Thứ ba, 4-11-25 13:51:48
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

សន្សែសន្សំដើម្បីអនាគតកូន

Báo Cà Mau នៅភូមិ Vĩnh Thạnh ឃុំ Lộc Ninh ជាភូមិសាស្ត្រដែលមានជនរួមជាតិ Khmer រស់នៅជិត ៥០% ដោយយល់ឃើញពីសារៈសំខាន់នៃការអប់រំមួយថ្ងៃកាន់តែកើនខ្លាំងឡើង។ គ្រួសារជាច្រើន ទោះជាពួកគាត់មានជីវភាពជួបលំបាកយ៉ាងណាក្តីក៏ពួកគាត់តែងគិតគូរឱ្យកូនៗរបស់ខ្លួនសិក្សារៀនសូត្រដល់ទីបញ្ចប់ផងដែរ។ ក្នុងចំណោមនោះ មានគ្រួសារបង Danh Mến ដែលជម្នះការលំបាកដើម្បីផ្គត់ផ្គង់ការសិក្សារៀនសូត្ររបស់កូន ហើយធ្វើឱ្យអ្នកផងទាំងពួងគោរពកោតសរសើរ។

បណ្តាប័ណ្ណសរសើរទាំងឡាយ គឺជាភ័ស្តុតាំងបញ្ជាក់ពីការសិក្សារៀនសូត្ររបស់កូនៗដែលត្រូវបានបង Mến រក្សាទុកយ៉ាងប្រុងប្រយ័ត្ន។

គ្រួសារបង Danh Mến មានផ្ទៃដីជិត ២ ហិកតា សម្រាប់ធ្វើស្រែគួបផ្សំជាមួយចិញ្ចឹមបង្គា  ប្រាក់ចំណូលដែលរកបានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ។ បន្ទុកធ្ងន់ធ្ងរខាងវិស័យសេដ្ឋកិច្ចកាន់តែខ្លាំងឡើងខណៈពេលដែលកូនទាំង ២ នាក់ឈានចូលដំណាក់កាលដ៏សំខាន់ក្នុងការសិក្សារៀនសូត្រ។

កូនប្រុសច្បងរបស់បង បច្ចុប្បន្នជានិស្សិតឆ្នាំទី ២ ផ្នែកពាណិជ្ជកម្មកសិកម្មនៅសាកលវិទ្យាល័យ កឹងធើ។ ចំណែកកូនប្រុសពៅកំពុងរៀនវិទ្យាល័យ។ បងមេន​មានប្រសាសន៍៖ មិនតែងការរៀនសូត្រទេ ទើបអនាគតបានភ្លឹស្វាង រួចចាកពីការលំបាកវេទនាដូចឪពុកម្តាយទៀត។ ភាពសប្បាយរីករាយបានចូលមកដល់ពេលដែលបានឃើញកូនៗរបស់ខ្លួនបានបន្តសិក្សាកម្រិតណា គឺការព្រួយបារម្ភខាងថវិការសម្រាប់ចំណាយឱ្យកូនរៀនសូត្រក៏មានបែបនោះដែរ។ ទោះជាយ៉ាងណា ប្តីប្តពន្ធបងមិនដែលមានគំនិតចង់ឱ្យកូនផ្អាក់ការរៀនសូត្រនោះទេ។

ប្រពន្ធបង Danh Mến ទទួលកាត់ដេរខោអាវ ដើម្បីរកប្រាក់ចំណូលបន្ថេមសម្រាប់ផ្គត់ផ្គង់ ឱ្យកូនរៀនសូត្រ។

ខណៈពេលដែលជួបបញ្ហាជាមួយនឹងការចំណាយប្រាក់សម្រាប់ការរៀនសូត្រ គោលនយោបាយបុលទុនអនុគ្រោះសម្រាប់សិស្សនិស្សិតរបស់ធនាគារគោលនយោបាយសង្គមបានបើកផ្លូវសម្រាប់គ្រួសារបង។ បង Mến ក៏បានក្លាហានដាក់ពាក្យសុំបុលទុននៅធនាគារគោលនយោបាយសង្គមឃុំ Hồng Dân ផងដែរ។ ខណៈពេលដែលទទួលបានប្រាក់បុលប្រមាណ ២០ លានដុងសម្រាប់មួយឆមាសដើម្បីបង់ថ្លៃសិក្សា និងផ្គត់ផ្គង់ការសិក្សារៀនសូត្ររបស់កូនប្រុស រាល់ភាពលំបាកវេទនាក៏រលាយបាត់អស់ទៅ។ “អាស្រ័យមានដើមទុននេះ គ្រួសារខ្ញុំក៏លំនឹងចិត្តសម្រាប់ដំណើរការគិតគូរឱ្យកូនរៀនសូត្របានដល់ទីបញ្ចប់” បង Mến រីករាយនិយាយបែបនេះ។

