម្រាប់ធ្វើជាដើមទុន ចិញ្ចឹមទា សង់បង្គន់អនាម័យទៀតផង។

ដោយសារការខិតខំប្រឹងប្រែងត្បាញកញ្ឆេ និងកន្ទេល​សសៃខ្សែប្លាស្ទិក អ្នកមីង Lý Thị Quêl រកបានប្រភពប្រាក់ចំណូលសម្រាប់គ្រួសារផងដែរ។

ជាមួយការខិតខំប្រឹងប្រែង រួមទាំងខ្លួនចេះខាងរបរត្បាញតាំងពីនៅតូចផងនោះ អ្នកមីងក្វេន ក៏ត្បាឡកញ្ឆេប្រចាំថ្ងៃ រួមទាំងកន្ទេលប្លាស្ទិកដើម្បីលក់រកប្រាក់ចំណូល។ អ្នកមីងក្វេន ឱ្យដឹង៖

“បណ្តាសរសៃខ្សែប្លាស្ទិកនេះ ដំបូងខ្ញុំទៅសុំគេនៅតាមកន្លែងលក់ឧបករសំណង់ យកមកលាងសម្អាត រួចហើយត្បាញ។ បន្ទាប់មក គេបានដឹងឮថាយើងចេះត្បាញក៏យកមកឱ្យដល់ផ្ទះ។ កញ្ឆេមួយគូ ចំណាយពេលត្បាញចាប់ពី២-៣ថ្ងៃទើបសម្រេច លក់បានតម្លៃ១៥០ពាន់ដុង/គូ ចំណែកកន្ទេលវិញ ត្រូវចំណាយពេលប្រហែលជាមួយសប្តាហ៍ទើបបានសម្រេច លក់បានតម្លៃ៦០០ពាន់ដុងសម្រាប់កន្ទេលមួយគ្រឿង អាចរកបានប្រាក់ខ្លះសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។

បងស្រី Phạm Ngọc Trầm ប្រធានភូមិ Phạm Kiệt បានឱ្យដឹង៖ "នៅតាមដងព្រែក Ông Kiệt មានគ្រួសារ Khmer ប្រមាណ១០គ្រួសារ ថ្វីត្បិតតែជីវភាពមិនសូវបានធូរធារដូចតាមតំបន់ដទៃទៀត តែការរស់នៅរបស់បងប្អូនទាំងឡាយទីនេះក៏បានលំនឹងផងដែរ មាមីងបងប្អូនមានការខិតខំប្រឹងប្រែងប្រកបរបររកស៊ីដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ"។

តួយ៉ាងដូចជាគ្រួសារអ្នកមីង Nguyễn Bé Thuỷ ជាគ្រួសារខ្មែររស់នៅតាមដងព្រែក។ អ្នកមីង Thuỷ មានប្រសាសន៍៖ ពីមុន​រដ្ឋបានឧបត្ថម្ភដីផលិតជូនម្តាយខ្ញុំចំនួន២កុង ម្តាយខ្ញុំចែកឱ្យបងប្អូនខ្ញុំម្នាក់ៗធារផ្ទះមួយធារ។ មានដីសង់ផ្ទះ មានទីជម្រកសមរម្យ យើងត្រូវខិតខំប្រឹងប្រែងរកស៊ីដើម្បីរកប្រាក់ចំណូល។

អាស្រ័យការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគ និងការជំនួយកម្លាំងរបស់គ្រប់បណ្តាគណៈផ្នែក សប្បុរសជន ជីវភាពបងប្អូនប្រជាជននៅ Khánh Bình ក៏មានការផ្លាស់ប្តូរ ពិសេសបងប្អូនជនរួមជាតិ មានការរីកចម្រើនគ្រប់វិស័យទាំងខណៈពេលដែលភូមិភាគបានលុបបំបាត់គ្រួសារក្រីក្រទាំងស្រុង ព្រមទាំងគ្មានគ្រួសារ Khmer ក្រីក្រ និងប្រកៀកបន្ទាត់ក្រទៀតនោះទេ៕

