Thứ ba, 3-2-26 16:35:38
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ជនរួមជាតិ Khmer នៅ Gò Công រីករាយទទួលបុណ្យចូលឆ្នាំ

Báo Cà Mau ស្រុក Phú Tân មានគ្រួសារជនជាតិភាគតិចសរុបទាំងអស់ជាង ៧៨០ គ្រួសារ ដោយមានចំនួនប្រជាជនប្រមាណជាង ៣.៤០០ នាក់ ប្រមូលផ្តុំនៅតាមបណ្តាឃុំនិងនិគមទូទាំងស្រុករួមមានដូចជាជនជាតិ៖ Khmer, Hoa, Thái, Mường, Nùng, Tày, Ê-đê, Dao, Lào ជាដើម។ ឃុំង្វៀតវៀតខាយ ជាឃុំមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះកររបស់ស្រុក Phú Tân។ ទូទាំងឃុំមាន១៣១គ្រួសារ Khmer និងមានចំនួនមនុស្ស ៥៨៧ នាក់ ក្នុងនោះភូមិហ្កកុងមានច្រើនជាងគេបង្អស់។

លោក Lý Minh Trí ប្រធានភូមិ Gò Công ឱ្យដឹង៖ ទូទាំងភូមិមាន៤៣៣គ្រួសារប្រជាជន ក្នុងនោះ មាន៥៧គ្រួសារជនរួមជាតិ Khmer ដោយមានចំនួនប្រជាជន ២៤៥ នាក់ ជាភូមិដែលមានជនរួមជាតិ Khmer រស់នៅច្រើនជាងគេរបស់ស្រុក។ អាស្រ័យការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ទើបជីវភាពបងប្អូនប្រជាជនមានការអភិវឌ្ឍយ៉ាងសកម្ម។ បច្ចុប្បន្ន ទូទាំងភូមិនូវត្រឹម៦គ្រួសារក្រប៉ុណ្ណោះ ហើយក៏គ្មានគ្រួសារក្រីក្រណាដែលត្រូវជាគ្រួសារ Khmer នោះទេ។

មុខមាត់ជនបទនៃតំបន់ជនរួមជាតិ Khmer ភូមិ Gò Công មួយថ្ងៃកាន់តែមានសម្រស់។

ក្នុងប៉ុន្មានថ្ងៃនេះ បងប្អូនជនរួមជាតិ Khmer នៅភូមិ Gò Công កំពុងឈូរឆរៀបចំទទួលបុណ្យចូលឆ្នាំថ្មីផងដែរ។

គ្រួសារ​អ្នកមីង Kim Mol អាយុ​៤៧​ឆ្នាំ នៅ​ភូមិ Gò Công កំពុង​រវល់​បោសសម្អាត​ផ្ទះ និង​អាសនៈ​ដូនតា ដើម្បី​រៀបចំ​ទទួលឆ្នាំថ្មី។ អ្នកមីង Mol កើតនិិងដឹងក្តីនៅស្រុក Trà Cú ខេត្ត Trà Vinh រួមជាមួយប្តីមក​រស់​នៅ​ទី​នេះ​បានជាង៤០ឆ្នាំដែរហើយើ អ្នកមីងមានកូន៥នាក់ កូនទាំងអសើសុទ្ធតែបានសិក្សារៀនសូត្រគ្រប់ៗគ្នា។ ប្តីរបស់អ្នកមីងគឺបង Sơn Mi មានអាយុ៤៩ឆ្នាំ ប្រកបរបររាវគ្រំជំពុះទានៅតាមច្រកទ្វារសមុទ្រនៃឃុំ Nguyễn Việt Khái រកបានប្រាក់ចំណូលចាប់ពី២០០-៤០០ពាន់ដុង/ថ្ងៃ ដោយសារបែបនេះទើបទើបមានប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងចិញ្ចឹមកូនរៀនសូត្រ។

“ទោះបីជីវភាពរស់នៅមានការជួបលំបាក ប៉ុន្តែគ្រួសារក៏មិនភ្លេចរៀបចំតុបតែងផ្ទះសម្បែងដើម្បីទទួលបុណ្យចូលឆ្នាំថ្មីនោះដែរ។ ជារៀងរាល់ឆ្នាំ គ្រួសារតែងទិញផ្លែឈើ នំនេក ធ្វើបាយស្ពកសម្រាប់សែនដូនតាក្នុងថ្ងៃបុណ្យចូលឆ្នាំ” អ្នកមីង Mol ឱ្យដឹងដូច្នេះ។