លោក Huỳnh Minh Vân ចាងហ្វាងធនាគារគោលនយោបាយសង្គមឃុំ Hồng Dân មានប្រសាសន៍ថា៖ “ធនាគារមានការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់ការផ្តល់ប្រាក់កម្ចីអនុគ្រោះដល់សិស្សនិស្សិត ជាពិសេសបណ្តាសិស្សនិស្សិតជាកូន Khmer ទាំងឡាយក្នុងភូមិសាស្ត្រ។ អាស្រ័យគោលនយោបាយនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ចំនួនកូនជនក្មួយជនរួមជាតិជាតិភាគតិចដែលកំពុងសិក្សានៅសកលវិទ្យាល័យ និងអនុមហាវិទ្យាល័យក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ មានប្អូនៗជាច្រើនបន្ទាប់ចេញសាលាក៏មានការងារមានស្ថិរភាព ព្រមទាំងមានលក្ខណៈសងអស់បំណុលទៀតផង។

បង Danh Mến (ខាងឆ្វេង) រួមជាមួយកម្មាភិបាលភូមិពិនិត្យផ្ទៃដីធ្វើស្រែរបស់គ្រួសារ។

មិនត្រឹមតែទទួលបានការឧបត្ថម្ភពីប្រភពប្រាក់កម្ចីប៉ុណ្ណោះទេ អនាគតកូនៗក៏ត្រូវបានចិញ្ចឹមយកចិត្តទុកដាក់ដោយការខិតខំប្រឹងប្រែងរបស់ប្តីប្រពន្ធបង Mến ផងដែរ។ ក្រៅ​ពី​ធ្វើ​ស្រែ​ចម្ការ ប្រពន្ធបងថែមទាំង​ឆ្លៀត​ទទួលកាត់ដេរ​សំលៀក​បំពាក់ និង​សម្ភារៈ​ប្រើប្រាស់​ដើម្បី​រក​ចំណូល​បន្ថែម។ បងស្រីបាន​ចែករំលែក​ថា ទោះ​លំបាក​យ៉ាងណាក្តី គ្រាន់​តែ​គិត​ពី​អនាគត​កូន​ៗរបស់ខ្លួនក៏​ធ្វើឱ្យ​ភាព​នឿយ​ហត់​ទាំង​អស់​រលាយ​បាត់ទៅ។

បង Danh Mến ជាកសិករឧស្សាហ៍ព្យាយាមពលកម្មផលិត និងចិញ្ចឹមកូនសិក្សារៀនសូត្រដល់ទីបញ្ចប់។

ដោយ​យល់​ពី​ការ​លះបង់​ដោយ​ស្ងាត់​ស្ងៀម​របស់​ឪពុក​ម្ដាយ កូន​ទាំង​ពីរ​របស់បង មេន តែងស្តាប់​បង្គាប់ ចេះ​គោរព និង​ឧស្សាហ៍​ព្យាយាម​រៀនសូត្រទៀតផង។ បណ្តាប័ណ្ណសរសើរដែលបានរក្សាទុកយ៉ាងល្អត្រឹមត្រូវក្នុងផ្ទះ គឺជាភស្តុតាងមួយសម្រាប់ការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ប្អូនៗ។ រាល់ពេលដែលគាត់ក្រឡេកមើលស្នាដៃសិក្សារៀនសូត្ររបស់កូនម្តងៗ ក្តីរំភើបរីករាយ និងមោទនភាពក៏បានបំភ្លឺឡើងក្នុងក្រសែភ្នែករបស់ប្តីប្រពន្ធបង។ បង Mến ជឿ​ជាក់​ថា ទោះ​បី​ជា​ជួប​ការ​លំបាក​យ៉ាង​ណា​ក៏​ដោយ អនាគត​ដ៏​ភ្លឺ​ស្វាង​នឹង​មក​ដល់​ក្រុម​គ្រួសារបងជាក់ជាមិនខាន៕

Đờ Ni - Danh Điệp

គំរូដ៏ភ្លឺស្វាងនៃគ្រួសារ Khmer ជម្នះការលំបាកដើម្បីឈានឡើង

សង្កាត់ Hiệp THành ជាភូមិសាស្ត្រដែលមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ហើយក៏ជាតំបន់ជាប់ព្រំដែនមាត់សមុទ្រផងដែរ ជីវភាពរបស់បងប្អូនជនរួមជាតិនូវជួបលំបាកខ្លាំង។ ប៉ុន្មានឆ្នាំកន្លងមកនេះ ជាមួយការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគ ការផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពអំពីបណ្តាគោលនយោបាយឧបត្ថម្ភ ជាពិសេសការតាំងចិត្ត ស្មារតីខិតខំឈានឡើង ហើយក៏មានគ្រួសារជាច្រើនបានឈានឡើងរួចចាកក្រចីរភាព កសាងជីវភាពសុខក្សេមក្សាន្ត។

