Thứ ba, 4-11-25 13:48:20
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

លោក Thạch Sươl

អ្នកមានកិត្យានុភាពយកចិត្តទុកដាក់កិច្ចការងារសហគមន៍

Báo Cà Mau ក្នុងតួនាទីជាអ្នកមានកិត្យានុភាពក្នុងចំណោមបងប្អូនជនរួមជាតិ Khmer លោក Thạch Sươl (ភូមិ Đồng Tâm B ឃុំ Đầm Dơi) តែងរវាសរវៃក្នុងសកម្មភាពសង្គម ចំណាយពេលវេលា និងកម្លាំងកាយចិត្តជាច្រើនដើម្បីកិច្ចការងារសហគមន៍ និងជំនួយឧបត្ថម្ភបងប្អូនយ៉ាងសកម្ម ដើម្បីឆ្លងផុតពីភាពក្រីក្រ ឈានឡើងក្នុងជីវិត។

ឱកាសវិស្សមកាលម្តងៗ លោក Thạch Sươl តែងចូលរួមបង្រៀនអក្សរ Khmer ដល់ប្អូនកូនក្មួយក្នុងភូមិ។

នៅភូមិភាគ លោក Sưol ជាអ្នកតែងឈានមុខក្នុងសកម្មភាពផ្សព្វផ្សាយ ចលនាបងប្អូនជនរួមជាតិឱ្យអនុវត្តបានល្អនូវគោលការណ៍ណែនាំ គោលមាគ៌ា និងគោលនយោបាយរបស់បក្ស និងក្រឹត្យច្បាប់របស់រដ្ឋ។ មិនត្រឹមតែប៉ុណ្ណោះ គាត់ក៏ជាគំរូល្អក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ឧស្សាហ៍ព្យាយាមក្នុងការងារ និងហ៊ានអនុវត្តវិទ្យាសាស្ត្រ-បច្ចេកទេសក្នុងការដាំដុះ និងចិញ្ចឹមសត្វ។ គាត់បានចូលរួមយ៉ាងសកម្មក្នុងការកសាងជនបទថ្មី កសាងជីវភាពវប្បធម៌ អភិរក្ស និងពង្រីកតម្លៃវប្បធម៌របស់ជនជាតិ។ ហើយចលនាបងប្អូនឱ្យសាមគ្គី និងជួយគ្នាទៅវិញទៅមកក្នុងការបង្កបង្កើនផល ដើម្បីលើកកម្ពស់ជីវភាព។

ដើម្បីថែរក្សា និងអភិរក្សភាសា អក្សរសាស្ត្ររបស់ជាតិខ្លួន គាត់បានលើកទឹកចិត្តកូនចៅបងប្អូនជនរួមជាតិឱ្យចូលរួមរៀនភាសា និងអក្សរខ្មែរ។ លោក Sưol បានឱ្យដឹងថា៖ "ប៉ុន្មានឆ្នាំកន្លងមកនេះ រៀងរាល់រដូវវិស្សមកាល ខ្ញុំបានបង្រៀនភាសា Khmerដោយផ្ទាល់ និងបានចលនាអាហារូបករណ៍ សៀវភៅសរសេរ ដើម្បីផ្តល់រង្វាន់ លើកទឹកចិត្តដល់ស្មារតីរៀនសូត្ររបស់កុមារក្នុងភូមិសាស្រ្ត"។

ដោយការរួមចំណែកថែរក្សាភាសា និងអក្សរសាស្ត្ររបស់ជនរួមជាតិ លោក Thạch Sưol បានមន្ទីរជនជាតិ និងសាសនា ស្ងើចសរសើរទៀតផង។

