Thứ sáu, 19-9-25 09:49:13
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

រវាសរវៃក្នុងការផ្តល់ចំណេះដឹងជូនសិស្ស

Báo Cà Mau ជាមួយក្តីស្រឡាញអាជីព និងភាពក្លៀវក្លារបស់ខ្លួន អ្នកគ្រូ Đàm Thu Hà នាយករងនៃសាលាបឋមសិក្សា១ ឃុំ Tân Ân Tây ស្រុកNgọc Hiển មិនព្រមចុះចាញជាមួយការលំបាកឡើយ អ្នកគ្រូតែងតស៊ូ និងលះបង់ដើម្បីបុព្វហេតុខាងវិស័យសិក្សាអប់រំនៅតំបន់ដាច់ស្រយាលនៃស្រុកកំណើតទីពីររបស់ខ្លួននៅ Cà Mau នេះឯង។

អ្នកគ្រូ Hà ជាជនជាតិតៃ កើតនិងធំដឹងក្តីនៅខេត្ត Cao Bằng។ តាំង​ពី​ក្មេងអ្នកគ្រូក៏ប្រាថ្នាចង់ក្លាយជាគ្រូបង្រៀនរួចទៅហើយ ដើម្បីផ្តល់ចំណេះដឹងជូនបញ្ញវន្តជំនាន់ក្រោយ។ ដើមឆ្នាំ១៩៩៣ បន្ទាប់ពីបញ្ចប់​ការសិក្សាកម្រិតវិទ្យាល័យ អ្នកគ្រូ Hà ក៏បានមក Cà Mau ដើម្បីសួរសុខទុក្ខសាច់ញាតិដែលកំពុងបង្រៀននៅស្រុក Ngọc Hiển។ ខណៈពេលនោះដែរ ស្រុក Ngọc Hiển គឺជា "តំបន់ទំនាប" នៃការអប់រំរបស់ខេត្ត Minh Hải ។ តាមរយៈការស្វែងយល់ បានដឹងនិងយល់អំពីអារម្មណ៍របស់ប្អូនៗសិស្សានុសិស្សនៅទីនេះកំពុងមានតម្រូវ ការចង់ចេះអក្សរ អ្នកគ្រូ Hà ក៏បានសម្រេចចិត្តបន្តសិក្សាផ្នែកខាងគរុកោសល្យ។ ឆ្នាំ១៩៩៤ អ្នកគ្រូបញ្ចប់ការសិក្សា ហើយក៏បានសូមចូលបង្រៀននៅស្រុក Ngọc Hiển តែម្តង។

អ្នកគ្រូ Đàm Thu Hà តែងរស់នៅតាមសភាពសាមញ្ញ ជិតស្និទ្ធជាមួយមិត្តរួមការងារ និងមនុស្សជុំវិញខ្លួន។ ចំពោះការងារវិញ អ្នកគ្រូ តែងកចិត្តទុកដាក់ សិក្សាឯកសារ និងអត្ថបទជាប្រចាំ ជាពិសេសការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រង និងការបង្រៀន។ 

ក្នុងវ័យគម្រប់៥០ឆ្នាំ និង៣០ឆ្នាំជាមួយអាជីពរបស់ខ្លួន អ្នកគ្រូ Hàក៏បានបង្រៀនស្ទើតែគ្រប់បណ្តាសាលាដែលជួបលំបាករបស់ស្រុក Ngọc Hiển។ ចាប់តាំងពីធ្វើជាគ្រូបង្រៀនរហូតមក អ្នកគ្រូក៏ត្រូវបានប្តូរវេនឱ្យទៅបង្រៀននៅតាមបណ្តាសាលានានាដូចជា៖ សាលា បឋមសិក្សា Viên An Đông (ឃុំ An Viên Đông) សាលាបឋមសិក្សា Đất Mũi3 (ឃុំដឹកមូយ) និងសាលាបឋមសិក្សា១ឃុំ Tân Ân Tây។ ទោះ​ជួបការលំបាក​យ៉ាងណាក្តី តែសម្រាប់អ្នកគ្រូ ​សាលា​ណា​ក៏​ដូចសាលាណាដែរ អ្នកគ្រូតែងខិតខំសម្រេចភារកិច្ចរបស់ខ្លួនជានិច្ច ដើម្បីបង្ហាត់បង្រៀនសិស្សបានល្អ។

