ភូមិ Đường Đào ឃុំ Hồ Thị Kỷ បច្ចុប្បន្ន មានជាង ៥០០ គ្រួសារ និងចំនួនប្រជាជនប្រមាណ ២០០០នាក់ ក្នុងនោះ មានគ្រួសារ Khmer ជាង ៣៣០ គ្រួសារ និងចំនួនប្រជាជនជិត ១.៦០០ នាក់។ ក្នុងបរិយាកាសដ៏សប្បាយរីករាយដែលបានទទួលអំណោពិសេសនៃទិវាបុណ្យឯករាជ្យជាតិ។ ចំពោះបងប្អូនប្រជាជន នេះគឺជាអំណោយដ៏មានអត្ថន័យខ្លឹមសារសម្រាប់ផ្នែកខាងស្មារតីនៃការសាមគ្គីភាព។
តាំងពីព្រលឹម បងប្អូនប្រជាជននៅភូមិ Đường Đào បានមកជួបជុំគ្នានៅតាមកន្លែងដែលអំណោយេះាទឹកប្រាក់នៅគេហដ្ឋានរបស់លោកប្រធានភូមិ Nguyễn Trọng Yêm។
លោក Lý Hữu Bạch ជាជនជាតិ Khmer នៅភូមិ Đường Đào ឃុំ Hồ Thị Kỷ រីករាយឱ្យដឹង៖ “នេះគឺជាអំណោយដែលបានមកអាស្រ័យលើគុណបំណាច់របស់បក្សនិងរដ្ឋ ព្រមទាំងពង្រីកស្មារតីសាមគ្គី មហាសាមគ្គីរបស់ប្រជាជនយើងទៀតផង”។
ស្មារតីនោះបានពង្រីកសាយភាយក្នុងទឹកចិត្តបងប្អូនប្រជាជនទាំងខណៈដែលបានអញ្ជើញទៅផ្ទាល់គេហដ្ឋានរបស់ប្រធានភូមិ Đường Đào លោក Nguyễn Trọng Yêm។ អាស្រ័យភូមិសាស្ត្រធំទូលាយផងនោះ ទើបត្រូវបានចែកជា ២ កន្លែងសម្រាប់ផ្តល់ប្រាក់ បង្កលក្ខណៈងាយស្រួលសម្រាប់មាមីងបងប្អូនចុះឡើង។ នៅតាមបណ្តាទីកន្លែងផ្តល់ប្រាក់ រដ្ឋអំណាចភូមិភាគក៏បានជូនដំណឹងដល់បងប្អូនប្រជាជនអំពីពេលវេលាជាក់ស្តែងសម្រាប់ងាយស្រួលក្នុងការរង់ចាំរបស់មាមីងបងប្អូន។ ត្រឹមតែមួយពេលព្រឹកថ្ងៃទី១កញ្ញាប៉ុណ្ណោះ ក៏មានជាងប្រមាណជាង ៥០% គ្រួសារប្រជាជនសម្រេចរួចរាល់ខាងឯកសារដើម្បីទទួលប្រាក់។ ចំណែកពេលរសៀលវិញ សកម្មភាពនេះត្រូវបានរៀបចំបន្តនៅអាគារវប្បធម៌ភូមិ Đường Đào ចាប់តាំងពីម៉ោង១៣ និង៣០នាទីខណៈពេលដែលបងប្អូនប្រជាជនក្នុងភូមិបានទទួលប្រាក់សព្វគ្រប់។
លោក Nguyễn Trọng Yêm ឱ្យដឹង៖ “ខណៈពេលដែលទទួលបានដំណឹងពីការទទួលអំណោយបុណ្យជាតិ ២កញ្ញា បងប្អូនប្រជាជនម្នាក់តែងមានក្តីរំភើបសប្បាយជាខ្លាំង។ ដោយមានចំនួន ២២ ក្រុមប្រជាស្វយ័ត ទើបភូមិត្រូវបានរៀបចំពេលវេលាខុសៗគ្នា។ ថ្ងៃនេះមាមីងបងប្អូនបានអញ្ជើញមកទទួលប្រាក់ឧបត្ថម្ភគឺសុទ្ធសឹងមានណ្តាប់ធ្នាប់ល្អ ចំនួនទឹកប្រាក់របស់រដ្ឋាភិបាលបានផ្តល់ឱ្យគ្រប់គ្រួសារទាំងឡាយលើកនេះ ពិតជាមានអត្ថន័យខ្លឹមសារខ្លាំងណាស់ មាមីងបងប្អូនសប្បាយរីករាយ ចូលរួមសប្បាយថ្ងៃបុណ្យឯករាជ្យជាតិរួចរាល់ នឹងបន្តខិតខំពលកម្មផលិត រួមចំណែកកសាងប្រទេសជាតិ។
អ្នកមីង Quách Thị Loan Anh បានឱ្យដឹងថា អំណោយនេះគឺជាការលើកទឹកចិត្តដ៏ធំសម្រាប់គ្រួសារខ្ញុំបន្តខិតខំពលកម្មផលិត។
