Thứ ba, 3-2-26 16:35:38
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បាចអណ្តូងចាប់ត្រីទទួលបុណ្យ Tết

Báo Cà Mau ឱកាសចុងឆ្នាំ បងប្អូនកូនក្មួយទាំងឡាយក្នុងសង្គមគ្រួសារក៏បានមកជួបជុំគ្នាដើម្បីបាច់អណ្តូងចាប់ត្រី។ នៅផ្ទះរបស់បង Chín Long (Đường Hải Long នៃភូមិ Bảy Ghe ឃុំ Khánh Hải ស្រុក Trần Văn Thời) មានបងប្អូន៩នាក់។ រដូវបាច់អណ្តូងឆ្នាំនេះ បងប្អូនគាត់ក៏បានមកជួយចាប់ត្រីតែមួយពេលព្រឹកក៏រួចរាល់។

បូមទឹកតាំងពីព្រលឹមរហូតដល់ព្រឹក ទឹកក្នុងអណ្តូងរីងទើបនាំគ្នាចាប់ត្រី។

ត្រីកន្ធតម្លៃចាប់ពី៥០ពាន់ដុង/គីឡូ សម្រាប់ប្រភេទត្រីដែលមានទម្ងន់ចាប់ពី៨-៩ក្បាល។

សង្គមគ្រួសារទាំងមូលបានប្រមូលផ្តុំគ្នារៀបចំឧបករតាំងពីម៉ោង៤ព្រឹក រង់ចាំទឹករីងដើម្បីចាប់ត្រី។ បណ្តាបងៗនិងកូនក្មួយគ្រប់គ្នាចាំរហូតដល់មាន់រងាវទើបមកដល់ ហើយរួមជជែកគ្នាយ៉ាងក្អាកក្អាយទៀតផង។ ពេលដែលទឹកអណ្តូងរីង បណ្តាត្រីជាច្រើនប្រភេទងើបក្បាលឆ្ងក់ៗ អ្នកណាបានឃើញក៏ចង់ចាប់ដែរ សប្បាយអ៊ូអខ្លាំងណាស់ ហើយក៏បានរួមគ្នាចុះចាប់ត្រីឱ្យបានមុនពេលព្រះអាទិត្យបញ្ជេញកំដៅ។

ឆ្នាំនេះ បង Chín Long ចិញ្ចឹមក្នុងអណ្តូងរបស់ខ្លួនភាគច្រើនគឺត្រីកំភ្លាញស្រែ ដោយលក់បានតម្លៃ៨៥ពាន់ដុង/គីឡូក្រាមសម្រាប់ប្រភេទត្រីមានទម្ងន់៣៥ក្បាល/គីឡូ ហើយចំណាយសម្រាប់ក្នុងការចិញ្ចឹមវិញក៏ត្រឹមពាក់កណ្តាលប្រៀបជាមួយត្រីកន្ធ។

រដូវបាច់អណ្តូងឆ្នាំនេះ បង Chín ក៏បានជម្រើសប្រភេទពូជត្រីធម្មជាតិតាមក្រីស្រែ ដើម្បីយកមកចិញ្ចឹមក្នុងអណ្តូងសម្រាប់បង្កាត់ពូជ។ បន្ទាប់ពីចិញញចឹមបានរយៈពេលជាង៦ខែ ផ្តល់ចំណីឧស្សាហកម្មរួមជាមួយចំណីធម្មជាតិ ទើបត្រីឆាប់ធំនិងមានរស់ជាតិឆ្ងាញ់។ សរុបទាំងអស់បានជិត១,៥តោន។ ពិសេសត្រីកំភ្លាញស្រែ ចំណែក១/៣សុទ្ធសឹងជាត្រីកន្ធ ត្រីក្រាញ់ និងត្រីផ្ទុ។ មានឈ្នួញមកទិញដល់ទីកន្លែងសម្រាប់កន្ធដែលមានទម្ងន់ចាប់ពី៨-៩គីឡូក្រាម/ក្បាលដោយតម្លៃ៥០ពាន់ដុង។ ត្រីកំភ្លាញមានទម្ងន់៣៥ក្បាល/គីឡូក្រាម តម្លៃ១,៥តោន។ មុនបាចអណ្តូងមួយថ្ងៃ បម្លលែលមានទម្ងន់ចាប់ងងរាយខ្លាំងណង Chín បានបងង្ហោះសារតាមបណ្តាញ Facebook ដូច្នេះហើយ ទើបមាមីងបងប្អូនក្នុងភូមិ Bảy Ghe បានដឹងឮជាហូហែ ព្រមទាំងនាំគ្នាមកទិញដល់ផ្ទះម្នាក់ៗទិ្រាប់សិបគីឡូត្រីទុកសម្រាប់ទទួលបុណ្យចូលឆ្នាំ Tết។ ពេលដែលលក់ត្រីឱ្យឈ្មួញរួចរាល់ នរណាក៏សប្បាយរីករាយ ចំណែកត្រីក្រាញ់ និងត្រីផ្ទុដែលនៅសល់ប្រមាណដប់គីឡូ  បង Chín ទុកសម្រាប់ចែកឱ្យបងប្អូនយកទៅផ្ទះហូប។