សន្សែសន្សំដើម្បីអនាគតកូន

នៅភូមិ Vĩnh Thạnh ឃុំ Lộc Ninh ជាភូមិសាស្ត្រដែលមានជនរួមជាតិ Khmer រស់នៅជិត ៥០% ដោយយល់ឃើញពីសារៈសំខាន់នៃការអប់រំមួយថ្ងៃកាន់តែកើនខ្លាំងឡើង។ គ្រួសារជាច្រើន ទោះជាពួកគាត់មានជីវភាពជួបលំបាកយ៉ាងណាក្តីក៏ពួកគាត់តែងគិតគូរឱ្យកូនៗរបស់ខ្លួនសិក្សារៀនសូត្រដល់ទីបញ្ចប់ផងដែរ។ ក្នុងចំណោមនោះ មានគ្រួសារបង Danh Mến ដែលជម្នះការលំបាកដើម្បីផ្គត់ផ្គង់ការសិក្សារៀនសូត្ររបស់កូន ហើយធ្វើឱ្យអ្នកផងទាំងពួងគោរពកោតសរសើរ។

ប្តីប្រពន្ធស្រុះចិត្តគ្នាធ្វើតាមគំរូ Bác Hồ

ក្នុងប្រពៃណីចលនារៀនសូត្រ និងធ្វើតាមគំរូសីលធម៌ និងឥរិយាបទរបស់លោកប្រធាន Hồ Chí Minh កសិករ Khmerជាច្រើនបានក្លាយជាគំរូដ៏ភ្លឺស្វាងខាងស្មារតីឧស្សាហ៍ព្យាយាមក្នុងរាល់កិច្ចការងារ។ ក្នុងនោះមានប្តីប្រពន្ធលោក Sơn Văn Chiến និងអ្នកមីង Quách Thị Kim Luôn នៅភូមិ Kinh Đứng B ឃុំ Khánh Hưng ដែលមិនត្រឹមក្លាយជាអ្នកមានឆន្ទៈនៃការងារដ៏ខ្ជាប់ខ្ជួនប៉ុណ្ណោះទេ ថែមទាំងបានផ្សព្វផ្សាយអំពីស្មារតីនៃការសិក្សារៀនសូត្រ និងធ្វើតាមគំរូ Bác Hồ ដ៏សាមញ្ញ និងជិតស្និទ្ធទៀតផង។

រីកសាយភាយនៃក្តីស្រឡាញ់តាមរយៈអាហារដ៏សាមញ្ញ

អស់រយៈពេលជាង ១៥ ឆ្នាំមកហើយនាឱកាសវគ្គតាំងសមាធិក្នុងថ្ងៃពេញបូណ៌មីជារៀងរាល់ខែ ឬក៏ក្នុងបណ្តាពិធីបុណ្យដ៏ធំៗរបស់ព្រះពុទ្ធសាសនា បងស្រី Lâm Thị Yến (អាយុ ៦២ ឆ្នាំ នៅសង្កាត់ Tân Thành រួមជាមួយនឹងក្រុមស្មគ្រ័ចិត្តសម្បុរសធម៌រៀបចំម្ហូបបួសដើម្បីប្រគេនព្រះសង្ឃ និងចែកជូនមាមីងប្រជាពុទ្ធបរិស័ទដោយឥតគិតប្រាក់ដែលបានអញ្ជើញមកគោរពបូជានៅវត្ត Phật Tổ ស្ថិតនៅសង្កាត់ Ang Xuyên។

អ្នក “បណ្តុះពូជ” ខាងបញ្ញានៅភូមិស្រុក

នៅភូមិ Bà Gồng ឃុំ Hồng Dân អ្នកស្រុកនៅទីនេះតែងរំលឹកដល់លោក Danh Bá ដែលជាគំរូ ខាងចិញ្ចឹមកូនសិក្សារៀនសូត្របានល្អ។ ទោះបីជាសេដ្ឋកិច្ចគ្រួសារជួបលំបាកក៏ដោយ លោកតែងប្តេជ្ញាចិត្តដើម្បីចិញ្ចឹមកូនរៀនសូត្រដល់ទីបញ្ចប់ ហើយតែងចាត់ទុកបញ្ញាគឺជាសម្បត្តិទ្រព្យដ៏ប្រសើរក្រៃលែងបំផុត។