នឹកឃើញថ្ងៃដំបូងពេលដែលខ្លួនបានមកសាលាបង្ហាត់ អ្នគ្រូបានឱ្យដឹង៖ កាលពី៣០ឆ្នាំមុន មិនសូវមានគ្រូបង្រៀនណាដែលមានបំ ណងចង់មកបង្រៀនសិស្សនៅតំបន់ស្រុក Ngọc HIển ដ៏ឆ្ងាយដាច់ស្រយាលនិងជួបលំបាកវេទនានេះទេ ខណៈពេលនោះដែរ លក្ខណៈរសនៅរបស់បងប្អូនប្រជាជនទាំងឡាយនៅទីនេះក៏ជួបលំបាកណាស់ដែរ ទើបការបង្រៀន និងរៀនក៏មានការជួបលំបាក មិនជួលសិស្សត្រូវចោលសាលាទាំងពាក់កណ្តាលផ្លូវ សិស្សរៀនមួយអាទិត្យត្រូវឈប់ពីឬបីថ្ងៃក៏មាន។ “ទោះបីជាជួបការលំបាកយ៉ាងណាក្តី តែជាមួយក្តីសង្ឃឹម និងការយកចិត្តទុកដាក់បង្កលក្ខណៈរបស់នាយកសាលា និងមិត្តរួមអាជីព ជាពិសេសគិតដល់អនាគតរបស់ប្អូនៗសិស្សានុសិស្សទាំងឡាយ ក៏ជំរុញទឹកចិត្តរបស់អ្នកគ្រូវ័យក្មេងដូចនាងខ្ញុំដែលទើបចេញសាលាថ្មីថ្មោង កាន់តែមានចំណាប់អារម្មណ៍ មិនព្រមចោលសិស្សនិងសាលាជាដាច់ខាត ផ្ទុយទៅវិញខ្ញុំកាន់តែតាំងចិត្តដើម្បីសម្រេចនូវរាល់ភារកិច្ចរបស់ខ្លួនដែលជាគ្រូបង្រៀនផងដែរ” អ្នកគ្រូ Hà បានចែករំលែកបែបនេះ។

ក្នុងម៉ោងរៀន អ្នកគ្រូ Hà តែងយកចិត្តទុកដាក់ បង្រៀនសិស្សដោយអស់ពីចិត្ត។

រយៈពេល៣០ឆ្នាំសាភ្ជាប់អាជីពជាគ្រូបង្រៀន អ្នកគ្រូ Hà ក្តុកក្តួលនិយាយថា៖ “ខ្ញុំមិនអាចបំភ្លេចបាននូវទឹកចិត្តនិងក្តីស្រឡាញ់របស់មាមីងបងប្អូនដែលមានចំពោះខ្ញុំតាំងពីដំបូងមកបង្ហាត់នៅសាលានេះ។ កាលនោះ លក្ខណៈសេដ្ឋកិច្ច និងផ្លូវថ្នល់ក៏ជួបលំបាកខ្លាំងណាស់ដែរ។ ខ្ញុំ​បង្រៀន​នៅ​សាលាជនបទ ឆ្ងាយ​ពី​តំបន់​ដែលមានមនុស្សម្នារស់នៅច្រើនកុះករ បានត្រឹមតែដើរ​ឬ​ជិះ​ទូកប៉ុណ្ណោះ។ ឪពុកម្តាយសិស្ស និងមាមីងប្អូនដែលរស់នៅជិតសាលាបានសង់ផ្ទះឈើតូចមួយសម្រាប់យើងខ្ញុំមានទីតាំងស្នាក់អាស្រ័យ ងាយស្រួលក្នុងការបង្រៀន។ ខ្ញុំ​ពិតជារំភើប​ចិត្ត​ជា​ខ្លាំង​នៅ​ពេល​ដែលមាមីងបងប្អូនយក​ចិត្ត​ទុក​ដាក់ និង​ចាត់​ទុក​ខ្ញុំ​ដូច​ជា​កូន​ចៅ​ក្នុង​គ្រួសារ។ មា មីងបងប្អូន​មាន​ត្រីឱ្យត្រី មានបន្លែឱ្យបន្លែ។ នៅតំបន់ជួបលំបាក សម្រាប់យើងខ្ញុំ នោះគឺការជំរុញទឹកចិត្តយ៉ាងធំ សម្រាប់ខ្ញុំឆ្លងកាត់ឧបស័គ្គទាំងឡាយ ដើម្បីផ្តល់នូវចំណេះដឹងជូនប្អូនៗជំនាន់ក្រោយ”។