ទន្ទឹមនឹងនោះ លោក Sưol ក៏បានចូលរួមការងារសម្រុះសម្រួលនៅភូមិភាគ ជួយបងប្អូនដោះស្រាយការទំនាស់ រក្សាបាននូវចំណងសាមគ្គីភាព ភូមិផងរបងជាមួយឱ្យបានរឹងមាំ។ ជាពិសេសគឺលើកកម្ពស់តួនាទីក្នុងការរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅភូមិភាគ តាមរយៈការពន្យល់ និងចលនាបងប្អូន Khmer ឱ្យបង្កើនការប្រុងប្រយ័ត្ន កុំជឿតាមការញុះញង់ និងការអុជអាលរបស់ជនអាក្រក់។រាល់ចលនាទូទាំងប្រជាជន ការពារសន្តិសុខមាតុភូមិ ការពារសន្តិសុខសណ្តាប់ធ្នាប់នៅតាមតំបន់ប្រជុំជន ព្រមទាំងកសាងជីវភាពវប្បធម៌។ល។ បានចូលក្នុងជីវភាព ដោយសារការខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយទាំងមូល និងប្រជាជនភូមិភាគ ក្នុងនោះមានការរួមចំណែកដ៏សំខាន់របស់លោក Sươl ក្នុងការចលនាបងប្អូនឱ្យចូលរួមគាំទ្រ។

លោក Sươl បានឱ្យដឹងបន្ថែមថា៖ "ក្នុងតួនាទីជាអ្នកមានកិត្យានុភាព តាមរយៈការជួបសំណេះសំណាលជាមួយម្ចាស់សន្លឹកឆ្នោត កិច្ចប្រជុំជន និងសន្និបាត ខ្ញុំបានឆ្លុះបញ្ចាំងអំពីគោលបំណងរបស់បងប្អូន ហើយចូលរួមផ្តល់មតិ ជាក់ស្តែងដល់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ការពារសន្តិសុខប្រទេសជាតិ។ ជាពិសេសសកម្មភាពកសាងបក្ស រដ្ឋអំណាច និងរណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់។ ក្រៅពីនោះ ខ្ញុំក៏បានចលនាយ៉ាងសកម្មដល់កូនចៅ ញាតិសន្តាន និងប្រជាជនទាំងអស់ឱ្យចូលរួមក្នុងអង្គការមហាជន និងខិតខំចូលកងជួររបស់បក្ស"។

ដើម្បីលើកទឹកចិត្ត និងជំរុញស្មារតីរៀនអក្សរជនជាតិ លោក Thạch Sươl  រួមជាមួយរដ្ឋអំណាចភូមិភាគ និងសប្បុរសជន ជូនផ្តល់អាហារូបករណ៍ និងសៀវភៅសរសេរដល់សិស្សានុសិស្ស។

អាចនិយាយបានថា សកម្មភាពដ៏មានប្រយោជន៍ ជាក់ស្តែងរបស់លោក Thạch Sưol  ក្នុងពេលកន្លងមក បានរួមចំណែកកសាង និងពង្រឹងរឹងមាំនូវមហាសាមគ្គីជនជាតិ ជាពិសេសគឺរួមចំណែកកែលម្អជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនជនរួមជាតិប្រចាំភូមិភាគទៀតផង៕

Quỳnh Anh

គំរូដ៏ភ្លឺស្វាងនៃគ្រួសារ Khmer ជម្នះការលំបាកដើម្បីឈានឡើង

សង្កាត់ Hiệp THành ជាភូមិសាស្ត្រដែលមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ហើយក៏ជាតំបន់ជាប់ព្រំដែនមាត់សមុទ្រផងដែរ ជីវភាពរបស់បងប្អូនជនរួមជាតិនូវជួបលំបាកខ្លាំង។ ប៉ុន្មានឆ្នាំកន្លងមកនេះ ជាមួយការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគ ការផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពអំពីបណ្តាគោលនយោបាយឧបត្ថម្ភ ជាពិសេសការតាំងចិត្ត ស្មារតីខិតខំឈានឡើង ហើយក៏មានគ្រួសារជាច្រើនបានឈានឡើងរួចចាកក្រចីរភាព កសាងជីវភាពសុខក្សេមក្សាន្ត។

សន្សែសន្សំដើម្បីអនាគតកូន

នៅភូមិ Vĩnh Thạnh ឃុំ Lộc Ninh ជាភូមិសាស្ត្រដែលមានជនរួមជាតិ Khmer រស់នៅជិត ៥០% ដោយយល់ឃើញពីសារៈសំខាន់នៃការអប់រំមួយថ្ងៃកាន់តែកើនខ្លាំងឡើង។ គ្រួសារជាច្រើន ទោះជាពួកគាត់មានជីវភាពជួបលំបាកយ៉ាងណាក្តីក៏ពួកគាត់តែងគិតគូរឱ្យកូនៗរបស់ខ្លួនសិក្សារៀនសូត្រដល់ទីបញ្ចប់ផងដែរ។ ក្នុងចំណោមនោះ មានគ្រួសារបង Danh Mến ដែលជម្នះការលំបាកដើម្បីផ្គត់ផ្គង់ការសិក្សារៀនសូត្ររបស់កូន ហើយធ្វើឱ្យអ្នកផងទាំងពួងគោរពកោតសរសើរ។