គំរូឆ្នើមក្នុងជនរួមជាតិ Khmer

មិនត្រឹមធ្វើសេដ្ឋកិច្ចពូកែ និងផ្គត់ផ្គង់ជីវភាពគ្រួសារសុភមង្គលប៉ុណ្ណោះទេ ប៉ុន្មានឆ្នាំកន្លងមកនេះ លោក Thái Xam Bô (អាយុ ៥៥ ឆ្នាំ នៅអនុសង្កាត់ Biển Đông B សង្កាត់ Hiệp Thành ថែមទាំងត្រូវបានរដ្ឋអំណាចភូមិភាគ និងបងប្អូនប្រជាជនគោរពដោយបណ្តាទង្វើដ៏ប្រពៃរបស់លោកមានចំពោះសហគមន៍។

លើកកម្ពស់ជីវភាពលើតំបន់ដីសម្រែ

Cà Mau ជាតំបន់ដីចុងបញ្ចប់របស់ប្រទេស ហើយក៏ជាតំបន់ភូមិភាគដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើនកុះករផងដែរ រួមមានដូចជា៖ Khmer, Hoa…។ បាននឹងកំពុងត្រូវបានរួមគ្នាចារឡើងនូវរឿងនិទានយ៉ាងល្អប្រពៃស្តីពីភាពឈានឡើងធ្វើមាន។ អំពីក្តីស្រឡាញ់ប្រទេសជាតិមិត្តភូមិ។ ពួកគាត់ជាអ្នកព្យាយាម និងច្នៃប្រឌិតក្នុងការពលកម្មផង និងយកចិត្តទុកដាក់ដល់ការរៀនសូត្ររបស់កូនចៅផង ព្រមទាំងសកម្មអនុវត្តរាល់ចលនាបដិវត្តន៍ប្រចាំភូមិភាគផង។ ក្នុងចំនួននោះ លោក Danh Sơn និងលោក Danh Sa Rây ជាកសិករជើងចាស់ពីររូបដែលកើតក្នុងឆ្នាំ ១៩៥៨ នៅឃុំ Ninh Thạnh Lợi គឺជាគំរូឆ្នើម។

បណ្ឌិតសង្ឃវ័យក្មេងអស់ពីចិត្តជាមួយការងារសប្បុរសធម៌

ព្រះតេជគុណ Danh Út ប្រសូត្រក្នុងឆ្នាំ ១៩៨២ ជាព្រះចៅអធិការវត្តកែវមុនី ជ្រុងយោង (Thôn Dôn)  សង្កាត់ Rạch Giá ខេត្ត An Giang ត្រូវបានមាមីងពុទ្ធបរិស័ទជិតឆ្ងាយដឹងស្គាល់អាស្រ័យទឹកព្រះទ័យសប្បុរសធម៌ ត្រៀមជាស្រេចក្នុងការជំនួយឧបត្ថម្ភជនទុរគត និងគ្រួសារក្រីក្រនៅភូមិភាគ។

លើកកម្ពស់ជីវភាពលើតំបន់ដីសម្រែ

Cà Mau ជាតំបន់ដីចុងបញ្ចប់របស់មាតុភូមិ កន្លែងដែលជនរួមជាតិភាគតិចរួមមាន៖ Khmer, Hoa។ល។ បាននឹងកំពុងត្រូវបានរួមគ្នាចារឡើងនូវរឿងនិទានយ៉ាងល្អប្រពៃ អំពីការឈានឡើងធ្វើមាន ពីក្តីស្រឡាញ់ប្រទេសជាតិ មាតុភូមិ។ ពួកគាត់ជាអ្នកព្យាយាមច្នៃប្រឌិតក្នុងពលកម្មផង យកចិត្តទុកដាក់ដល់ការរៀនសូត្ររបស់កូនចៅផង និងសកម្មអនុវត្តរាល់ចលនាបដិវត្តន៍ប្រចាំភូមិភាគផងដែរ។ ក្នុងចំនួននោះលោក Danh Sơn និងលោក Danh Sa Rây ជាកសិករជើងចាស់ពីររូបកើតក្នុងឆ្នាំ ១៩៥៨ នៅឃុំ Nibh Thạnh Lợi គឺជាគំរូឆ្នើម។

អ្នកមានកិត្យានុភាពយកចិត្តទុកដាក់កិច្ចការងារសហគមន៍

ក្នុងតួនាទីជាអ្នកមានកិត្យានុភាពក្នុងចំណោមបងប្អូនជនរួមជាតិ Khmer លោក Thạch Sươl (ភូមិ Đồng Tâm B ឃុំ Đầm Dơi) តែងរវាសរវៃក្នុងសកម្មភាពសង្គម ចំណាយពេលវេលា និងកម្លាំងកាយចិត្តជាច្រើនដើម្បីកិច្ចការងារសហគមន៍ និងជំនួយឧបត្ថម្ភបងប្អូនយ៉ាងសកម្ម ដើម្បីឆ្លងផុតពីភាពក្រីក្រ ឈានឡើងក្នុងជីវិត។