បណ្តាសាលាដែលអ្នកគ្រូ Hà ធ្លាប់បានបង្រៀន គឺសុទ្ធតែសម្រេចលទ្ធផលឆ្នើមក្នុងការបង្ហាត់បង្រៀន ក្នុងចំណោមលទ្ធផលទាំងនោះក៏មានការរួមចំណែកយ៉ាងធំរបស់អ្នកគ្រូផងដែរ។ សាលាបឋមសិក្សា១ ឃុំ Tân Ân Tây ត្រូវបានមន្ទីរសិក្សាអប់រំ និងបណ្តុះបណ្តាលទទួលស្គាល់ជាសាលាធានាគុណភាពខាងវិស័យសិក្សាអប់រំលំដាប់ទី២ទៀតផង។

​មិនតែប៉ុណ្ណោះ  អ្នកគ្រូហា ថែមតាំងស្វែងយល់រាល់ភាពលំបាករបស់សិស្សទាំងឡាយទៀតផង ដើម្បីរកវិធានការជំនួយឧបត្ថម្ភ ដូចជា ជូនកង់ សៀវភៅសិក្សា អាហារូបករណ៍។ល។ បន្ទាប់ពីនោះគឺការជំរុញទឹកចិត្តប្អូនៗឱ្យខិតខំសិក្សារៀនសូត្រ។

ជាមួយការខិតខំខ្នះខ្នែង និងព្យាយាមឥតឈប់ឈរ អ្នកគ្រូ Đạm Thu Hà ក៏បានឆ្លងកាត់គ្រប់ការលំបាក រួមជាមួយសមូហភាពសាលាបឋមសិក្សា១ ឃុំ Tân Ân Tây សម្រេចល្អនូវរាល់ភារកិច្ចរបស់ខ្លួន។ នាឱកាសមហាសន្និបាតតំពានបណ្តាជនជាតិភាគតិចខេត្តលើកទី៤ ឆ្នាំ២០២៤ អ្នកគ្រូ Hà មានកិត្តិយសបានទទួលប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តទៀតផង៕

 

Quỳnh Anh

បណ្ឌិតសង្ឃវ័យក្មេងអស់ពីចិត្តជាមួយការងារសប្បុរសធម៌

ព្រះតេជគុណ Danh Út ប្រសូត្រក្នុងឆ្នាំ ១៩៨២ ជាព្រះចៅអធិការវត្តកែវមុនី ជ្រុងយោង (Thôn Dôn)  សង្កាត់ Rạch Giá ខេត្ត An Giang ត្រូវបានមាមីងពុទ្ធបរិស័ទជិតឆ្ងាយដឹងស្គាល់អាស្រ័យទឹកព្រះទ័យសប្បុរសធម៌ ត្រៀមជាស្រេចក្នុងការជំនួយឧបត្ថម្ភជនទុរគត និងគ្រួសារក្រីក្រនៅភូមិភាគ។

លើកកម្ពស់ជីវភាពលើតំបន់ដីសម្រែ

Cà Mau ជាតំបន់ដីចុងបញ្ចប់របស់មាតុភូមិ កន្លែងដែលជនរួមជាតិភាគតិចរួមមាន៖ Khmer, Hoa។ល។ បាននឹងកំពុងត្រូវបានរួមគ្នាចារឡើងនូវរឿងនិទានយ៉ាងល្អប្រពៃ អំពីការឈានឡើងធ្វើមាន ពីក្តីស្រឡាញ់ប្រទេសជាតិ មាតុភូមិ។ ពួកគាត់ជាអ្នកព្យាយាមច្នៃប្រឌិតក្នុងពលកម្មផង យកចិត្តទុកដាក់ដល់ការរៀនសូត្ររបស់កូនចៅផង និងសកម្មអនុវត្តរាល់ចលនាបដិវត្តន៍ប្រចាំភូមិភាគផងដែរ។ ក្នុងចំនួននោះលោក Danh Sơn និងលោក Danh Sa Rây ជាកសិករជើងចាស់ពីររូបកើតក្នុងឆ្នាំ ១៩៥៨ នៅឃុំ Nibh Thạnh Lợi គឺជាគំរូឆ្នើម។