បង Dương Phong Phú លេខាសម្ព័ន្ធយុវជន ឃុំ Hồ Thị Kỷ បានឱ្យដឹងថា៖ ឃុំបានបង្កើត ១០ ក្រុមការងារសម្រាប់ផ្តល់អំណោយជូនបងប្អូនប្រជាជន នៅតាមក្រុមនីមួយៗមានសមាជិកតិចបំផុត ២នាក់សម្រាប់ជំនួយការងារ។ មិត្តទាំងឡាយមានមុខងារខុសៗគ្នា មានដូចជា៖ ឆែករកការ បញ្ចូលទិន្នន័យកុំព្យូទ័រ ពិនិត្យព័ត៌មានលម្អិតពីគ្រួសារនីមួយៗ ព្រមទាំងពិនិត្យប្រាក់ និងកិច្ចការជាច្រើនទៀត។ “សមាជិកសម្ព័ន្ធយុវជនគ្រប់រូបនឹងបន្តរួមដំណើរការជាមួយមាមីងបងប្អូន ដើម្បីបានទទួលប្រាក់យ៉ាងឆាប់រហ័ស” បងភូបានអះអាងបែនេះ។
បណ្តាកងកម្លាំងមុខងារសម្រាប់ក្នុងការផ្តល់ប្រាក់ជូនបងប្អូនប្រជាជនត្រូវបនាចែកចេញជាដំណាក់កាលយោងតាមតាមប្រព័ន្ធឯកទិសដែលផ្តើមពីការទទួលព័ត៌មាន ឆែករក បញ្ចូលទិន្នន័យ សវនកម្ម ប្រគល់ប្រាក់...។ អនុវត្តតាមលំដាប់លំដោយ ឆាប់រហ័ស និងធានាល្អសម្រាប់កម្មវិធីដែលប្រកបដោយអត្ថន័យខ្លឹមសារនេះ។ ឃុំហូធីគី ក៏បានផ្តល់ប័ណ្ណបញ្ជាក់សម្រាប់បណ្តាគ្រួសារឯកោ និងមេគ្រួសារដែលជួបលំបាកក្នុងការធ្វើដំណើរទៅមកមានភាពងាយស្រួលក្នុងការទទួលប្រាក់ឧបត្ថម្ភបានទាន់ពេល។
ប្អូន Sơn Thị Ngọc Thơm បាននិយាយប្រាប់ថា ៖ ប្អូនមកទទួលប្រាក់ចំណុះឱ្យលោកតារបស់ប្អូនដែលគាត់ជាមេគ្រួសារ លោកតាប្អូនចាស់ជរា ពិបាកក្នុងការធ្វើដំណើរទៅមក។ “ប្អូនបានផ្តល់ប័ណ្ណបញ្ជាក់រួចហើយសរសេរឈ្មោះ ព័ត៌មានលម្អិតអំពីគ្រួសារ ព្រមទាំងសមាជិកក្នុងសង្គមគ្រួសារផងដែរ បន្ទាប់មករង់ចាំប្រធានភូមិសញ្ញេឈ្មោះរួច គឺអាចទទួលបានប្រាក់ភ្លាម។ ប្អូនឃើញថា អំណោយនេះពិតជាមានអត្ថន័យខ្លាំងណាស់ សូមអរគុណបក្ស និងរដ្ឋដែលបានជំនួយឧបត្ថម្ភគ្រួសារប្អូននូវទឹកប្រាក់មួយចំនួនដើម្បីចូលរួមអំណរទិវាបុណ្យជាតិ”។
សម្ព័ន្ធយុវជនឃុំ Hồ Thị Kỷ ក៏បានធ្វើការអំពាវនាវបងប្អូនប្រជាជនទូទាំងប្រទេសឱ្យជំនួយឧបត្ថម្ភប្រទេស Cuba។
ជាអ្នកមានអារម្មណ៍ដូចគ្នាដែរ អ្នកមីង Quách Thị Loan Anh ក៏បានផ្ញើនូវវាចារអំណរអរគុណដល់រដ្ឋអំណាចភូមិភាគ អ្នកមីងបានឱ្យដឹង ចំនួនទឹកប្រាក់ ៦០០ ពាន់ដុងដែលបានមកពីការឧបត្ថម្ភ ក៏ជាវាចារសម្រាប់លើកទឹកចិត្តផងដែរ អនាគតខាងមុខ គ្រួសារខ្ញុំនឹងបន្តខិតខំរកស៊ីឱ្យបានល្អថែមទៀត។
មិនត្រឹមតែទទួលបានអំណោយនោះទេ ថែមទាំងបានចែករំលែកទៀតថា សម្ព័ន្ធយុវជនឃុំ Hồ Thị Kỷ ក៏បានបិទបណ្តាព័ត៌មានផ្សេងៗដើម្បីបងប្អូនប្រជាជនអាចជួយចូលរួមចែករំលែកអំពីទឹកប្រាក់ដែលខ្លួនទទួលបានជូនដល់ប្រជាជន Cuba។ ភាពរីករាយ និងក្តីរំជើបរំជួលបានពង្រីកសាយភាយ រួមជាមួយនោះផងដែរ គឺស្មារតីនៃមហាសាមគ្គី ក៏ត្រូវបានពង្រីកថែមទៀតដែរ៕
Trịnh Hải