ឈ្មួយមកទិញត្រីដល់ទីកន្លែង។

បងប្អូនរួមគ្នាពិសារបាយជួបជុំបន្ទាប់ពីចាប់ត្រីរួចរាល់។

បង Chín បានចាប់ត្រីមួយចំនួន ហើយប្រមូលស្លឹកដូងនិងចំបើងដើម្បីដុតត្រីញាំុ។ ត្រីដុតពេលដែលឆ្អិន មានរស់ជាតិឆ្ងុយ ហើយទាំងឡាយក៏នាំគ្នាញាុំបាយជាមួយត្រីដុត រួមទាំងពងទាស្ងោរ សម្លល្ហុងជាមួយសាច់ទា រួមគ្នាអង្គុយក្បែរភ្លឺអណ្តូងក្រោមម្លប់ដូងដ៏ត្រជាក់ ហូបបាយជុំគ្នាប្រកបដោយភាពសប្បាយក្អាកក្អាយនិងពេញដោយលក្ខណៈស្រុកស្រែទៀតផង៕

 

អនុវត្តដោយ៖ Thảo Mơ

បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់

ធ្លាប់ជាប្រភេទរុក្ខជាតិព្រៃដែលបង្ករាំងស្ទះលំហូរទឹក ឥឡូវនេះត្រកៀតប៉ោងកំពុងនាំមកនូវមុខមាត់ថ្មីសម្រាប់សេដ្ឋកិច្ចជនបទឃុំ Phước Long។ ទម្រង់ក្លិបត្បាញត្រកៀតប៉ោងមិនត្រឹមតែជួយដោះស្រាយការងារធ្វើក្នុងពេលទំនេរពីការងារស្រែចំការប៉ុណ្ណោះទេ ថែមទាំងជួយនារីជាច្រើន “បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់” តាមរយៈនោះលើកកម្ពស់តួនាទីនិងឋានៈរបស់បងប្អូននារីក្នុងគ្រួសារទៀតផង។

ប្រសិទ្ធភាពនៃការដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា

ចំពោះការប៉ះពាល់ដ៏ច្បាស់លាស់នៃអាកាសធាតុប្រែប្រួលដែលមិនគួរស្មានបានពីតម្លៃកសិផល និងទម្រង់ដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា កំពុងសន្សឹមៗបញ្ជាក់ពីទិសដៅដែលប្រកបដោយប្រសិទ្ធភាព និងស្ថេរភាពសម្រាប់កសិករឃុំ U Minh។ មិនត្រឹមតែទាញយកផលប្រយោជន៍ជាអតិបរមាពីផ្ទៃដីដែលមានស្រាប់ប៉ុណ្ណោះទេ ទម្រង់នេះថែមទាំងនាំមកនូវប្រភពចំណូលស្ថេររភាព ជួយឱ្យគ្រួសារជាច្រើនបានរួចផុតពីភាពក្រីក្រ និងមានជីវភាពរស់នៅនឹងនរទៀតផង។

ស្ពានតភ្ជាប់ច្រាំងប្រកបដោយភាពរីករាយ

លើកំដៅព្រះអាទិត្យចែងចាំងនៃថ្ងៃជិតឈានចូលឆ្នាំថ្មី សម្រស់ជនបទឃុំ Tân Hưng កាន់តែស្រស់ស្អាតឡើងដោយមានស្ពានបេតុងដ៏រឹងមាំដែលទើបតែសាងរួច និងដាក់ឱ្យប្រើប្រាស់ ជាផ្លូវការតភ្ជាប់ច្រាំងទាំងពីរ។ នោះគឺជាលទ្ធផលនៃទឹកចិត្តសប្បុរសជិតឆ្ងាយ រួមផ្សំជាមួយនឹងតួនាទីតភ្ជាប់យ៉ាងប្តេជ្ញាចិត្តរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិឃុំផងដែរ។