អ្នកមានកិត្យានុភាពយកចិត្តទុកដាក់កិច្ចការងារសហគមន៍

ក្នុងតួនាទីជាអ្នកមានកិត្យានុភាពក្នុងចំណោមបងប្អូនជនរួមជាតិ Khmer លោក Thạch Sươl (ភូមិ Đồng Tâm B ឃុំ Đầm Dơi) តែងរវាសរវៃក្នុងសកម្មភាពសង្គម ចំណាយពេលវេលា និងកម្លាំងកាយចិត្តជាច្រើនដើម្បីកិច្ចការងារសហគមន៍ និងជំនួយឧបត្ថម្ភបងប្អូនយ៉ាងសកម្ម ដើម្បីឆ្លងផុតពីភាពក្រីក្រ ឈានឡើងក្នុងជីវិត។

អំណោយនៃការសាមគ្គី

ភូមិ Đường Đào ឃុំ Hồ Thị Kỷ បច្ចុប្បន្ន មានជាង ៥០០ គ្រួសារ និងចំនួនប្រជាជនប្រមាណ ២០០០នាក់ ក្នុងនោះ មានគ្រួសារ Khmer ជាង ៣៣០ គ្រួសារ និងចំនួនប្រជាជនជិត ១.៦០០ នាក់។ ក្នុងបរិយាកាសដ៏សប្បាយរីករាយដែលបានទទួលអំណោពិសេសនៃទិវាបុណ្យឯករាជ្យជាតិ។ ចំពោះបងប្អូនប្រជាជន នេះគឺជាអំណោយដ៏មានអត្ថន័យខ្លឹមសារសម្រាប់ផ្នែកខាងស្មារតីនៃការសាមគ្គីភាព។

លោក Thạch Nhel អ្នកមានប្រជាប្រិយដែលសកម្មក្នុងការរក្សាលំនឹងសន្តិសុខ និងសណ្តាប់ធ្នាប់

លោក Thạch Nhel អនុប្រធានគណៈកម្មការវត្ត សិរីពោធិមង្គល ពុតធ្លេចាស់ (Hoà Bình Cũ) មានទីតាំងស្ថិតនៅទីរួមស្រុក A1 ឃុំ Hoà Bình ជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិ Khmer ហើយមានតួនាទីសំខាន់ក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ភូមិស្រុកទៀតផង។ ជាច្រើនឆ្នាំកន្លងមកនេះ លោកគឺជា “ស្ពានតភ្ជាប់” រវាងរដ្ឋអំណាចភូមិភាគជាមួយប្រជាជន ជំនួយខាងការផ្សព្វផ្សាយនូវគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ក៏ដូចជាក្រឹត្យច្បាប់របស់រដ្ឋ ពិសេសការចលនាបងប្អូនប្រជាជនឱ្យចូលរួមបង្ការ និងប្រឆាំងជាមួយគ្រោះឧក្រឹដ្ឋសង្គម រក្សាលំនឹងសន្តិសុខភូមិស្រុកទៀតផង។

លោក Sơn Tài: កសិករ Khmer ផលិតពូកែ

លោក Sơn Tài នៅភូមិ Đay Tà Ni ឃុំ Hưng Hội គឺជាគំរូមួយរូបក្នុងចំណោមគំរូដ៏ឆ្នើមដែលស្តីពីស្មារតីខិតខំឈានឡើងដើម្បីធ្វើមានដោយខ្លួនឯង។ គាត់មិនត្រឹមជាកសិករ Khmer ដែលផលិតពូកែប៉ុណ្ណោះទេ ថែមទាំងជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិ រួមចំណែកយ៉ាងសកម្មក្នុងការអភិរក្សវប្បធម៌ Khmer ទៀតផង។

