សង្កាត់ Hiệp THành ជាភូមិសាស្ត្រដែលមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ហើយក៏ជាតំបន់ជាប់ព្រំដែនមាត់សមុទ្រផងដែរ ជីវភាពរបស់បងប្អូនជនរួមជាតិនូវជួបលំបាកខ្លាំង។ ប៉ុន្មានឆ្នាំកន្លងមកនេះ ជាមួយការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគ ការផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពអំពីបណ្តាគោលនយោបាយឧបត្ថម្ភ ជាពិសេសការតាំងចិត្ត ស្មារតីខិតខំឈានឡើង ហើយក៏មានគ្រួសារជាច្រើនបានឈានឡើងរួចចាកក្រចីរភាព កសាងជីវភាពសុខក្សេមក្សាន្ត។
                                    
                                    
                                    
                                   

មិនត្រឹមពលកម្មពូកែប៉ុណ្ណោះទេ បងស្រី Thạch Thi Đô La ថែមទាំងអស់ពីចិត្តជាមួយសកម្មភាពខាងការងារនារីភូមិទៀតផង។
បងស្រី Thạch Thị Đô La ប្រធានសមាគមនារីភូមិ Biển Đông A គឺជាគំរូដ៏ល្អមួយស្តីពីការខិតខំឈានឡើង។ ពីមុនប្តីរបស់បងស្រី ឡា ប្រកបរបរជាជាងកំបោរ ប្រាក់ចំណូលរកបានក៏តិចតួច ថែមទាំងសុខភាពអន់ខ្សោយទៀតផងទើបជីវភាពមានការជួបលំបាកខ្លាំង។ ដោយផ្ទៃដីដាំបន្លែមួយកុងសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ជាពិសេសតហរូចចិញ្ចឹមកូនតូច ៣ នាក់កំពុងស្ថិតក្នុងវ័យសិក្សារៀនសូត្រ ដូច្នេះហើយបងស្រី La ត្រូវចំណុះការងារប្តីជាប្រចាំ។
បងស្រី La ខិតខំធ្វើការជារៀងរាល់ថ្ងៃ ទាំងមើលថែចម្ការបន្លែផង និងឆ្លៀតយកទីធ្លាមុខផ្ទះម្តាយបង្កើតសង់តូបលក់ទំនិញតិចតួចដើម្បីរកចំណូលបន្ថែម។ បន្លែដែលគ្រួសារដាំបានប៉ុន្មាន បងស្រីតែងយកទៅតាំងលក់នៅតូប រួចហើយបោះម៉ូយនៅតាមទីផ្សារបន្ថែមជាច្រើនប្រភេទបន្លែ មានទាំងត្រី មាន់ ទាជាដើមទៀតផង។ ប្រសិនបើមានអ្នកណាមានតម្រូវការបញ្ជូនមុខទំនិញដល់ផ្ទះ បងស្រីរីករាយនឹងជញ្ជូនដល់ផ្ទះដែរ។
ទោះបីជាមានបន្ទុកធ្ងន់លើការប្រកបរបរចិញ្ចឹមជីវិតក៏ដោយ ក៏អ្នកស្រី La នៅតែស្ម័គ្រចិត្តជាមួយកិច្ចការងាររដ្ឋអំណាចភូមិភាគអនុវត្តល្អភារកិច្ចរបស់ប្រធានសមាគមនារីដែរ បងស្រីថែមទាំងទទួលបន្ទុកការងារខាងបុគ្គលិកសុខាភិបាលនិងសថិតិមនុស្សរបស់ភូមិផងដែរ។ នៅពេលយប់ បងស្រីក៏ឆ្លៀតប្រមូលសំបកកំប៉ុងជុំវិញមផ្ទះយកលក់ដើម្បីមានប្រាក់បន្ថែមខ្លះសម្រាប់ផ្គត់ផ្គង់ឱ្យកូនៗរៀនសូត្រ។ ជីវភាពថ្វីត្បិតតែមានពេលខ្លះជួបលំបាកខ្លាំង តែដោយសារការតស៊ូ ឧស្សាហ៍ព្យាយាម និងមិនខ្លាចការលំបាក មកទល់ពេលនេះគ្រួសាររបស់បងស្រីក៏មានជីវភាពលំនឹង រស់នៅជួបជុំ និងមានលក្ខណៈចិញ្ចឹមកូន ៣ នាក់រៀនថ្នាក់ទី ១២ ថ្នាក់ទី ៧ និងថ្នាក់ទី ២ទៀតផង។