 

Đào Hồng

បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់

ធ្លាប់ជាប្រភេទរុក្ខជាតិព្រៃដែលបង្ករាំងស្ទះលំហូរទឹក ឥឡូវនេះត្រកៀតប៉ោងកំពុងនាំមកនូវមុខមាត់ថ្មីសម្រាប់សេដ្ឋកិច្ចជនបទឃុំ Phước Long។ ទម្រង់ក្លិបត្បាញត្រកៀតប៉ោងមិនត្រឹមតែជួយដោះស្រាយការងារធ្វើក្នុងពេលទំនេរពីការងារស្រែចំការប៉ុណ្ណោះទេ ថែមទាំងជួយនារីជាច្រើន “បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់” តាមរយៈនោះលើកកម្ពស់តួនាទីនិងឋានៈរបស់បងប្អូននារីក្នុងគ្រួសារទៀតផង។

ប្រសិទ្ធភាពនៃការដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា

ចំពោះការប៉ះពាល់ដ៏ច្បាស់លាស់នៃអាកាសធាតុប្រែប្រួលដែលមិនគួរស្មានបានពីតម្លៃកសិផល និងទម្រង់ដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា កំពុងសន្សឹមៗបញ្ជាក់ពីទិសដៅដែលប្រកបដោយប្រសិទ្ធភាព និងស្ថេរភាពសម្រាប់កសិករឃុំ U Minh។ មិនត្រឹមតែទាញយកផលប្រយោជន៍ជាអតិបរមាពីផ្ទៃដីដែលមានស្រាប់ប៉ុណ្ណោះទេ ទម្រង់នេះថែមទាំងនាំមកនូវប្រភពចំណូលស្ថេររភាព ជួយឱ្យគ្រួសារជាច្រើនបានរួចផុតពីភាពក្រីក្រ និងមានជីវភាពរស់នៅនឹងនរទៀតផង។

ស្ពានតភ្ជាប់ច្រាំងប្រកបដោយភាពរីករាយ

លើកំដៅព្រះអាទិត្យចែងចាំងនៃថ្ងៃជិតឈានចូលឆ្នាំថ្មី សម្រស់ជនបទឃុំ Tân Hưng កាន់តែស្រស់ស្អាតឡើងដោយមានស្ពានបេតុងដ៏រឹងមាំដែលទើបតែសាងរួច និងដាក់ឱ្យប្រើប្រាស់ ជាផ្លូវការតភ្ជាប់ច្រាំងទាំងពីរ។ នោះគឺជាលទ្ធផលនៃទឹកចិត្តសប្បុរសជិតឆ្ងាយ រួមផ្សំជាមួយនឹងតួនាទីតភ្ជាប់យ៉ាងប្តេជ្ញាចិត្តរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិឃុំផងដែរ។

Biển Bạch: អឹកធឹកឈានចូលរដូវស្រូវ-បង្គា

នៅបណ្តាថ្ងៃចុងឆ្នាំ ពេលបុណ្យ Tết កាន់តែកៀកជិតចូលមកដល់ ប្រជាជនឃុំ Biển Bạch ឈានចូលរដូវប្រមូលផលក្នុងស្មារតីរំភើបរីករាយ។ នៅតាមវាលចិញ្ចឹមបង្គា សកម្មភាពពលកម្មប្រព្រឹត្តទៅយ៉ាងមមាញឹក។ នៅឯវាលស្រែ ស្រូវកំពុងទុំ លំអានថានឹងទទួលបានរដូវអំណោយផល។ បរិយាកាសរដូវប្រមូលផលសាយភាយពេញភូមិស្រុក បង្ហាញពីក្តីសប្បាយរីករាយរបស់ប្រជាជន បន្ទាប់ពីមួយឆ្នាំខិតខំ ព្យាយាមផ្សារភ្ជាប់ជាមួយវាលស្រែចម្ការ។

ភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិភាគតិចឃុំ Tân Tiến

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចដូចជាឃុំ Tấn Tiến ឃើញថាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ខាងសេដ្ឋកិច្ច និងជីវភាពរស់នៅក្នុងសង្គមរបស់ ប្រការនេះបានបញ្ជាក់ឱ្យឃើញច្បាស់ថាបណ្តាគេហដ្ឋានថ្មីដែលចំណុះឱ្យផ្ទះទ្រុឌទ្រោម និងប្រព័ន្ធផ្លូវបេតុងដ៏ធំទូលាយស្អាត បង្កើតភាពងាយស្រួលសម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរទៅមកទៀតផង។

ជីវភាពរបស់ជនរួមជាតិភាគតិច និងសាសនាបានលើកកម្ពស់

ឆ្នាំ ២០២៥ ក្នុងបរិបទប្រមូលផ្តុំអនុវត្តការសម្រួលក្បាលម៉ាស៊ីនប្រព័ន្ធនយោបាយ បង្រួបបង្រួមខេត្ត និងដំណើរការរដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់ ខេត្តកាម៉ាវបានខិតខំ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការងារជនជាតិ និងជំនឿ សាសនានៅលើភូមិសាស្រ្ត។

ឧបត្ថម្ភគ្នាដើម្បីចាក់ផុតក្រ

ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធនារីឃុំ Sông Đốc តែងយកចិត្តទុកដាក់ និងផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពនៃការឧបត្ថម្ភ ជំនួយសមាជិក និងស្ត្រីដែលជាគ្រួសារក្រីក្រ និងមានជីវភាពជួបលំបាក រួមចំណែកជាមួយគណៈកម្មាធិការបក្សសម្រេចជោគជ័យនូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

សម្រស់ភូមិស្រុកបៃតង ល្អ ស្អាត

នៅតាមបណ្តាភូមិស្រុក Khmer ជាច្រើនក្នុងខេត្ត ប្រពៃណីចលនាកសាងភូមិស្រុកបៃតង ល្អ ស្អាតបានស៊ីជម្រៅក្នុងជីវភាព បង្កើតបានជាតំបន់ប្រជុំជនគំរូ ផ្លូវលំជនបទក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ។

រួបរួមគ្នាកសាងមាតុភូមិ

ជាមួយស្មារតីសាមគ្គីភាព និងការតាំងចិត្តខ្ពស់ គណៈកម្មាធិការរណសិរ្ស និងប្រជាជនភូមិលេខ ៦ ឃុំ Khánh Bình បានអនុវត្តជោគជ័យរាល់បណ្តាប្រពៃណីស្នេហាជាតិ។ ផ្តើមពីនោះ ជីវភាពតសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនក៏បានកែលម្អគួរឱ្យកត់សម្គាល់ ចំនួនគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រក៏ត្រូវបានថយចុះ ចំនួនគ្រួសារធូរធាក៏កើនឡើងជាលំដាប់ ហើយមុខមាត់ជនបទក៏មានភាពផ្លាស់ថ្មីគ្រប់វិស័យ។

លំនឹងជីវភាពលើតំបន់ "Đất Mới"

ឃុំ Đất Mới ជាភូមិសាស្ត្រមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ហើយក៏ជាតំបន់ដែលជួបលំបាកខ្លាំងណាស់ដែរ បងប្អូនប្រជាជនស្លូតត្រង់ អត់ធ្មត់ និងមានការព្យាយាមយ៉ាងមុះមុត ដោយអះអាងនូវឆន្ទៈរបស់ខ្លួន។ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ រួមជាមួយការព្រួតដៃរបស់រដ្ឋអំណាចភូមិភាគ សម្រស់ Đất Mới នាពេលបច្ចុប្បន្នកំពុងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។