យុវជនកងទ័ពការពារព្រំដែន សកម្មជួយឧបត្ថម្ភប្រជាជនចូលជិតសេវាកម្មអ៊ីនធឺណែត

កន្លងមកនេះ យុវជនកងទ័ពការពារព្រំដែនសមុទ្រខេត្ត Cà Mau បានសហការផ្សព្វផ្សាយយ៉ាងសកម្មរាល់បណ្តាទម្រង់នៃការស្ម័គ្រចិត្តជួយឧបត្ថម្ភប្រជាជននៅតាមតំបន់ព្រំដែនសមុទ្ររបស់ខេត្តបានចូលជិតសេវាកម្មអ៊ីនធឺណែត ដើម្បីអនុវត្តទម្រង់នៃរដ្ឋអំណាច ២ ថ្នាក់ រួមចំណែកនាំយកបច្ចេកវិទ្យាឌីជីថលកាន់តែជិតស្និទ្ធជាមួយប្រជាជន។

ពង្រីកតួនាទីរបស់បក្ខជន Khmer

ឃុំ Khánh Bình មាន៣៨១ គ្រួសារជនជាតិភាគតិច ដែលច្រើនជាងគេគឺជនរួមជាតិ Khmer ។ ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិតែងមានការអភិវឌ្ឍន៍មិនឈប់ឈរ មកទល់សព្វថ្ងៃនូវត្រឹម ២៣ គ្រួសារក្រីក្រ និងប្រកៀកបន្ទាត់ប៉ុណ្ណោះ។ ក្នុងដំណើរការអភិវឌ្ឍន៍នោះ កងកម្លាំងនៃបក្ខជនជាជនជាតិ Khmer ក៏បានរួមចំណែកយ៉ាងសកម្មផងដែរ។

ដំណើរការក្លាយជាគ្រូបង្រៀនភាសា Khmer របស់លោកគ្រូ Lâm Thanh Nhã

ដោយមានចិត្តស្រលាញ់ខាងអក្សរសាស្ត្រKhmer Lâm Thanh Nhã ខិតខំសិក្សារៀនសូត្រដើម្បី សម្រេចក្តីសុបិន្តក្លាយជាគ្រូបង្រៀនភាសា Khmer។ បច្ចុប្បន្ន Thanh Nhã ត្រូវបានគេចាត់ទុកថាជាគ្រូបង្រៀនដែលមានបទពិសោធន៍ និងទេពកោសល្យ ក្នុងការបង្រៀនភាសា និងអក្សរសាស្ត្រKhmer នៅសាលាវិទ្យាល័យជនចាតិអន្តេវាសិក Bạc Liêu (សាលាវិទ្យាល័យជនជាតិអន្តេវាសិក xã Hoà Bình ខេត្ត Cà Mau)។

កូនយុទ្ធជនពលីជាមួយស្មារតីឈានមុខលើគ្រប់វិស័យសមរភូមិ

ក្នុងដំណើរការកសាង និងការពារមាតុភូមិ មានយ៉ាងច្រើនកុលបុត្របានលះបង់សាច់ឈាមស្រស់ដើម្បីប្តូរយកនូវសុខសន្តិភាពដូចសព្វថ្ងៃ។ នៅពីក្រោយពួកគាត់ គឺជាអ្នកម្តាយ លោកឪពុក ភរិយា និងកូនចៅដែលបានស្ងៀមស្ងាត់ធ្វើចិត្តអំណត់បំបាត់ការឈឺចាប់នោះ។ បណ្តាគ្រួសារយុទ្ធជនពលីគ្រប់រូបមិនត្រឹមជានិម្មិតរូបសម្រាប់ផ្នែកខាងស្មារតីនៃការលះបង់ប៉ុណ្ណោះទេ ថែមទាំងគំរូឈានមុខក្នុងការពលកម្មផលិត និងសិក្សារៀនសូត្រ ពង្រីកសេដ្ឋកិច្ចគ្រួសារ ព្រមទាំងរួមចំណែកដល់សង្គមទៀតផង។ តួយ៉ាងដូចជាគ្រួសារលោក Kim Văn Dũng នៅភូមិ Đồng Tâm A ឃុំ Đầm Dơi ជាដើម។