Biển Bạch: អឹកធឹកឈានចូលរដូវស្រូវ-បង្គា

នៅបណ្តាថ្ងៃចុងឆ្នាំ ពេលបុណ្យ Tết កាន់តែកៀកជិតចូលមកដល់ ប្រជាជនឃុំ Biển Bạch ឈានចូលរដូវប្រមូលផលក្នុងស្មារតីរំភើបរីករាយ។ នៅតាមវាលចិញ្ចឹមបង្គា សកម្មភាពពលកម្មប្រព្រឹត្តទៅយ៉ាងមមាញឹក។ នៅឯវាលស្រែ ស្រូវកំពុងទុំ លំអានថានឹងទទួលបានរដូវអំណោយផល។ បរិយាកាសរដូវប្រមូលផលសាយភាយពេញភូមិស្រុក បង្ហាញពីក្តីសប្បាយរីករាយរបស់ប្រជាជន បន្ទាប់ពីមួយឆ្នាំខិតខំ ព្យាយាមផ្សារភ្ជាប់ជាមួយវាលស្រែចម្ការ។

ភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិភាគតិចឃុំ Tân Tiến

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចដូចជាឃុំ Tấn Tiến ឃើញថាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ខាងសេដ្ឋកិច្ច និងជីវភាពរស់នៅក្នុងសង្គមរបស់ ប្រការនេះបានបញ្ជាក់ឱ្យឃើញច្បាស់ថាបណ្តាគេហដ្ឋានថ្មីដែលចំណុះឱ្យផ្ទះទ្រុឌទ្រោម និងប្រព័ន្ធផ្លូវបេតុងដ៏ធំទូលាយស្អាត បង្កើតភាពងាយស្រួលសម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរទៅមកទៀតផង។

ជីវភាពរបស់ជនរួមជាតិភាគតិច និងសាសនាបានលើកកម្ពស់

ឆ្នាំ ២០២៥ ក្នុងបរិបទប្រមូលផ្តុំអនុវត្តការសម្រួលក្បាលម៉ាស៊ីនប្រព័ន្ធនយោបាយ បង្រួបបង្រួមខេត្ត និងដំណើរការរដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់ ខេត្តកាម៉ាវបានខិតខំ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការងារជនជាតិ និងជំនឿ សាសនានៅលើភូមិសាស្រ្ត។

ឧបត្ថម្ភគ្នាដើម្បីចាក់ផុតក្រ

ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធនារីឃុំ Sông Đốc តែងយកចិត្តទុកដាក់ និងផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពនៃការឧបត្ថម្ភ ជំនួយសមាជិក និងស្ត្រីដែលជាគ្រួសារក្រីក្រ និងមានជីវភាពជួបលំបាក រួមចំណែកជាមួយគណៈកម្មាធិការបក្សសម្រេចជោគជ័យនូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

សម្រស់ភូមិស្រុកបៃតង ល្អ ស្អាត

នៅតាមបណ្តាភូមិស្រុក Khmer ជាច្រើនក្នុងខេត្ត ប្រពៃណីចលនាកសាងភូមិស្រុកបៃតង ល្អ ស្អាតបានស៊ីជម្រៅក្នុងជីវភាព បង្កើតបានជាតំបន់ប្រជុំជនគំរូ ផ្លូវលំជនបទក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ។

រួបរួមគ្នាកសាងមាតុភូមិ

ជាមួយស្មារតីសាមគ្គីភាព និងការតាំងចិត្តខ្ពស់ គណៈកម្មាធិការរណសិរ្ស និងប្រជាជនភូមិលេខ ៦ ឃុំ Khánh Bình បានអនុវត្តជោគជ័យរាល់បណ្តាប្រពៃណីស្នេហាជាតិ។ ផ្តើមពីនោះ ជីវភាពតសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនក៏បានកែលម្អគួរឱ្យកត់សម្គាល់ ចំនួនគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រក៏ត្រូវបានថយចុះ ចំនួនគ្រួសារធូរធាក៏កើនឡើងជាលំដាប់ ហើយមុខមាត់ជនបទក៏មានភាពផ្លាស់ថ្មីគ្រប់វិស័យ។

លំនឹងជីវភាពលើតំបន់ "Đất Mới"

ឃុំ Đất Mới ជាភូមិសាស្ត្រមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ហើយក៏ជាតំបន់ដែលជួបលំបាកខ្លាំងណាស់ដែរ បងប្អូនប្រជាជនស្លូតត្រង់ អត់ធ្មត់ និងមានការព្យាយាមយ៉ាងមុះមុត ដោយអះអាងនូវឆន្ទៈរបស់ខ្លួន។ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ រួមជាមួយការព្រួតដៃរបស់រដ្ឋអំណាចភូមិភាគ សម្រស់ Đất Mới នាពេលបច្ចុប្បន្នកំពុងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។