អាស្រ័យការគិតគូរពលកម្មបានល្អ ពេលនេះប្តីប្រពន្ធលោក Tăng Pẹnh បានប្រសើរឡើងផងដែរ។
ទូទាំងភូមិ Biển Đông A មានសមាជិកនារីប្រមាណជាង ៣០០ នាក់ ដែលក្នុងនោះ ៩៨% ជាជនជាតិ Khmer ។ ជមួយគំរូជំល្អភ្លឺស្វាងក្នុងការជម្នះលំបាករបស់ប្រធានសាខាសមាគមនារីភូមិ Thạch Thị Đô La បងប្អូនារីទាំងឡាយទូទាំងភូមិតែងសកម្មយកតម្រាប់តាម ព្រមទាំងកសាងជីវភាពគ្រួសារបានសុខក្សេមក្សាន្ត និងសុភមង្គល ចិញ្ចឹមកូនរៀនសូត្របានល្អ។ តូបរបស់បងស្រី ឡា ក៏បានក្លាយជាទីតាំងប្រមូលទិញកសិផលសម្រាប់ជួយបងប្អូននារីផងដែរ។
នៅក្នុងផ្ទះដ៏តូច និងធំទូលាយដែលស្ថិតនៅតាមបណ្តោយផ្លូវចរាចរណ៍សំខាន់នៃភូមិ Biển Đông ប្តីប្រពន្ធលោក Tăng Pẹnh ឥឡូវនេះអាចរីករាយនឹងភាពចាស់ជរាដ៏សុខសាន្តបន្ទាប់ពីធ្វើការនឿយហត់អស់ជាច្រើនឆ្នាំ។ ពីមុនគ្រួសារគាត់ជាគ្រួសារក្រីក្រជួបការលំបាកខ្លំងខាងលំនៅឋាន និងប្រភពប្រាក់ចំណូល។ តែជាមួយផ្ទៃដីត្រឹម ២ កុង ប្តីប្រពន្ធត្រូវសន្សំប្រាក់ប្រចាំថ្ងៃ ដើម្បីចិញ្ចឹមជីវភាពគ្រួសារ និងខិតដាំបន្លែបង្ការគ្រប់ប្រភេទ ឆ្លៀតឱកាសធ្វើស្មៅ ជីកដីស៊ីឈ្នួលជាដើម។ អាស្រ័យការខិតខំព្យាយាម និងភាពស្លូតត្រង់របស់ខ្លួន មិនផឹកស៊ីប៉ែលែ លោកក៏ត្រូវបានរដ្ឋអំណាចភូមិភាគកត់សម្គាល់ មាមីងបងប្អូនគោរពស្រឡាញ់ទៀតផង។ ដូច្នេះហើយ ខណៈពេលដែលមានកម្មវិធីឧបត្ថម្ភផ្ទះស្នាក់នៅ គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam សង្កាត់ Hiệp Thành ក៏បានពិនិត្យជម្រើសឱ្យគ្រួសារលោកទទួលបានផ្ទះថ្មីមួយខ្នងដែលចំណុះឱ្យផ្ទះទ្រុឌទ្រោម។

ប្រធានសាខាសមាគមកសិករភូមិ ទស្សនាទម្រង់ដាំបន្លែរបស់គ្រួសារបងស្រី THạch Thị Đô La។
“ផ្ទះថ្មីមិនត្រឹមជាទីបង្អែកសម្រាប់ជ្រកកោលកំដៅភ្លៀងប៉ុណ្ណោះទេ ថែមទាំងជាប្រភពកម្លាំងសម្រាប់គ្រួសារបន្តខិតខំឈានឡើង” លោកប៉ែន រំភើបចែករំលែកដូច្នេះ។
គ្រួសារបងស្រី Thạch Thị Đô La និងលោក Tăng Pẹnh ទាំងពីរនេះជាគំរូដ៏ភ្លឺស្វាងសម្រាប់ខាងស្មារតីឆ្លងកាត់លំបាករបស់បងប្អូនជនរួមជាតិ Khmer ទាំងឡាយនៅទីនេះ។
ជាមួយឆន្ទៈយ៉ាងមុះមុតដោយពឹងលើកម្លាំងខ្លួនឯង រួមជាមួយការការជំនួយឧបត្ថម្ភទាន់ពេលរបស់បក្ស និងរដ្ឋ ព្រមទាំងអង្គការមហានជនជាទូទៅ ប៉ុន្មានឆ្នាំកន្លងមកនេះ មានគ្រួសារជនជាតិភាគតិចជាច្រើនក្នុងខេត្តបានឈានឡើងរួចចាកក្រ លំនឹងជីវភាព រួមចមណែកយ៉ាងសកម្មក្នុងបុព្វហេតុនៃការអភិវឌ្ឍរួមរបស់ភូមិភាគ៕
Thanh Hải

 Truyền hình
                            
                    
                  


                            
                                          



Xem thêm bình luận