ប្តីប្រពន្ធស្រុះចិត្តគ្នាធ្វើតាមគំរូ Bác Hồ

ក្នុងប្រពៃណីចលនារៀនសូត្រ និងធ្វើតាមគំរូសីលធម៌ និងឥរិយាបទរបស់លោកប្រធាន Hồ Chí Minh កសិករ Khmerជាច្រើនបានក្លាយជាគំរូដ៏ភ្លឺស្វាងខាងស្មារតីឧស្សាហ៍ព្យាយាមក្នុងរាល់កិច្ចការងារ។ ក្នុងនោះមានប្តីប្រពន្ធលោក Sơn Văn Chiến និងអ្នកមីង Quách Thị Kim Luôn នៅភូមិ Kinh Đứng B ឃុំ Khánh Hưng ដែលមិនត្រឹមក្លាយជាអ្នកមានឆន្ទៈនៃការងារដ៏ខ្ជាប់ខ្ជួនប៉ុណ្ណោះទេ ថែមទាំងបានផ្សព្វផ្សាយអំពីស្មារតីនៃការសិក្សារៀនសូត្រ និងធ្វើតាមគំរូ Bác Hồ ដ៏សាមញ្ញ និងជិតស្និទ្ធទៀតផង។

រីកសាយភាយនៃក្តីស្រឡាញ់តាមរយៈអាហារដ៏សាមញ្ញ

អស់រយៈពេលជាង ១៥ ឆ្នាំមកហើយនាឱកាសវគ្គតាំងសមាធិក្នុងថ្ងៃពេញបូណ៌មីជារៀងរាល់ខែ ឬក៏ក្នុងបណ្តាពិធីបុណ្យដ៏ធំៗរបស់ព្រះពុទ្ធសាសនា បងស្រី Lâm Thị Yến (អាយុ ៦២ ឆ្នាំ នៅសង្កាត់ Tân Thành រួមជាមួយនឹងក្រុមស្មគ្រ័ចិត្តសម្បុរសធម៌រៀបចំម្ហូបបួសដើម្បីប្រគេនព្រះសង្ឃ និងចែកជូនមាមីងប្រជាពុទ្ធបរិស័ទដោយឥតគិតប្រាក់ដែលបានអញ្ជើញមកគោរពបូជានៅវត្ត Phật Tổ ស្ថិតនៅសង្កាត់ Ang Xuyên។

អ្នក “បណ្តុះពូជ” ខាងបញ្ញានៅភូមិស្រុក

នៅភូមិ Bà Gồng ឃុំ Hồng Dân អ្នកស្រុកនៅទីនេះតែងរំលឹកដល់លោក Danh Bá ដែលជាគំរូ ខាងចិញ្ចឹមកូនសិក្សារៀនសូត្របានល្អ។ ទោះបីជាសេដ្ឋកិច្ចគ្រួសារជួបលំបាកក៏ដោយ លោកតែងប្តេជ្ញាចិត្តដើម្បីចិញ្ចឹមកូនរៀនសូត្រដល់ទីបញ្ចប់ ហើយតែងចាត់ទុកបញ្ញាគឺជាសម្បត្តិទ្រព្យដ៏ប្រសើរក្រៃលែងបំផុត។

គំរូឆ្នើមក្នុងជនរួមជាតិ Khmer

មិនត្រឹមធ្វើសេដ្ឋកិច្ចពូកែ និងផ្គត់ផ្គង់ជីវភាពគ្រួសារសុភមង្គលប៉ុណ្ណោះទេ ប៉ុន្មានឆ្នាំកន្លងមកនេះ លោក Thái Xam Bô (អាយុ ៥៥ ឆ្នាំ នៅអនុសង្កាត់ Biển Đông B សង្កាត់ Hiệp Thành ថែមទាំងត្រូវបានរដ្ឋអំណាចភូមិភាគ និងបងប្អូនប្រជាជនគោរពដោយបណ្តាទង្វើដ៏ប្រពៃរបស់លោកមានចំពោះសហគមន៍។