បងស្រី Kim Mol រៀបចំផ្ទះនិងអាសនៈដូនតាដើម្បីទទួលបុណ្យចូលឆ្នាំថ្មី។

លោក Huỳnh Đông អាយុ៥៥ឆ្នាំ ជាជនជាតិ Khmer នៅភូមិ Gò Công ប្រកបរបរខាងនេសាទសមុទ្រ។ ជារៀងរាល់ថ្ងៃ លោកមាទៅរាវគ្រំចំពុះទា ក្នុងមួយខែៗអាចរកបានប្រាក់ចំនូលប្រមាណពី១០-១៥លានដុង។ ជីវភាពគ្រួសារមួយថ្ងៃកាន់តែមានការអភិវឌ្ឍ ទិញបានសម្ភារៈប្រើប្រាស់គ្របសព្វ។ ទន្ទឹមនិងនោះ គ្រួសារ​ថែមទាំងឆ្លៀតយកផ្ទៃដីដែលនៅទំនេរខាងក្រោយផ្ទះដើម្បីដាំបន្លែសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រាចំថ្ងៃ។ ជិតដល់ថ្ងៃចូលឆ្នាំថ្មី កូនៗរបស់លោកពូដែលទៅរកស៊ីនៅស្រុកឆ្ងាយក៏បានវិលត្រឡប់មកផ្ទះជួបជុំគ្រួសារសប្បាយបុណ្យចូលឆ្នាំដែរ។

“បុណ្យចូលឆ្នាំថ្មីក៏ជាឱកាសសម្រាប់កូនចៅសម្តែងនូវការដឹងគុណចំពោះដូនតា បុព្វការីជនផងដែរ។ អាស្រ័យដូច្នេះហើយ គ្រួសារខ្ញុំក៏បោសសំអាតអនាម័យផ្ទះសម្បែង វេចនំ ទិញសំលៀកបំពាក់ថ្មីឱ្យចៅ។ ឆ្នាំថ្មី ពេញដោយក្តីសង្ឃឹមថានឹងជួបតែសំណងល្អគ្រប់ប្រការ ស់ខ្ញុំត្រូវសម្អាតផ្ទះ ធ្វើនំ និងទិញសំលៀកបំពាក់ថ្មីៗជូនចៅៗ សង្គមគ្រួសារបានសុខក្សេមក្សាន្ត មានកម្លាំងពល្លាំង និងសុភមង្គល” លោកពូ Huỳnh Đông មានប្រសាសន៍បែបនេះ។

សេដ្ឋកិច្ចរីកចម្រើន គ្រួសារលោក Huỳnh Đông ក៏ទិញបានសម្ភារៈគ្រប់គ្រាន់សម្រាប់ប្រើប្រាស់។

លោក Quách Văn Sển អនុប្រធានគណៈកម្មាធិការប្រជាជនឃុុំ Nguyễn Việt Khái ឱ្យដឹង៖ “ឆ្នាំ២០២៤ ឃុំបានសហការជាមួយស្ថាប័នពាក់ព័ន្ធបើកថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈបានចំនួន១៤ថ្នាក់ ក្នុងនោះអាទិភាពសម្រាប់គ្រួសារក្រ ប្រកៀកបន្ទាត់ក្រដែលជាជនជាតិ Khmer។ សិក្ខាកាមជាច្រើនរូប បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល ក៏មានប្រភពប្រាក់ចំណូលសមគួរ ជីវភាពមួយថ្ងៃកាន់តែធូរធា សេដ្ឋកិច្ចរីកចម្រើនទៀតផង។

បន្ទាប់រយៈពេល១ឆ្នាំ​ខិតខំ​ប្រឹងប្រែងជម្នះការលំបាក គ្រួសារ Khmer ទាំងឡាយនៅភូមិ Gò Công ប្រការដែល​រីករាយ​បំផុត​គឺពេលដែលគ្រួសារពានជួបជុំទទួលអំណរបុណ្យចូលឆ្នាំថ្មី។ នេះក៏ជាឱកាសសម្រាប់អប់រំកូនចៅរបស់ខ្លួនសម្តែងនូវការដឹងគុណដូនតា ផ្តើមពីនោះក៏ជាឱកាសជួបជុំមិត្តភក្តិ ប្រសិទ្ធពរគ្នាទៅវិញទៅមក ដោះដូរបទពិសោធក្នុងការពលកម្មផលិត រៀនសូត្រជាដើម។ ឆ្លងតាមនោះ ណែនាំអ្នករាល់គ្នាឱ្យរសើនៅប្រព្រឹត្តិល្អអំពើសុច្ចរិត ដើម្បីឆ្នាំថ្មីខ្លួនរួមទាំងសង្គមគ្រួសារជួបតែសំណាងល្អគ្រប់ប្រការ ពេញដោយក្តីសុខ សុភមង្គល រួមចំណែកកសាងប្រទេសជាតិ មាតុភូមិឱ្យកាន់តែសម្បូររុងរឿង៕

 

Anh Phan

បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់

ធ្លាប់ជាប្រភេទរុក្ខជាតិព្រៃដែលបង្ករាំងស្ទះលំហូរទឹក ឥឡូវនេះត្រកៀតប៉ោងកំពុងនាំមកនូវមុខមាត់ថ្មីសម្រាប់សេដ្ឋកិច្ចជនបទឃុំ Phước Long។ ទម្រង់ក្លិបត្បាញត្រកៀតប៉ោងមិនត្រឹមតែជួយដោះស្រាយការងារធ្វើក្នុងពេលទំនេរពីការងារស្រែចំការប៉ុណ្ណោះទេ ថែមទាំងជួយនារីជាច្រើន “បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់” តាមរយៈនោះលើកកម្ពស់តួនាទីនិងឋានៈរបស់បងប្អូននារីក្នុងគ្រួសារទៀតផង។

ប្រសិទ្ធភាពនៃការដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា

ចំពោះការប៉ះពាល់ដ៏ច្បាស់លាស់នៃអាកាសធាតុប្រែប្រួលដែលមិនគួរស្មានបានពីតម្លៃកសិផល និងទម្រង់ដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា កំពុងសន្សឹមៗបញ្ជាក់ពីទិសដៅដែលប្រកបដោយប្រសិទ្ធភាព និងស្ថេរភាពសម្រាប់កសិករឃុំ U Minh។ មិនត្រឹមតែទាញយកផលប្រយោជន៍ជាអតិបរមាពីផ្ទៃដីដែលមានស្រាប់ប៉ុណ្ណោះទេ ទម្រង់នេះថែមទាំងនាំមកនូវប្រភពចំណូលស្ថេររភាព ជួយឱ្យគ្រួសារជាច្រើនបានរួចផុតពីភាពក្រីក្រ និងមានជីវភាពរស់នៅនឹងនរទៀតផង។

ស្ពានតភ្ជាប់ច្រាំងប្រកបដោយភាពរីករាយ

លើកំដៅព្រះអាទិត្យចែងចាំងនៃថ្ងៃជិតឈានចូលឆ្នាំថ្មី សម្រស់ជនបទឃុំ Tân Hưng កាន់តែស្រស់ស្អាតឡើងដោយមានស្ពានបេតុងដ៏រឹងមាំដែលទើបតែសាងរួច និងដាក់ឱ្យប្រើប្រាស់ ជាផ្លូវការតភ្ជាប់ច្រាំងទាំងពីរ។ នោះគឺជាលទ្ធផលនៃទឹកចិត្តសប្បុរសជិតឆ្ងាយ រួមផ្សំជាមួយនឹងតួនាទីតភ្ជាប់យ៉ាងប្តេជ្ញាចិត្តរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិឃុំផងដែរ។

Biển Bạch: អឹកធឹកឈានចូលរដូវស្រូវ-បង្គា

នៅបណ្តាថ្ងៃចុងឆ្នាំ ពេលបុណ្យ Tết កាន់តែកៀកជិតចូលមកដល់ ប្រជាជនឃុំ Biển Bạch ឈានចូលរដូវប្រមូលផលក្នុងស្មារតីរំភើបរីករាយ។ នៅតាមវាលចិញ្ចឹមបង្គា សកម្មភាពពលកម្មប្រព្រឹត្តទៅយ៉ាងមមាញឹក។ នៅឯវាលស្រែ ស្រូវកំពុងទុំ លំអានថានឹងទទួលបានរដូវអំណោយផល។ បរិយាកាសរដូវប្រមូលផលសាយភាយពេញភូមិស្រុក បង្ហាញពីក្តីសប្បាយរីករាយរបស់ប្រជាជន បន្ទាប់ពីមួយឆ្នាំខិតខំ ព្យាយាមផ្សារភ្ជាប់ជាមួយវាលស្រែចម្ការ។

ភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិភាគតិចឃុំ Tân Tiến

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចដូចជាឃុំ Tấn Tiến ឃើញថាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ខាងសេដ្ឋកិច្ច និងជីវភាពរស់នៅក្នុងសង្គមរបស់ ប្រការនេះបានបញ្ជាក់ឱ្យឃើញច្បាស់ថាបណ្តាគេហដ្ឋានថ្មីដែលចំណុះឱ្យផ្ទះទ្រុឌទ្រោម និងប្រព័ន្ធផ្លូវបេតុងដ៏ធំទូលាយស្អាត បង្កើតភាពងាយស្រួលសម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរទៅមកទៀតផង។

ជីវភាពរបស់ជនរួមជាតិភាគតិច និងសាសនាបានលើកកម្ពស់

ឆ្នាំ ២០២៥ ក្នុងបរិបទប្រមូលផ្តុំអនុវត្តការសម្រួលក្បាលម៉ាស៊ីនប្រព័ន្ធនយោបាយ បង្រួបបង្រួមខេត្ត និងដំណើរការរដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់ ខេត្តកាម៉ាវបានខិតខំ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការងារជនជាតិ និងជំនឿ សាសនានៅលើភូមិសាស្រ្ត។

ឧបត្ថម្ភគ្នាដើម្បីចាក់ផុតក្រ

ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធនារីឃុំ Sông Đốc តែងយកចិត្តទុកដាក់ និងផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពនៃការឧបត្ថម្ភ ជំនួយសមាជិក និងស្ត្រីដែលជាគ្រួសារក្រីក្រ និងមានជីវភាពជួបលំបាក រួមចំណែកជាមួយគណៈកម្មាធិការបក្សសម្រេចជោគជ័យនូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

សម្រស់ភូមិស្រុកបៃតង ល្អ ស្អាត

នៅតាមបណ្តាភូមិស្រុក Khmer ជាច្រើនក្នុងខេត្ត ប្រពៃណីចលនាកសាងភូមិស្រុកបៃតង ល្អ ស្អាតបានស៊ីជម្រៅក្នុងជីវភាព បង្កើតបានជាតំបន់ប្រជុំជនគំរូ ផ្លូវលំជនបទក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ។

រួបរួមគ្នាកសាងមាតុភូមិ

ជាមួយស្មារតីសាមគ្គីភាព និងការតាំងចិត្តខ្ពស់ គណៈកម្មាធិការរណសិរ្ស និងប្រជាជនភូមិលេខ ៦ ឃុំ Khánh Bình បានអនុវត្តជោគជ័យរាល់បណ្តាប្រពៃណីស្នេហាជាតិ។ ផ្តើមពីនោះ ជីវភាពតសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនក៏បានកែលម្អគួរឱ្យកត់សម្គាល់ ចំនួនគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រក៏ត្រូវបានថយចុះ ចំនួនគ្រួសារធូរធាក៏កើនឡើងជាលំដាប់ ហើយមុខមាត់ជនបទក៏មានភាពផ្លាស់ថ្មីគ្រប់វិស័យ។

លំនឹងជីវភាពលើតំបន់ "Đất Mới"

ឃុំ Đất Mới ជាភូមិសាស្ត្រមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ហើយក៏ជាតំបន់ដែលជួបលំបាកខ្លាំងណាស់ដែរ បងប្អូនប្រជាជនស្លូតត្រង់ អត់ធ្មត់ និងមានការព្យាយាមយ៉ាងមុះមុត ដោយអះអាងនូវឆន្ទៈរបស់ខ្លួន។ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ រួមជាមួយការព្រួតដៃរបស់រដ្ឋអំណាចភូមិភាគ សម្រស់ Đất Mới នាពេលបច្ចុប្បន្នកំពុងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។