លើកកម្ពស់ជីវភាពលើតំបន់ដីសម្រែ

Cà Mau ជាតំបន់ដីចុងបញ្ចប់របស់ប្រទេស ហើយក៏ជាតំបន់ភូមិភាគដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើនកុះករផងដែរ រួមមានដូចជា៖ Khmer, Hoa…។ បាននឹងកំពុងត្រូវបានរួមគ្នាចារឡើងនូវរឿងនិទានយ៉ាងល្អប្រពៃស្តីពីភាពឈានឡើងធ្វើមាន។ អំពីក្តីស្រឡាញ់ប្រទេសជាតិមិត្តភូមិ។ ពួកគាត់ជាអ្នកព្យាយាម និងច្នៃប្រឌិតក្នុងការពលកម្មផង និងយកចិត្តទុកដាក់ដល់ការរៀនសូត្ររបស់កូនចៅផង ព្រមទាំងសកម្មអនុវត្តរាល់ចលនាបដិវត្តន៍ប្រចាំភូមិភាគផង។ ក្នុងចំនួននោះ លោក Danh Sơn និងលោក Danh Sa Rây ជាកសិករជើងចាស់ពីររូបដែលកើតក្នុងឆ្នាំ ១៩៥៨ នៅឃុំ Ninh Thạnh Lợi គឺជាគំរូឆ្នើម។

បណ្ឌិតសង្ឃវ័យក្មេងអស់ពីចិត្តជាមួយការងារសប្បុរសធម៌

ព្រះតេជគុណ Danh Út ប្រសូត្រក្នុងឆ្នាំ ១៩៨២ ជាព្រះចៅអធិការវត្តកែវមុនី ជ្រុងយោង (Thôn Dôn)  សង្កាត់ Rạch Giá ខេត្ត An Giang ត្រូវបានមាមីងពុទ្ធបរិស័ទជិតឆ្ងាយដឹងស្គាល់អាស្រ័យទឹកព្រះទ័យសប្បុរសធម៌ ត្រៀមជាស្រេចក្នុងការជំនួយឧបត្ថម្ភជនទុរគត និងគ្រួសារក្រីក្រនៅភូមិភាគ។

លើកកម្ពស់ជីវភាពលើតំបន់ដីសម្រែ

Cà Mau ជាតំបន់ដីចុងបញ្ចប់របស់មាតុភូមិ កន្លែងដែលជនរួមជាតិភាគតិចរួមមាន៖ Khmer, Hoa។ល។ បាននឹងកំពុងត្រូវបានរួមគ្នាចារឡើងនូវរឿងនិទានយ៉ាងល្អប្រពៃ អំពីការឈានឡើងធ្វើមាន ពីក្តីស្រឡាញ់ប្រទេសជាតិ មាតុភូមិ។ ពួកគាត់ជាអ្នកព្យាយាមច្នៃប្រឌិតក្នុងពលកម្មផង យកចិត្តទុកដាក់ដល់ការរៀនសូត្ររបស់កូនចៅផង និងសកម្មអនុវត្តរាល់ចលនាបដិវត្តន៍ប្រចាំភូមិភាគផងដែរ។ ក្នុងចំនួននោះលោក Danh Sơn និងលោក Danh Sa Rây ជាកសិករជើងចាស់ពីររូបកើតក្នុងឆ្នាំ ១៩៥៨ នៅឃុំ Nibh Thạnh Lợi គឺជាគំរូឆ្នើម។

អ្នកមានកិត្យានុភាពយកចិត្តទុកដាក់កិច្ចការងារសហគមន៍

ក្នុងតួនាទីជាអ្នកមានកិត្យានុភាពក្នុងចំណោមបងប្អូនជនរួមជាតិ Khmer លោក Thạch Sươl (ភូមិ Đồng Tâm B ឃុំ Đầm Dơi) តែងរវាសរវៃក្នុងសកម្មភាពសង្គម ចំណាយពេលវេលា និងកម្លាំងកាយចិត្តជាច្រើនដើម្បីកិច្ចការងារសហគមន៍ និងជំនួយឧបត្ថម្ភបងប្អូនយ៉ាងសកម្ម ដើម្បីឆ្លងផុតពីភាពក្រីក្រ ឈានឡើងក្នុងជីវិត។